ដោយ ជីវិតា
2020-05-01
RFA

នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។

Photo: RFA
ស្របពេលទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២០ កាន់តែខិតជិតចូលមកដល់ថ្ងៃទី៣ ឧសភា រដ្ឋាភិបាលក្រុងភ្នំពេញក៏រងការរិះគន់កាន់តែខ្លាំងដែរ ចំពោះអំពើបង្ក្រាបអ្នកសារព័ត៌មាន។ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិយល់ថា អាជ្ញាធរក្រុងភ្នំពេញគួរតែចាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ពន្ធនាគារដែរ បន្ទាប់ពីអាជ្ញាធរចាប់អ្នកកាសែតអនឡាញ (online) លោក សុវណ្ណ រិទ្ធី ដាក់ពន្ធនាគារ។
អ្នកឃ្លាំមើលសេរីសាព័ត៌មានសំខាន់ៗនាំគ្នារិះគន់ធ្ងន់ៗដល់រដ្ឋាភិបាលកម្ពុជាចំពោះការចាប់អ្នកកាសែតដាក់ពន្ធនាគារ បន្ទាប់ពីបានចុះផ្សាយសម្រង់សម្តីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់អាស៊ីសេរីថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅតែមានភាពល្អប្រសើរ និងគ្មានការហាមឃាត់៖ «សេរីភាពសារព័ត៌មានត្រូវបានលើកកម្ពស់ពី១ឆ្នាំទៅ១ឆ្នាំ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយបែបទំនើបមានការកើនឡើងជាលំដាប់ពីពី១ឆ្នាំទៅ១ឆ្នាំពីព្រោះថា នៅកម្ពុជាយើងដឹងហើយការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននេះ ទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិគាត់អាចបំពេញវិជ្ជាជីវៈសារព័ត៌មានគាត់ដោយសេរី។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញកាលពីថ្ងៃទី៧ មេសា បានចាប់ខ្លួននាយកសារព័ត៌មានធីវីអេហ្វប៊ី (TVFB) លោក សុវណ្ណ ឬទ្ធី ដាក់ពន្ធនាគារ ក្រោយពីលោកចុះផ្សាយសម្រង់សម្ដីពិតត្រឹមត្រូវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នាយកប្រតិបត្តិទទួលបន្ទុកតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊េដ អាដាម (Brad Adams) និយាយថា កិច្ចការដ៏សំខាន់មួយរបស់អ្នកសារព័ត៌មានក្រៅតែពីវិភាគព័ត៌មាន និងផ្តល់ព័ត៌មានជូនអ្នកស្ដាប់ហើយនោះ គឺផ្សាយសម្រង់សេចក្ដីថ្លែងការណ៍ ឬសម្ដីពិតប្រាកដរបស់មន្ត្រីរដ្ឋាភិបាល ឬប្រភពណាមួយមកចុះផ្សាយ ប៉ុន្តែលោកថា ឥឡូវនេះវាច្បាស់ណាស់ថា នៅកម្ពុជាអ្នកសារព័ត៌មានណាយកពាក្យសម្ដីដែលនាយករដ្ឋមន្ត្រីបានថ្លែងមកចុះផ្សាយអាចមានទោសឧក្រិដ្ឋ៖ «លោកហ៊ុន សែន លោក ស ខេង និងលោក ខៀវ កញ្ញារីទ្ធ មិនដែលមានជំនឿលើសេរីភាពសារព័ត៌មានប៉ុន្មានទេ។ ជាច្រើនឆ្នាំកន្លងទៅនេះ ពួកគេបានចាប់ចង និងវាយប្រហារយ៉ាងខ្លាំងលើអ្នកសារព័ត៌មាន។ អ្នកសារព័ត៌មានជាច្រើននាក់ក៏ត្រូវបានធ្វើឃាត។ ប៉ុន្តែខ្ញុំគិតថា នេះជាលើកទី១ហើយដែលអាជ្ញាធរចាប់ខ្លួនអ្នកសារព័ត៌មានដោយសារតែចុះផ្សាយសម្ដីពិតប្រាកដរបស់លោក ហ៊ុន សែន ។ នេះគឺជាការវិវដ្ដថ្មីដ៏អាក្រក់មួយទៀត ដែលមានន័យថា អ្នកសារព័ត៌មានលែងអាចធ្វើកិច្ចការរបស់ខ្លួនបានហើយ ពីព្រោះកិច្ចការចម្បងមួយរបស់អ្នកសារព័ត៌មានគឺដកស្រង់សម្ដីរបស់មន្ត្រីរដ្ឋាភិបាល ឬប្រភពណាមួយយកមកចុះផ្សាយ។
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីជំងឺកូវីដ១៩ កាលពីថ្ងៃទី៧ មេសា នៅក្នុងវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបទៅសំនួររបស់អ្នកសារព័ត៌មាននៃទូរទស្សន៍ភីអិនអិន (PNN) អំពីថាតើ រដ្ឋនឹងជួយឧបត្ថម្ភដល់អ្នករត់ម៉ូតូឌុបដែលជួបប្រទះវិបត្តិសេដ្ឋកិច្ចក្នុងអំឡុងពេលជំងឺកូវីដដែរ១៩ ឬទេ? លោក ហ៊ុន សែន តប៖ «ក្មួយដែលសួរមកពូថា អ្នករត់ម៉ូតូឌុបគាត់ត្អូញត្អែរតើមានរដ្ឋប៉ះប៉ូវទេ លក់ម៉ូតូចាយសិនទៅ ទិញអង្គរស៊ីសិន ព្រោះបើឱ្យរដ្ឋប៉ះប៉ូវទាំងអស់ងាប់បាត់ រដ្ឋឯណាមានលុយ?»។
ប្រសាសន៍របស់លោកនាយរដ្ឋមន្ត្រីហ៊ុន សែន នេះត្រូវបានលោក សុវណ្ណ រិទ្ធី ស្រង់យកមកចុះផ្សាយ។ នៅថ្ងៃទី៧មេសាដដែលអាជ្ញាធរបានចាប់ខ្លួនលោក សុវណ្ណ រិទ្ធី និងចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មាន មានចរិតញុះញង់ បង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ផ្អែកតាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
បន្ថែមពីលើការចាប់ដាក់គុកនេះ ក្រសួងព័ត៌មាននៅថ្ងៃបន្ទាប់ គឺទី៨ មេសាបានសម្រេចលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់លោក សុវណ្ណ រិទ្ធី ដោយមិនឱ្យគេហទំព័រTVFB បើកដំណើរការតទៅទៀត។
លោក ប្រ៊េដ អាដាម ហៅសេចក្តីសម្រេចនោះថា ខុសច្បាប់ព្រោះក្រសួងព័ត៌មានបានរំលោភអំណាចតុលាការ៖ «លោក ខៀវ កញ្ញារីទ្ធ ដែលបានដកអាជ្ញាប័ណ្ណព័ត៌មានពីទូរទស្សន៍អនឡាញTVFB គឺជាការរំលោភបំពានច្បាប់ ដូច្នេះសមត្ថកិច្ចគួរតែទៅសួរនាំលោក ខៀវ កញ្ញារីទ្ធ ថា ហេតុអីបានជាគាត់រលោភច្បាប់កម្ពុជា ពីព្រោះ សម្រាប់គាត់ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺមានតួនាទីត្រឹមបញ្ជូនសំណុំរឿងទៅតុលាការ ប្រសិនបើមាននរណាម្នាក់រំលោភច្បាប់សារព័ត៌មាន ពោលគឺគាត់មិនអាចសម្រេចចិត្តជំនួសតុលាការបានទេ។ ពេលនេះ លោក ខៀវ កញ្ញារីទ្ធ មិនត្រឹមតែរំលោភច្បាប់របបសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភបំពាននីតិវិធីយុត្តិធម៌ទៀតផង ពីព្រោះការលុបចោលអាជ្ញាប័ណ្ណព័ត៌មាន ឬក៏អត់នោះគឺជាការងាររបស់តុលាការ ដែលរដ្ឋធម្មនុញ្ញកម្ពុជាកំណត់ថា ជាស្ថាប័នឯករាជពីអង្គនីតិប្រតិបត្តិ ឬរដ្ឋាភិបាល។
ច្បាប់ស្ដីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ អនុញ្ញាតឱ្យក្រសួងព័ត៌មានមានសិទ្ធិត្រឹមផ្អាកការផ្សាយនៃស្ថាប័នសារព័ត៌មានណាមួយ ដែលក្រសួងរកឃើញថា រំលោភច្បាប់របបសារព័ត៌មាន ប៉ុន្តែមិនបានផ្ដល់ដល់ក្រសូងនូវអំណាចលុបចោលអាជ្ញាប័ណ្ណសារព័ត៌មានណាមួយឡើយ។
មាត្រា១២នៃច្បាប់របបសារព័ត៌មានចែងចា៖ ក្រសួងព័ត៌មានមានសិទ្ធិផ្អាកការផ្សាយមិនឱ្យហួសពីសាមសិប (៣០)ថ្ងៃ ហើយបញ្ជូនសំណុំរឿងទៅតុលាការ។
ច្បាប់ស្ដីពីរបបសារព័ត៌មានកម្ពុជា ក៏មានចែងអំពីនីតិវិធីដោះស្រាយនៅពេលណាអ្នកសារព័ត៌មានណាម្នាក់រំលោភច្បាប់សារព័ត៌មានដែរ ប៉ុន្តែពុំមានទោសព្រហ្មទណ្ឌ ឬទោសជាប់ពន្ធនាគារឡើយ។
មាត្រា១០ចែងថា ៖ ជនណាម្នាក់ដែលយល់ថា អត្ថបទណាមួយ ទោះជាសរសេរបញ្ឆិតបញ្ឆៀងក៏ដោយ រូបគំនូរ ឬរូបថតណាមួយនៃសារព័ត៌មានណាមួយដែលមានលក្ខណៈខុសពីការពិត ធ្វើឱ្យខូចខាតដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន មានសិទ្ធិទាមទារឱ្យសារព័ត៌មាននោះធ្វើការកែតម្រូវ ឬមានសិទ្ធិឆ្លើយតប និងធ្វើបណ្ដឹងពីបទបរិហារកេរ្តិ៍ ពីបទមូលបង្កាច់។ ចម្លើយកែតម្រូវ ឬឆ្លើយតបត្រូវចុះផ្សាយក្នុងរយៈពេលប្រាំពីរថ្ងៃ (៧ថ្ងៃ) ឬនៅលេខបន្ទាប់ក្រោយពីបានទទួលការទាមទារឱ្យកែតម្រូវ។
លើសពីនេះ តុលាការអាចបង្គាប់ឱ្យបង់ផាកពិន័យជាប្រាក់ពី ១លាន ទៅ ៥លានរៀល ប្រសិនបើតុលាការរកឃើញថា សារព័ត៌មាននោះចុះផ្សាយអត្ថបទក្នុងបំណងបំផ្លាញកិត្តិយសអ្នកដទៃ ប្រាសចាកពីការពិត ។
ប៉ុន្តែប្រសិនបើអត្ថបទដែលចុះផ្សាយនោះត្រូវបានតុលាការបញ្ជាក់ថា វាជាការពិតវិញ នោះមិនមែនជាបទបរិហារកេរ្តិ៍ទេ។ ឧទាហរណ៍៖ ការចុះផ្សាយសម្ដីថ្លែងការណ៍ត្រឹមត្រូវរបស់មន្រី្តរដ្ឋាភិបាលដោយគ្មានការក្លែងបន្លំគឺត្រូវបានច្បាប់របបសារព័ត៌មានការពារ។
មាត្រា៤ចែងថា៖ ការបោះពុម្ពផ្សាយនូវព័ត៌មានផ្លូវការដូចជា សេចក្ដីថែ្លងការណ៍ ការប្រជុំ កំណត់ហេតុប្រជុំ ឬរបាយការណ៍ណាមួយ ។ល។ មិនអាចត្រូវឲ្យផ្ដន្ទាទោសបានឡើយ ប្រសិនបើការផ្សាយនោះមានលក្ខណៈសមស្របតាមសភាពពេញលេញ ឬសេចក្ដីសងេ្ខបត្រឹមត្រូវតាមរឿងពិត។ ព័ត៌មានផ្លូវការដែលជាកម្មវត្ថុនៃមាត្រានេះ សំដៅរួមទាំង៖ សេចក្ដាំថ្លែងការណ៍ ការប្រជុំ កំណត់ហេតុប្រជុំ ឬរបាយការណ៍នៃផែ្នកនីតិប្រតិបតិ្ត រួមទាំងសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រី និងមន្ត្រីនានាផង។
លោក ប្រ៊េដ អាដាមស៍ ហៅការប្រើប្រាស់ក្រមព្រហ្មទណ្ឌជំនួសច្បាប់របបសារព័ត៌មាន មកចាប់ខ្លួនលោកសុវណ្ណ ឬទ្ធី ដាក់ពន្ធនាគារ បន្ទាប់ពីអ្នកសារព័ត៌មានរូបនេះ ចុះផ្សាយសម្រង់សេចក្ដីថ្លែងការណ៍ត្រឹមត្រូវតាមសម្តីពិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជារឿងគួរឱ្យអស់សំណើចខ្លាំង។ លោកថា បើរដ្ឋអំណាចចាប់លោក សុវណ្ណ រិទ្ធី ដាក់គុកដូច្នេះ សមត្ថកិច្ចក៏ត្រូវចាប់ខ្លួនលោក ហ៊ុន សែន ដែរ៖ «សូម្បីតែនៅក្នុងប្រទេសចិន ឬប្រទេសវៀតណាម ក៏ខ្ញុំមិនដែលឮថា អ្នកសារព័ត៌មានត្រូវបានចាប់ខ្លួនដោយសារស្រង់សម្ដីពិតត្រឹមត្រូវរបស់មន្ត្រីរដ្ឋាភិបាលមកចុះផ្សាយនោះទេ ពីព្រោះវាមិនទំនងសោះឡើយ។ ប្រសិនបើលោកសុវណ្ណ ឬទ្ធី បានបង្កការញុះញង់ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមមែននោះ អញ្ចឹងវីវរហើយពីព្រោះលោក ហ៊ុន សែន ខ្លួនឯងនោះហើយដែលជាអ្នកបានបង្កការញុះញង់ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ពីព្រោះគាត់ទេតើដែលជាអ្នកនិយាយចេញ ហើយអ្នកកាសែតគ្រាន់តែជាអ្នកនាំសារយកសម្ដីគាត់ទៅផ្សាយប៉ុណ្ណោះ។ ដូច្នេះ សមត្ថកិច្ចគួរត្រូវទម្លាក់ចោលការចោទប្រកាន់ទៅលើលោក សុវណ្ណ រិទ្ធី បើមិនដូច្នោះទេ សមត្ថកិច្ចត្រូវចាប់ខ្លួនលោក ហ៊ុន សែន ដែរពីព្រោះអ្នកទាំងពីរប្រព្រឹត្តអំពើនេះដូចគ្នា។
លោក ប្រ៊េដ អាដាមស៍ ថា បើលោកហ៊ុន សែន ចង់រករឿងអ្នកកាសែតដែលគ្រាន់តែជាអ្នកនាំសារនោះ ក៏គួរត្រូវប្រើច្បាប់របបសារព័ត៌មានដែរ មិនត្រូវប្រើច្បាប់ព្រហ្មទណ្ឌនោះទេ ពីព្រោះច្បាប់របបសារព័ត៌មានដែលរដ្ឋសភាបង្កើតឡើងនៅឆ្នាំ១៩៩៥នោះ គឺដើម្បីគ្រប់គ្រងអ្នកសារព័ត៌មាននោះឯង។ ការចាប់ខ្លួនលោក សុវណ្ណ រិទ្ធី និពន្ធនាយកព័ត៌មានទូរទស្សន៍អនឡាញ ធី.វី.អេហ្វ.ប៊ី (TVFB) និងការដកលុបអាជ្ញាប័ណ្ណរបស់គាត់នេះបណ្តាលឱ្យមានការថ្កោលទោលពីគ្រប់ទិសទី។
របាយការណ៍ប្រចាំឆ្នាំស្ដីពីសេរីភាពសារព័ត៌មានរៀបចំដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ពិនិត្យស្ថានភាពសេរីភាពសារព័ត៌មានក្នុងប្រទេសចំនួន១៨០។ កម្ពុជាដែលទទួលចំណាត់ថ្នាក់ស្ទើរនៅបាតតារាងកាលពីឆ្នាំ២០១៩ ទៅហើយនោះ នៅឆ្នាំ២០២០នេះ ធ្លាក់ចុះមួយកាំទៀត ទៅដល់លេខ១៤៤ ក្នុងចំណោម១៨០ប្រទេសនៅលើពិភពលោក៕
សេរីភាពសារព័ត៌មាននៅកម្ពុជា ធ្លាក់ចុះមួយកាំទៀត ពេលមានជំងឺកូវីដ-១៩
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកសារព័ត៌មានបញ្ចេញទស្សនៈផ្សេងៗគ្នាក្នុងទិវាសេរីភាពសារព័ត៌មាន
- អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនចាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាបន្តធ្លាក់ចុះ
- សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាទាមទារឱ្យដោះលែងលោក សុវណ្ណ រិទ្ធី
- អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិទាមទារឱ្យដោះលែងលោក សុវណ្ណ រិទ្ធី
- អង្គការអ្នកកាសែតគ្មានព្រំដែនទាមទារឱ្យអាជ្ញាធរដោះលែងលោក សុវណ្ណ រិទ្ធី ជាបន្ទាន់
- ពលករខ្មែរនៅម៉ាឡេស៊ីស្នើសុំរដ្ឋាភិបាលជួយពន្លឿននិងចេញថ្លៃសំបុត្រយន្តហោះត្រឡប់ទៅខ្មែរវិញ
- បក្សប្រឆាំងបន្តទាមទារដោះលែងអ្នកទោសនយោបាយសម្រាប់ពិធីបុណ្យវិសាខបូជាខាងមុខ
- HRW ថា ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននឹងក្លាយជាមហន្តរាយសិទ្ធិមនុស្សនៅកម្ពុជា
- គណបក្សប្រឆាំង និងក្រុមយុវជនថា ការបោះតង់របស់វៀតណាមចូលដីខ្មែរជាល្បិចឈ្លានពានរបស់វៀតណាម
- ក្រុមយុវជន៖ ការបោះតង់របស់ទាហានវៀតណាម ឆ្លងចូលទឹកដីកម្ពុជា ជាការឈ្លានពានទឹកដីខ្មែរ
that what it mean by being a strong man of Cambodia . sit is so cheap and not worse than animal. how can some Cambodian see HUN SEN is their great leader . every thing came from stilling nothing have been offer from this poor people. after all not just Cambodian that did not like this guy the foreigner are also did not like this evil either. GOD bless Cambodia and it’s people
សុំអញ្ជើញអាពូជឆ្កែ ប្រ៊ែដ អាដាម (Brad Adams) មកចាប់ចុះអត់ថាអីទេ !
កុំឈរព្រុសដូចឆ្កែ អាពូជឆ្កែ ប្រ៊ែដ អាដាម (Brad Adams) !
mr So socheat said he is the newspaperman’ but when he writing seem to be so cheap’ how can people reading your papers mr so socheat?? come on ‘be a gentlemen o k’ don’t be a street kid and a low life style . mr Sen said first and then the guy followed his words but at the end the goats in the cage haha’ the monkey so smart’ and accused the goats that never know how to eat rice haha’ so communist is the killers’ when they wanted to kill dog ‘they said this dog is mad’ like they pointed the finger to a few khmer rough ‘ what about a lot of khmer rough still working now including the queen ‘ Why don’t they tell the khmer rough court what happen during the killing field ?? communist china&veitname used their dogs to killed khmer and now they used their dogs(puppet) to hide the truth ‘ . how can khmer people get the justice?? This khmer rough court just a joke and hiding the killers’ but GOD will punish theses killers for ever’