ថៃ និង​វៀតណាម ចំណាយ​​លុយ​​ដឹក​​ពលរដ្ឋ​​ដែល​​ជាប់​​នៅ​​ប្រទេស​​គេ​​មក​​ស្រុក​កំណើត​​វិញ​​

កូរ៉ូណាវីរុស | អន្តរជាតិ
លោក ត្រាន់ តិចសេង |១៣ ឧសភា ២០២០ | ម៉ោង ៥:០៩ ល្ងាច
VOD

អ្នកបម្រើតាមយន្តហោះក្នុងសម្លៀកបំពាក់ការពារ បម្រើដល់ពលរដ្ឋវៀតណាមក្នុងការហោះហើរធ្វើមាតុភូមិនិវត្តន៍ពីប្រទេសជប៉ុន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។ (Vietnam Airlines/ VNExpress)

អ្នកបម្រើតាមយន្តហោះក្នុងសម្លៀកបំពាក់ការពារ បម្រើដល់ពលរដ្ឋវៀតណាមក្នុងការហោះហើរធ្វើមាតុភូមិនិវត្តន៍ពីប្រទេសជប៉ុន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។ (Vietnam Airlines/ VNExpress)


វៀតណាម និង​ថៃ​ ចំណាយ​លុយ​ជាតិ បើក​យុទ្ធនាការ​ដឹកជញ្ជូន​ពលរដ្ឋ​ពួក​គេ​ដែល​ជាប់​នៅ​ក្រៅប្រទេស​ដោយសារ​វិធានការ​បិទ​ប្រទេស ហើយ​កំពុង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ដូចជា​សេដ្ឋកិច្ច និង​បញ្ហា​សុខភាព​ មក​ស្រុកកំណើត​វិញ។

យុទ្ធនាការ​នេះ ធ្វើឡើង​ខណៈ​ស្ថានភាព​ឆ្លង​រាលដាល​នៅ​ប្រទេស​ទាំង ២ អាច​គ្រប់គ្រង​បាន ប៉ុន្តែ កំពុង​កើនឡើង​នៅ​បណ្តា​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ពិសេស​នៅ​អាមេរិក រុស្ស៊ី និង​​អឺរ៉ុប។

យ៉ាងណា អ្នកដំណើរ និង​បុគ្គលិក​បម្រើការ​លើ​យន្តហោះ​ទាំងអស់ ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សុខភាព​មុន​ពេល​ឡើង​យន្តហោះ និង​ពាក់​ម៉ាស់​មុខ​អំឡុង​ពេល​ធ្វើដំណើរ ហើយ​ត្រូវ​នៅ​ដោយឡែក១៤ថ្ងៃ​ ពេល​មកដល់​ប្រទេស​របស់​ពួក​គេ​វិញ មុននឹង​អាច​ទៅផ្ទះ​បាន។ 

តាម​ប្រភព​ពី​កាសែត Vietnam Times ឱ្យ​ដឹង​ថា អាជ្ញាធរ​អាកាសចរ​ប្រទេស​នេះ​ទើប​បញ្ចេញ​យន្តហោះ​ជើង​ពិសេស​នាំ​ពលរដ្ឋ​ខ្លួន ៣៤០នាក់ពី​ប្រទេស​រុស្ស៊ី​មកដល់​មាតុប្រទេស​វិញ​នៅ​ថ្ងៃម្សិលមិញ បន្ទាប់ពី​បាន​ជម្លៀស​ពលរដ្ឋ ២៧០នាក់​ផ្សេងទៀត​ពី​ប្រទេស​ម៉ាឡេស៊ី​កាលពី​ចុង​សប្តាហ៍​មុន។

តាម​ប្រភព​ដដែល ពួក​គេ​ទាំងអស់​នោះ មាន​រាប់បញ្ចូល​ទាំង​កុមារ​អាយុ​ក្រោម ១៨ឆ្នាំ មនុស្សចាស់ អ្នកមាន​បញ្ហា​សុខភាព និស្សិត​គ្មាន​លទ្ធភាព​បង់ថ្លៃ​ជួល​កន្លែង​ស្នាក់នៅ ពល​ករ​ចំណាក​ស្រុក និង​អ្នកទេស​ចរជាប់​គាំងដំណើរ ហើយ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​នាំ​ពួក​គេ​មក​ប្រទេសកំណើត​វិញ។

កាលពី​ថ្ងៃសុក្រ​ផង​ដែរ ពលរដ្ឋ​វៀតណាម ៣៤៣នាក់ ត្រូវ​បាន​ដឹក​តាម​ជើងហោះហើរ​ត្រង់​ពី​អាមេរិក​មក​ដល់​ព្រលា​នយន្តហោះ​ខេត្ត Quang Ninh បន្ទាប់ពី​ក្រុមហ៊ុន​ដឹក​ពួក​គេ​មក​ឈ្មោះ Vietnam Airlines បាន​បំពេញ​គ្រប់​នី​តិ​វិធី​ដែល​អាជ្ញាធរ​អាមេរិក​តម្រូវ។

តាម​ប្រភព​ដដែល នៅ​សប្តាហ៍​ក្រោយ នឹង​មាន​ជើង​យន្តហោះ​មួយទៀត​ចេញទៅ​ដឹក​ពលរដ្ឋ​វៀតណាម​ជិត ៣រយ​នាក់​ពី​អូស្ត្រាលី ដោយស្ថាន​ទូត​វៀតណាម​នៅ​ទីនោះ កំពុង​ជំរុញ​ឱ្យ​ពួក​គេ​ប្រញាប់​ចុះឈ្មោះ​ឱ្យ​បាន​រួចរាល់​នៅមុន​ថ្ងៃទី១៨ ខែឧសភា។

សកម្មភាព​ទាំងនេះ ធ្វើឡើង​ក្រោម​ការ​ជួយគាំទ្រ​លើ​ថ្លៃ​ចំ​ណាយ​ផ្សេង​ៗពី​ក្រសួង​ការបរទេស និង​ក្រសួង​ដឹកជញ្ជូន​វៀតណាម ក្រោម​កិច្ចសហការ​ជាមួយ​ភ្នាក់ងារ​អាកាសចរ​ក្នុង​ស្រុក តប​តាម​សំ​ណើ​ពលរដ្ឋ​ដែល​កំពុង​ជួប​បញ្ហា​នៅ​ក្រៅប្រទេស​ដោយសារ​កូ​វីដ១៩ និង​ស្រប​ស្ថានភាព​វិ​វដ្ត​ន៍​នៃ​ជំងឺ​ក្នុង​ស្រុក។ 

កាលពី​ខែមេសា និង​នៅដើម​ខែឧសភា អាជ្ញាធរ​អាកាសចរ​វៀតណាម​ ក៏បាន​រៀបចំ​ជើងហោះហើរ​ពិសេស​ចំនួន ១១ជើង ទៅ​ដឹក​ពលរដ្ឋ​វៀតណាម​ប្រមាណ ១ពាន់ ៧រយ​នាក់ ពី​ប្រទេស​កាណាដា ជប៉ុន បារាំង ថៃ និង​ប្រទេស​អារ៉ាប់ បន្ទាប់ពី​ករណី​រាលដាល​ក្នុង​ប្រទេស​ចាប់ផ្តើម​ធូរស្បើយ។

ដោយឡែក រដ្ឋាភិបាល​ថៃ កំពុង​គ្រោង​ជម្លៀស​ពលរដ្ឋ​ខ្លួន​ពីក្រៅ​ប្រទេស​ចំនួន ៧ពាន់​នាក់​ថែមទៀត ចាប់ពី​សប្តាហ៍​នេះ​រហូតដល់​មុន​ដំណាច់ខែ​ឧសភា បន្ទាប់ពី​បាន​ជួយ​ពលរដ្ឋ​ជាង ៤ពាន់ ៦រយ​នាក់ចេញពី​ប្រទេស​ចំនួន ២៧ ចាប់ពី​ដើមខែ​មេសា ពោល​គឺ ក្រោយ​កំណើន​ករណី​ឆ្លង​ថ្មី​បង្ហាញ​សញ្ញាណ​ថមថយ។

អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​កូ​វីដ១៩ របស់​ថៃ លោក Taweesilp Visanuyothin ប្រាប់​កាសែត Bangkok Post កាល​ពី​ថ្ងៃ​ព្រ​ហស្ប​តិ៍សប្តាហ៍​មុន​ថា ខ្លួន​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធជាមួយ​ក្រសួង​ការបរទេស និង​ភ្នាក់ងារ​ពាក់​ព័ន្ធ​ផ្សេង​ៗ ដើម្បី​នាំ​ពលរដ្ឋ​ថៃ​ជាប់​នៅ​បរទេស​មក​ផ្ទះ​ពួក​គេ​វិញ។ 

គិត​ត្រឹម​ថ្ងៃពុធ​នេះ វៀតណាម​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ទូទាំង​ប្រទេស​ ចំនួន ២៨៨ករណី ក្នុង​នោះ ជាសះស្បើយ​មាន ២៥២ករណី និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន ៣៦នាក់ ឯថៃ​រក​ឃើញ​ករណី​ឆ្លង​សរុប​ជាង ៣ពាន់​ករណី ប៉ុន្តែ​ ក្នុង​នោះ មានតែ ១៦៣នាក់​ប៉ុណ្ណោះ ស្ថិតនៅ​មន្ទីរពេទ្យ។ នេះ​បើ​យោង​តាម​តួលេខ​ពី​ក្រសួងសុខាភិបាល​ប្រទេស​ទាំងពីរ​នៅ​ថ្ងៃពុធ​នេះ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានថ្មីៗ

បទសម្ភាសន៍៖ ស្ត្រីខ្មែរមានផ្ទៃពោះ៨ខែបារម្ភខ្លាចស្លាប់នៅម៉ាឡេស៊ី

១៣ ឧសភា ២០២០  ៥:៣៣ ល្ងាច

ថៃ និង​វៀតណាម ចំណាយ​​លុយ​​ដឹក​​ពលរដ្ឋ​​ដែល​​ជាប់​​នៅ​​ប្រទេស​​គេ​​មក​​ស្រុក​កំណើត​​វិញ​​

១៣ ឧសភា ២០២០  ៥:០៩ ល្ងាច

សង្គម​​ស៊ីវិល​​ថា​ ពលរដ្ឋ​ខ្មែរ​​មួយ​ចំនួន​​សម្រុក​​ទៅ​​ធ្វើ​ការងារ​​នៅ​ប្រទេស​​ថៃ​​ទាំង​​ប្រថុយ​ប្រថាន​​ដោយ​សារ​​គ្មាន​​ជម្រើស​​

១៣ ឧសភា ២០២០  ៤:៣៨ ល្ងាច

កម្ម​ករ​រោង​ចក្រ​ជាង១ពាន់​នាក់​នៅ​ក្រុង​តាខ្មៅ​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ប្រាក់ឈ្នួល ​ក្រោយ​ថៅកែ​ពន្យារពេល​

១៣ ឧសភា ២០២០  ៤:០៥ ល្ងាច

កម្ពុជា​​គ្មាន​​មនុស្ស​​ឆ្លង​​វីរុស​​ថ្មី​១​ខែ​​មក​​ហើយ ​ខណៈ​​នៅ​សល់​​ម្នាក់​​កំពុង​​ស្ថិត​​ក្រោម​​ការ​​ព្យាបាល​​

១៣ ឧសភា ២០២០  ១០:០១ ព្រឹក

រដ្ឋា​ភិបាល​​បង្កើត​​គណៈ​កម្មការ​​ដោះ​ស្រាយ​​ការ​​កក​ស្ទះ​​សំណុំ​រឿង​​នៅ​​តុលាការ​​

១២ ឧសភា ២០២០  ៩:២៣ ល្ងាច

What Next?

Recent Articles

2 Responses to "ថៃ និង​វៀតណាម ចំណាយ​​លុយ​​ដឹក​​ពលរដ្ឋ​​ដែល​​ជាប់​​នៅ​​ប្រទេស​​គេ​​មក​​ស្រុក​កំណើត​​វិញ​​"

  1. Anonymous says:

    how about Cambodian ?? the unfortunate people do not where to go those evil leader is so busy to fight for powers. the one who was KBOTH CHEATH call the other KBOTH CHEATH after all they will have no country to stay. HAS… Cambodia getting too big in HUN NAL regime tow province land concession to Vietnam two province land concession to China at the west Thailand clime their land so where is KAMPOUCHEA. WELL if some body just come to the free country whit tone of money we will kick them out to live in China or Vietnam , north Korea, soviet because they are communist.

  2. Anonymous says:

    Poor khmer people’ to khmer under the veitcong mafia dictator and his groups lead the country khmer people cry everyday ‘ living like hell ‘