ដោយ យន់ សាមៀន
2020-04-18
RFA

អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ថ្លែងនៅក្នុងសិក្ខាសាលាអំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា នាទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័នីញ៉ា (California) នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។ RFA/Chun Chanboth
លោក អាឡាន់ ឡូវែនថល (Alan Lowenthal) សមាជិកសភាអាមេរិកមួយរូបដែលសកម្មក្នុងការធ្វើច្បាប់ដាក់ទណ្ឌកម្មក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ជំរុញឱ្យមនុស្សជាតិ ចងចាំអំពើប្រល័យពូជសាសន៍នៅកម្ពុជា និងជួយធ្វើឱ្យលទ្ធិប្រជាធិបតេយ្យពិតប្រាកដកើតមាននៅកម្ពុជា។ លោកលើកឡើងបែបនេះ នៅអំឡុងខួបលើកទី៤៥ ឆ្នាំ នៃការឡើងកាន់អំណាចរបសពួកខ្មែរក្រហម ដែលបានបណ្តាលឱ្យពលរដ្ឋខ្មែរជាង ២លាននាក់បាត់បង់ជីវិត។
លោក អាឡាន់ ឡូវែនថល (Alan Lowenthal) មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៧ មេសាថា មុខរបួសនៃសោកនាដកម្មរបស់ពលរដ្ឋខ្មែរ នៅតែជ្រៅនៅឡើយ បើទោះជាអំពើប្រល័យពូជសាសន៍បានកន្លងផុតជាង៤០ ឆ្នាំហើយក៏ដោយ។ លោកថា មនុស្សជាតិទូទាំងពិភពលោក មិនថាតែពលរដ្ឋកម្ពុជានោះទេ គឺត្រូវតែទប់ស្កាត់កុំឱ្យអំពើបែបនេះកើតឡើងសាជាថ្មី ទោះជានៅកន្លែងណាក៏ដោយ។
លោក អាឡាន់ ឡូវែនថល សង្កត់ធ្ងន់ថា ជារៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃទី១៧ មេសា គ្រប់គ្នាតែងប្តេជ្ញាចិត្តថាមិនត្រូវបំភ្លេចអំពើប្រល័យពូជសាសន៍នៅកម្ពុជាឡើយ ហើយជាមួយគ្នានេះ យើងត្រូវតែខិតខំធ្វើយ៉ាងណាឱ្យលទ្ធិប្រជាធិបតេយ្យពេញលេញ ជាមួយនឹងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ កើតមានពិតប្រាកដនៅកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ជាតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ា (California) លោក អាឡាន់ ឡូវែនថល តែងតែឈឺឆ្អាលអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ លោក និងសមាជិកសភាអាមេរិកមួយចំនួនទៀត បាននាំគ្នារៀបចំច្បាប់ដាក់ទណ្ឌកម្មក្បាលម៉ាស៊ីនដឹកនាំរបបក្រុងភ្នំពេញ ដែលបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ច្បាប់ H.R ៥២៦ ដែលពួកលោកបានស្នើឡើងនោះ ត្រូវបានរដ្ឋសភាអាមេរិកអនុម័តយល់ព្រមទាំងស្រុង ហើយពេលនេះច្បាប់នោះកំពុងស្ថិតក្នុងដៃព្រឹទ្ធសភាអាមេរិក។ ក្រុមមេដឹកនាំរបបក្រុងភ្នំពេញដែលជាប់ឈ្មោះក្នុងបញ្ជីស្នើដាក់ទណ្ឌកម្មពីសមាជិកសភាអាមេរិកនោះ រួមមាន លោក ហ៊ុន សែន និងកូនៗ និង រដ្ឋមន្ត្រីមួយចំនួន ព្រមទាំងក្រុមមេទ័ព និងមេប៉ូលិសជាច្រើនរូបដែលស្និទ្ធនឹងលោក ហ៊ុន សែន។ ក្រុមមន្ត្រីទាំងនេះជាប់ឈ្មោះថា ជាអ្នកបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
ថ្វីដ្បិតតែច្បាប់នេះមិនទាន់ចូលជាធរមានក៏ដោយ ក៏សហរដ្ឋអាមេរិកបានប្រើច្បាប់ពិសេសមួយទៀត គឺច្បាប់គ្លូបល មែគនីតស្គី អ៊ែក (Global Magnitsky Act) ដើម្បីដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់ និងមនុស្សជំនិតមួយចំនួនរបស់លោក ហ៊ុន សែន រួចទៅហើយ។ អ្នកដែលរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្រោមច្បាប់នេះ រួមមាន មេកងអង្គរក្សលោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម និងក្រុមគ្រួសារ ព្រមទាំងមេឈ្មួញឈើដ៏ល្បីឈ្មោះនៅស្រុកខ្មែរ គឺលោក ទ្រី ភាព។
មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ស្វាគមន៍មតិរបស់លោក អាឡាន់ ឡូវែនថល អំពីរបបប្រល័យពូជសាសន៍នៅកម្ពុជា ប៉ុន្តែលោកច្រានចោលចំណុចទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ។ លោកថ្លែងថា រដ្ឋាភិបាលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ ស្របពេលលទ្ធិប្រជាធិបតេយ្យកំពុងដំណើរការទៅមុខ។ លោកចោទថា លោក អាឡាន់ ឡូវែនថល មានភាពលម្អៀងខាងនយោបាយទៅគណបក្សសង្គ្រោះជាតិ ទើបបានជាសមាជិកសភាអាមេរិករូបនេះចាត់ទុករដ្ឋាភិបាលបច្ចុប្បន្នថា កើតចេញពីការបោះឆ្នោតមិនត្រឹមត្រូវ៖ «គាត់មានលម្អៀងខាងនយោបាយ គាត់កាន់ជើងបក្សប្រឆាំង។ បច្ចុប្បន្ននេះ គឺកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ទោះបីថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនទាន់បានល្អឥតខ្ចោះយ៉ាងណាក៏ដោយ ខ្ញុំយល់ថា ប្រជាពលរដ្ឋកម្ពុជាអាចទទួលយកបានការដឹកនាំដ៏ត្រឹមត្រូវនូវការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា»។
លោក សុខ ឥសាន បន្ថែមថា ការធ្វើច្បាប់ដាក់ទណ្ឌកម្មថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា គឺជាសិទ្ធិរបស់សភាអាមេរិក ប៉ុន្តែច្បាប់នេះមិនប្រាកដថា ចេញរួចនោះទេ ពីព្រោះលោកថា សមាជិកព្រឹទ្ធសភាអាមេរិកទាំងអស់មិនមែនសុទ្ធតែប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាឡើយ។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត មាស នី យល់ថា សេចក្ដីថ្លែងការណ៍របស់សមាជិកសភាអាមេរិក ចង់រំឭកប្រជាជាតិខ្មែរឱ្យប្រុងប្រយ័ត្ន បើពុំដូច្នេះទេ កម្ពុជាអាចនឹងដើរជាន់ដានប្រវត្តិសាស្ត្រម្តងទៀត។ លោកបន្តថា តំណាងរាស្ត្រអាមេរិក ចង់ឃើញកម្ពុជាមានប្រជាធិបតេយ្យពេញលេញ៖ «ពេលណាដែលយើងនិយាយអំពីប្រជាធិបតេយ្យ ហើយនិងការគោរពសិទ្ធិមនុស្ស កុំឱ្យចេះតែចោទប្រកាន់គ្នាថា សុទ្ធតែជាជនអគតិ សុទ្ធតែជាអ្នកប្រឆាំង វាមិនមែនទេ ព្រោះខ្មែរយើងមាននៅក្នុងរដ្ឋធម្មនុញ្ញ បានយើងចេះតែនាំគ្នាយកមកនិយាយ។ ខ្ញុំនៅតែមានជំនឿថា ការវាស់វែងលើការគោរពសិទ្ធិមនុស្ស ឬមិនគោរព មានប្រជាធិបតេយ្យ ឬមិនមាន មិនមែនរដ្ឋាភិបាលជាអ្នកឱ្យតម្លៃទេ គឺពលរដ្ឋជាអ្នកឱ្យតម្លៃ។ រដ្ឋាភិបាលគេតែងសម្អាងថា អ្វីដែលគេធ្វើសុទ្ធតែត្រូវទាំងអស់ ប៉ុន្តែសំខាន់ តើពលរដ្ឋនៅក្នុងស្រុក ក្នុងភូមិ ក្នុងប្រទេសហ្នឹងសប្បាយចិត្តដែរ ឬអត់ ពេញចិត្តដែរ ឬអត់?»។
មេដឹកនាំបក្សប្រឆាំង បានបង្ហោះសារតាមបណ្ដាញសង្គម រំលឹកថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ថា របប ប៉ុល ពត ធ្វើឱ្យរាស្ត្រខ្មែរ វេទនាខ្លាំង ហើយបណ្ដាលឱ្យពលរដ្ឋ បាត់បង់ជីវិត ប្រមាណ២ លាននាក់។ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បន្ទោសថា របបខ្មែរក្រហម បានប្រព្រឹត្តអំពើឧក្រិដ្ឋលើពលរដ្ឋខ្មែរ ដោយសារទទួលបានការគាំទ្រ ពីចិនកុម្មុយនិស្ត។
លោក សម រង្ស៊ី បន្តថា ក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ជាអតីតកម្មាភិបាល និងជាមេទ័ពខ្មែរក្រហម ក្នុងនោះមាន លោក ហេង សំរិន ប្រធានរដ្ឋសភា និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបន្តគ្រប់គ្រងកម្ពុជា។ លោកថា អតីតកម្មាភិបាល និងមេទ័ពខ្មែរក្រហមទាំងនេះ បានរក្សាផ្នត់គំនិតខ្មែរក្រហម ដោយគ្មានអ្វីប្រែប្រួលឡើយ គឺភាពផ្ដាច់ការ និងសាហាវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន
- ប៉ូលិសបញ្ជូនលោក ជុំ ចាន់ សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែងរបស់សង្គ្រោះជាតិទៅពន្ធនាគារព្រៃស
- សាច់ញាតិសកម្មជនបក្សប្រឆាំងធ្វើពិធីបុណ្យចូលឆ្នាំថ្មីសោះកក្រោះ ខណៈសមាជិកគ្រួសារកំពុងជាប់ពន្ធនាគារ
- សម្ភាសព្រះតេជព្រះគុណ ហុក សុវណ្ណ ពីចក្ខុវិស័យចំពោះប្រទេសកម្ពុជា
- ពលរដ្ឋបួងសួងទេវតាឆ្នាំថ្មីឲ្យអ្នកនយោបាយវិលរកតុចរចា ដើម្បីរួមគ្នាដោះស្រាយបញ្ហាជាតិ
- លោក ហ៊ុន សែន ជំរុញអាស៊ានឱ្យរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩
- មេដឹកនាំអាស៊ានបើកកិច្ចប្រជុំពិសេស ដើម្បីស្វែងដំណោះស្រាយវិបត្តិកូវីដ១៩
- គណបក្សកាន់អំណាចថា គ្មានអ្នកណាម្នាក់អាចគ្រប់គ្រងគណបក្សនេះផ្ដាច់មុខឡើយ
- សមាជិកបក្សប្រឆាំង លោក គង់ ម៉ាស់ ដាក់បណ្ដឹងសាទុក្ខទៅតុលាការកំពូល
- ព្រឹទ្ធសភានឹងពិភាក្សាសេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននៅដើមសប្ដាហ៍ក្រោយ
(ញូយ៉ក)៖ បើតាមគេហទំព័រវើលដូម៉ែត្ររឹស worldometers គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ សហរដ្ឋអាមេរិក មានអ្នកស្លាប់ ៣៩,០១៥នាក់ ដោយសារ COVID-19 ក្នុងចំណោមអ្នកឆ្លងសរុប ៧៣៨,៩១៣នាក់។
រដ្ឋទាំង៥០នៅក្នុងសហរដ្ឋអាមេរិក សុទ្ធតែមានករណីឆ្លង COVID-19 ហើយក្នុងនោះរដ្ឋញូយ៉ក រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានអ្នកឆ្លង ២៤២,៥៧០ នាក់ និងស្លាប់ ១៧,៦២៧នាក់។
ជាវិធានការទប់ស្កាត់ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបន្តការអនុវត្តបទបញ្ជា «ស្ថិតនៅក្នុងផ្ទះ» រហូតដល់ថ្ងៃទី៤ ខែឧសភា។ ប៉ុន្តែពលរដ្ឋអាមេរិក នៅក្នុងទីក្រុងជាច្រើន នៃរដ្ឋដែលមានអត្រាឆ្លងទាប ដូចជានៅរដ្ឋញូហាំសៀរ New Hampshire, មេរីលែនMaryland, មីនណេសូតាMinnesota Michigan និងវើរ៍ជីនៀរ Virginia បានសម្ដែងការ មិនចិត្តជាខ្លាំងចំពោះវិធានការនេះ ដោយយល់ថាវាប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ រហូតដល់នាំគ្នាធ្វើបាតុកម្មតវ៉ាទាមទារ ឱ្យមានការលុបចោល មុនកាលកំណត់។
លើសពីនេះទៅទៀត ពលរដ្ឋអាមេរិកមួយចំនួន ជាពិសេសគឺពលរដ្ឋស្បែកខ្មៅ ចាប់ផ្ដើមរិះគន់លើគ្រូពេទ្យ និងប្រព័ន្ធសុខាភិបាលអាមេរិក បន្ទាប់ពីសាច់ញាតិជាទីស្រឡាញ់ របស់ខ្លួនបាត់បង់ជីវិតដោយសារ COVID-19 បូកផ្សំនឹងការធ្វេសប្រហែស និងមិនយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យខ្លះ។ តួយ៉ាង ស្រ្តីអាមេរិកស្បែកខ្មៅម្នាក់បានរៀបរាប់ ពីទុក្ខសោក និងបរិហារពេទ្យអាមេរិក នៅមន្ទីរពេទ្យមួយនៃទីក្រុង ញូយ៉ក ដែលធ្វេសប្រហែស រហូតដល់ធ្វើឱ្យប្អូនស្រី របស់គាត់បាត់បង់ជីវិត។
ស្ត្រីរូបនេះបានរៀបរាប់លាយឡំទាំងការខឹងសម្បារ ក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមដូច្នេះថា៖
«ថ្ងៃនេះ, ខ្ញុំបានបាត់បង់ប្អូនស្រីរបស់ខ្ញុំដោយសារ វីរុសកូរ៉ូណា (COVID-19)។ ប៉ុន្តែ សូមឱ្យខ្ញុំប្រាប់អ្នកទាំងអស់គ្នា ថាវាកើតឡើងយ៉ាងដូចម្ដេច? ប្អូនស្រីរបស់ខ្ញុំបានទៅមន្ទីរពេទ្យ ញូយ៉ក ព្រីស្សប៊យធើរៀន New York Presbyterian Hospital ក្នុងសង្កាត់ម់ាន់ហាថាន់ Manhattan។ ដំបូងឡើយ ពួកគេប្រាប់ថាគាត់មានជំងឺរលាកទងសួត មិនមែនឆ្លងវីរុសកូរ៉ូណានោះទេ។ គាត់បានត្រឡប់ទៅមន្ទីរពេទជាថ្មីម្ដងទៀត ហើយពួកគេបានប្រាប់គាត់ថា គាត់មានជំងឺរលាកសួត តែមិនមែនវីរុសកូរ៉ូណានោះឡើយ។ ពួកគេនៅតែមិនបានធ្វើតេស្ដ និងប្រាប់គាត់ថា គាត់មានជំងឺផ្ដាសាយធម្មតា មិនមែនវីរុសកូរ៉ូណាទេ។ រហូតដល់ប្អូនស្រីរបស់ខ្ញុំពាក់ឧបករណ៍ដកដង្ហើម (វង់ទីឡាទ័រVentilator) និងសន្លប់សន្ដឹង ទើបពួកគេសម្រេចចិត្តធ្វើតេស្ដគាត់ តែគាត់បានស្លាប់ទៅហើយ។
ហេតុអ្វីបានជាអ្នកមាន មនុស្សល្បី កីឡាករ និងតារាចម្រៀងរ៉េប អាចទទួលបានការធ្វើតេស្ដរកវីរុសកូរ៉ូណា ហើយពួកយើងដែលជាអ្នកធ្វើការ និងមិនមែនជាអ្នកមាន មិនមែនជាមនុស្សល្បី ហេតុអ្វីមិនអាចទទួលការធ្វើតេស្ដ? តើនេះមានន័យយ៉ាងមេច? ពណ៌សម្បុរស្បែករបស់ខ្ញុំមិនមែនជាបញ្ហាទេ តែជាបញ្ហាតែមួយគត់ កំឡុងការឆ្លងរាតត្បាតនៃជំងឺនេះ នោះគឺស្ថិតនៅលើ «លុយ»។ មូលហេតុដែលពួកយើង ស្លាប់នៅក្នុងទីក្រុងញូយ៉ក ពីព្រោះពួកគេមិនបានធ្វើដូចអ្វីដែលពួកគេ បាននិយាយតាមកញ្ចក់ទូរទស្សន៍។ ពួកគេកុហកអ្នកគ្រប់គ្នា។ ពួកគេកុហកប្រទេសនេះ។
ពួកគេកុហកពិភពលោកនេះទាំងមូល។ ពួកគេគេមិនបានធ្វើគ្រប់គ្រាន់ សម្រាប់ជំងឺឆ្លងរាតត្បាតនេះទេ។ វាដូចជាពួកគេចង់ឱ្យវាឆ្លងរាលដាល។ តើនេះជាឋានរកអ្វី? ខ្ញុំបានហៅទូរស័ព្ទទៅកាន់
New York City Health & Hospitals តែទទួលបានមក វិញនូវចម្លើយតបតែមួយគត់ ពីពួកគេ នោះគឺយើងមិនមានការធ្វើតេស្ដរកវីរុសកូរ៉ូណានោះទេ នៅពេលដែលពួកអ្នកឃើញមនុស្សកំពុងស្លាប់»៕
comment on the wrong article Mr
អាល្ងង់ ! (Anonymous)
អញថាអ្ហែងល្ងង់ គឺល្ងង់ហើយ !
ធ្វើនយោបាយ បើចេះត្រឹមឡប់សតិដូចអ្ហែងទេ អ្ហែងធ្វើម៉ាពាន់ឆ្នាំទៀត
ក៏គ្មានសង្ឃឹមបានជោគជ័យដែរ !
អញបង្រៀនអ្ហែងពីរបៀបធ្វើនយោបាយទេអាល្ងង់ !
កុំភ្លើពេក !
វាគឺជាការវាយបកដ៏សមហេតុផល ។ ឲ្យវាចេះស្វែងយល់ផងអាភ្លើ !
Dear, Alan.
Why Cambodia have Khmer rough regime ?.
The answer is USA playing vitals roll to conducted Khmer rough regime . This is the true and can’t deny . Please all Cambodian have to know clear it history .
You Alan why didn’t say about USA fault ln the past .
please do not teaching that old dump dog a new trick he will never get it. another sad story is going on in Cambodia . did some one understood what I said in the past?? the fragile pot and pan that left over from POL POT killer regime are still at large . I knew Cambodian can be peace unless those AH CHESS group gone from this problem’s country. it not going to be that long I knew this fucking old dump guy can not stay another twenty years. God bless Cambodia
អាល្ងង់បណ្ឌឹតកន្ថោរ មាស នី !
អ្ហែងបាននិយាយរួចហេីយថា ប្រជាធិបតេយ្យ
ឬមិនប្រជាធិបតេយ្យប្រជាជនជាអ្នកឲ្យតម្លៃ
មិនមែនរដ្ឋាភិបាលនោះទេ ។
អញ្ចឹងជោគវាសនានៃប្រជាធិបតេយ្យ ប្រជាជន
បានកំណត់រួចហេីយ គឺប្រជាធិបតេយ្យផ្តល់
សិទ្ធិអំណាចឲ្យគណះបក្សប្រជាជនកម្ពុជា
តាមរយះការបោះឆ្នោតកាលពីឆ្នាំ២០១៨
កន្លងទៅ ។ដូចនេះ
សម្រាប់ការកាត់ទោសជនក្បត់ជាតិ គឺត្រូវ
តាមច្បាប់រដ្ឋធម្មនុញ្ញនិងតាមគន្លង
ប្រជាធិបតីពិតប្រាកដដែលមិនអាច
ប្រកែកបាន ។
ដូចនេះសម្រាប់ទន្ទេញពីពាក្យប្រជាធិបតេយ្យ
របស់អ្ហែងកន្លងមក វាមានតម្លៃស្មេីសម្លេង
ឆ្កែព្រុសមិនចំកាលតែប៉ុណ្ណោះ។
តេីមែនឬមិនមែន?
បេីមិនមែនអ្ហែងផ្អែកលេីអី?
Dear serey’ i “m not expert on politic ‘ About khmer rough ‘ Why don’t you read the books before you ask mr Allen?? Don’t try to blame US ‘ . followed the story of khmer ‘ you should ask yourself Why khmer rough coming up?? Why khmer go to war with veitcong ?? Who let the veitcong stay in cambodia?? Why king si haknouk killing khmer people in Sam lot 200 ?? why king sihaknouk killing khmer serey in the public ?? and accused them without any trial ?? Why king si haknouk kick U-N out in mission parish Accord?? I’m khmer little study ‘ not a good study since 1975 because of khmer rough ‘. Please study more about history ‘ i think khmer become the victim of communist china and veitcong because of un-cleaver stupid king sihaknouk’. Now you look khmer rough court at phnom-penh’ the witness of killing fields are hun-sen ,hen sam ring, queen etc ‘ all these people been in there and why don’t they come to court and tell the truth??? so you should study more and read more ‘ GOD bless all good people ‘