ដោយ អាស៊ីសេរី
2020-05-11
RFA

យុវតី អៀង ម៉ារីណា ហៅក្រៅថា ស្រីមាស អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវជនមិនស្គាល់មុខវាយរបួសក្បាល នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

រូប៖ ហ្វេសប៊ុក Vibol Mao
យុវតីជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិឈ្មោះ អៀង ម៉ារីណា ហៅក្រៅថា ស្រីមាស ត្រូវជនមិនស្គាល់មុខលួចវាយអោយរបួសក្បាលកាលពីល្ងាចថ្ងៃ ទី១១ ខែឧសភាម្សិលម៉ិញ នៅខាងមុខផ្ទះជួលនៅក្នុងម្ដុំសំណង់១២។
ស្រីមាស ប្រាប់អាស៊ីសេរីថា នាងសង្ស័យថានេះ អាចជាការប៉ុនប៉ងធ្វើបាបរូបនាង ដែលតែងហ៊ានចេញវីដេអូរិះគន់ ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមគណនីហ្វេសប៊ុក របស់នាង ដែលមានឈ្មោះថា ណាណា (Na Na)។ នាងថា នៅក្រោយពេលនាងបង្ហោះវីដេអូខ្លីៗ ទាំងនោះ តែងមានគណនីហ្វេសប៊ុកមួយចំនួន គឺមានទាំងជនស៊ីវិល ប៉ូលិស និងប៉េអិមផងគំរាមធ្វើបាបនាង ឬចាប់ខ្លួននាង។ នាងថា អ្នកដែលលួចវាយនាងនោះជាមនុស្សប្រុស ប៉ុន្តែមិនអាចមើលមុខឃើញដោយសារបុរសនោះពាក់មួកការពារសុវត្ថិភាព ហើយមានពាក់របាំងមុខ ឬម៉ាស់ថែមទៀត។
«ដំបូងវាវាយខ្ញុំម៉ាដុំថ្មម៉ាប ខ្ញុំវិលមុខរកដួល ហើយវាយម៉ាដុំថ្មទៀត ហើយវាចង្អុលមុខខ្ញុំគំរាមអោយប្រយ័ត្នខ្លួន។ ខ្ញុំអត់ដឹងថា ពីណាគេឱ្យប្រាកដទេ។ ពេលហ្នុងខ្ញុំទៅផ្សាររកទិញម្ហូប។ ម្ដុំផ្ទះខ្ញុំហ្នឹង គឺស្ងាត់ខ្លាំងមិនថា ថ្ងៃមិនថាយប់»។
ស្រីមាសថានាងមិនហ៊ានប្ដឹងករណីនេះទៅអាជ្ញាធរឡើយដោយខ្លាចត្រូវអាជ្ញាធរចាប់ខ្លួន ដ្បិតនាងធ្លាប់ត្រូវអាជ្ញាធរឃាត់ខ្លួនសាកសួរម្ដងរួចហើយកាលពីពេលថ្មីៗនេះ។ ស្រីមាស បន្តថា នាងនឹងទៅរកអង្គការសិទ្ធិមនុស្សអោយជួយឃ្លាំមើលសុវត្ថិភាពរបស់នាង។
បើទោះជារងរបួសយុវតីវ័យ ២២ឆ្នាំ និងជាក្មេងកំព្រាឪពុកម្ដាយរូបនេះអះអាងថា នឹងមិនបញ្ឈប់ការបញ្ចេញមតិតាមបណ្ដាញសង្គមហ្វេសប៊ុកនោះទេ ដ្បិតនាងចង់បានអ្នកដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យពិតប្រាកដ។
កន្លងទៅនេះមានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១៥នាក់ផ្សេងទៀត ក៏ត្រូវជនមិនស្គាល់មុខលួចវាយអោយរបួស ហើយរហូតមកដល់ពេលនេះគ្មានជនប្រព្រឹត្តណាម្នាក់ត្រូវបានអាជ្ញាធររកឃើញ ឬក៏ចាប់ខ្លួនអោយមកទទួលទោសនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកវិភាគនយោបាយ ថា គណបក្សសង្គ្រោះជាតិ ត្រូវពង្រឹងស្មារតីបង្រួបបង្រួមជាតិដើម្បីបង្កើតសម្ពន្ធភាពថ្មី
- តើជំនួបលោក ហ៊ុន សែន និង កឹម សុខា អាចឈានទៅបញ្ចប់វិបត្តិនយោបាយវិញឬយ៉ាងណា?
- អ្នកវិភាគមើលឃើញថាជំនួបរវាងលោក កឹម សុខា និងលោក ហ៊ុន សែន ជាសញ្ញាណវិជ្ជមានសម្រាប់នយោបាយនៅកម្ពុជា
- មេបក្សខ្មែរក្រោក គ្មានប្រតិកម្មចំពោះការដកមុខតំណែងពីឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ទេ
- លោក កឹម សុខា និងក្រុមមេធាវីរបស់លោក ទៅចូលរួមគោរពវិញ្ញាណក្ខន្ធម្ដាយក្មេកលោក ហ៊ុន សែន
- គ្រួសារ និងមេធាវី សង្ឃឹមថា សាលាឧទ្ធរណ៍ នឹងឲ្យសកម្មជនបក្សប្រឆាំង ៩នាក់នៅក្រៅឃុំតាមការស្នើសុំ
- មេបក្សប្រឆាំង ផ្ញើសារចូលរួមរំលែកទុក្ខសពម្ដាយក្មេកលោក ហ៊ុន សែន
- ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាអំពាវនាវឱ្យពលរដ្ឋចូលរួមការពាររឿងព្រំដែនកម្ពុជា និងវៀតណាម
- សមត្ថកិច្ចខេត្តកណ្ដាល ហាមមិនឱ្យក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាពិនិត្យព្រំដែននៅតំបន់ព្រែកស្បូវ
- សហគមន៍ខ្មែរនៅអូស្ត្រាលីស្នើរដ្ឋាភិបាលធ្វើច្បាប់ដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញ
ហាស ! ហាស
ចម្លែកពេកហើយ ត្រូវគេវាយក្បាល ពីដុំថ្មម៉ាប ២ដង ហើយអត់ងាប់ ពិតជាចម្លែកមែន ?
ហាស!ហាស
ដាច់សោហ៊ុយចង់ទៅដេកស៊ីស្រាប់ នៅអង្គការការពារចោរ តមកចង់បានសិទ្ធិទៅរស់នៅ
ក្រៅប្រទេសដឹង ?
បើអញ្ចឹងប្រហែលត្រូវជាងដឹង !
តែថានៅរឿងមួយទៀត !
នោះគឺលួចស៊ីប្តីគេ ហើយត្រូវគេវ៉ៃ !
WELL….. I can see this evil SO SOCHEATH is a hand on killer left over from killing field. look at his evil word for long time I though it just an animal right now we can tell he is an evil using evil word. I knew in KAMPOUCHEA there can be the old metal guy like this SO SOCHEATH . normally this kind of guy think he is a high educated person but please believing me he is nothing. dark skin, short , look like metal face, always carrying lap top around to show young girl acting like he is a high ANGKA TNAK LEIR. please check this evil to see if he the one who did this evil act. … may I ask you one question AH CHKOUTHTU ??how many people have you been murder?? answer my question please ……………………….. GOD bless Cambodia and it’s people
Be careful; ‘ veitcong dogs everywhere and watching khmer people who wanted justice or wanted to get out fron the cage of veitcong’. This case must be blame the peaceful of cambodia leaded by veitcong mafia dictator and veitcong dogs ‘
ហាស ! ហាស អាល្ងង់មូស (Anonymous)
អានេះល្ងង់ ចុយតែម៉ែវាមែន !
សាលាឧទ្ធរណ៍ នៅរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានសម្រេចច្រានចោលបណ្តឹងមេធាវីរបស់ កឹម សុខា ដែលជំទាស់ចំពោះ សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលទទួលយកភស្តុតាងបន្ថែម ដើម្បីដាក់បន្ទុកលើ កឹម សុខា នេះបើយោងតាមការបញ្ជាក់
របស់ឯ/ឧ គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ។
ឯ/ឧ គី តិច បានបញ្ជាក់បន្ថែមថា សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ បានចាត់ទុកថា បណ្តឹងឧទ្ធរណ៍របស់មេធាវី កឹម សុខា ធ្វើឡើងដោយមិនត្រឹមត្រូវតាមច្បាប់ ហើយសភាព្រហ្មទណ្ឌ មិនអាចទទួលយកបានឡើយ។ សាលដីកានេះបានជំនុំជម្រះជាសាធារណ: និងប្រកាសចំពោះមុខមេធាវីគូភាគី ខណៈជនជាប់ចោទ កឹម សុខា អវត្តមាន។ ទោះជាយ៉ាងនេះក្តី សាលាឧទ្ធរណ៍ បានបើកសិទ្ធិឱ្យក្រុមមេធាវីរបស់កឹម សុខា ប្តឹងសារទុក្ខផងដែរ។
សូមបញ្ជាក់ថា កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ក្រោយបែកធ្លាយ
វីដេអូមួយ ដែលសារភាពថា បានអនុវត្តតាមការណែនាំពីបរទេសដើម្បីធ្វើការផ្លាស់ប្តូរប្រទេស
កម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ក្រោយមក កឹម សុខាត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយមិនអនុញ្ញាតឱ្យជួបអតីតថ្នាក់ដឹកនាំ CNRP មិនឱ្យជួបជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញ ដោយហាមឃាត់សកម្មភាពមួយចំនួនប៉ុណ្ណោះ មានដូចជា៖ មិនឱ្យចេញក្រៅប្រទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ។
កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។ រហូតដល់ពេលនេះ លោកមិនទាន់បានរួចផុតពីការចោទប្រកាន់នៅឡើយទេ ដោយតុលាការកំពុងតែបន្តនីតិវិធីសវនាការ លើសំណុំរឿងរបស់លោកជាបន្តបន្ទាប់ ខណៈត្រូវផ្អាកមួយរយៈសិន រង់ចាំស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ៕