យុទ្ធនាការ​បំបាត់​អំពើ​និទណ្ឌភាព មាន​អ្នកចូលរួម​កើន​ជាង ១ម៉ឺន ២ពាន់​នាក់

ដោយ មួង ណារ៉េត
2020-07-24
RFA

យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ ឬ​ហត្ថលេខា​គាំទ្រ​នេះ ធ្វើតាម​បណ្ដាញ​អ៊ិនធើណិត តាម​គេហទំព័រ change.org

ផ្ទាំងរូបភាពសម្រាប់យុទ្ធនាការលុបបំបាត់វប្បធម៌និទណ្ឌភាព​នៅកម្ពុជា

ផ្ទាំងរូបភាពសម្រាប់យុទ្ធនាការលុបបំបាត់វប្បធម៌និទណ្ឌភាព​នៅកម្ពុជា

 Screenshot from Change.org


យុទ្ធនាការ​បញ្ចប់​អំពើ​និទណ្ឌភាព មាន​អ្នកចូលរួម​ចុះហត្ថលេខាជាង ១ម៉ឺន ២ពាន់​នាក់​ហើយ គិត​មក​ត្រឹម​ព្រឹក ​ថ្ងៃ​ទី ០៩ ខែ​សីហា។

យុទ្ធនាការ​នេះ ចាប់​ផ្ដើម​ធ្វើ​នៅ​ចំ​ថ្ងៃ​បុណ្យ​ខួប​គម្រប់​បួន​ឆ្នាំ នៃ​ឃាត់​កម្ម​លោក​បណ្ឌិត កែម ឡី គឺ​ថ្ងៃ​ទី១ ខែកក្កដា។

ប្រជា​ពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ក្នុង និង​នៅ​ក្រៅ​ប្រទេស គាំទ្រ​យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា​នេះ ដោយ​គ្រោង​ប្រមូល​ស្នាមមេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​កន្លះ​លាន​នាក់ (៥០០.០០០​នាក់) ដើម្បី​ដាក់​ញត្តិ ទៅ​តុលាការ​អន្តរជាតិនានា​ ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ក្រុម​ជន​រង​គ្រោះ ដោយ​អំពើ​បាញ់​សម្លាប់​ទាំង​អយុត្តិធម៌ ក្រោម​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន។

គណបក្ស​សង្គ្រោះ​ជាតិ យក​យុទ្ធនាការ​នេះ ដើម្បី​​ស្វែងរក​យុត្តិធម៌​ដល់​សព​មនុស្ស​មួយ​ចំនួន​ទៀត រួមមាន​អ្នកស្រី​ពិសិដ្ឋ ពី​លី​កា ដែល​ជាតា​រា​ភាពយន្ត ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា ដែល​ជា​ប្រធាន​សហជីព​កម្មករ លោក​ ​​​ឈុត វុទ្ធី ដែល​ជាសកម្ម​ជន​ព្រៃឈើ និង​អ្នកសារព័ត៌មាន សកម្មជន​នយោបាយ សហជីព និង​ប្រជាពលរដ្ឋ​ទៀត ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​អយុត្តិធម៌។

អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា យុទ្ធនាការ​លុប​បំបាត់​អំពើ​និទណ្ឌភាព គឺ​ដើម្បី​រក​យុត្តិធម៌​ជូន​មនុស្ស​គ្រប់​រូប ដោយ​គ្មាន​ការ​រើសអើង។ អ្នកស្រី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ រួមគ្នា​គាំទ្រ​យុទ្ធនាការ​នេះ ដើម្បី​ជា​សំឡេង​លឺ​ខ្លាំង​ដល់​សហគមន៍​អន្តរជាតិ ជាពិសេសតុលាការ​អន្តរជាតិ និង​ស្ថាប័ន​អង្គការ​សហប្រជាជាតិ ឲ្យ​ជួយ​ដាក់​សម្ពាធ​របប​ក្រុងភ្នំពេញ ក្នុង​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ ដើម្បី​រកមុខ​អ្នក​នៅ​ពីក្រោយ​ឃាត​កម្ម​ធំៗ ​នៅ​កម្ពុជា។ យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ ឬ​ហត្ថលេខា​គាំទ្រ​នេះ ធ្វើតាម​បណ្ដាញ​អ៊ិនធើណិត តាម​គេហទំព័រ change.org ក្រោម​ប្រធានបទ​ជា​ភាសា​អង់គ្លេស​ថា “Together We Fight to End Impunity​” ឬ​ប្រែ​ថា យើង​រួមគ្នា​តស៊ូ​លុបបំបាត់​អំពើ​និ​ទណ្ឌ​ភាព​”។ អ្នក​ចង់​ចូលរួម​គាំទ្រ​យុទ្ធនាការ​នេះ អាច​ស្វែង​រក​ឃ្លា “Together We Fight to End Impunity​” នេះ​នៅ​លើ​អ៊ិនធើណិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Related Articles

4 Responses to "យុទ្ធនាការ​បំបាត់​អំពើ​និទណ្ឌភាព មាន​អ្នកចូលរួម​កើន​ជាង ១ម៉ឺន ២ពាន់​នាក់"

  1. Anonymous says:

    we wanted this action and we are waiting for this opportunity for decade. time to open the black mass from those evil killer . I knew there was a lot of killer from POL POT regime are still at large . especially the genocide’s man is in his action continuous to murder Cambodian to fulfil his master policy. I quest every one know who I’m talking about . yes the guy is pointing his finger to the other said KIM SOKHA was KBOTH CHEATH . one finger pointing to some one the other four fingers are pointing at him. too bad so sad in this high tech every one seem to be get news in a bling of an eyes so the bad man can not lie as in the old time. I knew HUN NAL will be responsible of what he has done to this nation. 2020 is his time he can not hiding his evil act for too long . GOD is on your side every one the evil killer will facing justice soon

  2. so socheath says:

    ហែកស្បែកកាដួយម៉ែអ្ហែឲ្យស៊ីញ៉េទៀត ក៏អត់បានការស្អីដែរ ពួកអាតៃហោង !

  3. Anonymous says:

    One day veitcong germs and veitcong mafia dictator and his groups will go to hell because the bad will be record in the hell and the good record in heaven and the world war three start soon and the aggressors and the dictators in the world will go to hell &destroyed ‘ including the swearing dogs’

  4. so socheath says:

    ចុយកាដួយម៉ែអ្ហែងហើយអ្ហា !
    ​មនុស្សរាប់លាននាក់ បាន៨ពាន់អួតដែរ វ៉ី ?