មន្ត្រី​សហជីព​ចាត់​ទុក​វិធានការ​ដាក់​កម្មករ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ១៤ថ្ងៃ គឺ​ជា​ទណ្ឌកម្ម

ដោយ ខែ សុណង
2020-04-17
RFA

តំណាង​សហជីព​កម្ពុជា និង​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខៅដូ (C.CAWDU) លោក អាត់ ធន់ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥។

តំណាង​សហជីព​កម្ពុជា និង​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខៅដូ (C.CAWDU) លោក អាត់ ធន់ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥។

 RFA


មន្ត្រី​សហជីព​ចាត់​ទុក​វិធានការ​ដាក់​កម្មករ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល ១៤ថ្ងៃ បន្ទាប់​ពី​ពួកគេ​បាន​វិល​ត្រឡប់​មក​ពី​ស្រុកកំណើត​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​វិញ គឺ​ជា​ការ​ទណ្ឌកម្ម។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ការ​តម្រូវ​ឲ្យ​កម្មករ កម្មការិនី​ដែល​បាន​ត្រឡប់​មក​ពី​ស្រុក​កំណើត អនុវត្ត​វិធានការ​ចត្តាឡីស័ក​នេះ គឺ​ជា​សម្ពាធ​មួយ​សម្រាប់​ពួកគេ ដោយ​លោក​បារម្ភ​ពី​កន្លែង​ស្នាក់នៅ​និង​ការ​ហូបចុក​ព្រោះ​កម្មករ​មាន​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់។ លោក​ថា ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​ក្រោយ​គឺ​ហាក់​ជ្រុល​ពេល​ទៅ​ហើយ ក្នុង​ការ​ទប់ស្កាត់​ជំងឺ​ឆ្លង​កូវីដ១៩ នេះ ព្រោះ​កម្មករ​ខ្លះ​ក៏​បាន​ត្រឡប់​ចូល​មក​ភ្នំពេញ​វិញ​តាំង​តែ​ពី​ថ្ងៃ​ទី១៦ ខែ​មេសា​មក​ម្ល៉េះ៖ «វា​ពិបាក​ដែរ​សម្រាប់​ពួកគាត់​ដោយសារ​តែ​ពួកគាត់​ខ្លះ​ការ​ចេញ​ដំណើរ​របស់​គាត់​អំឡុង​ពេល​ហ្នុង​គឺ​ក្រុមហ៊ុន​បាន​បិទ​ទ្វារ ហើយ​ក្រុមហ៊ុន​ឈប់​ជា​ដើម​វា​មាន​បញ្ហា​ដែរ អ្នក​ខ្លះ​វិល​មក​ទាន់​ខ្លះ​វិល​មក​មិន​ទាន់។ វិធានការ​រដ្ឋាភិបាល​វា​កៀក​ចូលឆ្នាំ​ពេក។ ចំបោះ​អ្នក​ខ្លះ​គាត់​សម្រេច​ចិត្ត​មក​គឺ​ជា​ការ​មួយ​ដែល​លំបាក​ហើយ​ដែល​គាត់​មក​ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​របស់​ក្រុមហ៊ុន​ឬ​រដ្ឋាភិបាល។ កម្មករ​យើង​បើ​ថា​នៅ​កន្លែង​មណ្ឌល​គេ​ដាក់​ទុក​ឲ្យ​នៅ​មាន​ម្ហូប​អាហារ មុង​ភួយ មាន​កន្លែង​សមរម្យ​គឺ​មិន​អី​ទេ តែ​បើ​ថា​អត់​សមរម្យ​គឺ​ថា​វា​ជា​ទណ្ឌកម្ម​សម្រាប់​គាត់​ដែរ។ វិធានការ​ដាក់​នោះ​គឺ​ថា​វា​តឹងតែង​ខ្លាំង​មែនទែន»

ប្រតិកម្ម​របស់​សហជីព​នេះ ក្រោយ​ពេល​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​ស្នើ​ឲ្យ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ ចាត់វិធានការ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ថ្ងៃ សម្រាប់​កម្មករ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ពេល​បុណ្យ​ចូលឆ្នាំ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ចម្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ចូល​ក្នុង​សហគមន៍។

សាលា​រាជធានី​ភ្នំពេញ​អះអាង​ថា អាជ្ញាធរ​បាន​ត្រៀម​សាលារៀន​ចំនួន​៣៧ ដែល​មាន ៦៩៩បន្ទប់ សម្រាប់​អនុវត្ត​វិធានការ​លើ​កម្មករ-កម្មការិនី​ជាង ១ម៉ឺន ៥ពាន់​នាក់ (១៥.៧២៦) មក​ពី​រោងចក្រ​ចំនួន ៦៧២ នៅ​ភ្នំពេញ ដែល​បាន​ទៅ​ស្រុក​ក្នុង​ពេល​ចូល​ឆ្នាំ។

មន្ត្រី​សហជីព​រិះគន់​ថា ខណៈ​គោលការណ៍​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៧០ដុល្លារ​ពី​រដ្ឋាភិបាល និង​ពី​រោងចក្រ​ដែល​ត្រូវ​ព្យួរ​នោះ​មិនទាន់​បាន​អនុវត្ត​ល្អ​ផង ដោយ​កម្មករ​ទទួល​បាន​តែ​ពី​ភាគី​រោងចក្រ​នោះ ឥឡូវ​ពួកគេ​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ថ្មី​មួយ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "មន្ត្រី​សហជីព​ចាត់​ទុក​វិធានការ​ដាក់​កម្មករ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ១៤ថ្ងៃ គឺ​ជា​ទណ្ឌកម្ម"

  1. so socheath says:

    ខ្ញុំគឹតថា សមត្ថកិច្ច គួរហៅ​ តិរច្ឆានអាត់ ធន់ ទៅសួរពីមូលហេតុដែលវា
    ប្រឆាំងជាមួយច្បាប់ ស្តីពីការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាល ជម្ងឺ covid- 19 បន្តិចមើល ។

  2. Anonymous says:

    Veitcong germ so socheat is the veitcong spy who want kjhmer in the jail ‘ . When people talking truly it made veitcong germs so hurt that why he is angry ‘ Well the crooks people will go down to hell thousands years ‘

  3. so socheath says:

    (ញូយ៉ក)៖ បើតាមគេហទំព័រវើលដូម៉ែត្ររឹស worldometers គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ សហរដ្ឋអាមេរិក មានអ្នកស្លាប់ ៣៩,០១៥នាក់ ដោយសារ COVID-19 ក្នុងចំណោមអ្នកឆ្លងសរុប ៧៣៨,៩១៣នាក់។
    រដ្ឋទាំង៥០នៅក្នុងសហរដ្ឋអាមេរិក សុទ្ធតែមានករណីឆ្លង COVID-19 ហើយក្នុងនោះរដ្ឋញូយ៉ក រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានអ្នកឆ្លង ២៤២,៥៧០ នាក់ និងស្លាប់ ១៧,៦២៧នាក់។

    ជាវិធានការទប់ស្កាត់ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបន្តការអនុវត្តបទបញ្ជា «ស្ថិតនៅក្នុងផ្ទះ» រហូតដល់ថ្ងៃទី៤ ខែឧសភា។ ប៉ុន្តែពលរដ្ឋអាមេរិក នៅក្នុងទីក្រុងជាច្រើន នៃរដ្ឋដែលមានអត្រាឆ្លងទាប ដូចជានៅរដ្ឋញូហាំសៀរ New Hampshire, មេរីលែនMaryland, មីនណេសូតាMinnesota Michigan និងវើរ៍ជីនៀរ Virginia បានសម្ដែងការ មិនចិត្តជាខ្លាំងចំពោះវិធានការនេះ ដោយយល់ថាវាប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ រហូតដល់នាំគ្នាធ្វើបាតុកម្មតវ៉ាទាមទារ ឱ្យមានការលុបចោល មុនកាលកំណត់។

    លើសពីនេះទៅទៀត ពលរដ្ឋអាមេរិកមួយចំនួន ជាពិសេសគឺពលរដ្ឋស្បែកខ្មៅ ចាប់ផ្ដើមរិះគន់លើគ្រូពេទ្យ និងប្រព័ន្ធសុខាភិបាលអាមេរិក បន្ទាប់ពីសាច់ញាតិជាទីស្រឡាញ់ របស់ខ្លួនបាត់បង់ជីវិតដោយសារ COVID-19 បូកផ្សំនឹងការធ្វេសប្រហែស និងមិនយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យខ្លះ។ តួយ៉ាង ស្រ្តីអាមេរិកស្បែកខ្មៅម្នាក់បានរៀបរាប់ ពីទុក្ខសោក និងបរិហារពេទ្យអាមេរិក នៅមន្ទីរពេទ្យមួយនៃទីក្រុង ញូយ៉ក ដែលធ្វេសប្រហែស រហូតដល់ធ្វើឱ្យប្អូនស្រី របស់គាត់បាត់បង់ជីវិត។

    ស្ត្រីរូបនេះបានរៀបរាប់លាយឡំទាំងការខឹងសម្បារ ក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមដូច្នេះថា៖

    «ថ្ងៃនេះ, ខ្ញុំបានបាត់បង់ប្អូនស្រីរបស់ខ្ញុំដោយសារ វីរុសកូរ៉ូណា (COVID-19)។ ប៉ុន្តែ សូមឱ្យខ្ញុំប្រាប់អ្នកទាំងអស់គ្នា ថាវាកើតឡើងយ៉ាងដូចម្ដេច? ប្អូនស្រីរបស់ខ្ញុំបានទៅមន្ទីរពេទ្យ ញូយ៉ក ព្រីស្សប៊យធើរៀន New York Presbyterian Hospital ក្នុងសង្កាត់ម់ាន់ហាថាន់ Manhattan។ ដំបូងឡើយ ពួកគេប្រាប់ថាគាត់មានជំងឺរលាកទងសួត មិនមែនឆ្លងវីរុសកូរ៉ូណានោះទេ។ គាត់បានត្រឡប់ទៅមន្ទីរពេទជាថ្មីម្ដងទៀត ហើយពួកគេបានប្រាប់គាត់ថា គាត់មានជំងឺរលាកសួត តែមិនមែនវីរុសកូរ៉ូណានោះឡើយ។ ពួកគេនៅតែមិនបានធ្វើតេស្ដ និងប្រាប់គាត់ថា គាត់មានជំងឺផ្ដាសាយធម្មតា មិនមែនវីរុសកូរ៉ូណាទេ។ រហូតដល់ប្អូនស្រីរបស់ខ្ញុំពាក់ឧបករណ៍ដកដង្ហើម (វង់ទីឡាទ័រVentilator) និងសន្លប់សន្ដឹង ទើបពួកគេសម្រេចចិត្តធ្វើតេស្ដគាត់ តែគាត់បានស្លាប់ទៅហើយ។

    ហេតុអ្វីបានជាអ្នកមាន មនុស្សល្បី កីឡាករ និងតារាចម្រៀងរ៉េប អាចទទួលបានការធ្វើតេស្ដរកវីរុសកូរ៉ូណា ហើយពួកយើងដែលជាអ្នកធ្វើការ និងមិនមែនជាអ្នកមាន មិនមែនជាមនុស្សល្បី ហេតុអ្វីមិនអាចទទួលការធ្វើតេស្ដ? តើនេះមានន័យយ៉ាងមេច? ពណ៌សម្បុរស្បែករបស់ខ្ញុំមិនមែនជាបញ្ហាទេ តែជាបញ្ហាតែមួយគត់ កំឡុងការឆ្លងរាតត្បាតនៃជំងឺនេះ នោះគឺស្ថិតនៅលើ «លុយ»។ មូលហេតុដែលពួកយើង ស្លាប់នៅក្នុងទីក្រុងញូយ៉ក ពីព្រោះពួកគេមិនបានធ្វើដូចអ្វីដែលពួកគេ បាននិយាយតាមកញ្ចក់ទូរទស្សន៍។ ពួកគេកុហកអ្នកគ្រប់គ្នា។ ពួកគេកុហកប្រទេសនេះ។

    ពួកគេកុហកពិភពលោកនេះទាំងមូល។ ពួកគេគេមិនបានធ្វើគ្រប់គ្រាន់ សម្រាប់ជំងឺឆ្លងរាតត្បាតនេះទេ។ វាដូចជាពួកគេចង់ឱ្យវាឆ្លងរាលដាល។ តើនេះជាឋានរកអ្វី? ខ្ញុំបានហៅទូរស័ព្ទទៅកាន់
    New York City Health & Hospitals តែទទួលបានមក វិញនូវចម្លើយតបតែមួយគត់ ពីពួកគេ នោះគឺយើងមិនមានការធ្វើតេស្ដរកវីរុសកូរ៉ូណានោះទេ នៅពេលដែលពួកអ្នកឃើញមនុស្សកំពុងស្លាប់»៕