ដោយ អាស៊ីសេរី
2020-04-17
អាស៊ីសេរី

លោក អាលែន ឡូវែនថល (Alan Lowenthal) តំណាងរាស្ត្រអាមេរិក នៃគណបក្សប្រជាធិបតេយ្យពីរដ្ឋការលីហ្វ័រញ៉ា (California)។

រូប៖ ហ្វេសប៊ុករបស់លោក
សមាជិកសភាអាមេរិក លោក អាលែន ឡូវែនថល (Alan Lowenthal) ថ្លែងក្នុងខួបលើកទី៤៥ នៃអំពើប្រល័យពូជសាសន៍នៅកម្ពុជាថា វាជាភារកិច្ច និងជាកាតព្វកិច្ចរបស់យើង មិនមែនតែពលរដ្ឋកម្ពុជាទេ គឺពលរដ្ឋលើលោកទាំងមូល ដែលមិនត្រូវបំភ្លេចឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនេះទេ ហើយត្រូវធានាថា យើងនឹងមិនត្រូវឱ្យអំពើនេះកើតឡើងជាថ្មីទេ ទោះនៅកន្លែងណាក៏ដោយ។ លោក អាលែន ឡូវែនថល ថ្លែងក្នុងសេចក្ដីថ្លែងការណ៍របស់លោក ចេញនៅថ្ងៃទី១៧ មេសាថា មុខរបួសនៃសោកនាដកម្មរបស់ពលរដ្ឋខ្មែរ នៅតែជ្រៅនៅឡើយ បើទោះជាមានរយៈពេល ៤៥ឆ្នាំហើយក៏ដោយ។
លោកបន្តថា ជារៀងរាល់ឆ្នាំ ឱ្យតែមកដល់ថ្ងៃនេះ យើងតែងតែប្ដេជ្ញាចិត្តរបស់យើងថា យើងមិនត្រូវបំភ្លេចអំពើប្រល័យពូជសាសន៍នៅកម្ពុជាឡើយ ហើយយើងក៏ឧទ្ទិសដល់ខ្លួនឯងថា ត្រូវតែធានាឱ្យមានលទ្ធិប្រជាធិបតេយ្យពេញលេញ ដោយមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ កើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងពិតប្រាកដ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ខួប៤៥ នៃថ្ងៃឡើងកាន់អំណាចរបស់ខ្មែរក្រហម
- ស្ថានទូតអាមេរិក បន្តផ្ដល់ថវិកាសម្រាប់ការអភិរក្សសំលៀកបំពាក់ជនរងគ្រោះក្នុងសារមន្ទីរទួលស្លែង
- ការខ្វែងយោបល់គ្នារឿងកាត់ទោសលោក អោ អាន រាលដាលដល់អង្គបុរេជំនុំជម្រះ
- សេចក្ដីសម្រេចចុងក្រោយជុំវិញករណីលោក មាស មុត នឹងចេញនៅដើមឆ្នាំ២០២០
- សាលាក្ដីខ្មែរក្រហមបើកសវនាការពិនិត្យមើលសំណុំលោក មាស មុត អតីតមេដឹកនាំខ្មែរក្រហម
- សាលាក្ដីខ្មែរក្រហមនឹងបើកសវនាការ រឿងខ្វែងយោបល់គ្នាករណីលោក មាស មុត
- ពលរដ្ឋខ្មែរក្រោមស្នើរដ្ឋាភិបាលវៀតណាមអនុញ្ញាតឱ្យខ្មែរក្រោមឈប់សម្រាកធ្វើបុណ្យសែនដូនតា
- បណ្ដឹងអាជ្ញាលើលោក នួន ជា ត្រូវរម្លត់ក្រោយមរណភាពរបស់គាត់
- ជនជាតិចាមនៅស្វាយឃ្លាំងស្រុកក្រូចឆ្មាប្រតិកម្មខ្លាំងៗ ចំពោះមរណភាព និងពិធីបុណ្យលោក នួន ជា
- សពអតីតមេដឹកនាំខ្មែរក្រហម លោក នួន ជា បូជា ក្នុងទិដ្ឋភាពសោះកក្រោះ
Of course sir’ khmer people are suffer and suffer since 1975 ‘ . The hell on earth of cambodia still go on till now’ even international try to help khmer people but the justice still not found because of this government still hiding the truth ‘ still giving everything to the killers’ and this government try to block the and hide the killers so khmer people never have a justice’ . Look at court of khmer rough in phnom-penh ‘ it try to hide the killers ‘ this court just a joke and never bring the true witness to front the court so cambodia still in the darkness , still in the communist people that lead the country now and the P-M now is former khmer rough killers so don’t ever dream about justice in cambodia ‘ GOD will punish the crooks communist killers to hell thousand years ‘