យុវជន​មួយ​ចំនួន​ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ជួយ​ពង្រឹង​អំណាច​ផ្ដាច់ការ​ឱ្យ​លោក ហ៊ុន សែន

ដោយ សុ ជីវី
2020-04-19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេងជួរមុខ) ចូលរួម​ប្រជុំអនុម័តសេចក្ដីព្រាង​ច្បាប់ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន នៅ​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០២០។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេងជួរមុខ) ចូលរួម​ប្រជុំអនុម័តសេចក្ដីព្រាង​ច្បាប់ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន នៅ​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០២០។

 រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន


យុវជន​មួយ​ចំនួន​ដែល​តាមដាន​ស្ថានការណ៍​សង្គម មាន​ប្រតិកម្ម​ថា ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ធ្វើឡើង​ដើម្បី​ពង្រឹង​អំណាច​លោក ហ៊ុន សែន កាន់តែ​ខ្លាំង និង​មិន​បម្រើ​ឱ្យ​ផលប្រយោជន៍​សាធារណៈ​នោះ​ទេ។

អ្នក​សិក្សា​ផ្នែក​ច្បាប់ យុវជន វ៉ន ចាន់ឡូត មើល​ឃើញ​ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ មិនបាន​ឆ្លុះបញ្ចាំង​អំពី​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ឡើយ ពីព្រោះ​ច្បាប់​នេះ​ធ្វើឡើង​ក្នុង​ពេល​កម្ពុជា​កំពុង​គ្រប់គ្រង​ដោយ​របប​បក្ស​តែមួយ និង​តាម​ការ​ចង់បាន​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លោក​យល់ថា ច្បាប់​ថ្មី​នេះ​នឹង​ក្លាយ​ជា​សត្រូវ​នៃ​ដំណើរ​ប្រជាធិបតេយ្យ​របស់​កម្ពុជា ដោយសារ​ខ្លឹមសារ​ច្បាប់​នេះ​បើកផ្លូវ​ឱ្យ​អ្នកកាន់អំណាច​កម្រិត​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​តាមតែ​អំពើ​ចិត្ត​។ យុវជន​រូប​នេះ​បារម្ភ​ថា ការ​មាន​ច្បាប់​នេះ​នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា​រអិល​ធ្លាក់​ទៅ​រក​របប​ដឹកនាំ​បែប​យោធានិយម ឬ​កុម្មុយនិស្ត​និយម​នៅ​ថ្ងៃ​ខាងមុខ៖ «នៅ​ពេល​ដែល​ច្បាប់​បង្ក​ភាព​ងាយស្រួល​ដល់​រដ្ឋាភិបាល​ក្នុង​ការ​បកស្រាយ នៅ​ពេល​មាន​ភាព​ចលាចល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អំណាច ឬក៏​ប្រជាពលរដ្ឋ​មានការ​ងើប​បះបោរ ឬក៏​កម្មករ​-​កម្មការិនី​នៅ​ពេល​អនាគត​នឹង​មាន​ការ​ចេញ​ធ្វើ​បាតុកម្ម​ទាមទារ​អត្ថប្រយោជន៍​របស់​ពួកគាត់ វា​ងាយស្រួល​ទៅដល់​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ការ​ស្នើ​ដាក់​ប្រទេស​ស្ថិត​នៅ​ក្នុង​គ្រា​អាសន្ន​ហ្នឹង»។

យុវជន វ៉ន ចាន់ឡូត ជឿជាក់​ថា ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន​ដោយ​គ្មាន​ឧបសគ្គ​ឡើយ ពីព្រោះ​ស្ថាប័ន​នីតិប្បញ្ញត្តិ​គ្រប់​ជាន់ថ្នាក់ ចាំតែ​ប្រថាប់ត្រា​លើ​សេចក្ដី​ព្រាងច្បាប់​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល ស្រប​ពេល​ព្រះមហាក្សត្រ​មិន​មាន​ព្រះរាជ​សិទ្ធិ​បដិសេធ​ច្បាប់​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​ព្រះអង្គ​ឡាយ​ព្រះហស្ថ​លេខា​នោះ​ឡើយ។

ស្រដៀង​គ្នា​នេះ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស កញ្ញា សៅ ឧសភា យល់ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ មាន​ចរិត​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​បើកដៃ​ឱ្យ​មាន​ការ​បង្ក្រាប​លើ​សំឡេង​រិះគន់​រដ្ឋាភិបាល​។ កញ្ញា​មើល​ឃើញ​ទៀត​ថា ច្បាប់​នេះ​ហាក់​មិន​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នោះ​ឡើយ ប៉ុន្តែ​គឺជា​អាវុធ​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​បង្ក្រាប​អ្នក​ប្រឆាំង​នឹង​គម្រោង​ផ្ទេរ​អំណាច​ពី​គាត់​ទៅ​ឱ្យ​កូន​របស់​គាត់​ទៅ​វិញ​ទេ៖ «ខ្ញុំ​គិត​ថា ច្បាប់​នេះ​គ្រាន់តែ​គាត់​ចង់​បន្លាច​ក្រុម​បក្ខ​ពួកគាត់​មួយ​ចំនួន​ដែរ ដែល​ចង់​ប្រឆាំង​តវ៉ា​គាត់​ហ្នឹង​។ គឺ​ច្បាប់​នេះ គាត់​ចង់​ថែរក្សា​អំណាច​ផ្ដាច់ការ​របស់​គាត់ ហើយ​ចង់​ផ្ទេរតំណែង​ពី​ឪពុក​ទៅ​កូន​របស់​គាត់​តែ​ប៉ុណ្ណឹង​ឯង ព្រោះ​ច្បាប់​នេះ វា​អត់​មាន​ផល​ចំណេញ​អ្វី​សម្រាប់​ប្រជាពលរដ្ឋ​ប៉ុន្មាន​នោះ​ទេ»។

រដ្ឋសភា និង​ព្រឹទ្ធសភា ដែល​ជា​ស្ថាប័ន​ត្រូវ​ជជែក​ដេញដោល​ច្រើន​ពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​នៃ​ច្បាប់​នោះ មិនបាន​ពិភាក្សា​ស៊ីជម្រៅ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើយ ហើយ​អង្គ​នីតិបញ្ញត្តិ​នីមួយៗ​បាន​ប្រើ​ពេល​ប្រមាណ​តែ​២ ម៉ោង​ប៉ុណ្ណោះ ដើម្បី​អនុម័ត​សេចក្តី​ព្រាងច្បាប់​នេះ​។ ក្រោយ​ឆ្លង​ផុត​សភា​ទាំង​ពីរ​ថ្នាក់​នេះ​ហើយ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ទៅ​ដល់ដៃ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ក្នុង​ពេល​ឆាប់ៗ មុននឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​អង្គ​ព្រះមហាក្សត្រ​ដើម្បី​ឡាយ​ព្រះហស្ថ​លេខា​ប្រកាស​ឱ្យ​ប្រើ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​សារភាព​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​០៧ មេសា​ថា ទោះជា​គ្មាន​ច្បាប់​នេះ​ក៏ដោយ ក៏​លោក​អាច​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​បង្ក្រាប និង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​បាន​ដែរ​។ លោក​បញ្ជាក់​ថា ភាគរយ​ខ្ពស់​បំផុត គឺ​ច្បាប់​នេះ​នឹង​មិន​យក​មក​ប្រើ​ក្នុង​វិបត្តិ​រាតត្បាត​នៃ​ជំងឺ​កូវីដ​-១៩ ឡើយ ប៉ុន្តែ​លោក​ទុក​ប្រើ​នៅ​កាលៈទេសៈ​ណាមួយ​ដែល​ស្ថានការណ៍​ស្រុកទេស​គ្រប់គ្រង​លែង​បាន។ អ្នកសារព័ត៌មាន​មួយរូប បាន​ជជីក​សួរ​លោក​ត្រង់​ចំណុច​នេះ​ថា តើ​ស្ថានភាព​បែប​ណា​ដែល​ចាត់ទុកថា ជា​ភាព​អាសន្ន ហើយ​ត្រូវ​ប្រើ​ច្បាប់​នេះ ស្រាប់តែ​លោក ហ៊ុន សែន បាន​បញ្ចេញ​ឥរិយាបថ​បែប​ច្រឡោងខាម ដោយ​ឱ្យ​អ្នកសារព័ត៌មាន​រូប​នោះ​ស្បថ​ឱ្យ​ស្លាប់ បើ​សំណួរ​នេះ​គ្មាន​អ្នក​ជំរុញ​ឱ្យ​សួរ​។ នៅ​ពេល​អ្នកសារព័ត៌មាន​ហ៊ាន​ស្បថ ថា នេះ​ជា​សំណួរ​របស់​គេ​ផ្ទាល់ គ្មាន​អ្នក​ជំរុញ​ឱ្យ​សួរ​នោះ ស្រាប់តែ​លោក ហ៊ុន សែន និយាយ​បន្លប់​លិច​កើត ហើយ​ឆ្លើយតប​បែប​មិន​ច្បាស់លាស់​ថា កាលណា​សភាពការណ៍​ត្រួតត្រា​លែង​បាន លោក​នឹង​ប្រើ​ច្បាប់​នេះ៖ «កាលណា​សភាពការណ៍​ត្រួតត្រា​លែង​បាន​ដោយ​បទបញ្ជា ដោយ​ការ​អំពាវនាវ​ហើយ គេ​ដាក់​ហើយ កុំ​ឆ្ងល់​ពេក និយាយ​ជា​រួម​អ៊ីចឹង​តែម្តង​ទៅ ឱ្យ​វា​ស្រួល​ស្តាប់​។ អាហ្នឹង​វា​ត្រូវ​អ៊ីចឹង ប្រទេស​ណា​ក៏​គេ​ធ្វើ​អ៊ីចឹង​។ ហេតុអ្វី​បានជា​កម្ពុជា​មិន​អាច​ធ្វើ​បាន​ហើយ​មក​បន្ទោស​ថា ឆ្លៀត​យក​អា​កូវីដ ដើម្បី​ធ្វើ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ដើម្បី​បំបិទមាត់ សិទ្ធិ​អ្នក​បញ្ចេញមតិ​នៅ​ពេល​ក្រោយ​។ យី​ហ្អែ​ង ចង្រៃ​មែន​តែម្ដង​វ៉ី»។

ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ដែល​របប​លោក ហ៊ុន សែន ធ្វើ​ដោយ​ប្រញាប់ប្រញាល់​ក្នុង​រដូវ​កាល​ជំងឺ​កូវីដ​-១៩ នេះ មាន​ចំនួន​៥ ជំពូក ចែក​ជា​១២ មាត្រា​។ ច្បាប់​នេះ​បើកដៃ​ឱ្យ​រដ្ឋាភិបាល​អាច​កម្រិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ព្រមទាំង​អាច​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​សង្គម​បាន​ផង​ដែរ​។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​អាច​ដាក់​ចេញ​វិធានការ​អ្វី​ក៏បាន​ឱ្យ​តែ​យល់ថា សមស្រប និង​ចាំបាច់ ដើម្បី​ឆ្លើយតប​នឹង​ភាព​អាសន្ន​នោះ រហូតដល់​អាច​ប្រើ​កងទ័ព​គ្រប់គ្រង​សភាពការណ៍​ទៀត​ផង​។ អ្នក​ហ៊ាន​ល្មើស​នឹង​បញ្ញត្តិ​ច្បាប់​នេះ អាច​ជាប់គុក​រហូតដល់​១០ ឆ្នាំ និង​រង​ពិន័យ​ជា​ប្រាក់​ដល់​១០ លាន​រៀល​។ ចំណែក ស្ថាប័ន​ចុះ​បញ្ជី​ត្រឹមត្រូវ​តាម​ច្បាប់ ដូចជា ក្រុមហ៊ុន គណបក្ស​នយោបាយ អង្គការ​-​សមាគម សហជីព និង​ស្ថាប័ន​ព័ត៌មាន ជាដើម​នោះ​វិញ អាច​នឹង​ត្រូវ​រង​ពិន័យ​ជា​ប្រាក់​រហូតដល់ ២៥​ម៉ឺន​ដុល្លារ​អាមេរិក និង​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត បើ​ហ៊ាន​តែ​ល្មើស​បញ្ញត្តិ​ច្បាប់​នេះ។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ពិនិត្យ​ឃើញ​ថា ច្បាប់​នេះ​ហាក់​មិន​បម្រើ​ប្រយោជន៍​សាធារណៈ​នោះ​ទេ ព្រោះ​ច្បាប់​នេះ​ផ្ដោត​តែ​លើ​ការ​រឹតត្បិត​សិទ្ធ​សេរីភាព និង​ទោស​ទណ្ឌ​លើ​ពលរដ្ឋ និង​ក្រុម​សង្គម​ស៊ីវិល​។ លោក​យល់ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆក់​ឱកាស​វិបត្តិ​ជំងឺ​កូវីដ-១៩ នេះ ដើម្បី​ធ្វើ​ច្បាប់​ទុក​ការពារ​អំណាច​ត​វង្ស​ត្រកូល​របស់​គាត់ ហើយ​ជន​ណា​ក៏​ដោយ​ដែល​ប្រឆាំង​នឹង​គម្រោង​នេះ​នឹង​ក្លាយ​ជា​ទិសដៅ​នៃ​ការ​បង្ក្រាប៖ «ប្រសិនបើ​ចូល​ជា​ធរមាន អ្នក​ដែល​ហ៊ាន​ងើប​ប្រឆាំង​ជាមួយ​នឹង​អ្វី​ដែល​ជា​ការ​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​ហ្នឹង គឺ​នឹង​ត្រូវ​ជាប់ទោស ហើយ​និង​បាត់បង់​អំណាច និង​តួនាទី​។ ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​ច្បាប់​ហ្នឹង​ចូល​ជា​ធរមាន គណបក្ស​ប្រជាជន​ទាំង​ផ្ទៃក្នុង​ហ្នឹង គឺ​មិន​ហ៊ាន​ងើប​ប្រឆាំង​ជាមួយ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ»។

អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​វាយ​តម្លៃ​ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ រំលោភ​សិទ្ធ​ឯកជន រឹតត្បិត​ការ​បញ្ចេញមតិ​ដោយ​សេរី និង​ធ្វើ​ឱ្យ​ការ​ជួបប្រជុំ​ដោយ​សន្តិវិធី​ក្លាយ​ជា​បទល្មើស​ព្រហ្មទណ្ឌ។

ដោយឡែក អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) វិញ ពិនិត្យ​ឃើញ​ថា ក្រៅពី​ដកហូត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ហើយ​នោះ ច្បាប់​ថ្មី​នេះ​ផ្ដល់​សិទ្ធិ​អំណាច​គ្មាន​ដែន​កំណត់ និង​គ្មាន​ការ​ត្រួត​ពិនិត្យ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​បង្ក្រាប​អ្នកប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​។ អង្គការ​សិទ្ធិមនុស្ស​ដដែល​នេះ​គូស​បញ្ជាក់​ថា ច្បាប់​នេះ​នឹង​ជួយ​លោក ហ៊ុន សែន ឱ្យ​កាន់អំណាច​ផ្ដាច់ការ​យូរអង្វែង​ត​ទៅ​មុខ​ទៀត ជាពិសេស​វា​នឹង​ជួយ​ឱ្យ​ការដឹកនាំ​បែប​ផ្ដាច់ការ​របស់គាត់​ក្លាយជា​ស្របច្បាប់ និង​មាន​លក្ខណៈ​ផ្លូវការ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

7 Responses to "យុវជន​មួយ​ចំនួន​ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ជួយ​ពង្រឹង​អំណាច​ផ្ដាច់ការ​ឱ្យ​លោក ហ៊ុន សែន"

  1. Anonymous says:

    I would like to ask all these high Cambodian’s officers some question. starting from 1979 after Vietnam invaded Cambodia and under Vietnamese leadership ruling this nation for ten years what did all of you think about you own nation?? ten years later Vietnamese have to give up to let UN came to installed peace and stability in Cambodia 2003 the general election that let all Cambodian chose their leader. we knew RANARITH have been chosen to be the prime minister . after that HUN SEN cam to clime to be second prim minister that already mad the world wonder. such a small nation and meet too many problem all kind of bloody just about wipe out from the world and continuous to fight in politic . every thing seem to be so strange an agreement was made in PARIS for peaceful Cambodia under a democracy state. now all of you think your nation is a democracy nation ?? if you say yes what kind of democracy do Cambodia having right now. every nation in the world said Cambodia is under dictatorship that mean your party only that leaded this nation . you kicked your opposition out and did a lot of harm to them . my question is did the world having blind eyes did not see not thing?? I knew all you guy acting like a pagoda kid by saying there are so many opposition party joint election whit you but of cause those party was HUN SEN poppet parties only that did not counting as a party . CNRP was the true party because they had their members in the parliament . this is the truth that the world have known . IN what so ever HUN SEN trying to cry till the end no one can believe SAM RANSY and KIM SOKHA was the KBOTH CHEATH person any how. instated all Cambodian wonder their country getting smaller every natural resource just about gone Cambodian are poor my question is >>what going on HUN SEN who was really the KBOTH CHEATH person ?? I would like all these CPP members answer my question. GOD bless Cambodia and it’s people

  2. so socheath says:


    មានច្បាប់ គោរពច្បាប់ នោះទើ​បជាកាតព្វកិច្ច !
    ប្រជាជនម៉ាប្រទេស គេមិនខ្វល់ផង មិនដឹងអ្ហែង ខ្វ់ល់ពីកាដួយស្ញេញ​ម៉ែអ្ហែងស្អីទេអ្ហា !

  3. ?? says:

    សម្ដេច ម៉ែ សូមកោតសរសើរចំពោះលោក so socheath ដែលបានជេរបញ្ចោរដល់អស់ស្ត្រីខ្មែរកន្លងមកគ្រប់ៗរូបរួមទាំងខ្ញុំនិងស្ត្រីខ្មែរទូទាំងប្រទេសផងដែរ។

  4. Anonymous says:

    The strategy of Youn-hanoi since they start the war in cambodia 1970 is successful by using whore to bring down cambodia. King si hak nouk is the dictator who killed khmer 3 million and feed veitcong in palace so the strategy Youn hanoi invade cambodia and rob everything from cambodia in 1979 then continue to killed khmer till Parish Accord comming ‘ but The dogs of hanoi did the coup 1997 killing more khmer and control cambodia again and gave Tral island to them and gave everything to them so cambodia is the dark country in the history of 21 century ‘because of the leader and his groups are the hanoi dogs ‘. Remember 1979 Youn-hanoi invade cambodia and rob everything from cambodia ‘God will punish the robbers soon’

  5. so socheath says:

    អាមូស(Anonymous)និយាយដូចឆឹក កាដួយម៉ែវា !
    អាពូជសំផឹងចេះត្រឹម បូប៉ាច់ចោលម្សៀត អត់ប្រយើជន៍ មែន !

  6. Anonymous says:

    WELL … look at this animal SO SOCHEATH said . this animal said he is an older Cambodian 100% and he also a HUN SEN news agency . yes I believing you do you know what I do not believing in you?? >>I knew you are a true Cambodian white dark skin, but so sad I did not trusting you that you love your own nation<> DID you knew Cambodia lost a lot territory to Vietnam?? did you know how long will Cambodia standing in the world?? my last importance question is >>do all of you know that this nation just about going hell at any time?? I tell you what the coffin is right in front of you guy just waiting to get this nation in . as I said in a few month some bad thing will going on . now HUN SEN powers is not so importance for him any more . what is so importance for him right now is >> to escape from this country looking for the safe haven in another country. if he can not finding the way he will going hell merciless . GOD bless Cambodia and it’s people

  7. so socheath says:

    ហាស ! ហាស
    អញរត់ទៅណាអាមូស (Anonymous) ?
    ហាស ! ហាស បីខែទៀតអ្ហែងកើតស្រែង មែនទេអាមូស !
    អត់អ្នកអេះ ចាំអញអេះឲ្យ ។
    អញចាំអេះស្រែងអ្ហែងយូរហើយ ។ តែអ្ហែងអត់ហ៊ានអើតក្បាល ឲ្យអញអេះ​អីតើ ! ។
    ហាស ! ហាស
    ទ្រាំដេក យកក្បាលទទូរសារុងទៀតទៅ អា​ល្ងង់ !