តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សង្គម
កញ្ញា ខាន់ លក្ខិណា | ០២ ឧសភា ២០២០ | ម៉ោង ៥:៤៥ ព្រឹក
VOD

អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ក្នុងរាជធានីភ្នំពេញជាច្រើន ឈរតម្រង់ជួររង់ចាំបំពេញឯកសារផាកពិន័យ នៅថ្ងៃទី១ខែឧសភាឆ្នាំ២០២០(រូបថត៖ ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ)
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១ ខែឧសភា ម្សិលមិញ ឃាត់បានម៉ូតូជិត១២០០ គ្រឿង និងរថយន្ត ១៤៨ គ្រឿង ។
យោងតាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះផ្សាយថា សមត្ថកិច្ចឃាត់ម៉ូតូបានចំនួន ១១៧៤ គ្រឿង និងរថយន្តចំនួន ១៤៨ គ្រឿង ដោយការចុះរឹតបន្តឹងនេះ ចាប់ពីម៉ោង៧ :០០ ព្រឹកដល់១៦:៣០ នាទីរសៀល នៅថ្ងៃទី១ ខែឧសភា។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា ម៉ូតូចំនួន ១១៧៤ គ្រឿងដែលសមត្ថកិច្ចឃាត់នោះ ដោយសារ អត់មួក អត់កញ្ចក់ អត់ស្លាកលេខ ល្មើសសញ្ញាចរាចរណ៍ និងនិយាយទូរសព្ទ។
ដោយឡែក រថយន្តចំនួន ១៤៨ គ្រឿង ដែលសមត្ថកិច្ចឃាត់នោះ ដោយសារ អត់ពាក់ខ្សែក្រវ៉ាត់ , បញ្ច្រាសទិស, អត់ស្លាកលេខ, និយាយទូរសព្ទ, អត់ប័ណ្ណសំគាល់យាន, ល្មើសសញ្ញាចរាចរ និងសំពីងសំពោង និងហួសឈៀស។
រដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីមួយ ដោយអ្នកបើកបរដែលល្មើសគំនូសសញ្ញា ភ្លើង និងច្បាប់ចរាចរណ៍នឹងត្រូវមន្ត្រីនគរបាលផាកពិន័យយ៉ាងទាបបំផុត ៦ម៉ឺនរៀល រហូតដល់ចំនួន ៨០ម៉ឺនរៀល សម្រាប់អ្នកបើកបរទោចក្រយានយន្ត ឬម៉ូតូ។ សម្រាប់អ្នកប្រើប្រាស់រថយន្ត ពួកគេនឹងត្រូវរងការផាកយ៉ាងទាបបំផុត ៧ម៉ឺន ៥ពាន់រៀល រហូតដល់ខ្ពស់បំផុត ២លាន ៤សែនរៀល។
កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅប្រជាពលរដ្ឋបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ដោយថា ការរឹតបន្តឹងច្បាប់នេះ ដើម្បីធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្ករបួសស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អាយុជីវិតទៀតផង៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
I am applauded and agreed with the new motorist laws and rule restrictions. What I don’t agreed with is the government did not give all motorists enough time to prepare or even to understand what are the restrictions will be enforced and how much each of the penalties will be issued. This is nothing but a new way of Hun Sen regime trying to make money because most if not all businesses in Cambodia are dried up as of now. Most countries around the world are looking to eased some of burdens from their people in anyway they can. But, the Cambodian government is trying to find any which ways they can to ។ ។ squeeze money out from its own people. This government has no shame at all. ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មីនេះគឺកាន់តែនាំមការព្រួយបារម្ភថ្មីមួយទៀតសំរាប់ប្រជាពលរដ្ឋខ្មែរ ព្រោះពួកគាត់មិនបានដឹងថាតើអ្វីខ្លះដែលជាបទល្មើសច្បាប់ ។ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះគួរណាស់តែបានចេញនិងត្រូវបានពន្យល់ដល់ ប្រជាពលរដ្ឋយ៉ាងហោចណាស់ក៏បានចំនួន ពីរអាទិត្យដែរមុននិងដាក់ច្បាប់ថ្មីនេះជាផ្លូវការ។ ប្រជាពលរដ្ឋ ប្រឈមមុខនឹងមេរោគCOVID-19 អត់ការងារធ្វើ តម្លៃក្នុងទីផ្សារឡេីងថ្លៃ មិនយូរមិនឆាប់ ប្រជាពលរដ្ឋនិងដល់ទីទាល់ច្រកហេីយងេីបប្រឆាំងនិងរដ្ឋាភិបាល ពេលនោះ ហ៊ុនសែននិងមានឱកាសបានប្រេីនូវច្បាប់ថ្មី គឺ ច្បាប់ដាក់ប្រទេសនៅក្នុងគ្រាអាសន្ន ហេីយអ្វីៗនិងត្រូវចប់។
poor khmer people’ i told you long time ago’ this country in the cageof veitcong mafia dictator and his groups and they can do what ever they wanted to do not feel a shame ‘ because they are mafia’ . In democracy world they help people when they are in bad situation but in cambodia ‘all level they try to suck the blood from their poor own people ‘