ការងារ | កូរ៉ូណាវីរុស | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ២៨ មេសា ២០២០ | ម៉ោង ៦:៣៥ ល្ងាច
VOD

កម្មករ-កម្មការិនីដែលបម្រើការងារនៅរោងចក្រ ប្រឹភីសឹស (Propitious Cambodia Garment Ltd) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ (កម្មកររោងចក្រប្រឹភីសឹស)
កម្មករ-កម្មការិនីមួយចំនួនបម្រើការងារនៅរោងចក្រ ប្រឹភីសឹស (Propitious Cambodia Garment Ltd) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ប្រឈមជួបបញ្ហាជីវភាព ក្រោយថៅកែបញ្ឈប់ពួកគេពីការងារក្រោមហេតុផលគ្មានអ្នកបញ្ជាទិញ។
កម្មករ-កម្មការិនីជាង ២៤០០នាក់ ដែលបម្រើការងារនៅ ប្រឹភីសឹស ត្រូវបានថៅកែប្រកាសបញ្ឈប់ពីការងារភ្លាមៗកាលពីថ្ងៃទី២២ ខែមេសា និងបានបើកលុយសំណងជូនពួកគេចំនួន ៤ចំណុច កាលពីថ្ងៃទី២៥ ខែមេសា។
កម្មការិនីម្នាក់ដែលប្រាប់ត្រឹមឈ្មោះ ស៊ីយ៉ា និងបម្រើការផ្នែកវេចខ្ចប់នៅរោងចក្រ ប្រឹភីសឹស ឱ្យដឹងថា អ្នកស្រី និងស្វាមីបានបម្រើការងារនៅរោងចក្រនេះទាំងអស់គ្នា ហើយត្រូវថៅកែបញ្ឈប់ពីការងារទាំងពីរនាក់ប្តីប្រពន្ធ។ អ្នកស្រីកំពុងតែបារម្ភពីផលប៉ះពាល់ជីវភាព និងការចំណាយផ្សេងៗក្រោយបាត់បង់ការងារធ្វើ។
កម្មការិនីរូបនេះបន្តថា អ្នកស្រី និងស្វាមី មិនដឹងទៅធ្វើអ្វី និងរកការងារថ្មីកន្លែងណាធ្វើនោះទេ ខណៈដែលរោងចក្រជាច្រើនកំពុងប្រកាសព្យួរការងារកម្មករដែរនោះ។
អ្នកស្រី ស៊ីយ៉ា បន្ថែមថា៖ «សម្រាប់គ្រួសារខ្ញុំ ទាំងប្តីទាំងប្រពន្ធ គឺធ្វើការងារនៅរោងចក្រហ្នឹងតែមួយ ហើយគេបញ្ឈប់ពីការងារទាំងពីរនាក់អ៊ីចឹង មានតែប្រឈមនឹងការខ្វះលុយទឹកដោះគោឱ្យកូនប៉ៅ ព្រោះមិនដឹងរោងចក្រហ្នឹងគេបើកវិញថ្ងៃណាផង។ ហើយឥលូវក៏អត់ទាន់ទៅធ្វើតេស្តនៅរោងចក្រណាទៀតផង។ បើជីវភាពឥលូវនេះមិនទាន់អីទេ ប៉ុន្តែ បន្តិចទៀត បើយើងនៅតែអត់ការងារធ្វើអ៊ីចឹង វាមិនដឹងម៉េចដែរ។ ហើយខ្ញុំនៅផ្ទះជួល ត្រូវការចំណាយបង់ផ្ទះជួល ទឹកភ្លើង និងហូបចុកប្រចាំថ្ងៃ ជាដើម»។
អ្នកស្រី ស៊ីយ៉ា ឱ្យដឹងថា សំណង ៤ចំណុចដែលថៅកែទូទាត់ឱ្យអ្នកស្រីក្រោយបញ្ឈប់ពីការងារនោះ គឺសរុបបានតែ ១៧០ដុល្លារប៉ុណ្ណោះ។
កម្មការិនីម្នាក់ទៀត អ្នកស្រី អ៊ីង សំណាង អះអាងថា បម្រើការងារនៅរោចក្រ ប្រឹភីសឹស រយៈពេល ៦ឆ្នាំហើយ។ អ្នកស្រី រៀបរាប់ថា អ្នកស្រីមិនមែនប្រឈមតែខ្វះលុយចាយវាយប្រចាំថ្ងៃប៉ុណ្ណោះទេ គឺអ្នកស្រីក៏ប្រឈមជំពាក់បណុលធនាគារទ្វេដងផងដែរ ប្រសិនវិស័យមួយនេះពុំមានការយោគយល់ក្នុងការសងត្រឡប់ ពេលអ្នកស្រីអត់ការងារធ្វើនោះ។
អ្នកស្រី អ៊ឹង សំណាង បន្ថែមថា៖ «អ៊ីចឹង ខ្ញុំចង់ឱ្យខាងធនាគារមានការយោគយល់ខ្លះចំពោះកម្មករដែលអត់ការងារធ្វើដូចជាពួកខ្ញុំនេះ ចំពោះការបង់សងការប្រាក់ និងបង់សងត្រឡប់។ ឥលូវ ពួកខ្ញុំកំពុងអត់ការងារធ្វើ ហើយលុយក៏អត់។ អត់ម៉ាចប់ ហើយប្រឈមច្រើនណាស់»។
ប្រធានរដ្ឋបាលរោងចក្រ ប្រឹភីសឹស អ្នកស្រី គួច ដាវី ប្រាប់វីអូឌីថា ករណីថៅកែបញ្ឈប់កម្មករក្នុងចំនួនច្រើននេះ គឺដោយសារគ្មានអ្នកបញ្ជាទិញ។ អ្នកស្រីថា រោងចក្របានបញ្ឈប់កម្មករចំនួនជាង ២,៤០០នាក់ ហើយកម្មករបានព្រមព្រៀងទទួលសំណងអស់ហើយកាលពីថ្ងៃទី២៥ ខែមេសា។
ប្រធានរដ្ឋបាលរោងចក្ររូបនេះ អះអាងថា រោងចក្រមិនបានបិទទ្វារនោះទេ គឺគ្រាន់តែបញ្ឈប់កម្មករមួយផ្នែកប៉ុណ្ណោះ ហើយថា នៅពេលការបញ្ជាទិញវិលត្រឡប់មកវិញនោះ ខាងរោងចក្រនឹងទូរសព្ទហៅកម្មករដែលបានបញ្ឈប់ទាំងនោះឱ្យចូលបម្រើការងារវិញ។
អ្នកស្រីបន្ថែមថា៖ «ប្រសិនជាមានការបញ្ជាទិញវិញ ហើយកូវីដត្រូវបានបញ្ចប់ ហើយខាងអាមេរិក និងសហភាពអឺរ៉ុបទម្លាក់ការបញ្ជាទិញវិញ ក្រុមហ៊ុននឹងជ្រើសរើសពួកគាត់មកធ្វើការងារវិញ ប៉ុន្តែ ឥឡូវនេះ យើងអត់អាចកំណត់បានថាពេលណាទេ»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ការបិទទ្វាររោងចក្រជាបន្តបន្ទាប់ និងការបញ្ឈប់កម្មករពីការងារដូចពេលនេះ វាជាសញ្ញាមិនល្អមួយសម្រាប់កម្មករវិស័យកាត់ដេរ។
មេសហជីពរូបនេះ បានលើកទឹកចិត្តឱ្យថៅកែរោងចក្រព្យួរការងារ ហើយទូទាត់ឱ្យកម្មករទទួលបាន ៧០ដុល្លារ ជាជាងបញ្ឈប់កម្មករពីការងារ។ លោក អាត់ ធន់ ក៏ស្នើទៅរដ្ឋាភិបាលឱ្យជួយកម្មករតាមរយៈការជំរុញឱ្យក្រុមហ៊ុន ឬរោងចក្រព្យួរការងារកម្មករ ជាជាងបិទរោងចក្រ និងជំរុញឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រួមទាំងធនាគារ ពន្យារពេលឱ្យកម្មករសងបំណុលទាំងថ្លៃដើម និងការប្រាក់បណ្ដោះអាសន្នសិន។
លោក អាត់ ធន់ បន្ថែមថា៖ «ប្រសិនជាក្រុមហ៊ុនមានលទ្ធភាព ឬរដ្ឋាភិបាលជជែកជាមួយក្រុមហ៊ុនបានត្រឹមតែព្យួរ ខ្ញុំគិតថា វាជារឿងមួយល្អ ដែលបានបង់លុយឱ្យគាត់ ៧០ដុល្លារហ្នឹង។ ក្នុងករណីក្រុមហ៊ុនបិទទ្វារដោយក្រុមហ៊ុនមិនដំណើរបាន អាហ្នឹងខ្ញុំគិតថា ត្រូវគុណលុយឱ្យគេទៅតាមច្បាប់ ៥ចំណុចហ្នឹងទៅ។ ប៉ុន្តែ យើងមិនលើកទឹកចិត្តដាច់ខាតចំពោះការបញ្ឈប់កម្មករដោយក្រុមហ៊ុនមិនបានបិទ ហើយបញ្ឈប់ថ្នាក់ដឹកនាំសហជីពដោយសារការរើសអើងផ្សេងៗ ព្រោះអាហ្នឹងវាជាឥរិយាបថមិនល្អរបស់ក្រុមហ៊ុន»។
មេសហជីពរូបនេះ ឱ្យដឹងថា តាមផ្លូវច្បាប់ ពេលដែលក្រុមហ៊ុនបញ្ឈប់កម្មករពីការងារ ត្រូវទូទាត់សំណងជូនកម្មករចំនួន ៥ចំណុច មានប្រាក់ខែចុងក្រោយ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជូនដំណឹង ប្រាក់អតីតភាពការងារ និងប្រាក់ដំណាច់ឆ្នាំដែលនៅសេសសល់។
ក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ឱ្យដឹងថា មានរោងចក្រជាង ១៣០ បានដាក់ពាក្យព្យួរការងារ និងប៉ះពាល់កម្មករប្រហែល ១០ម៉ឺននាក់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
I already knew what consequent Cambodia have . not jus HUN SEN and some of his supporter said Cambodia will be ASIAN tiger in economic . at those day I wonder how can this jungle fighter be a good at economic . I only knew that they are so good at killing. after the war that Vietnam invaded Cambodia some thing was change. in ten years Vietnam give up but they keep their agency to control Cambodia in secreted . after that all Cambodian should knew the story . I just want to skip that story and talking about economy witch is so importance for Cambodian right now. I’m 100% knew that economic in Cambodia was just what we call bubble economic witch was so easy to pup empty. that economic rising in Cambodia in the past was came from the world community they fell so bad after those killing field . every Cambodian should wonder why international community came to intervene in Cambodia one more ?? international community they knew all about HUN SEN ‘s democracy after they wagging war white his former enemy SAM RANSY and KIM SOKHA opposition party . we knew that war was haul because of a world war three again white virus COVID19. every Cambodian know right now that HUN SEN’s tiger economy in ASIAN nation is pup empty . at last we are seeing every thing was a joke nothing to be grant. we only seeing every thing gone down hell Cambodian treasury was just about gone, the only the former killing field was gain every thing from this sad nation and the poor Cambodian just waiting for the last day in their dream . at last just mentioning to all Cambodian>> to be alive Cambodia have to get a true Democracy but not HUN SEN’s Democracy please… GOD bless Cambodia and it’s people