សង្គម​ស៊ីវិល បក្ស​ប្រឆាំង និង​ក្រុម​យុវជន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​កំណត់​ទូត​ទៅ​វៀតណាម​ឱ្យ​រើ​តង់​៩​ចេញ​ពី​ដី​កម្ពុជា

ដោយ សុជីវី
2020-04-30
RFA

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ថ្លែង​ក្នុង​ពិធី​ផ្ទៀងផ្ទាត់​ផែនទី​ពី​អង្គការ​សហប្រជាជាតិ និង​ផែនទី​ដែល​រាជរដ្ឋាភិបាល​ប្រើប្រាស់​ពេល​បច្ចុប្បន្ន នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ថ្លែង​ក្នុង​ពិធី​ផ្ទៀងផ្ទាត់​ផែនទី​ពី​អង្គការ​សហប្រជាជាតិ និង​ផែនទី​ដែល​រាជរដ្ឋាភិបាល​ប្រើប្រាស់​ពេល​បច្ចុប្បន្ន នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥។

 RFA/Brach Chev


ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា គណបក្ស​ប្រឆាំង និង​ក្រុម​យុវជន​ទាមទារ​ឱ្យ​រដ្ឋាភិបាល ផ្ញើ​កំណត់​ទូត​ទៅ​ប្រទេស​វៀតណាម ទាក់ទិន​ករណី រំលោភ​អធិបតេយ្យភាព​កម្ពុជា ជា​ថ្មី​ទៀត។ ចំណែក​ក្រសួង​ការបរទេស​កម្ពុជា​អះអាង​ថា កម្ពុជា​ត្រៀម​ផ្ញើ​កំណត់​ទូត​ទៅ​ភាគី​វៀតណាម​ដែរ ប៉ុន្តែ​រង់ចាំ​របាយការណ៍​ពិស្ដារ ពី​អាជ្ញាធរ​ពាក់ព័ន្ធ​សិន។

ការ​បោះ​តង់​ចំនួន ៩ ចូល​ដី​ខ្មែរ ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល ពី​សំណាក់​ភាគី​វៀតណាម គឺជា​ប្រធានបទ​ក្ដៅ ដែល​ក្រុម​យុវជន ពលរដ្ឋ គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ទាមទារ​ឱ្យ​រដ្ឋាភិបាល មាន​ជំហរ​មុតមាំ ជំរុញ​ឱ្យ​វៀតណាម​រុះរើ​តង់​ចំនួន ៩ និង​ត្រូវ​ដក​កង​កម្លាំងយោធា​ប្រដាប់​អាវុធ ចេញពី​តំបន់​នោះ ជា​បន្ទាន់។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ចាត់​ទុក​ទង្វើ​របស់​វៀតណាម ជា​មហិច្ឆតា​ឈ្លានពាន​ទឹកដី​ខ្មែរ​បន្ត​ទៀត ហើយ​លោក​ចង់​ឃើញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ ផ្អែក​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ ជា​មូលដ្ឋាន​។ តែ​យ៉ាងណា លោក​កោតសរសើរ​អាជ្ញាធរ​ខេត្ត​កណ្ដាល ដែល​បាន​បញ្ជូន​សមត្ថកិច្ច​ចម្រុះ​ចុះ​អន្តរាគមន៍ ទាហាន​វៀតណាម ឆ្លង​ចូល​ដី​ខ្មែរ និង​បាន​ផ្តល់​ដំណឹង​បញ្ហា​នេះ​ទាន់​ពេល​វេលា​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល ត្រូវ​ពង្រឹង​កងកម្លាំងប្រដាប់អាវុធ​ចុះ​ល្បាត ការពារ​ព្រំដែន​តំបន់​នោះ និង​ត្រូវ​បន្ថែម​ល្បឿន​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ តាម​បណ្ដោយ​ព្រំដែន​៖ «រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​លិខិត​មួយ សុំ​អន្តរាគមន៍ ឬ​យើង​ប្តឹង​ទៅ ប្រទេស​ម្ចាស់​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ស្ដីពី​បញ្ហា​កម្ពុជា ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទាក់ទង ទៅ​នឹង​បញ្ហា​យួន ឈ្លានពាន អធិបតេយ្យ​នៃ​កម្ពុជា​យើង​។ អា​ហ្នឹង​យើង​អាច​រក​ដំណោះស្រាយ ការពារ​អធិបតេយ្យ​ដែនដី របស់​កម្ពុជា​យើង​បាន»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង គ្មាន​អ្នកទទួល នៅ​ថ្ងៃ​ទី៣០ មេសា។

តែ​យ៉ាងណា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន ធ្លាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃទី​២៩ មេសា​ថា ក្រសួង​នៅ​រង់ចាំ​របាយការណ៍​ផ្លូវការ​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​ឆ្លើយតប​តាម​ការទូត។

កាលពី​ឆ្នាំ ២០១៥ ក្រសួងការបរទេស​កម្ពុជា បាន​ចេញ​កំណត់​ទូត​ស្នើ​ទៅ​ប្រទេស​វៀតណាម ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ជីក​ដី​ធ្វើ​គ្រឹះ​សង់​ប៉ុស្តិ៍​យោធា នៅ​តំបន់​នោះ បន្ទាប់​ពី មាន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ពលរដ្ឋ និង​យុវជន​អះអាង​ថា ជា​ការ​ឈ្លានពាន​បូរណភាព​ទឹកដី​ខ្មែរ ពី​សំណាក់​ភាគី​វៀតណាម​។ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ អាស៊ីសេរី​នៅ​មិនទាន់​ទទួល​ព័ត៌មាន​ថា តើ​វៀតណាម នឹង​ឈប់​សាងសង់​ប៉ុស្តិ៍​យោធា នៅ​តំបន់​នោះ តាម​សំណើ​របស់​ភាគី​កម្ពុជា​ឬ​យ៉ាង​ណា​ទេ?

របាយការណ៍ ក្រុមការងារ ១០០ រាត្រី​បង្ហាញ​ថា កន្លងទៅ ពលរដ្ឋ​រស់នៅ​ជិត​ព្រំដែន​កម្ពុជា​វៀតណាម រួមមាន ខេត្ត​ស្វាយរៀង ខេត្ត​កំពត ខេត្ត​កណ្ដាល និង​ខេត្ត​ត្បូងឃ្មុំ ជាដើម ត្រូវ​បាន​យោធា​វៀតណាម ធ្វើទុក្ខបុកម្នេញ មិន​ឱ្យ​ធ្វើស្រែ​លើ​ដី​របស់​ខ្លួន ដែន​កាន់កាប់​តាំងពី​ដូនតា និង​មិន​ឱ្យ​សង់​លំនៅឋាន​ជាដើម។

ក្រុម​ពលរដ្ឋ​មួយចំនួន រស់នៅ​ជិត​ព្រំដែន​កម្ពុជា​វៀតណាម នា​ខេត្ត​ត្បូងឃ្មុំ បាន​ត្អូញត្អែរ ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ ពី​សំណាក់​អាជ្ញាធរ​វៀតណាម​។ ពលរដ្ឋ​រស់នៅ​ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ចោទ​អាជ្ញាធរ​វៀតណាម​ថា បាន​គំរាមកំហែង​មិន​ឱ្យ​អ្នកភូមិ​ធ្វើស្រែ​លើ​ដី​របស់​ខ្លួន ដែល​ពួកគេ​ធ្លាប់​បាន​បង្កបង្កើនផល​តាំងពី​បុរាណ​មក​។ ក្រុម​ពលរដ្ឋ​មួយ​ចំនួន បាន​ស្រែកយំ បង្ហាញ​ពី​ទុក្ខ​កង្វល់​ទាំងនេះ នៅ​ចំពោះ​មុខ​ក្រុម​យុវជន​ដែល​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន នៅ​តំបន់​នោះ កាល​ពី​ពេល​កន្លងទៅ ៖ «ខ្ញុំ​ធ្វើ​ដី​នេះ​តាំងពី​អាយុ​ខ្ញុំ ១២​ឆ្នាំ តា​ខ្ញុំ និង​យាយ​ខ្ញុំ​រស់នៅ ឥឡូវនេះ​គេ (​វៀតណាម​) យក​ហើយ​នេះ​។ ពលរដ្ឋ​ម្នាក់ទៀត ម៉ែ និង​ឪ​ខ្ញុំ​អត់​មាន​ប្រកាស​ថា កូន​អើយ​ទឹកដី​ខ្ញុំ​ត្រឹមនេះ ឬ​ត្រឹមនោះ គឺ​អត់​មានតែ​ល្បាក់​ទី​មួយ គឺ​វា​យក​មួយ​ល្បាក់​ហើយ គឺ​វា​យក​មក​ដល់​ជាំ​ប្រាំ​ល្វែង​នេះ វា​យក​មក​ត្រឹម​បុស្ស»។

ប្រធាន​ក្រុមការងារ ១០០​រាត្រី និង​ជា​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូ​នី សង្កេត​ឃើញ​ថា ប្រព័ន្ធ​ការពារ​ព្រំដែន របស់​រដ្ឋាភិបាល​ទន់​ខ្សោយ​ខ្លាំង ជាពិសេស អាជ្ញាធរ​ខ្មែរ បណ្ដែតបណ្ដោយ​ឱ្យ​ប្រជាជន​វៀតណាម មក​សង់​លំនៅឋាន លើ​ទឹកដី​ខ្មែរ ក្បែរ​ព្រំដែន​ខុសច្បាប់ ៖ «ការដែល​យើង អត់​មាន​ភាព​ច្បាស់​លាស់ ក្នុង​ការ ការពារ​ព្រំដែន ហ្នឹងហើយ​ដែល​ធ្វើ​ឱ្យ​វៀតណាម​ឆ្លៀតឱកាស ទន្ទ្រាន​មក​មុខ ទៅតាម​អ្វី​ដែល​គេ​អាច​ធ្វើ​ទៅ​បាន​។ រដ្ឋាភិបាល​យើង ក្នុង​ការពារ​ព្រំដែន នៅ​មានកម្រិត​ទាប​ណាស់ បើ​យើង​ប្រៀបធៀប​ជាមួយ​វៀតណាម​។ វៀតណាម​មាន​ភាព​ច្បាស់​លាស់ ក្នុងការ ការពារ​ព្រំដែន ទាំង​ផ្លូវច្បាប់ វិស្សកម្ម និង​ផ្លូវ​នយោបាយ​។ យើង​ឃើញ តំបន់​មិនទាន់​ឯកភាព​គ្នា វៀតណាម​ធ្វើការ​គ្រប់គ្រង​ដោយមាន ប្រៀប​មក​លើ​កម្ពុជា​ដូចជា តំបន់​ដាក់​ដាំ ដាក់​ហ៊ួដ​ជាដើម»។

កាល​ពី​ថ្ងៃ​ទី១៧ មករា ឆ្នាំ ១៩៩៥ ភាគី​កម្ពុជា និង​វៀតណាម បាន​ឯកភាព​គ្នា ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ ស្ដីពី​រក្សា​តំបន់​មិនទាន់​ឯកភាព​គ្នា បោះ​បង្គោល​ព្រំដែន ឱ្យ​នៅ​ស្ថានភាព​ដដែល ពោល​គឺ គ្មាន​ការ​អភិវឌ្ឍ​អ្វី​ទាំងអស់​។ ក៏ប៉ុន្តែ​កាលពី​ឆ្នាំ ២០១៥ វៀតណាម​បាន​សង់​ប៉ុស្តិ៍​យោធា​មួយ នៅ​តំបន់​នោះ រំលោភ​កិច្ចព្រមព្រៀង​នេះ ហើយ​កាលពី​ថ្មីៗ​នេះ ភាគី​វៀតណាម បាន​បោះតង់​ចំនួន ៩ និង​បញ្ជូន​កម្លាំងយោធា​ប្រដាប់​អាវុធ ឆ្លង​ចូល​ដី​ខ្មែរ ឋិត​នៅ​ភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ជាប់​ខេត្ត​អានយ៉ាង (An Giang ) ប្រទេស​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "សង្គម​ស៊ីវិល បក្ស​ប្រឆាំង និង​ក្រុម​យុវជន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​កំណត់​ទូត​ទៅ​វៀតណាម​ឱ្យ​រើ​តង់​៩​ចេញ​ពី​ដី​កម្ពុជា"

  1. បេីសិនជាចោរចូលដល់ក្នុងផ្ទះរបស់យេីងហេីយ​ គឺ​យើង​មាន​សិទ្ធិ​គ្រប់​ បែប​យ៉ាង​ដេីម្បីកំចាត់ចោរ​និងមនុស្សអាក្រក់​​​ចេញ​ពី​ផ្ទះ​របស់​យើង​នឹង​ការ​ពារ​ទ្រព្យ​សម្បត្តិ​និង​ការ​ពារ​នូវ​អាយុ​ជីវិត​មនុស្ស​ដែល​យើង​ស្រលាញ់​ កុំថា​ឡើយ​ទោះយេីងត្រូវយកជីវិត​ទៅប្ដូរក៏យេីងហ៊ាន​ប្ដូរដែរ​ ។ តែ​ចម្លែក​តែ​ថ្នាក់ដឹកនាំ​ដ៏ថោកទាបរបស់យេីង​បែរ​ជាដេក​យកដៃគង​ថ្ងាស់ធ្វេី​ជាមិនដឹងមិនឮទៅវិញ! អីក៏ខ្លាចគេដល់ថ្នាក់នេះ? សុទ្ធ​តែ​ពួកអាបំបង់បាយឥតបានការមែន! The Cambodian government are a bunch of cowards…Where is Hun Sen ? Bench Tea? Sar Keng? We did not hear a word from them… they all must be hiding in theire wives’ skirts. ធ្លាប់​តែ​ឮ​ ហ៊ុន​សែន​និយាយ​ក្ដែងៗ​ថា​ កម្ពុជា​គឺ​មិន​អនុញ្ញាត​អោយ​មានកងទព័​បរទេស​តាំងនៅលេី​ទឹកដី​ កម្ពុជា​ឡើយ​! រួច​ចុះ​ឥឡូវ​?

  2. Anonymous says:

    Veit are the worse animal in this planet ‘Thw robbers ‘don’t go to red line ‘ you are the veitname or the robbers?? you said you are friend of cambodia ‘ Why are you so aggressive?? you must pay back when you invaded cambodia 1979 and rob everything from cambodia ‘God will punish your race till out from this world ‘.

  3. Anonymous says:

    <<<<< Vietnam never have been friend to Cambodia and Cambodia will never learn <<<<> how can it getting better . well>> to get better it regard unity of all Cambodian . I just wanted to tell every one that since I was young till this day I never seen Cambodian had unity. please make at lease some research from the history of this nation. I knew every thing came from those who wanted powers and never had transparency. expressly right at this moment that Cambodia under HUN SEN leadership even more dangerous than ever. HUN SEN as international community said he is a dictator and we Cambodian also understand what the dictator mean. this un legitimated leader of Cambodia is a former Khmer Rue killing field acting he is a hero who recue this nation from the bad to the worse . we knew every thing cam from powers and money that all for this leadership. HUN SEN always said he was the one who protecting Cambodian sovereignty. I quest he mean sovereignty white EU and the US that they help Cambodian economic but for Vietnam witch was his former boss HUN SEN never care about Cambodia sovereignty . I do not want to talk to long about this let get it right after this war again COVID19. my request to every Cambodian ***** as we knew our nation is really need DEMOCRACY to be survive in ASAIN community . any communist like >>communist Vietnam, communist China , communist Soviet will never making peace for this poor nation . I know after this world war three again COVID19 every thing in the whole world will change. some country that you know the rising tare will be going down hell and all nation around the world will have to be unite in every part of the world . if that can going smooth it not going to go whit the bloody war after this. I do not know what to tell to Cambodian but the only way to survive is DEMOCRACY. GOD bless Cambodia and it’s people