កម្ពុជា ច្បាប់
13/05/2020 – 13:54
ដោយ៖ វណ្ណ សុគន្ធា
RFI

បន្ទាប់ពីបើកសវនាការនៅរសៀលថ្ងៃពុធនេះ សាលាឧទ្ធរណ៍បានសម្រេចច្រានចោលបណ្តឹងរបស់ក្រុមមេធាវីលោក កឹម សុខា ដែលបានប្តឹងទាស់នឹងនីតិវិធីដាក់ភស្តុតាងបន្ថែម ដើម្បីប្រឆាំងនឹងលោក កឹម សុខា។ ការដាក់ភស្តុតាងបន្ថែម ជាខ្សែវីដេអូខ្លីៗប្រមាណជា៥ទៅ៦ឃ្លីបនៅក្នុងសំណុំរឿងលោកកឹម សុខា។ ក្រុមមេធាវីលោកកឹម សុខា បានសម្តែងការសោកស្តាយ និង មិនអស់ចិត្តចំពោះការសម្រេចនេះ ហើយថា ការដាក់ភស្តុតាងបន្ថែមក្នុងពេលដំណើរការសវនាការ គឺអាចធ្វើបានតែសម្រាប់គូរភាគីប៉ុណ្ណោះ មិនមែនតំណាងអយ្យការឡើយ។ លោកស្រី ម៉េង សុភារី សហមេធាវីម្នាក់របស់លោក កឹម សុខា បានពន្យល់ពីបញ្ហានេះយ៉ាងដូច្នេះថា៖
please believing me no one in CNRP was KBOTH CHEATH . do any one wanted to know who was the real KBOTH CHEATH person. ask me I will tell you right now please indicate your name I will return you question. any way if you do not want to asking me right now you can also know in the near future .
Justice ?? Justice?? haha’ this is veitcong court’ Veitcong cage’ veitcong mafia dictator and his groups control everything ‘ so don’t ever dream about justice haha’ Mafia law leaded by veitcong mafia dictator and his groups’
ហាស !ហាស
ចេះតែមានហ្មង ! ម៉េង សុភារី
ចេះតែនិយាយឲ្យតែបាននិយាយមែន ។ ព្រោះវាជាការនិយាយមិនត្រូវរឿង !
សាលាឧទ្ធរណ៍ នៅរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានសម្រេចច្រានចោលបណ្តឹងមេធាវីរបស់ នកឹម សុខា ដែលជំទាស់ចំពោះ សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលទទួលយកភស្តុតាងបន្ថែម ដើម្បីដាក់បន្ទុកលើ កឹម សុខា នេះបើយោងតាមការបញ្ជាក់
របស់ឯ/ឧ គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ។
ឯ/ឧ គី តិច បានបញ្ជាក់បន្ថែមថា សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ បានចាត់ទុកថា បណ្តឹងឧទ្ធរណ៍របស់មេធាវី កឹម សុខា ធ្វើឡើងដោយមិនត្រឹមត្រូវតាមច្បាប់ ហើយសភាព្រហ្មទណ្ឌ មិនអាចទទួលយកបានឡើយ។ សាលដីកានេះបានជំនុំជម្រះជាសាធារណ: និងប្រកាសចំពោះមុខមេធាវីគូភាគី ខណៈជនជាប់ចោទ កឹម សុខា អវត្តមាន។ ទោះជាយ៉ាងនេះក្តី សាលាឧទ្ធរណ៍ បានបើកសិទ្ធិឱ្យក្រុមមេធាវីរបស់កឹម សុខា ប្តឹងសារទុក្ខផងដែរ។
សូមបញ្ជាក់ថា កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ក្រោយបែកធ្លាយ
វីដេអូមួយ ដែលសារភាពថា បានអនុវត្តតាមការណែនាំពីបរទេសដើម្បីធ្វើការផ្លាស់ប្តូរប្រទេស
កម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ក្រោយមក កឹម សុខាត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយមិនអនុញ្ញាតឱ្យជួបអតីតថ្នាក់ដឹកនាំ CNRP មិនឱ្យជួបជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញ ដោយហាមឃាត់សកម្មភាពមួយចំនួនប៉ុណ្ណោះ មានដូចជា៖ មិនឱ្យចេញក្រៅប្រទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ។
កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។ រហូតដល់ពេលនេះ លោកមិនទាន់បានរួចផុតពីការចោទប្រកាន់នៅឡើយទេ ដោយតុលាការកំពុងតែបន្តនីតិវិធីសវនាការ លើសំណុំរឿងរបស់លោកជាបន្តបន្ទាប់ ខណៈត្រូវផ្អាកមួយរយៈសិន រង់ចាំស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ៕
after all what can this ANGKA LEIR court can do to show the world.
So funny haha’ so scheat’ when hun-sen and his groups ask veitname to invade cambodia 1979 and rob everthing from cambodia ‘ Why not taking hun-sen to court for working with enemy of our ancestors?? Youn-hanoi invade cambodia without permission from international so Veitcong dogs and his groups and veitname must go to court at Hague ‘