តើមានអ្វីនៅពីក្រោយនៃជំនួប កឹម សុខា-ទូតលោកខាងលិច បន្ទាប់ពីជំនួប ហ៊ុន សែន-កឹម សុខា?

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
13/05/2020 – 04:58
ដោយ៖ ញឹម សុផល
RFI

ជំនួបលោក កឹម សុខា ជាមួយទូតអឺរ៉ុបប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០
ជំនួបលោក កឹម សុខា ជាមួយទូតអឺរ៉ុបប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ © Facebook/Kem Sokha

កាលពី​ចុងឆ្នាំ​មុន ឯកអគ្គ​រដ្ឋទូត​នៃ​ប្រទេស​លោក​ខាងលិច​ចំនួន​៧​រួមទាំង​ទូត​សហភាព​អឺរ៉ុបផង ប្រចាំ​នៅ​កម្ពុជា បាន​ដាក់​កាល​វិភាគ​បន្តបន្ទាប់​គ្នា​ជួប​ជា​មួយ​លោក កឹម សុខា ប្រធានអតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ជា​ការ​កត់​សម្គាល់ ក្រោយ​ពី​ជំនួប ហ៊ុន សែន-កឹម សុខា កាលពី​ពេលថ្មីៗ​នេះ ឯក​អគ្គរដ្ឋទូត​លោក​ខាង​លិច​នានា ក៏​មាន​ជំនួប​ជា​មួយ​លោក កឹម សុខា ម្តង​ទៀត ដោយ​ចាប់​ផ្តើម​ពី​ស្ថានទូត​អាឡឺម៉ង់ ទូត​សហភាព​អឺរ៉ុប ទូត​បារាំង ទូត​អូស្ត្រាលី ជា​ដើម។ តើ​ហេតុអ្វី បាន​ជា​មាន​ជំនួប​នេះ ហើយ​ជំនួប​នេះ ទំនង​នឹង​ផ្តោត​ទៅ​លើ​ដំណោះ​ស្រាយ​នយោបាយ​កម្ពុជា​យ៉ាង​ណាខ្លះ​?

What Next?

Recent Articles

2 Responses to "តើមានអ្វីនៅពីក្រោយនៃជំនួប កឹម សុខា-ទូតលោកខាងលិច បន្ទាប់ពីជំនួប ហ៊ុន សែន-កឹម សុខា?"

  1. Anonymous says:

    I knew since the start and I also said from the start that HUN NAL spook man said CRNP dead. I said to SOK ESAN that CNRP dead but be careful their tail will make you felling good in the future . I think it is now HUN NAL dictatorship is felling so good to the dead end.

  2. so socheath says:

    សាលាឧទ្ធរណ៍ នៅរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានសម្រេចច្រានចោលបណ្តឹងមេធាវីរបស់ កឹម សុខា ដែលជំទាស់ចំពោះ សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលទទួលយកភស្តុតាងបន្ថែម ដើម្បីដាក់បន្ទុកលើ កឹម សុខា នេះបើយោងតាមការបញ្ជាក់
    របស់ឯ/ឧ គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ។
    ឯ/ឧ គី តិច បានបញ្ជាក់បន្ថែមថា សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ បានចាត់ទុកថា បណ្តឹងឧទ្ធរណ៍របស់មេធាវី កឹម សុខា ធ្វើឡើងដោយមិនត្រឹមត្រូវតាមច្បាប់ ហើយសភាព្រហ្មទណ្ឌ មិនអាចទទួលយកបានឡើយ។ សាលដីកានេះបានជំនុំជម្រះជាសាធារណ: និងប្រកាសចំពោះមុខមេធាវីគូភាគី ខណៈជនជាប់ចោទ កឹម សុខា អវត្តមាន។ ទោះជាយ៉ាងនេះក្តី សាលាឧទ្ធរណ៍ បានបើកសិទ្ធិឱ្យក្រុមមេធាវីរបស់កឹម សុខា ប្តឹងសារទុក្ខផងដែរ។
    សូមបញ្ជាក់ថា កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ក្រោយបែកធ្លាយ
    វីដេអូមួយ ដែលសារភាពថា បានអនុវត្តតាមការណែនាំពីបរទេសដើម្បីធ្វើការផ្លាស់ប្តូរប្រទេស
    កម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ក្រោយមក កឹម សុខាត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយមិនអនុញ្ញាតឱ្យជួបអតីតថ្នាក់ដឹកនាំ CNRP មិនឱ្យជួបជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។
    ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញ ដោយហាមឃាត់សកម្មភាពមួយចំនួនប៉ុណ្ណោះ មានដូចជា៖ មិនឱ្យចេញក្រៅប្រទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ។
    កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។ រហូតដល់ពេលនេះ លោកមិនទាន់បានរួចផុតពីការចោទប្រកាន់នៅឡើយទេ ដោយតុលាការកំពុងតែបន្តនីតិវិធីសវនាការ លើសំណុំរឿងរបស់លោកជាបន្តបន្ទាប់ ខណៈត្រូវផ្អាកមួយរយៈសិន រង់ចាំស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ៕