កម្ពុជា ច្បាប់
08/05/2020 – 09:13
ដោយ៖ អ៊ឹង ប៊ុនថន
RFI

គណៈកម្មការអឺរ៉ុប កាលពីម្សិលមិញ បានស្នើដាក់ប្រទេសកម្ពុជា និងប្រទេសជាច្រើនទៀត ទៅក្នុង «បញ្ជីខ្មៅ» នៃបណ្ដាប្រទេសដែលត្រូវបង្កើនការត្រួតពិនិត្យពីសកម្មភាពនៃការលាងលុយកខ្វក់។ វិធានការរបស់គណៈកម្មការអឺរ៉ុបបែបនេះគឺដូចគ្នាកាលពីឆ្នាំមុនដែរដែលកម្ពុជាត្រូវបានដាក់ត្រឹមតែក្នុង «បញ្ជីពណ៌ប្រផេះ» ដែលជាប់សង្ស័យនឹងការលាងលុយកខ្វក់ និងការផ្ដល់លុយគាំទ្រដល់ចលនាភេរវកម្ម។
ការដែលគណកម្មការអឺរ៉ុបស្នើបញ្ជូលឈ្មោះប្រទេសកម្ពុជា ទៅក្នុងបញ្ជីខ្មៅនៃការតាមដានការលាងលុយកខ្វក់ គឺដោយសារតែការបរាជ័យក្នុងការដោះស្រាយការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។ នេះបើតាមចុះផ្សាយរបស់ភ្នាក់សារព័ត៌មាន Reuters។
ប្រទេសកម្ពុជា គឺក្នុងចំណោមប្រទេស ១១ផ្សេងទៀតនៅទូទាំងពិភពលោក ដែលត្រូវបានស្នើដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅនៃប្រទេស ដែលបង្កការគំរាមកំហែងខ្លាំងទៅដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប។ ភូមា ម៉ុងហ្គោឡា នីការ៉ាហ្គា ហ្គាណា បូស្វាណា និងហ្ស៊ីមបាវេ ជាដើមសុទ្ធតែត្រូវបានស្នើឲ្យដាក់ក្នុងបញ្ជីខ្មៅនៃការត្រួតពិនិត្យតឹងរឹងលើការលាងលុយកខ្វក់នេះ។ តែវិធានការថ្មីនេះនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីខែតុលាខាងមុខ ដោយសារតែប្រទេសទាំងនោះកំពុងជួបបញ្ហាជំងឺកូវីដ១៩។
បច្ចុប្បន្នប្រទេសដែលត្រូវបានជាប់រួចហើយ ក្នុងបញ្ជីខ្មៅរបស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការលាងលុយកខ្វក់នោះមាន៖ កូរ៉េខាងជើង អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ប៉ាគីស្ថាន ស៊ីរី យេម៉ែន អ៊ីរ៉ង់ អ៊ូហ្គាន់ដា វ៉ានូទូ ដែនដីទ្រីនីដាត និងតូបាហ្កូ។
កាលពីខែកុម្ភៈឆ្នាំ២០១៩ អង្គការឃ្លាំមើលការលាងលុយកខ្វក់អន្តរជាតិ ដែលមានឈ្មោះថា ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ ដែលហៅកាត់ថា «FATF» នៅទីក្រុងប៉ារីស បានដាក់កម្ពុជាបញ្ចូលទៅក្នុង «បញ្ជីពណ៌ប្រផេះ» តែប៉ុណ្ណោះដើម្បីតាមដានការលាងលុយកខ្វក់នេះ។ ក្រុមការងារនេះបាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថាប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមាន «អំពើពុករលួយខ្ពស់»។ ប្រទេសកម្ពុជាបានប្រើប្រាស់ការស៊ើបការណ៍សម្ងាត់ហិរញ្ញវត្ថុតិចតួចក្នុងការស៊ើបអង្កេត។
បើតាមរបាយការណ៍នេះ គ្មានករណីលាងលុយកខ្វក់ណាមួយធ្លាប់ត្រូវបានកាត់ទោសនៅកម្ពុជានោះទេ៕
you can run but you can not go that fare also you can lei but the truth will come . after the war of COVID19 over the EBA maybe also over.
ជឿអាពូជសំផឹង អៀ សុផល
ជឿឆ្កែល្អជាង !
When anybody talking the truth about cambodia is made the veitcong germ so angry’ because they will be losing all profit from cambodia