ដោយ សេក បណ្ឌិត
2020-07-27
RFA

ពលរដ្ឋមកពីសហគមន៍ភូមព្រែកតាគង់១ និងភូមិខ្វា ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រមូលផ្ដុំគ្នានៅខាងមុខក្រុមហ៊ុន អាយ.អិន.ជី (ING HOLDING) ដើម្បីទាមទារឲ្យក្រុមហ៊ុននេះ ជួយផ្ដល់ព័ត៌មានលំអិតពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មី នៅតំបន់បឹងទំពុន និងបឹងជើងឯក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦។

RFA
សម្ភាសន៍ លោក អំ សំអាត អំពីផលប៉ះពាល់របស់ពលរដ្ឋ ដោយសារការលុបបឹងទំពុន
អង្គការ សមាគម ផ្នែកសិទ្ធិមនុស្ស ដីធ្លី និងបណ្ដាញយុវជន ចំនួន៤ ចេញផ្សាយរបាយការណ៍រួមគ្នា ប្រចាំកក្កដា បង្ហាញថា គម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជន នៅតំបន់បឹងទំពុន ឬតំបន់បឹងជើងឯក ស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ បណ្ដាលឲ្យប៉ះពាល់ដល់បរិស្ថាន និងពលរដ្ឋ។ ក្រុមអ្នកឃ្លាំមើល ចង់ឲ្យរដ្ឋាភិបាល សិក្សាពីផលប៉ះពាល់នៃការអភិវឌ្ឍន៍បឹងទំពុន និងបឹងជើងឯកឡើងវិញ មុននឹងបន្តគម្រោងអភិវឌ្ឍន៍តទៀត។
អង្គការលីកាដូ បណ្ដាញយុវជនកម្ពុជា (CYN) អង្គការសមធម៌ និងអង្គការសមាគមធាងត្នោត រកឃើញថា ការចាក់ខ្សាច់លុបបឹងទំពុន ក្នុងទំហំយ៉ាងធំ ដើម្បីអភិវឌ្ឍន៍កន្លងមក បណ្ដាលឲ្យបឹងនេះ ធ្លាក់ចុះសមត្ថភាពចម្រុះទឹកស្អុយ មុននឹងបង្ហូរចូលទន្លេមេគង្គ និងទន្លេបាសាក់។ ក្រុមអង្គការសមាគមទាំង៤ ព្រួយបារម្ភថា បឹងទំពុនលែងមានសមត្ថភាពច្រោះទឹកស្អុយ នឹងបណ្ដាលឲ្យគ្រោះថ្នាក់បរិស្ថានធ្ងន់ធ្ងរ តាមរយៈការបំពុលទឹកទន្លេ។
ក្រុមអង្គការទាំងនេះ រកឃើញទៀតថា ពលរដ្ឋជាងមួយពាន់ (១.០០០) គ្រួសារ ដែលកំពុងរស់នៅក្នុងតំបន់បឹងទំពុន កំពុងប្រឈមការបណ្ដេញចេញ ការបាត់បង់ប្រាក់ចំណូល និង គ្មានចំណីអាហារបរិភោគគ្រប់គ្រាន់ ដោយសារការលុបដីបឹង អភិវឌ្ឍគម្រោងរបស់ក្រុមហ៊ុនឯកជនធំៗ ដូចជា អាយអិនជី ស៊ីធី (ING City) ជីបម៉ុង (Chipmong) អ៊ីអន ម៉ល (EAON Mall) អ័រគីដេ វីឡា (Orkiday Vila) និងគម្រោងបុរីប៉េងហួត ជាដើម។
របាយការណ៍បង្ហាញថា ក្រៅពីពលរដ្ឋជាងមួយពាន់នាក់ រស់នៅក្នុងតំបន់បឹងទំពុនផ្ទាល់ ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចន្លោះពីមួយលាន (១.០០០.០០០) ទៅពីរលាន (២.០០០.០០០) នាក់ ក៏កំពុងរងផលប៉ះពាល់ ដោយការប្រឈមការលិចលង់ទីក្រុង និងការបំពុលទឹកទន្លេ ព្រោះការចាក់ខ្សាច់លុបបឹងទំពុន។
អង្គការទាំង៤ រកឃើញថា ផ្ទៃបឹងទំពុន ឬជើងឯក មានទំហំយ៉ាងហោចណាស់មួយពាន់ប្រាំរយ (១.៥០០) ហិកតារ លាតសន្ធឹងក្នុងខណ្ឌមានជ័យ ជាប់ក្រុងតាខ្មៅ។ របាយការណ៍ដដែលបង្ហាញថា តាមរយៈរូបភាពផ្កាយរណបបង្ហាញថា ផ្ទៃបឹងទំពុនមួយភាគបី ត្រូវបានចាក់ខ្សាច់លុប ដើម្បីគម្រោងអភិវឌ្ឍន៍ឯកជននានា ដោយបច្ចុប្បន្ន នៅសល់ផ្ទៃបឹងទំហំប្រហែលមួយពាន់ (១.០០០) ហិកតារ។
នាយកប្រតិបត្តិអង្គការសមធម៌ លោក អៀង វុទ្ធី ប្រាប់អាស៊ីសេរីថា ក្រុមអង្គការសមាគមទាំង៤ ចង់ឲ្យរដ្ឋាភិបាល សិក្សាបន្ថែមពីលើរបាយការណ៍រួមនេះ ដើម្បីរកវិធីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងភាពប្រឈមរបស់ពលរដ្ឋរស់នៅក្នុងតំបន់បឹងទំពុន។ លោក អៀង វុទ្ធី បន្តថា បើតាមការស្រាវជ្រាវ ពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់បឹងទំពុន មិនបានទទួលផលប្រយោជន៍តិចតួចបំផុតពីការចាក់ខ្សាច់លុបបឹងទេ តែបែរបាត់បង់ជីវភាពធ្លាប់បេះត្រកួន រកត្រី និងប្រឈមការបណ្ដេញចេញទៅវិញ៖ «របាយការណ៍យើង យើងចង់ឲ្យក្រសួងពាក់ព័ន្ធ ក៏ដូចជារដ្ឋាភិបាល ធ្វើការសិក្សាឲ្យបានស៊ីជម្រៅទៅលើតំបន់អភិវឌ្ឍន៍នោះណា ដើម្បីឲ្យមានការកាត់បន្ថយ ការប៉ះពាល់ ឲ្យប្រសើរជាងនេះ»។
ចំណែកនាយកប្រតិបត្តិអង្គការសមាគមធាងត្នោត លោក សឿង សារ៉ន ព្រួយបារម្ភថា បើការបន្តលុបបឹងទំពុន លើសពីហាសិប (៥០) ភាគរយនៃផ្ទៃបឹង នឹងបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់បរិស្ថាន និងសិទ្ធិរបស់ពលរដ្ឋ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ តាមរយៈការជន់លិច និងការបំពុលទឹកជាដើម។ លោក សឿង សារ៉ន បន្តថា របាយការណ៍នេះ មានគោលបំណងឲ្យអាជ្ញាធរ និងរដ្ឋាភិបាល គិតគូរឡើងវិញ ពីការអភិវឌ្ឍន៍ប្រកបដោយនិរន្
និងការបំពុលទឹក ជាដើម។ លោក សឿង សារ៉ន បន្តថា របាយការណ៍នេះ មានគោលបំណងឲ្យអាជ្ញាធរ និងរដ្ឋាភិបាល គិតគូរឡើងវិញ ពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងពលរដ្ឋ។ តែយ៉ាងណា ក្រុមអង្គការទាំង៤ គ្មានបំណងដាក់របាយការណ៍នេះ ជូនរដ្ឋាភិបាលទេ គ្រាន់តែផ្ដល់ជាអនុសាសន៍ក្នុងរបាយការណ៍ និងបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈ៖ «តាមការរកឃើញរបស់យើង បើសិនការអភិវឌ្ឍន៍លើស ៥០ភាគរយ នៅក្នុងតំបន់បឹងទំពុនហ្នឹង វានឹងមានផលប៉ះពាល់ច្រើនទៅលើប្រជាពលរដ្ឋ នៅក្នុងក្រុងភ្នំពេញ និងតាខ្មៅ ដូចយើងលើកឡើង វានឹងមាន ១លាននាក់ជាង»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីខាងភាគីរដ្ឋាភិបាល និងអាជ្ញាធរបានទេ ដោយសារអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា និង អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មិនទទួលទូរស័ព្ទ។ ប៉ុន្ត លោក ផៃ ស៊ីផាន ប្រាប់សារព័ត៌មានក្នុងស្រុក (Thmey Thmey) ថា ការអភិវឌ្ឍក្រុង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកមករស់នៅក្នុងទីក្រុង។ ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ឯក ថា ធ្លាប់ប្រាប់អាស៊ីសេរីថា រាល់គម្រោងលុបបឹង ដើម្បីអភិវឌ្ឍន៍នានា គឺរដ្ឋាភិបាលតែងតែគិតគូរ ល្អិតល្អន់ជានិច្ច។
ពលរដ្ឋរស់នៅក្នុងតំបន់បឹងទំពុនម្នាក់ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យលោកស្រី ឡាយ សាម៉េត ប្រាប់ថា ចាប់តាំងពីក្រុមហ៊ុន សម្រុកចាក់ដីលុបបឹងទំពុន ក្នុងអំឡុងឆ្នាំ២០១២ មក លោកស្រី បានបោះបង់មុខរបរបេះត្រកួន ព្រោះទីតាំងដែលធ្លាប់ដាំត្រកួនបណ្ដែតទឹក ត្រូវបានគេចាក់លុបអភិវឌ្ឍន៍ជាអគារធំៗ។
លោកស្រីបន្តថា គ្រួសារលោកស្រី ធ្លាក់ចុះជីវភាពយ៉ាប់យឺនជាងមុន ឯប្ដីលោកស្រី ដែលធ្លាប់នេសាទក្នុងបឹងទំពុន ប្ដូរអាជីពធ្វើជាកម្មករសំណង់ នៃគម្រោងអភិវឌ្ឍន៍ លើបឹងទំពុនវិញ។ លោកស្រី បន្ថែមថា ជាងនេះទៅទៀត គ្រួសារលោកស្រី កំពុងប្រឈមនឹងការបណ្ដេញចេញពីក្នុងបឹង ដោយសារអាជ្ញាធរ មិនព្រមផ្ដល់ប័ណ្ណកម្មសិទ្ធិឲ្យ៖ «ពួកខ្ញុំ នៅហ្នឹង យូរឆ្នាំហើយ មិនមែនតិចឆ្នាំទេ ម្នាក់សុទ្ធតែជាងម្ភៃឆ្នាំហើយ តតាំងពីកូនរហូតដល់ចៅហើយ។ អ៊ីចឹងគួរតែគាត់គិតគូរផងអ៊ីចឹងណា។ អ៊ីចឹង សំណូមពរអាជ្ញាធរគ្រប់ស្ថាប័នហ្នឹង ធ្វើប័ណ្ណ ប្លង់កម្មសិទ្ធិឲ្យពួកខ្ញុំផង»។
បឹងទំពុន ឬជើងឯក ជាបឹងធំទី២ នៅក្នុងភ្នំពេញ បន្ទាប់ពីបឹងតាមោក ឬបឹងទំនប់កប់ស្រូវ ដែលកំពុងរងការចាក់លុប ក្រោមហេតុផលអភិវឌ្ឍន៍ដូចគ្នា។ អង្គការទាំង៤ គណនាថា តម្រូវការខ្សាច់ ចាក់លុបបំពេញបឹងទំពុន ប្រហែល ៧កោដិ ៧លាន (៧៧.០០០.០០០) ម៉ែត្រគូប ដែលបានមកពីការបូមខ្សាច់ក្នុងទន្លេមេគង្គ និងបាសាក់ ហើយការបូមខ្សាច់ក្នុងកម្រិតសន្ធឹកសន្ធាប់នេះ បានបណ្ដាលឲ្យបាក់ច្រាំងទន្លេ និងប៉ះពាល់ដល់ពលរដ្ឋរស់នៅតាមដងទន្លេ។ ចំនួនខ្សាច់ ដែលត្រូវបូម យកចាក់លុបបឹងទំពុននេះ ច្រើនជាងគម្រោងអភិវឌ្ឍន៍គ្រប់កន្លែងទាំងអស់ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីសង្គមស៊ីវិលស្នើអាជ្ញាធរខេត្តមណ្ឌលគិរី ដកហូតដីចម្ការស្រល់ជាសម្បត្តិរដ្ឋទាំងអស់
- ក្រុមយុវជនបន្តយុទ្ធនាការសង្គ្រោះកោះកុងក្រៅតាមហ្វេសប៊ុក
- ក្រុមយុវជនរកឃើញបទល្មើសព្រៃឈើ ៦០ករណីថ្មីទៀត ក្នុងព្រៃព្រះរកា
- ក្រុមអ្នកស្រឡាញ់បរិស្ថានចេញសេចក្ដីថ្លែងស្នើបិទរោងចក្រអារឈើជាប់ព្រៃឡង់
- គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទាមទារឲ្យរដ្ឋាភិបាលសិក្សាផល ប៉ះពាល់លើគម្រោងអភិវឌ្ឍកោះនរា
- ប្រវត្តិតស៊ូការពារព្រៃឈើ របស់លោក យឹម សុភក្ត្រ សកម្មជនព្រៃឡង់ខេត្តស្ទឹងត្រែង
- សង្គមស៊ីវិលស្នើឱ្យស៊ើបអង្កេតករណីសកម្មជនព្រៃឡង់ម្នាក់ស្លាប់ពេលអង្កេតបទល្មើសព្រៃឈើ
- សហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង ស្នើអាជ្ញាធរស៊ើបអង្កេតការឈូសឆាយដីព្រៃឡង់ជិត ៣ពាន់ហិកតារ
- អាជ្ញាធរខេត្តកំពង់ធំកំពុងសង្គ្រោះស្រូវជាង ៣ពាន់ហិកតារដែលជួបគ្រោះរាំងស្ងួត
- លោក ទៀ បាញ់ បញ្ជាឱ្យ កងរាជអាវុធហត្ថ បង្ក្រាបការកាប់ទន្ទ្រានដីព្រៃរដ្ឋ
now we Cambodian note because of the highly educated life time leader HUN NAL every thing is possible . the century of broken pot and pan flooding you will never know where was Cambodia any more . soon ANKORWATT can be what they call ACPIWATT also