លោក សម រង្ស៊ី ចោទសួរពីភាព​យឺតយ៉ាវ​នៃ​ការ​​បើក​សាលារៀន​នៅ​កម្ពុជា ខណៈប្រទេសជិតខាង​ចូល​រៀន​អស់ហើយ

កម្ពុជា កូរ៉ូណាវីរុស
26/07/2020 – 08:05
ដោយ៖ អ៊ឹង ប៊ុនថន
RFI

សិស្សសាលា​នៅកម្ពុជា​ពាក់ម៉ាស ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ កាលពីខែមករា កន្លងទៅ
សិស្សសាលា​នៅកម្ពុជា​ពាក់ម៉ាស ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ កាលពីខែមករា កន្លងទៅ © AP – Heng Sinith

លោក សម រង្ស៊ី បានចោទសួរពីភាពយឺតយ៉ាវ​នៃ​ការ​បើក​សាលារៀនជាទូទៅ​ឡើងវិញ​នៅ​កម្ពុជា ខណៈដែល​លោក​អះអាងថា​នៅប្រទេស​វៀតណាម បាន​បើក​សាលារៀន​ជា​ទូទៅ តាំង​ពី​ដើម​ខែ​ឧសភា ហើយ​នៅប្រទេស​ថៃ សាលារៀន​ក៏​បាន​បើក​ឡើង​វិញ តាំងពី​ដើម​ខែ​កក្កដា​នេះ។ ប៉ុន្តែ​ក្រសួង​អប់រំបាន​ប្រកាស​ថា​ ការសាកល្បង​បើក​ដំណើរ​ការ​សាលារៀន​ឡើង​វិញ​នៅ​កម្ពុជា ដំណាក់​កាលទី១ ក្នុង​ខែ​សីហា ខាង​មុខ​នេះ គឺសម្រាប់​តែ​គ្រឹះស្ថាន​សិក្សា​ឯកជន​ដែល​មាន​ស្តង់ដា​ខ្ពស់​ចំនួន​២០​ប៉ុណ្ណោះ។​

នៅ​ប្រទេស​កម្ពុជា​រដ្ឋ​អំណាច នៅតែ​ពន្យាពេល ក្នុងការសម្រេចឲ្យបើកសាលារៀន​ឡើង​វិញ​ជា​ទូទៅ ហើយគ្មាន​វិធាន​ការ​អ្វី​ជាក់​ស្តែង ដើម្បី​ធានាការ​សិក្សា និងការអប់រំ ឲ្យមានស្ថិរភាព និង​កម្រិត​ត្រឹម​ត្រូវ មិន​ចាញ់ប្រទេស​ជិតខាង»។ នេះ​ជា​ការ​លើកឡើង​របស់​ លោក សម រង្ស៊ី តាម​រយៈ​ហ្វេស​ប៊ុក​របស់​លោក​នៅថ្ងៃទី២៥កក្កដា។

មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​រូប​នេះ បាន​លើក​ឡើងទៀតថា «ប្រព័ន្ធអប់រំមិនមែនជា​អាទិភាព របស់​រដ្ឋាភិ​បាល លោក​ ហ៊ុន សែន ទេ ទើបលោក ហ៊ុន សែន បន្តឲ្យបើកតែរោងចក្រ និង​បន​ល្បែង​ស៊ីសង​កាស៊ីណូ ដែល​ផ្តល់​សំណូក​សូក​ប៉ាន់ ឲ្យ​ថ្នាក់​ដឹក​នាំពុករលួយ»។

ក៏ប៉ុន្តែ​តាម​រយ:​លិខិត​ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បាន​យល់​ព្រម​ជា​គោល​ការណ៍​ឲ្យក្រសួង​អប់រំ យុវជន និងកីឡា សាកល្បង​បើក​ដំណើរ​ការសាលារៀន​ឡើងវិញ​នៅ​ដំណាក់​កាល​ទី១ ក្នុង​អំឡុង​ខែ​សីហា​ខាង​មុខ សម្រាប់គ្រឹះស្ថានសិក្សាឯកជនដែលមានស្តង់ដា​ខ្ពស់​ចំនួន​២០។ សាលាឯក​ជនទាំង​នោះ គឺ​មាន​ទី​តាំង​នៅ​ ភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ដោយ​អនុវត្ត​តាម​គោល​ការណ៍​របស់ក្រសួង​អប់រំ និង​វិធាន​សុវត្ថិ​ភាព​សុខភាព របស់ក្រសួង​សុខាភិបាល និង​អង្គការ​WHO។

លោក រស់ សុវាចារ អ្នកនាំពាក្យ​ក្រសួងអប់រំ បានបញ្ជាក់​បន្ថែមថា ដើម្បីឈាន​ដល់​ការ​សាក​ល្បង​បើកដំណើរ​ការ​សាលារៀន​ឡើង​វិញ​ក្នុងដំណាក់កាលទី១នោះ គឺ​ត្រូវរៀបចំបរិស្ថាន​សាលា អគារ​សិក្សា និង​ការរៀបចំ​ថ្នាក់​រៀន ដោយ​គោរព​ឲ្យ​បាន​នូវគម្លាតសុវត្ថិភាព ជាពិសេសគ្រឹះស្ថានសិក្សា​ត្រូវ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ជា​ទៀង​ទាត់ និង​ត្រូវ​បំពាក់​ឧបករណ៍សម្រាប់សម្លាប់​មេរោគ​តាម​ស្តង់​ដា។

ចំណែក គ្រូ​បង្រៀន សិស្ស និងបុគ្គលិកគ្រឹះស្ថានសិក្សា ត្រូវធ្វើ​តេស្ត​រក​មេរោគ​កូវីដ១៩ មុន​ដំណើរ​ការសាលា  ហើយ​គ្រឹះស្ថាន​សិក្សា​ទាំង​នេះ ត្រូវ​បន្តអនុវត្តនូវវិធីសាស្ត្រសិក្សាតាម​បែប​ចម្រុះ​គឺ ការ​សិក្សា​ពីចម្ងាយ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក រួមជាមួយ​នឹង​ការ​សិក្សា​នៅ​ក្នុង​ថ្នាក់​រៀន ។

បើតាម​ក្រសួង​អប់រំ ក្នុង​ករណី​គ្រឹះស្ថាន​សិក្សា​ទាំង​នេះ​មានការធ្វេសប្រហែស ឬ​ល្មើស​នឹង​អនុស្ស​រណៈយោគ​យល់​គ្នា គ្រឹះ​ស្ថាន​សិក្សា​ទាំង​នោះ​នឹង​ត្រូវទទួលការព្រមាន និង​ឈាន​ទៅ​ផ្អាក​ដំណើរ​ការ​បណ្តោះ​អាសន្ន៕

What Next?

Recent Articles

2 Responses to "លោក សម រង្ស៊ី ចោទសួរពីភាព​យឺតយ៉ាវ​នៃ​ការ​​បើក​សាលារៀន​នៅ​កម្ពុជា ខណៈប្រទេសជិតខាង​ចូល​រៀន​អស់ហើយ"

  1. Anonymous says:

    my question is do you think HUN NAL care about it?? this is all about spending money as you knew Cambodia was so rich but so sad after COVID19 come they become so poor in one minute. from all of this reason we Cambodian should thank for the peace that HUN NAL got for us from hell .

  2. so socheath says:

    អាចុយម៉្រាយសម រង្ស៊ី និយាយដូចវាចេះគឹតគូរ រឿងរៀនសូត្រ តែវាអញ្ចឹង
    អាពូជសំផឹង ! អ្ហែងដឹងថា
    ហ៊ុនសែន ធ្វើសាលាឲ្យសិស្សរៀន ទាំងបឋម និងមធ្យមប៉ុន្មានពាន់ខ្នង
    ឲ្យសិស្សរឲន ទូទាំងប្រទេសទេ អាពូជសំផឹង !
    ចុះអាកូនមីកាដួយអាយះអ្ហែង ដែលស្រែកអួតពីគឹតគូរ ដល់ការរៀនសូត្រហ្នឹង
    អ្ហែងធ្វើសាលាឲ្យសិស្សរៀនបានសាលាម៉ាប់ន្ទប់ហើយឬនៅ អាចុយម៉្រាយ ?
    អាកូនមីកាដួយអាយះស្ញេញ !
    បើអ្ហែងអត់និយាយក៏អត់មានអ្នកណាថាអ្ហែងគដែរ អាចុយម៉្រាយ ។