ព័ត៌មានជាតិ | សន្ដិសុខ | អភិបាលកិច្ច
លោក ពៅ មេត្តា | ១២ ឧសភា ២០២០ | ម៉ោង ៤:២៥ ល្ងាច
VOD

សកម្មភាពផាកពិន័យលើអ្នកបើកបរដែលប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ថ្មី នៅរាជធានីភ្នំពេញ នាដើមខែឧសភា ឆ្នាំ២០២០។ (ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវឱ្យប្រជាពលរដ្ឋអាណិតអាសូរដល់នគរបាលចរាចរណ៍ផង ហើយបញ្ជាក់ថា ការចាប់ផាកពិន័យមិនមែនដើម្បីចង់បានលុយនោះទេគឺចង់ឱ្យប្រជាពលរដ្ឋមានសុវត្ថិភាព។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី មឹន មាណវី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះថា លុយដែលបានពីការផាកពិន័យមិនមែនយកទៅផ្គត់ផ្គង់សេដ្ឋកិច្ចជាតិ ឬយកទៅឱ្យបុគ្គលណាមួយនោះទេ គឺគ្រាន់តែយកទៅចំណាយលើផ្នែកពាក់ព័ន្ធខ្លះៗ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍តែប៉ុណ្ណោះ។

លោកស្រី មឹន មាណវី៖ «កងកម្លាំងប៉ូលិសរបស់យើងធ្វើនេះមិនមែនចង់បានលុយយកមកធ្វើអីទេ។ មិនមែនយកមកដាក់ថវិកាជាតិ ឬក៏ដាក់ក្នុងហោប៉ៅផ្ទាល់របស់មន្ត្រីប៉ូលិសរបស់យើងទេ។ គ្រាន់តែភាគរយខ្លះ យើងកាត់ទុកដើម្បីលើកទឹកចិត្ត។»
លោកស្រីក៏បានអំពាវនាវឱ្យសាធារណជនអាណិតអាសូរដល់មន្ត្រីនគរបាលចរាចរណ៍ ព្រោះពួកគាត់ធ្វើការទាំងលំបាក និងប្រឈមគ្រោះថ្នាក់។
លោកស្រី មឹន មាណវី៖ «សូមមេត្តាអាណិតអាសូរដល់ប៉ូលិសចរាចរណ៍របស់យើង ដោយយើងគិតថា បើសិនជាមានបុណ្យទាន បើសិនជាអត់មានជំងឺដង្កាត់អីឆ្លងកូវីដ១៩ហ្នឹងទេ បើស្ទះចរាចរណ៍ សួរថា ប៉ូលិសទៅណា ប៉ូលិសចរាចរណ៍ទៅណា ម៉េចមិនជួយ ហើយគាត់ធ្វើទាំងយប់ទាំងថ្ងៃ។»
រដ្ឋាភិបាលចាប់ផ្តើមបង្កើនការផាកពិន័យចរាចរណ៍ពី៣ ទៅ៥ដង ដែលចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។ ចំនួនលុយដែលផាកបានគឺ ៧០ភាគរយផ្តល់ឱ្យកម្លាំងនគរបាល ២៥ភាគរយប្រគល់ឱ្យអង្គភាពនគរបាល និង ៥ភាគរយដាក់ចូលក្នុងថវិកាជាតិ។
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ ក្រសួងមិនបានបង្ហាញថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែឧសភានេះ លុយដែលបានពីការផាកពិន័យលើអ្នកបើកបរមានចំនួនប៉ុន្មាននោះទេ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
HAS…… they did not wanted money from people…HAS….HAAAAAAAAAAAAAAA ..sorry they only want LUY$$. what a joke sorry let me laughing one second please HAS.. HAS.. HAS ..HAAA. OH .. GOD what did they mean you no more forest to cut down or no more people’s land to still ?? I tell you where all the money is>> HUN SEN’s house not in capital but where he have his personal soldier around . all money ,gold, all kind of treasure I do not know how much money you can not even count . I’m glad if all theses HUN SEN high ragging officers knowing themselves and run away from HUN NAL. sooner or later this regime will going hell
សូមផ្ដាំផ្ញើទៅដល់ លោកស្រី មឹន មាណវី: តេីលោកស្រីគិតថា ប្រជាពលរដ្ឋទាំងអស់គ្នានោះជាកូនក្មេងអាយុ ប្រាំឆ្នាំមែនទេ? I don’t know where you get your degree and education from but, please do your math again. 70% are going to all the traffic officers, 70%! So the more they give out the traffic violations the more money they will received as a bonuses! That mean they get the green light to do whatever they want. Don’t you think your department encourages the traffic officers just to do that. Mrs. Min Manvi, you should be ashamed to yourself !
So funny ‘hurst’ why do this time?? while people in bad situation’ What a robbers’
I tell you what?? every thing go the same that word said no brainer that all. so sad no one in Cambodia knowing the coffin was set up for KAMPOUCHEA . see if Cambodia lucky enough to pas this world war three.