ក្រុម​អ្នក​ការពារ​បរិស្ថាន​ថា ​អាជ្ញាធរ​បន្ត​ប្រើ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ​ស្វែង​រក​មុខ​ពួកគេ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់

ដោយ ជាតិ ចំណាន
2020-04-24
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហេង ស្រស់ (ឆ្វេង) ជា​សកម្មជន​បរិស្ថាន និង​ក្រុម​អ្នក​ការពារ​ព្រៃ​ឈើ ពេល​ធ្វើ​យុទ្ធនាការ​ល្បាត​ព្រៃ ហើយ​ប្រទះ​ឃើញ​ដើម​ឈើ​ធំ​នេះ ត្រូវ​បាន​គេ​លួច​កាប់​រំលំ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ កាល​ពី​ថ្ងៃ​ទី២៣ ខែមេសា ឆ្នាំ២០២០។

លោក ហេង ស្រស់ (ឆ្វេង) ជា​សកម្មជន​បរិស្ថាន និង​ក្រុម​អ្នក​ការពារ​ព្រៃ​ឈើ ពេល​ធ្វើ​យុទ្ធនាការ​ល្បាត​ព្រៃ ហើយ​ប្រទះ​ឃើញ​ដើម​ឈើ​ធំ​នេះ ត្រូវ​បាន​គេ​លួច​កាប់​រំលំ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ កាល​ពី​ថ្ងៃ​ទី២៣ ខែមេសា ឆ្នាំ២០២០។

 រូប៖ RFA និង​សកម្មជន​បរិស្ថាន


សម្ភាសន៍​លោក ហេង ស្រស់ អំពី​ការ​រកឃើញបទល្មើសព្រៃឈើ ខណៈ​កម្ពុជា​ប្រទះ​ជំងឺកូវីដ ១៩


ក្រុម​សកម្មជន​ព្រៃឈើ​ដែល​ចុះ​ល្បាត​រក​បទ​ល្មើស​ព្រៃ​ក្នុង​តំបន់​ព្រៃ​ឡង់ អះអាង ខាង​សមត្ថកិច្ច​ចម្រុះ មាន​ខាង​មន្ទីរ​បរិស្ថាន រដ្ឋបាល​ព្រៃ​ឈើ និង​កងរាជអាវុធហត្ថ នៅ​តែ​តាម​ស្វែង​រកមុខ​ និង​ចាប់​ខ្លួន​ពួក​គេ។ សង្គម​ស៊ីវិល​ យល់​ថា​ ប្រសិន​បើ​មាន​ការ​អនុវត្ត​បទ​បញ្ជា​បែប​នេះ គឺ​ធ្វើ​ផ្ទុយ​ពី​បំណង​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​តែងតែ​អំពាវនាវ​ដល់ ​អាជ្ញាធរ​ទាំងអស់​សហការ​គ្នា​ជាមួយ​ពលរដ្ឋ ​ដើម្បី​រក្សា​ការពារ​ព្រៃ​ឈើ​ឲ្យ​នៅ​គង់​វង្ស។

សកម្មជន​បរិស្ថាន​ ដែល​សកម្ម​រឿង​ព្រៃ​ឈើ លោក ហេង ស្រស់ ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំង​៤​ខេត្ត​ជុំវិញ​តំបន់​ព្រៃ​ឡង់ នៅ​តែ​បន្ត​ចុះ​ស្វែង​រក​តាម​ចាប់​ខ្លួន​សកម្មជន​ព្រៃឈើ​៤​នាក់ ដែល​ចុះ​ល្បាត​និង​ប្រមូល​យក​ភស្តុតាង​កាប់​បំផ្លាញ​ព្រៃ​ឈើ ក្នុង​តំបន់​របស់​ក្រុមហ៊ុន ស៊ីង បាយអូថិក (Think Biotech)។

លោក ហេង ស្រស់ ឲ្យ​ដឹង​ថា ក្រុម​លោក​ទទួល​បាន​ដំណឹង​អំពី​ការ​ស្វែង​រក​ចាប់​ខ្លួន​នេះ ពី​មន្ត្រី​បរិស្ថាន​ និង​មេការ​ក្រុមហ៊ុន ប៉ុន្តែ​ជា​សំណាង​ល្អ ពួក​គេ​ចាក​ចេញ​ពី​ព្រៃ​មុន​ពេល សមត្ថកិច្ច​ចុះ​ទៅ​ដល់៖ «រហូត​មក​ដល់​ម៉ោង​ គេ​នៅ​តែ​ព្យាយាម​បញ្ជូន​កម្លាំង​គេ​បន្ថែម​ពី​លើ​ទៀត ឲ្យ​ចូល​ទៅ​រក​ក្នុង​តំបន់​ព្រៃ​ឡង់​ហ្នឹង។ បើ​តាម​ដំណឹង​ហ្នឹង គឺ​មិន​សហការ​ទេ គឺ​គេ​ចូល​ទៅ​ចាប់​ខ្លួន​ពួក​ខ្ញុំ​ចេញ​ពី​តំបន់​ព្រៃ​ឡង់ កុំ​ឲ្យ​ចូល​ទៅ​ថត​បទ​ល្មើស​ព្រៃឈើ នៅ​ក្នុង​តំបន់​ព្រៃ​ឡង់។ វា​មាន ៥តំបន់​ដែល​ពួក​ខាង​ក្រុមហ៊ុន​បញ្ជា​ឲ្យ​កម្មករ​ចូល​ទៅ​កាប់​ ដែល​កំពុង​តែ​រក​ការ​កាប់​បំផ្លាញ​ពី​ក្រុមហ៊ុន ស៊ីង បាយអូថិក ហ្នឹង»។

សកម្មជន​បរិស្ថាន​វ័យ​ក្មេង​រូប​នេះ​ លើក​ឡើង​ថា ការ​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដល់ទៅ​៤​ខេត្ត​ តាម​ស្វែង​រក​មុខ​ក្រុម​អ្នក​ការពារ​ព្រៃឈើ គឺ​ជា​រឿង​មួយ​ដែល​មិន​ទំនង និង​គួរ​ឲ្យ​ងើយ​ឆ្ងល់​ជា​ខ្លាំង ព្រោះ​ពួក​លោក​ មិន​ជា​ជន​បទ​ល្មើស​ទៅ​កាប់​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​របស់​ជាតិ ដូច​ខាង​ក្រុមហ៊ុន​ទាំង​អស់​នោះ​ឡើយ៖ «ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​ គាត់​គួរ​តែ​ខ្មាស​ដល់​សកម្មជន​ដែល​ពួក​គាត់​លះបង់​ទាំង​កម្លាំង​កាយ ទាំង​ថវិកា ទាំង​កម្លាំងចិត្ត ក្នុង​ការ​ការពារ​កុំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា បែរ​ជា​មន្ត្រី​ក្រោម​ឱវាទ​របស់​គាត់​ហ្នឹង មក​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​សកម្មជន​ព្រៃ​ឈើ ដូច​ជា​មាន​រូបភាព​ ការ​ចាប់​ចង ការ​គំរាមកំហែង។ ដូច​ជា​នៅ​តំបន់​ភ្នំ​ព្រេច កាល​នោះ​ បាន​ពលរដ្ឋ​ម្នាក់​ជួយ​ពួក​ខ្ញុំ​ទាន់​ពេល​ហ្នឹង​ គឺ​គេ​បាញ់​ពួក​ខ្ញុំ​ទៅ​ហើយ។ គេ​ភ្លយ​មាត់​ថា អូ​ពូបើ​មិន​មែន​ពូ បាញ់​បាត់​ហើយ។ នេះ​ជា​ភាសា​មួយ​ដែល​គំរាមកំហែង​ដល់​សកម្មជន​ដែល​ពួកគាត់​លះបង់​ដើម្បី​ការពារ​ព្រៃ​ឈើ និង​ជា​សម្បត្តិ​ធនធាន​ធម្មជាតិ»។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​រឿង​នេះ ពី​ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង លោក អេង ភីរុង អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី និង​អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ លោក អេង ហ៊ី បាន​ទេ ដោយ​សារ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ ។

ទន្ទឹម​គ្នា​នេះ អាស៊ី​សេរី​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ លោក​ លន់ សុផាត ប៉ុន្តែ​ត្រូវ​លោក​ចុច​ផ្ដាច់​ទៅ​វិញ នៅ​ពេល​ឮ​សំនួរ​ទាក់​ទង​នឹង​រឿង​នេះ។ ចំណែក​ស្នងការ​នគរបាល​ខេត្ត ៣រូប​ទៀត អាស៊ី​សេរី មិន​អាច​ទាក់ទង​បាន​ទេ ដោយ​ហៅ​ចូល​ តែ​គ្មាន​អ្នក​ទទួល ។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ថ្លែង​ប្រាប់​អាស៊ី​សេរី​ថ្មីៗ នេះ​ថា ការ​ធ្វើ​យុទ្ធនាការ​ចុះ​ល្បាត​តំបន់​ព្រៃ​ឡង់​នេះ​ គឺ​ជា​សិទ្ធិ​របស់​សកម្មជន​បរិស្ថាន ប៉ុន្តែ​លោក​ស្នើ​ឱ្យ​ពួក​គេ​ធ្វើ​សកម្មភាព​ស្រប​ទៅ​តាម​ច្បាប់។

អ្នកនាំពាក្យ​សមាគម​អាដហុក លោក សឹង សែនកុរណា មានប្រសាសន៍​ថា ប្រសិន​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​តាម​ចាប់ខ្លួន​សកម្មជន​ព្រៃឈើ ដូច​តាម​ការ​លើក​ឡើង​មែន​ នោះ​គឺ​ជា​ការ​អនុវត្ត​បទ​បញ្ជា​ដែល​ធ្វើ​ផ្ទុយ ពី​បំណង​របស់ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន តែង​អំពាវនាវ​ដល់​អាជ្ញាធរ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ ​សហការ​គ្នា​ជាមួយ​ប្រជា​សហគមន៍ ដើម្បី​ទប់​ស្កាត់​រាល់​បទ​ល្មើស​ព្រៃ​ឈើ កុំ​ឲ្យ​បន្ត​កើត​មាន៖ «យើង​សូម​កោត​សរសើរ​ពួក​គាត់​ទៅ​វិញ​ទេ ដែល​ពួកគាត់​ហ៊ាន​លះបង់​ពេល​វេលា ដែល​ទៅ​ស្រាវជ្រាវ​រក​បទ​ល្មើស​ព្រៃឈើ​ទាំងអស់​ហ្នឹង ដែល​សមត្ថកិច្ច​យើង​ជា​ច្រើន​រូប​មាន​ការ​ទទួល​ខុស​ត្រូវ​តំបន់​ហ្នឹង មាន​ការ​ឆក់​ល្វែង​ អត់​បាន​ចុះ​ទៅ​ដល់​តំបន់​រំលោភ​បំពាន​កាប់​បំផ្លាញ​ព្រៃឈើ​ទាំង​អស់​ហ្នឹង គួរតែ​មានការ​លើក​ទឹក​ចិត្ត​ និង​កោត​សរសើរ​ពួកគាត់​វិញ​ ទើប​ជា​រឿង​ល្អ។ ផ្ទុយ​ពី​ហ្នឹង គួរ​តែ​មាន​ការ​សហការ​គ្នា​ដើម្បី​ទប់​ស្កាត់​ ចាប់​ជនល្មើស​ប្រព្រឹត្ត​បទ​ល្មើស​ ទាំង​អស់​ហ្នឹង​ យក​ទៅ​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់។ វា​ជា​រឿង​គួរ​ធ្វើ​ និង​ត្រឹមត្រូវ​បំផុត ដែល​សាធារណជន​ សាទរ​ រវាង​កិច្ច​សហការ​ហ្នឹង និង​ការ​បំពេញ​តួនាទី​របស់​សមត្ថកិច្ច​ទទួល​ខុស​ត្រូវ​ក្នុង​តំបន់​ហ្នឹង នោះ​ជា​រឿង​ល្អ​បំផុត​ដែល​សង្គម​ស៊ីវិល​យើង​ចង់​ឃើញ»។

ក្នុង​ពេល​ចុះ​ល្បាត​ព្រៃ​ឡង់​២យប់​៣ថ្ងៃ​កន្លង​មក​នេះ ក្រុម​សកម្មជន​បរិស្ថាន រក​ឃើញ​ឈើ​មូល​ធំ​ៗ ប្រមាណ​ជាង ២​ពាន់​ដើម ដែល​បាន​ត្រូវ​គេ​កាប់​ផ្ដួល​ចោល នៅ​៥​ចំណុច​ផ្សេង​គ្នា ហើយ​ឈើ​ទាំង​នោះ​ភាគ​ច្រើន ជា​ឈើ​ដែល​អ្នក​ស្រុក​ដុត​យក​ជ័រ​ទឹក​លក់ ។ ពួកគេ​បាន​ថត​រូបភាព ​និង​វីដេអូ ទុក​ជា​ភស្តុតាង ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ច្បាប់ ចុះ​បិទ​ក្រុមហ៊ុន​អារ​ឈើ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ។

ក្រុម​សកម្មជន​ព្រៃ​ឈើ​ សង្ស័យ​លើ​អាជ្ញាធរ​ ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​សំណូក ពី​ក្រុមហ៊ុន​ព្រៃ ទើប​បាន​ជា​ព្យាយាម​ស្វែង​រក​ចាប់ខ្លួន​ពួក​គេ នៅ​ក្នុង​ព្រៃ​ឡង់ ដើម្បី​បិទ​បាំង​ភាព​មិន​ប្រក្រតី នៃ​ឧក្រិដ្ឋកម្ម​ព្រៃឈើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Related Articles

3 Responses to "ក្រុម​អ្នក​ការពារ​បរិស្ថាន​ថា ​អាជ្ញាធរ​បន្ត​ប្រើ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ​ស្វែង​រក​មុខ​ពួកគេ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់"

  1. Anonymous says:

    we knew every Cambodian inside the country knew no one else beside HUN SEN leadership. any murder any land’s grape was made by this killer regime. we understand why HUN SEN trying so hart to eliminated his opposition party. after they kick their opposition out of the country this group of killing field regime is walking on air until this day. right at this moment this regime is trying to destroy the last forest that left over in Cambodia. we are witness if any thing happen to them that mean no one else beside those killer regime. at last I just want to say to those who supported this regime . by having been born as human being every one should have brain to think eyes to see what was right and what was wrong. if you can not see this kind of un believable action of this regime that mean you are a metal disability person . GOD bless Cambodia and it’s people

  2. Anonymous says:

    HAS……………… that is funny .. HUN SEN’s law enforcement is looking for those young who trying to protecting the forest. my question to this great leader of this killing field some stupide question. who was KBOTH CHEATH ?? was that you love your nation so much that up to this day it can be the end soon?? I do not wanted to make Cambodian scare but I have to let them know right now. >> did every Cambodian knew this nation is coming to the year minus zero?? I’m showing all you guy right here>> after HUN SEN unlawful made two cue again RANARITH and the last one is opposition party. what did Cambodian lost >> territory, forest, all kind of mineral, the most importance is sovereignty that HUN SEN trying to manipulated the most that made some Cambodian confusing until this day. can every one see HUN SEN using Cambodia’s sovereignty on the nation that helping Cambodian only. how about those Vietnamese government they took some land along the border, land concession just about a quarter of this nation’s territory and Vietnamese are every where inside Cambodia. HUN SEN was waking up about one year ago knowing that his former boss just about to kill him that right he swing to CHINA witch was HUN SEN’s former boss’s enemy. every Cambodian should have known we are coming back to squire one witch mean the killing field. whit CHINESE the rising stare to be supper power they are trying to take two provinces at seaside belonging to them . we knew HUN SEN has known about it but he have no choice that only his last change . war after war HUN SEN lost every battle field but the wars one is COVID19 virus that can make HUN SEN going hell at any time . I knew Cambodian will be lucky if they can take Cambodia back . I knew the bloody war will come after this world war three again COVID19.
    GOD bless Cambodia and it’s people

  3. Anonymous says:

    Bravo’ khmer youth need to rise up against the beast regime ‘ dictatoship’