មេន​គរ​បាល​ថា រោង​តង់​របស់​កងទ័ព​វៀតណាម​ចំនួន ២៨៧កន្លែង នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ចំនួន៩ មិន​ទាន់​រើចេញ​វិញ​នៅ​ឡើយ​ទេ

2020-07-27
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តង់​របស់​​ទាហាន​វៀតណាម​មួយ​ ក្នុង​ចំណោម​តង់​ស្នាក់នៅ​​ចំនួន ៩កន្លែង ដែល​បោះ​នៅ​ចំណុច​ដំបូក​ចែវ ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ នគរបាល​ជាតិ

តង់​របស់​​ទាហាន​វៀតណាម​មួយ​ ក្នុង​ចំណោម​តង់​ស្នាក់នៅ​​ចំនួន ៩កន្លែង ដែល​បោះ​នៅ​ចំណុច​ដំបូក​ចែវ ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ នគរបាល​ជាតិ

 រូប៖ នគរបាល​ជាតិ


មេន​គរ​បាល​ជាតិ​កម្ពុជា ឱ្យ​ដឹង​ថា មក​ទល់​ពេលនេះ រោង​តង់​កងទ័ព​វៀតណាម​ចំនួន ២៨៧កន្លែង នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ចំនួន៩ នៅ​មិនទាន់​រើចេញ​វិញ​នៅ​ឡើយ​ទេ​ ហើយ​នៅ​តែ​មាន​កងទ័ព​វៀតណាម​ឈរ​ជើង​ប្រចាំ​ការ​ដដែល។ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​មាន​វិធា​ការបន្ទាន់​លើ​បញ្ហា​នេះ​ដោយ​ចោទប្រកាន់​ថា អ្វី​ដែល​វៀតណាម​ធ្វើជា​ការរំលោភ​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា និង​មានបំណង​ចង់​លេប​យក​តំបន់​ដែល​មិនទាន់​មានការ​ឯកភាព​ព្រំដែន។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន ឱ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី២៧ ខែកក្កដា តំបន់​ព្រំដែន​នៃ​ខេត្ត​ទាំង៩ របស់​កម្ពុជា​ដែល​វៀតណាម កំពុង​បោះ​រោង​តង់​នោះ​រួមមាន ខេត្ត​កណ្ដាល តាកែវ កំពត ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ រតនគិរី និង​ព្រំដែន​ខេត្ត​មណ្ឌលគិរី។ លោក​បន្ត​ថា រោង​ដែល​វៀតណាម​បោះតង់​នោះ ទំហំ ៤ គុណ ៥ម៉ែត្រ និង​មាន​កងទ័ព​វៀតណាម​ប្រចាំការ​ពី​បី​នាក់​ទៅ​ប្រាំ​ពីរ​នាក់។ លោក​ថា កងទ័ព​វៀតណាម​ចាប់​ផ្ដើម​សាងសង់​រោង​តង់​នេះ​ចាប់​ពី​ថ្ងៃ​ទី២០ ខែ​មីនា ខណៈ​មាន​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដែល​មាន​សរុប​ទាំងអស់​ចំនួន ២៩៥តង់ ប៉ុន្តែ​លោក​ថា ក្រោយ​ពី​មានការ​អន្តរាគមន៍​ជំទាស់​ពី​អាជ្ញាធរ​កម្ពុជា កងទ័ព​វៀតណាម​រើ​តង់​ចេញ​វិញ​ខ្លះ គឺ​នៅ​សល់​ចំនួន ២៨៧ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន៖ «

លោក​ឆាយ គឹម​ខឿន បញ្ជាក់​ថា ក្នុងចំណោម​រោង​តង់ ២៨៧ នោះ មាន​រោង​តង់​ចំនួន ៤០ វៀតណាម​បាន​បោះ​នៅ​តំបន់​មិន​ទាន់​មានការ​ឯកភាព​គ្នា​ក្នុង​ការវាស់វែង​ខ្សែបន្ទាត់​ព្រំដែន។ លោក​ថា ក្រៅពី​នេះ​ក៏​មាន​រោង​តង់​មួយ​ចំនួន​ទៀត វៀតណាម​បោះនៅ​លើ​ដី​របស់​គេ​ដែល​មាន​ចម្ងាយ​ពី​ព្រំដែន​ពី​ប្រមាណ​ពី ៣០ម៉ែត្រ ទៅ ១០០ម៉ែត្រ។ លោក​ថា បើ​ផ្អែក​តាម​បើ​កិច្ច​សហប្រតិបត្តិ​ការណ៍ នៃ​ប្រទេស​ទាំង​ពីរ​នៃ​ចម្ងាយ​ដែល​ភាគី​វៀតណាម​បោះតង់​នោះ ​គឺ​តម្រូវ​ឱ្យ​វៀតណាម​ត្រូវ​ជួន​ដំណឹង​ឱ្យ​ភាគី​កម្ពុជា​ដឹង ប៉ុន្តែ​លោក​ថា វៀតណាម​មិនបាន​ប្រាប់​កម្ពុជា​នោះ​ទេ។

កាល​ពី​ខែ​ឧសភា ក្រសួង​ការ​បរទេស​កម្ពុជា​ក៏​បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​អំពី​ការ​បោះតង់​នៅ​តំបន់​មិនទាន់​ឯកភាព​ព្រំដែន​ទៅ​វៀតណាម​ទាមទារ​ឱ្យ​ភាគី​វៀតណាម​រុះរើ​តង់​យោធា​ទាំងអស់​ចេញ​ និង​បញ្ឈប់​សកម្មភាព​នានា​ ដើម្បី​រក្សា​ស្ថានភាព​ដើម​នៅ​ក្នុង​តំបន់​នោះ។ ប៉ុន្តែ ក្រសួង​ការ​បរទេស​វៀតណាម​បាន​បាន​ឆ្លើយ​តាមរយៈ​កំណត់​ទូត​របស់​ខ្លួន​កាល​ពី​ចុង​ខែ​ឧសភា​ថា ការ​បោះតង់​ទាំង​នោះ​មិន​មាន​ផល​ប៉ះពាល់​ដល់​ខណ្ឌសីមា ​និង​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នោះ​ទេ។

អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង ស្ដីពី​ការ​បន្ត​បោះតង់​របស់​កងទ័ព​វៀតណាម​នេះ​បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​ទទួល។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំ​អាន ដែល​ទទួល​បន្ទុក​កិច្ចការ​ឃ្លាំមើល​បញ្ហា​ព្រំដែន រិះគន់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​បង្ហាញ​ជំហរ​ទន់ជ្រាយ​លើស​កម្ម​ភាព​នៃ​ការ បោះ​តង់​របស់​កងទ័ព​វៀតណាម​នេះ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល ហ៊ាន​តតាំង​ជាមួយ​វៀតណាម​ដោយ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ឬ​ប្ដឹង​ទៅ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពី​ការ​រំលោភ​បំពាន​នេះ៖ «

លោក អ៊ុំ សំ​អាន ជា​បទពិសោធន៍​កន្លងមក​ពេល​វៀតណាម​ចង់​យក​ទឹកដី​ខ្មែរ​មុនដំបូង​គេដាក់​កងទ័ព​នៅ​តំបន់​ដែល​មិនទាន់​មាន​ឯកភាព​គ្នា​ជាមុន​សិន​រួចហើយ​ទើប​មានការ​ចរចា​តាម​ក្រោយ ហើយ​ជា​ទម្លាប់​បើ​កងទ័ព​វៀតណាម​ឈរជើង​ត្រឹមណា​គឺ​វៀតណាម​ទាមទារ​កំណត់​ថា​ទីនោះ​ជា​ដែនដី​របស់​ខ្លួន។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ព្រួយបារម្ភ​ថា ករណី​វៀតណាម​បោះតង់​នៅ​តំបន់​ព្រំដែន​ដែល​មិនទាន់​មានការ​ឯកភាព​គ្នា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ទឹកដី​នៅ​តំបន់​នោះ។ លោក រ៉ុង ឈុន លើកឡើង​ថា រូបភាព​ដែល​កងទ័ព​វៀតណាម​បោះតង់​នេះ មិនមែន​ដើម្បី​បង្ការ ឬ​ទប់​ស្កាត់​ជំងឺ​កូវីដ​នោះ ប៉ុន្តែ​ប្រៀប​ដូចជា​ការ​ដាក់​ខ្សែ​ត្រៀម ដើម្បី​ប្រុង​ធ្វើអ្វី​មួយ​គួរ​ឱ្យ​សង្ស័យ៖ «

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​ថា គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​សរសេរ​លិខិត​ចំហ​ផ្ញើ​ទៅ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ប្រាប់​ទៅ​លោក ហ៊ុន សែន ត្រូវ​ក្លាហាន​ប្ដឹង​វៀតណាម ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ។ លោក​ក៏​លើក​ទឹក​ចិត្ត​ទៅ​ពលរដ្ឋ​ឱ្យ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី ជំរុញ​ទៅ​រដ្ឋាភិបាល​ចាត់ វិធានការ​ឱ្យ​ម៉ឹង​ម៉ាត់​លើ​ករណី​នេះ។ រហូត​មក​ទល់​ពេល​នេះ ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាំង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ព្រមទាំង​មន្ត្រី​កំពូលៗ ដទៃ​ទៀត ហាក់​រក្សា​ភាព​ស្ងៀមស្ងាត់​មិនដែល​និយាយ​អ្វី​សោះ​អំពី​ករណី​វៀតណាម​បោះ​តង់​តាម​តំបន់​ព្រំដែន​នេះ ប៉ុន្តែ​គេ​សង្កេត​ឃើញ​មេ​ដឹក​នាំ​ទាំង​នេះ តែងតែ​ប្រើ​ភាសា​បង្ក​សង្គ្រាម ឬ​ភាសា​ហិង្សា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ជា​មួយ​ពលរដ្ឋ​ខ្លួន​ឯង​ដែល​មាន​និន្នាការ​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "មេន​គរ​បាល​ថា រោង​តង់​របស់​កងទ័ព​វៀតណាម​ចំនួន ២៨៧កន្លែង នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ចំនួន៩ មិន​ទាន់​រើចេញ​វិញ​នៅ​ឡើយ​ទេ"

  1. Anonymous says:

    at first I though north Vietnam and south Vietnam are deference people that was during 1969. for some older people they said there is black teed Vietnamese but I only knew some Vietnamese living in Cambodia was the same people like you and me. in 1969 and 1970 Vietcong soldiers came they are speaking a bit deference but they still understand each other . at first they are so sweet they said they come here to recue the king NORODAM SIHANOU all of them have pin whit SIHANOU pitcher they was showing to us . HAS.. they came to my village about one month I wonder it has not even one dog burking . when they came the god burking them so laugh around my village. they got money and whatever they can do to ask the dog owner or they just took them without no one saw it. now that was so long time that our you did not know as the older generation. I ‘m now just want to tell all Cambodian all our young VIETNAMESE or VIECONG are the same for century they always want to take over our Cambodian land. VIETCONG or VIETNAMESE they will never give up until this poor nation call KAMPOUCHEA waking up and reunite as one nation showing the true thief of century to the whole world then Cambodia may live in peace . if we Cambodian depending one the evil leader HUN SEN soon this nation will be over the reason he commit himself to be VIETCONG slave in traded of powers NO MATTER WHAT HAPPEN TO HIS NATION. please kick HUN SEN out be for it is too let