ដោយ ជី វិតា
2020-04-07
RFA

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងក្នុងពិធីចូលកាន់ដំណែង កាលពីថ្ងៃទី១ មេសា ឆ្នាំ២០២០។

រូបហ្វេសប៊ុក លោក ស ខេង
រដ្ឋាភិបាលលោក ហ៊ុន សែន បានរុះរើគណៈរដ្ឋមន្ត្រីដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ។ ក្រសួងចំនួន៤ ត្រូវផ្លាស់ប្ដូររដ្ឋមន្ត្រីថ្មី រួមមាន ក្រសួងប្រៃសណីយ៍ ក្រសួងធម្មការ និងសាសនា ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌។ ការផ្លាស់ប្ដូរដែលទាញការចាប់អារម្មណ៍ច្រើនបំផុត គឺក្រសួងយុត្តិធម៌ ព្រោះលោក អង្គ វង្សវឌ្ឍានា ដែលជារដ្ឋមន្ត្រីរយៈពេល ១៦ឆ្នាំមកហើយនោះ ត្រូវបានផ្លាស់ប្ដូរឱ្យទៅជាទេសរដ្ឋមន្ត្រី ហើយដាក់ជំនួសមកវិញដោយមន្ត្រីវ័យកណ្ដាលម្នាក់ដែលពូកែខាងច្បាប់ព្រហ្មទណ្ឌ គឺលោក កើត រិទ្ធ។ តើលោក កើត រិទ្ធ ជាអ្នកណា ហើយលោកមានស្នាដៃអ្វីខ្លះ ទើបឡើងតំណែងលឿនបែបនេះ?
ក្នុងវ័យ ៤១ ឆ្នាំ លោក កើត រិទ្ធ បានឡើងរាសីសឹងមិនគួរឱ្យជឿ។ លោកជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅចន្លោះឆ្នាំ២០០៧ ដល់២០១៣ ជារដ្ឋលេខាធិការពីឆ្នាំ២០១៣ ដល់ដើមឆ្នាំ២០២០ ហើយក្លាយជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផ្លូវការនៅថ្ងៃទី៣០ មីនា ថ្មីៗនេះ។
មជ្ឈដ្ឋានខ្លះរំពឹងថា លោកអាចនឹងជួយស្រោចស្រង់ប្រព័ន្ធយុត្តិធម៌ ដែលកំពុងទន់ខ្សោយ ព្រោះលោកជាបញ្ញវន្តវ័យក្មេងដែលមានចំណេះដឹងជ្រាលជ្រៅផ្នែកច្បាប់។ ក៏ប៉ុន្តែ សម្រាប់អ្នកដែលបានដឹងរឿងពីក្រោយឆាក ពួកគេគ្មានជំនឿអ្វីបន្តិចឡើយចំពោះរដ្ឋមន្ត្រីថ្មីរូបនេះ។ គ្មានជំនឿដោយសារតែលោក កើត រិទ្ធ ជាមនុស្សស្មោះស្ម័គ្រនឹងលោក ហ៊ុន សែន ហើយលោកធ្លាប់បានរៀបចំច្បាប់គន្លឹះជាច្រើនដែលត្រូវបានគេចាត់ទុកថា ជាច្បាប់រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ទទួលស្គាល់ថា លោក កើត រិទ្ធ គឺជាមនុស្សមានចំណេះដឹងជ្រាលជ្រៅខាងច្បាប់ ប៉ុន្តែលោកថា បញ្ញវន្តរូបនេះបានយកចំណេះដឹងរបស់ខ្លួនទៅបង្កើតស្នាដៃអាក្រក់ដ៏មហិមា គឺរៀបចំនិងកែប្រែច្បាប់សម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា៖ «កើត រិទ្ធ គាត់បានជួយលោក ហ៊ុន សែន ក្នុងការរំលាយគណបក្សសង្គ្រោះជាតិ ក្នុងការសម្លាប់ប្រជាធិបតេយ្យ ហើយអ្នកណាក៏ដឹងដែរថា លោក កើត រិទ្ធ ហ្នឹង គឺបានចូលរួមចំណែកធ្វើឱ្យប្រព័ន្ធតុលាការស្ដាប់តាមបង្គាប់បញ្ជារបស់អ្នកនយោបាយ ជួយសរសេរច្បាប់ដើម្បីបិទបាំងនូវទង្វើនៃការជ្រៀតជ្រែកក្នុងប្រព័ន្ធតុលាការហ្នឹង។ ខ្ញុំដឹង កាលណាគាត់បកស្រាយយ៉ាងម៉េច លោក ហ៊ុន សែន ក្តី លោក ស ខេង ក្តី គឺតាមលោក កើត រិទ្ធ ហ្នឹងឯង។ អ៊ីចឹង ចង់ចាប់អ្នកណា ចង់ដោះលែងអ្នកណាហ្នឹង បើកាលណាលោក កើត រិទ្ធ បង្ហាញទឡ្ហីករណ៍នានាទៅលោក ហ៊ុន សែន ទៅ លោក ហ៊ុន សែន ធ្វើតាមហើយ»។
ច្បាប់គាបសង្កត់សិទ្ធិសេរីភាព និងប្រាសចាករដ្ឋធម្មនុញ្ញ
ច្បាប់សំខាន់ៗដែលលោក កើត រិទ្ធ បានចូលរួមតាក់តែង និងកែប្រែនោះ រួមមាន ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ច្បាប់៣ ទាក់ទងនឹងការគ្រប់គ្រងតុលាការ វិសោធនកម្មច្បាប់គណបក្សនយោបាយ ហើយសូម្បីតែច្បាប់ធម្មនុញ្ញបន្ថែម និងវិសោធនកម្មរដ្ឋធម្មនុញ្ញជាច្រើនដងកន្លងមកនោះ ក៏មានស្នាដៃរបស់លោក កើត រិទ្ធ ផងដែរ។
សង្គមស៊ីវិលជាតិ និងអន្តរជាតិ បានវាយតម្លៃថា ច្បាប់ទាំងនេះសុទ្ធតែមានចរិតគាបសង្កត់សិទ្ធិសេរីភាពពលរដ្ឋ និងផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ។ ជាឧទាហរណ៍៖ ច្បាប់៣ ទាក់ទងនឹងការគ្រប់គ្រងតុលាការ ដែលរួមមាន ច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ព្រមទាំងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បានផ្តល់អំណាចយ៉ាងច្រើនលើសលប់ដល់ក្រសួងយុត្តិធម៌ ក្នុងការចាត់ចែង និងជ្រៀតជ្រែកកិច្ចការរបស់តុលាការ។
ចំពោះច្បាប់ធម្មនុញ្ញបន្ថែម និងវិសោធនកម្មរដ្ឋធម្មនុញ្ញជាច្រើនលើកច្រើនសានោះវិញ បានធ្វើឱ្យច្បាប់កំពូលមួយនេះចុះទន់ខ្សោយជាលំដាប់ ហើយអំណាចសភា និងតុលាការកាន់តែបាក់ស្រុតចុះ រីឯអំណាចរដ្ឋាភិបាលកាន់តែកើនឡើង។ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច បច្ចុប្បន្នជាប្រធានរាជបណ្ឌិតសភាកម្ពុជា ធ្លាប់ហៅច្បាប់ធម្មនុញ្ញបន្ថែមឆ្នាំ២០០៤ ដែលតម្រូវឱ្យរដ្ឋសភាបោះឆ្នោតជាកញ្ចប់ជ្រើសតាំងថ្នាក់ដឹកនាំរដ្ឋសភា និងនាយករដ្ឋមន្ត្រីក្នុងពេលតែមួយនោះថាជា រដ្ឋប្រហាររដ្ឋធម្មនុញ្ញ។
ដោយឡែក ច្បាប់ស្ដីពីវិសោធនកម្មច្បាប់គណបក្សនយោបាយវិញ ត្រូវបានក្រុមអ្នកច្បាប់ និងអ្នកជំនាញវាយតម្លៃថា ជាច្បាប់ដ៏អាក្រក់ បំពានរដ្ឋធម្មនុញ្ញ និងផ្ទុយពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដោយសារច្បាប់នេះធ្វើឡើងតម្រូវតាមចិត្តមេបក្សកាន់អំណាចលោក ហ៊ុន សែន ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ និងបំបិទសិទ្ធិនយោបាយរបស់ក្រុមមេដឹកនាំបក្សប្រឆាំង។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំនៅសហរដ្ឋអាមេរិក ជាមួយថ្នាក់ដឹកនាំបក្សនេះ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។ RFA/Sorn Chanratha

លោក អេង ឆៃអ៊ាង អះអាងថា សូម្បីតែច្បាប់អង្គការ-សមាគម ច្បាប់សហជីព និងសំណុំរឿងព្រហ្មទណ្ឌចោទប្រកាន់មេបក្សប្រឆាំងលោក កឹម សុខា ក៏មានការចូលរួមពីលោក កើត រិទ្ធ ផងដែរ។ លោកយល់ថា ដោយសារតែស្នាដៃជួយពង្រឹងអំណាចឱ្យលោក ហ៊ុន សែន នេះហើយ ទើបលោក កើត រិទ្ធ ទទួលបានរង្វាន់ជាទីគាប់ចិត្តពីលោក ហ៊ុន សែន គឺតួនាទីជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលមានសិទ្ធិអំណាចបញ្ជាព្រះរាជអាជ្ញានៅទូទាំងប្រទេស។
លោក អេង ឆៃអ៊ាង ដែលធ្លាប់បានជួបប្រជុំញឹកញាប់ជាមួយក្រុមបច្ចេកទេសចរចារបស់គណបក្សប្រជាជនកម្ពុជាដែលមានលោក កើត រិទ្ធ ជាសមាជិក ក្នុងអំឡុងជម្លោះនយោបាយក្រោយឆ្នាំ២០១៣នោះ មានប្រសាសន៍ថា លោកគ្មានជំនឿថា ប្រព័ន្ធយុត្តិធម៌នៅស្រុកខ្មែរនឹងត្រូវបានលើកស្ទួយនោះទេ ផ្ទុយទៅវិញវាអាចនឹងកាន់តែអាក្រក់ជាងមុន នៅក្រោមការគ្រប់គ្រងរបស់លោក កើត រិទ្ធ៖ «អ្វីដែល ហ៊ុន សែន ឱ្យគាត់ឡើងធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហ្នឹង គឺជារង្វាន់សម្រាប់លោក កើត រិទ្ធ ដែលបានជួយឱ្យរបបគាត់ហ្នឹងសម្លាប់ប្រជាធិបតេយ្យ រំលាយគណបក្សប្រឆាំងហ្នឹងឯង។ នេះជាការពិត ហើយវាមិនមែនលោក កើត រិទ្ធ ឡើងទៅនឹងធ្វើឱ្យក្រសួងយុត្តិធម៌ ធ្វើឱ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជាហ្នឹង គឺថាឯករាជ្យ គឺអត់មានទេ។ នេះគឺដូចជួយឱ្យ ហ៊ុន សែន ដើម្បីប្រើប្រាស់កណ្ដាប់ដៃដែកបន្ថែមទៀត ដើម្បីសម្លាប់ កម្ទេចប្រជាធិបតេយ្យតែម្ដង ហើយនិងបន្តការរំលោភសិទ្ធិមនុស្ស»។
អាស៊ីសេរីបានព្យាយាមសុំការបកស្រាយរឿងនេះពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ប៉ុន្តែលោកមិនទទួលទូរស័ព្ទ។ ទោះជាយ៉ាងណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាងថា ច្បាប់ទាំងឡាយដែលត្រូវបានបង្កើតឡើងនោះ គឺអនុលោមទៅតាមបែបបទនៅក្នុងសង្គមប្រជាធិបតេយ្យ។ លោកថា ការសន្និដ្ឋានទុកជាមុនទៅលើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី ជារឿងមិនត្រឹមត្រូវ៖ «ការវាយតម្លៃបែបនេះ គឺជាការវាយតម្លៃបែបអគតិ មិនសមហេតុផល ហើយគ្មានលក្ខណៈជាវិទ្យាសាស្ត្រទាល់តែសោះ។ មែនទែន ការរៀបចំច្បាប់កន្លងមកហ្នឹង គឺដើម្បីថែរក្សាសណ្ដាប់ធ្នាប់សង្គម អ៊ីចឹងជនណាក៏ដោយ រួមទាំងសកម្មជនរបស់បក្សសង្គ្រោះជាតិ ឱ្យតែប្រព្រឹត្តល្មើសនឹងច្បាប់ ប៉ះពាល់ទៅដល់ផលប្រយោជន៍សង្គម សណ្ដាប់ធ្នាប់សាធារណៈ ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដូចៗគ្នា»។
ប្រវត្តិលោក កើត រិទ្ធ
លោក កើត រិទ្ធ កើតនៅឆ្នាំ១៩៧៩ នៅស្រុកព្រៃឈ ខេត្តកំពង់ចាម។ លោកទទួលបានសញ្ញាប័ត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលគេនិយមហៅថា សាលារូល (RULE) នៅក្នុងឆ្នាំ១៩៩៩។ ក្រោយមក លោកបានទទួលអាហារូបករណ៍ទៅសិក្សាបន្តផ្នែកច្បាប់នៅសាកលវិទ្យាល័យលីយ៉ុង (Lyon) ប្រទេសបារាំង រហូតដល់ឆ្នាំ២០០២។ នៅប្រទេសបារាំង លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិឯកជន និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ព្រហ្មទណ្ឌ និងវិទ្យាសាស្ត្រនៃបទឧក្រិដ្ឋ។
លោក កើត រិទ្ធ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅអំឡុងឆ្នាំ២០០២ និងបានចាប់ផ្តើមអាជីពជាសាស្ត្រាចារ្យនៅសាលារូល (RULE)រហូតដល់ឆ្នាំ២០១៦។ លោកធ្លាប់បានបម្រើការនៅក្រសួងចំនួន៣ រួមមាន ក្រសួងអប់រំ នៅចន្លោះពីឆ្នាំ២០០៣ ដល់២០០៥ មន្ត្រីក្រសួងសេដ្ឋកិច្ចពីឆ្នាំ២០០៥ ដល់២០១២ និងលេចមុខជាមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ចាប់ពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ន។
លោក កើត រិទ្ធ ជាមួយមន្ត្រីច្បាប់ផ្សេងទៀតបានចូលរួមរៀបចំបង្កើតក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌបច្ចុប្បន្ន ដែលអ្នកសង្កេតការណ៍ថា ជាច្បាប់មានចរិតរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ បំភិតបំភ័យអ្នកសារព័ត៌មាន និងគាបសង្កត់សិទ្ធិរបស់ជនជាប់ឃុំ។ ឧទាហរណ៍៖ នីតិវិធីព្រហ្មទណ្ឌអន្តរកាលសម័យអ៊ុនតាក់ កំណត់ថា ការឃុំខ្លួនបណ្ដោះអាសន្នយ៉ាងយូរបំផុតត្រឹមបួនខែទៅប្រាំមួយខែ (៤-៦) ប៉ុន្តែក្រមនីតិវិធីព្រហ្មទណ្ឌថ្មី ការឃុំខ្លួនបណ្ដោះអាសន្នសម្រាប់បទឧក្រិដ្ឋអាចឃុំបានរហូតដល់១៨ខែឯណោះ។មេធាវីជើងចាស់ផ្នែកសិទ្ធិមនុស្ស លោក សុក សំអឿន ឱ្យដឹងថា ច្បាប់ថ្មីនេះអនុញ្ញាតឱ្យចៅក្រមស៊ើបសួរអូសបន្លាយការឃុំខ្លួនយូរ ធ្វើឱ្យប៉ះពាល់សិទ្ធិទទួលបានការកាត់សេចក្តីឆាប់រហ័ស និងខាតបង់លុយរដ្ឋក្នុងការចិញ្ចឹមអ្នកជាប់ឃុំ៖ «ក្រមនីតិវិធីព្រហ្មទណ្ឌនេះ រឹតបន្តឹងសិទ្ធិសេរីភាពប្រជាពលរដ្ឋច្រើន ឱ្យអំណាចទៅរដ្ឋច្រើន។ ទីមួយ ពាក់ព័ន្ធនឹងការឃុំខ្លួនបណ្ដោះអាសន្នហ្នឹងឯង ដោយសារបទឧក្រិដ្ឋពន្លាតដល់១៨ ខែ។ បើយូរអ៊ីចឹងទៅ វាប៉ះពាល់សិទ្ធិសេរីភាពប្រជាពលរដ្ឋ។ ទីពីរ បើមានការឃុំខ្លួនយូរ ក្រកាត់ក្តីអ៊ីចឹង វាខាតបង់ថវិការដ្ឋ។ បើមានការកាត់ក្តីរហ័សទៅ អាចនឹងសម្រេចបានថា អ្នកអត់ទោសរួចខ្លួនទៅ រីឯអ្នកមានទោសត្រូវទទួលទោសអ៊ីចឹងទៅ អាហ្នឹងក៏វាអត់សូវខាតថវិការដ្ឋដែរ»។
ទំនុកចិត្តពីគណបក្សប្រជាជនកម្ពុជា
សមាជិកគណៈអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោក កើត រិទ្ធ ជាមន្ត្រីមានសមត្ថភាពលេចធ្លោផ្នែកច្បាប់ និងទទួលបានទំនុកចិត្តពីសំណាក់ថ្នាក់ដឹកនាំទាំងនៅក្នុងជួរបក្ស ទាំងនៅក្នុងជួររដ្ឋាភិបាល។ លោកបញ្ជាក់ថា ប្រសិនបើលោក កើត រិទ្ធ បំពេញការងារបានល្អដូចការរំពឹងទុក នោះគាត់អាចនឹងឡើងដល់តួនាទីជាសមាជិកគណៈអចិន្ត្រៃយ៍ដែលជាសមាសភាពក្បាលម៉ាស៊ីនដឹកនាំរបស់បក្សកាន់អំណាច៖ «ឯកឧត្ដម កើត រិទ្ធ ខ្ញុំធ្លាប់ធ្វើការជាមួយគាត់ញឹកញាប់ហើយ ដូចនៅក្នុងការប្រជុំតូច ប្រជុំធំអ្វី គឺគាត់មានសមត្ថភាពក្នុងការងារផ្លូវច្បាប់ហ្នឹងឯង។ អ៊ីចឹងទេ គឺថាវាស្របទៅតាមជំនាញរបស់គាត់ បទពិសោធន៍របស់គាត់ ហើយជាមន្ត្រីដែលលេចធ្លោនៅក្នុងផ្នែកច្បាប់ហ្នឹងឯង បានជាទទួលបានការតែងតាំង និងចាប់អារម្មណ៍ពីសម្តេចនាយករដ្ឋមន្ត្រី»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងក្នុងកិច្ចសម្ភាសន៍ នាទីស្នាក់ការកណ្ដាល គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ AFP

លោក សុខ ឥសាន បញ្ជាក់ថា លោក កើត រិទ្ធ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការរៀបចំ និងកែសម្រួលច្បាប់ជាច្រើន មានជាអាទិ៍ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ច្បាប់៣ទាក់ទងនឹងការគ្រប់គ្រងតុលាការ ច្បាប់ធម្មនុញ្ញបន្ថែម និងវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាដើម។ លោកអះអាងថា ស្នាដៃទាំងនេះ គឺជាការចូលរួមលើកស្ទួយប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ហើយលោកចាត់ទុកមតិរិះគន់ថា គ្រាន់តែជាសេរីភាពនៃការបញ្ចេញមតិ៖ «ជាសិទ្ធិសេរីភាពនៃការយល់ឃើញទេ ក៏ប៉ុន្តែចំពោះប្រជាជនកម្ពុជា ចំពោះរាជរដ្ឋាភិបាលកម្ពុជាមានការរំពឹងទុក។ ការធ្វើកំណែទម្រង់ មិនមែនធ្វើតម្រូវចិត្តអ្នកណា ជាពិសេសតម្រូវចិត្តពួកឧទ្ទាមក្រៅច្បាប់ទេ។ គេធ្វើតម្រូវចិត្តតាមសភាពការណ៍ តាមការជាក់ស្ដែង ជាសំណូមពររបស់ប្រជាជនដែលចង់បាន»។
តុលាការនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន
រដ្ឋសភាឯកបក្សបានបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តដល់លោក កើត រិទ្ធ នៅព្រឹកថ្ងៃទី៣០ មីនា ហើយនៅថ្ងៃដដែលនោះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យតែងតាំងលោកជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី០១ មេសា លោក កើត រិទ្ធ បានសន្យាជាឱឡារិកថា លោកនឹងប្រឹងប្រែងលើកកម្ពស់គុណភាពយុត្តិធម៌នៅកម្ពុជា៖ «ខ្ញុំសូមធ្វើការប្តេជ្ញាចិត្ត ពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ ដើម្បីធ្វើជាស្នូលក្នុងការដឹកនាំវិស័យយុត្តិធម៌ ក៏ដូចជាធានាសាមគ្គីភាពផ្ទៃក្នុង ក្នុងជួរថ្នាក់ដឹកនាំនៃវិស័យនេះ ដើម្បីឱ្យមានការចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងបុព្វហេតុនៃការងារកំណែទម្រង់។ ពង្រឹងសុចរិតភាព និងភាពត្រឹមត្រូវនៃការអនុវត្តការងាររបស់មន្ត្រីតុលាការតាមរយៈការពង្រឹងវិន័យ និងសីលធម៌វិជ្ជាជីវៈក្នុងវិស័យនេះសំដៅលើកកម្ពស់កិត្តិយស និងសេចក្ដីថ្លៃថ្នូរនៃអង្គតុលាការបន្ថែមទៀត»។
ទោះជាយ៉ាងណា នាយករងទទួលបន្ទុកតំបន់កិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍ថា តាមពិតវាមិនសំខាន់ថា តើនរណាជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប៉ុន្មាននោះទេ ពីព្រោះប្រព័ន្ធតុលាការនៅស្រុកខ្មែរស្ថិតក្រោមការគ្រប់គ្រងផ្ដាច់មុខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សកាន់អំណាចទៅហើយ។
លោក ហ្វីល រ៉ូបឺតសុន បន្តថា ការលើកលោក កើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រៀបបាននឹងការចាក់ស្រាចាស់ចូលទៅក្នុងដបថ្មី យ៉ាងដូច្នេះដែរ។ លោកពន្យល់ថា ដូចគ្នានឹងលោក អង្គ វង្សវឌ្ឍានា ដែរ លោក កើត រិទ្ធ គឺជាមនុស្សប្ដូរផ្ដាច់របស់គណបក្សប្រជាជនកម្ពុជា ដែលនឹងធ្វើការសម្រេចចិត្តផ្នែកច្បាប់គ្រប់បែបយ៉ាងតាមតែការចង់បានរបស់រដ្ឋាភិបាលបច្ចុប្បន្ន។ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិរូបនេះថ្លែងទៀតថា រឿងពិតនោះគឺថា លោក កើត រិទ្ធ បានជួយតាក់តែងច្បាប់គន្លឹះជាច្រើនដែលរំលោភសិទ្ធិមនុស្ស និងសិទ្ធិនយោបាយរបស់បក្សប្រឆាំង ហើយច្បាប់ទាំងនោះត្រូវបានប្រើប្រាស់ដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីបម្រើផលប្រយោជន៍មេបក្សកាន់អំណាច។
ស្នាដៃថ្មីចុងក្រោយ
ស្របពេលនៃការឡើងធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌នេះ លោក កើត រិទ្ធ បានផ្តល់កាដូដ៏ធំមួយទៀតជូនលោក ហ៊ុន សែន។ នោះគឺសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ន។ រដ្ឋាភិបាលអះអាងថា នេះជាច្បាប់ចាំបាច់ដើម្បីគ្រប់គ្រងប្រទេសក្នុងស្ថានភាពប្រឈមគ្រោះថ្នាក់ ហើយរដ្ឋាភិបាលអះអាងថា នឹងយកច្បាប់នេះមកប្រើនៅក្នុងវិបត្តិរាតត្បាតនៃជំងឺកូវីដ-១៩។
ទោះជាយ៉ាងណា សេចក្តីព្រាងច្បាប់នោះ បង្ហាញថា រដ្ឋាភិបាលលោក ហ៊ុន សែន នឹងទទួលបាននូវអំណាចដ៏ច្រើនលើសលប់ គ្មានដែនកំណត់ និងគ្មានការត្រួតពិនិត្យ តាមរយៈច្បាប់នេះ។ ច្បាប់នេះអនុញ្ញាតឱ្យរដ្ឋាភិបាលអាចដកហូតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដូចជា ការដើរហើរ ការជួបប្រជុំ និងការប្រមូលផ្តុំ ជាដើម។ រដ្ឋាភិបាលមានសិទ្ធិត្រួតពិនិត្យ និងតាមដានគ្មានដែនកំណត់ចំពោះមធ្យោបាយទំនាក់ទំនងទូរគមនាគមន៍ទាំងអស់ រហូតដល់អាចប្រើកងកម្លាំងប្រដាប់អាវុធ ដើម្បីឆ្លើយតបនឹងស្ថានភាពដែលខ្លួនចាត់ទុកថា ជាគ្រោះអាសន្ន។
ទោះជាយ៉ាងណា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) វាយតម្លៃថា ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននេះ ធ្វើឡើងក្នុងបំណងជួយលោក ហ៊ុន សែន ឱ្យគ្រប់គ្រងប្រទេសតាមបែបផ្ដាច់ការយូរអង្វែងតទៅទៀត។
សេណារីយ៉ូនយោបាយ
ក្រោយលោក ហ៊ុន សែន បើកយុទ្ធនាការបង្ក្រាបសំឡេងប្រឆាំង និងរម្លាយគណបក្សសង្រ្គោះជាតិ នៅក្នុងឆ្នាំ២០១៧ សមាជិកសភាសហរដ្ឋអាមេរិកជាច្រើននាក់បានបង្ខំចិត្តរៀបចំច្បាប់ថ្មីមួយឈ្មោះ H.R ៥២៦ ដើម្បីដាក់ទណ្ឌកម្មក្បាលម៉ាស៊ីនដឹកនាំរបបក្រុងភ្នំពេញ។ បុគ្គលមានឈ្មោះនៅក្នុងបញ្ជីខ្មៅដែលត្រូវដាក់ទណ្ឌកម្មនោះ មានចំនួន១៧ រូប ក្នុងនោះ ក៏មានលោក កើត រិទ្ធ ម្នាក់ផងដែរ។
កាលនោះ លោក កើត រិទ្ធ មានតួនាទីជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។ ក្នុងនាមជារដ្ឋលេខាធិការ លោកបានជាប់ឈ្មោះថា ជាអ្នកចូលរួមបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ស្របពេលដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺលោក អង្គ វង្សវឌ្ឍានា មិនមានឈ្មោះក្នុងបញ្ជីខ្មៅនេះទេ។
អ្នកឃ្លាំមើលសង្គមដែលកំពុងរស់នៅភៀសខ្លួនក្នុងប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ ថ្លែងថា ការឡើងតំណែងយ៉ាងឆាប់រហ័សរបស់លោក កើត រិទ្ធ គឺដោយសារគាត់ជាមនុស្សហ៊ានបំប្លែងច្បាប់ពីសទៅខ្មៅ ពីច្បាប់ដែលមានចរិតបម្រើប្រយោជន៍សាធារណៈទៅជាច្បាប់ដែលបម្រើប្រយោជន៍ផ្ដាច់មុខរបស់ថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ។
លោក គឹម សុខ ជឿថា ក្នុងតួនាទីដ៏មានអំណាចជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌នេះ លោក កើត រិទ្ធ នឹងកាន់តែក្លាហានក្នុងការកាឡៃច្បាប់ដើម្បីបម្រើផលប្រយោជន៍របស់លោក ហ៊ុន សែន ដែលបានលើកតម្កើងគាត់៖ «តើយើងរំពឹងមនុស្សម្នាក់ទៅឱ្យធ្វើកំណែទម្រង់ច្បាប់ជាទីសង្ឃឹមសម្រាប់ប្រទេសជាតិយ៉ាងដូចម្តេច បើអ្នកហ្នឹងជាអ្នករៀបចំច្បាប់នានា ដើម្បីសម្លាប់ប្រជាធិបតេយ្យ និងការបញ្ចេញមតិនៅប្រទេសកម្ពុជា?សង្ឃឹមលើមនុស្សបែបហ្នឹង តើជាសេចក្ដីសង្ឃឹមរបៀបណា? ខ្ញុំគិតថា វាជាសេចក្តីសង្ឃឹមបែបយល់សប្តិទៅវិញទេ។ កម្ពុជាពីពេលនេះទៅ ខ្ញុំយល់ថា ច្បាប់នឹងកាន់តែតឹងតែង បិទសិទ្ធិសេរីភាពអ្នកប្រកួតប្រជែង បិទសំឡេងអ្នកប្រឆាំង និងសង្គមស៊ីវិលកាន់តែធ្ងន់ធ្ងរ ជាពិសេសប្រជាពលរដ្ឋ»។
ក្រៅពីការប្រើច្បាប់ដើម្បីបង្ក្រាបសំឡេងរិះគន់ និងសំឡេងឯករាជ្យហើយ លោក គឹម សុខ ព្យាករថា លោក កើត រិទ្ធ ក៏ជាមនុស្សសំខាន់ក្នុងការរៀបចំយុទ្ធសាស្ត្រច្បាប់ ដើម្បីបើកផ្លូវឱ្យលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចបន្តពីលោក ហ៊ុន សែន នៅក្នុងពេលខាងមុខនេះផងដែរ។
ទោះជាយ៉ាងណាក៏ដោយចុះ ពេលវេលានឹងបង្ហាញថា តើប្រព័ន្ធយុត្តិធម៌កម្ពុជាដែលកំពុងទន់ខ្សោយ និងរងឥទ្ធិពលនយោបាយ អាចនឹងល្អប្រសើរឡើងតាមការប្តេជ្ញារបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី លោក កើត រិទ្ធ ដែរ ឬក៏យ៉ាងណា?៖ «ក្នុងនាមជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែលត្រូវចូលកាន់តំណែងនៅពេលនេះ ខ្ញុំសូមធ្វើការប្តេជ្ញាចិត្តដូចតទៅ ស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ លើកកម្ពស់គុណភាពការផ្តល់សេវាយុត្តិធម៌ឱ្យបានត្រឹមត្រូវ ពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អដើម្បីធ្វើជាស្នូលក្នុងការដឹកនាំវិស័យយុត្តិធម៌ ពង្រឹងសុចរិតភាព និងភាពត្រឹមត្រូវនៃការអនុវត្តការងាររបស់មន្ត្រីតុលាការ តាមរយៈការពង្រឹងវិន័យ និងសីលធម៌វិជ្ជាជីវៈក្នុងវិស័យនេះ សំដៅលើកកម្ពស់កិត្តិយស និងសេចក្ដីថ្លៃថ្នូរនៃអង្គតុលាការបន្ថែមទៀត»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលថា ក្រសួងមហាផ្ទៃបង្ហាញឆន្ទៈចង់កែប្រែច្បាប់អង្គការជាងមុនបន្តិច ក្រោយមានប្រតិកម្ម
- អង្គការលើកលែងទោសអន្តរជាតិទាមទារឱ្យទម្លាក់ចោលបទចោទប្រកាន់លើស្ត្រីលក់តាមអនឡាញ
- ជំហរសង្គមស៊ីវិលក្នុងការចូលរួមពិភាក្សាកែប្រែ និងស្នើលុបច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល
- សង្គមស៊ីវិលគ្រោងពិភាក្សាពីការកែប្រែច្បាប់ស្ដីពីអង្គការសមាគមលើកទី៤ ជាមួយក្រសួងមហាផ្ទៃ
- CCHRស្នើឱ្យរដ្ឋាភិបាលពិចារណាលើការកែប្រែច្បាប់ដែលរឹតត្បិតសេរីភាព ផ្ទុយពីច្បាប់អន្តរជាតិ
- ពន្ធនាគារថា មានវិធានការគ្រប់គ្រាន់ដើម្បីបង្ការជំងឺកូវីដ និងគ្មានផែនការដោះលែងអ្នកទោសស្រាលៗ
- បក្សសង្គ្រោះជាតិថា លោក ហ៊ុន សែន ឆក់ឱកាសវិបត្តិកូវីដ-១៩ បង្កើតច្បាប់ការពារអំណាច
- ពលករខ្មែរលើទូកនេសាទម៉ាឡេស៊ីថា ស្ថានទូតមិនឆ្លើយតបចំពោះសំណើសុំជួយបញ្ជូនពួកគេមកស្រុកវិញ
- សហជីព១១ថោ្កលទោសការចាប់ខ្លួនតំណាងសហជីពម្នាក់ថា ជាការគំរាមកំហែងដល់កម្មករផ្សេងទៀត
- អង្គការស្ត្រីស្នើឱ្យធានាទប់ស្កាត់អំពើហិង្សាលើស្ត្រី និងផ្គត់ផ្គង់តម្រូវការគ្រាជំងឺកូវីដ-១៩រាលដាល
All I’ve got to say is ” May God blesses Cambodian people “. Cambodian people will never see a real democracy again if we keep our mouth shut, our eyes closed and just continue to live the way we are living right now, we will never see the lights at the end of the tunnel.
Unbelievable’ this is the worse dark country that khmer have. Evrything under control of Angka lour hanoi’
គ្រាន់តែឃើញមុខអា កើត រិទ្ធ នេះដឹងថាអានេះជាមនុស្ស
ខូចចោម្សៀតរួចទៅហើយ មុខអានេះមិនដែលមើលឃើញអ្នកដ៏ទៃក្នុងផ្លូវល្អទេ។ហ៊ុនសែនចូលចិត្តប្រើមនុស្សបែបៗនឹងដែលមានចរិកដូចគ្នានិងគាត់ខូចដូចគ្នា។
I think we should doing some research to see this guy a Cambodian or a Vietnamese spy . by the way he look it make every one wonder. we Cambodian should not be recrimination to some one but only the action of those . in this cases we can say one fish that we knew was roughen the other in that basket are also roughen . HUN SEN that every one knew all around the world can not be clean wash by this KEITH RITH. OH…WELL his name is not suit white his look any way even me is also wonder. I do not care how experience he is if he was in that basket he must have been also roughen . please check his root where has he been studying in democracy nation or Vietnam or China. GOD bless Cambodia
មុខអាម្សៀរម្នាក់នេះ បើតាមមើលទម្រង់មុខវា គឺជាមនុស្ស គ្មានអំណោយទានទាល់តែសោះ។ ហើយមុខមាត់វានេះគឹជាមនុស្ស ពូកែអែបអបគេដើម្បី លាភសក្ការៈ។ គឺថាអ្វីៗក៏វាហ៊ានធ្វើដែរ។ To me he has creditability to be holding his current position but, since Hun Sen is so df he has to let someone that are so hungry about money so hun Sen has to let this guy work for him.
ហាស ! ហាស
អាកូនមីកាដួយអាយះស្ញញ ! ឲ្យតែគេមិនតាមវា សូមបីមុខគេស្អាតជាងមុខឱវា
ក៏វាហ៊ានស្រែកថាមុខគេគ្មានអំណោយទានដែរវ៉ី ?
យ៉ាប់មែន !អាពូជសំផឹង កើតពីទឹកក្តវ៉ល់
The worse regime in khmer history’ because veitcong germs everywhere ‘ Most of the top position are youn-hanoi-weeds ‘ . During K 5 campaign 1984 Youn hanoi controled cambodia ‘they send all khmer youth to clear the forest at border ‘then they intake youn-hanoi to cambodia 20 thousand families to live in the cities ‘ now these kids growing up about 40-50 so no wonder ‘ this is the same way to champa that youn-hanoi took at 14 century ‘ . Khmer young generation must study history and don’t let youn taking like champa ‘
@So Socheath,, ហើយចុះអតិរច្ឆានSo Socheath ឯងហ្នឹងមិនកើតចេញពីទឹកក្ដឳហ្អែងដែរឬអី? អូ..ប្រហែលជាទឹកក្ដឳហ្អែងកាលនោះវាស្មោគរោគពេកទើបបានហ្អែងកើតមកវាទៅជាឡប់ៗអញ្ចឹងអស់ទៅ!
HAS !HAS
ah ! Cheaper than dog
កណ្ដួយម៉ែអាឈាមថោកso socheath អា កើត រិទ្ធ មុខវាសមជាមេក្លោងលក់គ្រឿងញៀន អញ្ចឹងហើយទើប អាកញ្ជះយួន ហ៊ុនសែន អោយវាឡើងកាន់ជារដ្ធមន្ត្រីក្រសួងអយុត្តិធម៌ប្រចាំត្រកូល ហ៊ុន អាអ្ហែងដឹងឬទេអា so
socheath អាអ្ហែងក៏ជាអ្នកលក់គ្រឿងញៀនដែរអាចោលួចជាតិ។
WELL this fucking animal SO SOCHEATH is wars than his boss any way. I knew all about Cambodia because the country was so poor only the rich can get a fair education but so sad most of Cambodian are poor they did not have enough education . some Cambodian can get to the top because they have been push by their families . we knew that those who have top education are not the same the one who having a little education. for example HUN SEN he was acting to be the PHD of every thing but his PHD without certificate neither from communist nation nor democratic nation. that why I knew all these animal was the murder of Cambodian . we can tell when that animal gone to a meeting white international community after he came back he always manipulated that meaning in his favor. do not be so proud of yourself HUN SEN you think the top US officer talking to you at this time really wanted to be your best friend ?? I guest you are so dump >>take a minute and think why US really want to talk to you at this time?? please think harder you dump animal ?? the whole world is in world war three don’t you know that?? COVID19 is the war , region policy is another can your knocking your dump head a bit see if it can think a bit better. why the US always mentioning about your dump country sovereignty ?? what was that mean?? I do not think you dump evil killer will not going to past 2020 . let see after COVID19 OK ..Mr, GOD bless Cambodia
I just want to see how this HUN NAL’s adviser going to do. this guy name is not suitable whit his look any way. it should be HOR FIVE HUNG, or the same as AH DO ME.( KEITH RITH is not suit whit his face) I want to see how this guy can recue HUN SEN >CHHOUPSAMLAP when the war of virus over. Cambodia right now is in the year minus ZERO every thing gone Chinese investor is walking away the reason why. can not make money from western nation. if EU and US walking away every thing will shut down . CHINA can not support HUN SEN any more the reason why?? recession the whole world it will no more dream for CHINA to be a rising star . EU and the US the country US friendship will top down CHINA about the war of virus . after that CHINA will skin HUN SEN to get money back or take some part of this country . VIETNAM , Thailand Lao will take some after that there will be no more KAMPOUCHEA
មុខដូចអាមួយ កើត រិទ្ធ នេះកាន់ក្រសួងយុត្តិធម៌គួរធ្វើគុកបន្ថែមទៀត។ មុខអានេះ ! បើយើងដើរកាត់មុខផ្ទះវា ចៃដន្យដាច់ខ្សែខោរបូតទប់មិនទាន់ វាអាចចោទយើងថាចង់រំលោភប្រពន្ធកូនវាផងក៏ថាបានអាចជាប់គុកដោយសារវាចោទទទេៗ។នេះហើយមុខដូចអា កើត រិទ្ធ ទុកចិត្តមិនបានទេ។
យុី! ឳមីក្អូន! ពិតជានិយាយត្រូវប៉ាច់ហ្មង! សូមអោយ?មួយ!
ឪមីក្អូន !
អញស្មានថាអ្ហែងនិយាយថា ប្រពន្ធអ្ហែងដឹកដៃកើតរិទ្ធ ហៅឲ្យទៅធើក្តឹតវា !
ដឹងអីអ្ហែងនិយាយឡប់អញ្ចឹងសោះ !
ប្រពន្ធអ្ហែងថ្ងៃមុនស៊ីញ៉ូ ឲ្យអញទៅធើក្តឹតវាដែរ ។ តែអញប្រកែក ព្រោះរកាដួយប្រពន្ធអ្ហែង
អត់អានាម័យ ។អញ្ចឹងទាល់តែយូរបានអញទៅធើក្តឹតវា ។
តែវាថាវាជូរមាត់ណាស់ ត្បឹត អ្ហែងអាឡៃតែឡប់
ជាមួយអាក្បត់ជាតិសមរង្ស៊ី ។ វាថាចង់លែងក្បាលអ្ហែងចោល ហើយ ចង់បានក្តថ្មីមួយទៀត
មកកំដរក្តឹតវា !
យល់អត់អាល្ងង់ !
កណ្ដួយម៉ែអាឈាមថោក so socheath គេនិយាយត្រូវអាអ្ហែងខឹងនិងគេ មនុស្សថោកដូចអាក្រុមតិរច្ឆានអស់ឯងនេះលោក ឪមីក្អូន និយាយត្រូវណាស់អញគាំទ្រ១០០%រីឯមហាជនខ្មែរក៏គឹតដូច ឪមីក្អូន ដែរអាសម្គិះ so socheath
អាឈាមឈ្លើងឯងប្រាប់អាកញ្ជះយួន ហ៊ុនសែន ផង អោយដកវាចេញទៅ។
ពុទ្ធោ !
អញស្មានថាអ្ហែងប្រាប់អញឲ្យ
ទៅដកមមិសកាដួយប្រពន្ធអ្ហែង!
អញខំតែអរ !
យ៉ាប់មែនអាឡប់ និយាយអត់ច្បាស់
ឲ្យអញសប្បាយចិត្តលេង អញ្ចឹងទៅ!
OMG ‘ so funny’ but it so disgusting ‘ come out from so socheat’ first’
បទ: និស្ស័យស្នេហ៍យេីង
I-ថ្ងៃនឹកយប់នឹកៗ អូនខ្លាំងណាស់
បន់ឲ្យថ្ងៃរះ សង្ឃឹមជួបពៅ
តែកម្មកូវីដ នាំនឹកស្ទះផ្លូវ
ស្កាត់ស្នេហ៍បិទផ្លូវ រាំងខ្ចប់ចិត្តនឹក។
II-ពិតនឹកអូនណាស់ ម្ចាស់ជិវិតបង
នឹកស្រស់ទងវង នឹករាល់យប់ថ្ងៃ
វិថីស្នេហ៍យេីង ទេីបផ្តេីមនិស្ស័យ
ចង្រៃកូវីដ ទប់ពន្លកស្នេហ៍ ។
R- បេីមាននិស្ស័យ ពិតមិនបែកព្រាត់
ស្នេហ៍មិនបញ្ចប់ ស្នេហ៍ភ្ជាប់និស្ស័យ
ស្នេហ៍អូនស្នេហ៍បង ស្មោះស្ម័គ្រលុះក្ស័យ
គ្មានឧបសគ្គអ្វី បំបែកបានឡេីយ។
III- ចាំចុះនួនល្អង បងមិនភ្លេចអូន
ស្ម័គ្រលុះថ្ងៃសូន្យ មិនក្បត់អូនឡេីយ
យេីងរស់រួមគ្នា ឆ្លងវាលល្វឹងល្វេីយ
មិនចាកចោលឡេីយ ចោលស្នេហ៍ស្មោះត្រង់ ៕
នៅអង្គុយសំកុកធ្វេីការក្នុងថ្ងៃចូលឆ្នាំ សរសេរចម្រៀង
មួយបទបង្ហាញពីមនោសញ្ចេតនាលេងទៅវាមានទាស់អី !
និយាយត្រង់ចុះ ទោះអត់covid-19 ខ្ញុំពិតជាគ្មានថ្ងៃឈប់
សម្រាកទេ។ ទោះថ្ងៃបុណ្យជាតិ អន្តរជាតិក្តី ។
ជិវិតអ្នកសារព័ត៍មាន តែប៉ុណ្ណឹង !
ផលដែលទទួលបាន ពីប្រពន្ធ គឺជេរ។ ព្រោះអត់មានពេល
ជូនគាត់ដេីរលេង នឹងប្រច័ណ្ឌតែប៉ុណ្ណោះ !
ហាស! ហាស តែអត់អីទេ
ព្រោះមានអ្នកសារព័ត៍មានខ្លះ មានប្រពន្ធយល់ចិត្តដែរតេី !