កម្ពុជា សង្គម
27/07/2020 – 08:49
ដោយ៖ វណ្ណ សុគន្ធា
RFI

គិតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាថវិកាចំនួន១១លានដុល្លារអាមេរិកដល់រដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើតាមការប្រកាសឱ្យដឹងរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃចន្ទនេះ។ ក្រៅពីកម្ពុជា អាមេរិកក៏បានផ្តល់ជំនួយជាថវិកាដូចគ្នានេះដល់ប្រទេសជាសមាជិកអាស៊ានផ្សេងទៀតផងដែរដោយចាប់ពីជាង១លានដុល្លារដល់ជិត២០លានដុល្លារអាមេរិក។
«សហរដ្ឋអាមេរិកបានរួមចំណែកជាជំនួយចំនួន១១ លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ នៅប្រទេសកម្ពុជា។ យើងកំពុងតែកៀងគរធនធានចាំបាច់ ហើយធ្វើការជាមួយដៃគូកម្ពុជារបស់យើង ដើម្បីប្រឈមដោះស្រាយវិបត្តិផ្នែកសុខភាពសាកលនេះ»។ នេះ គឺជាការអះអាងឱ្យដឹងរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ។ ក្រៅពីប្រទេសកម្ពុជា អាមេរិកក៏បានផ្តល់ជំនួយថវិកាដល់ប្រទេសអាស៊ានដទៃទៀត មានដូចជា ប្រទេសឥណ្ឌូនេស៊ីចំនួន១១លានដុល្លារ ឡាវ ចំនួន៤,៥ លានដុល្លារ ម៉ាឡេស៊ី ចំនួន១,២លានដុល្លារ, មីយ៉ានម៉ា ចំនួន១៦,៥លានដុល្លារ ហ្វីលីពីន១៩,១លានដុល្លារ ថៃចំនួន៨,៥លានដុល្លារ និង វៀតណាម៩,៥លានដុល្លារអាមេរិក។ ចំណែក ប្រទេសទីម័រខាងកើតវិញ អាមេរិកក៏បានផ្តល់ជំនួយចំនួន១,១លានដុល្លារផងដែរ។
សម្រាប់ប្រទេសកម្ពុជា ជំនួយចំនួន១១លានដុល្លារអាមេរិកនេះ គឺសម្រាប់ជួយដល់ការឆ្លើយតប និងការស្តារឡើងវិញក្រោយពីជំងឺកូវីដ ១៩។ តាមស្ថានទូតអាមេរិក មូលនិធិទាំងនេះ គឺជាការបន្ថែមលើជំនួយបច្ចេកទេសដ៏ច្រើន ដែលមានជាយូរមករបស់អ្នកជំនាញឯកទេសរបស់រដ្ឋាភិបាលអាមេរិកាំង។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញធ្លាប់បានគូសបញ្ជាក់ថា ការជួយដល់កម្ពុជាក្នុងការឆ្លើយតបនឹងជំងឺកូវីដ ១៩នេះ គឺបង្ហាញពីការបន្តកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏យូរអង្វែងរបស់អាមេរិកលើផ្នែកសុខាភិបាលជាមួយកម្ពុជា។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានគូសបញ្ជាក់ឱ្យដឹងទៀតថា ជំនួយជាថវិកានេះ នឹងជួយប្រព័ន្ធសុខាភិបាលកម្ពុជានៅក្នុងការតាមដានជំងឺ ព្យាបាលអ្នកឈឺ និង ការពារកុំឱ្យមានការឆ្លងជំងឺកូវីដ ១៩ បន្ថែមទៀត។ បើតាមលោក W. Patrick Murphy អាមេរិកនៅតែបន្តកិច្ចសហការជាមួយប្រជាជនកម្ពុជាក្នុងការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលមិនធ្លាប់មានពីមុនមកនៃជំងឺកូវីដ១៩នេះ។/p>
សូមបញ្ជាក់ថា បន្ថែមពីលើជំនួយរបស់អាមេរិកនេះ កម្ពុជាក៏បានទទួលបានជំនួយជាថវិកាពីសហភាពអឺរ៉ុបមានចំនួនប្រមាណ ៦០លានដុល្លារអាមេរិក។ រីឯ រដ្ឋាភិបាលអាល្លឺម៉ង់វិញ បានផ្តល់នូវទឹកប្រាក់១លាន៦សែនដុល្លារអាមេរិក ខណៈប្រទេសជប៉ុន និងចិន ជួយផ្តល់គ្រូពេទ្យជំនាញ និងបរិក្ខារពេទ្យចាំបាច់សម្រាប់ប្រទេសកម្ពុជា។ ដោយឡែក ប្រទេសវៀតណាម ក៏បានផ្តល់ថវិកាចំនួន២០ម៉ឺនដុល្លារដល់កម្ពុជា និងឡាវ ដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ១៩នេះដែរ៕
for HUN NAL and his followers like Mr SO SOCHEATH will say thank at the time they got that money . YES …I knew after they come out all these evil say PAKRACHAI CHAKCRORPOTH AMERIKANG that what they used to say for so many decade . communist CHINA and communist Vietcong will still be their masters . I now soon all these evil will get the present from Cambodian that will kick their ass from Cambodia