ដោយ ខែ សុណង
2020-08-11
RFA
យុទ្ធនាការប្រមូលស្នាមមេដៃ ឬហត្ថលេខាគាំទ្រនេះ ធ្វើតាមបណ្ដាញអ៊ិនធើណិត តាមគេហទំព័រ CHANGE.ORG

ផ្ទាំងរូបភាពសម្រាប់យុទ្ធនាការលុបបំបាត់វប្បធម៌និទណ្ឌភាពនៅកម្ពុជា

Screenshot from Change.org
យុទ្ធនាការបញ្ចប់អំពើនិទណ្ឌភាព មានអ្នកចូលរួមចុះហត្ថលេខាជិត ១៣.៤៣៥នាក់ គិតមកត្រឹមយប់ថ្ងៃទី១៥ ខែសីហា។
ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងក្នុង និងនៅក្រៅប្រទេស គាំទ្រយុទ្ធនាការបញ្ចប់និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជានេះ ដោយគ្រោងប្រមូលស្នាមមេដៃប្រជាពលរដ្ឋប្រមាណកន្លះលាននាក់ ដើម្បីដាក់ញត្តិទៅតុលាការអន្តរជាតិនានា ឲ្យជួយរកយុត្តិធម៌ជូនក្រុមជនរងគ្រោះ មួយចំនួន ដែលរួមមានឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកស្រីពិសិដ្ឋ ពីលីកា ដែលជាតារាភាពយន្ត និងជាសាស្ត្រាចារ្យសាលាវិចិត្រសិល្បៈ ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា ប្រធានសហជីពកម្មករ លោក ឈុត វុទ្ធី សកម្មជនព្រៃឈើ និងអ្នកសារព័ត៌មាន សកម្មជននយោបាយ និងមន្ត្រីសហជីព ព្រមទាំងប្រជាពលរដ្ឋផ្សេងទៀតដែលបានស្លាប់ដោយអយុត្តិធម៌ ក្រោមរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន។
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ថ្លែងថា អ្នកស្រីរីករាយដែលបានឃើញពលរដ្ឋច្រើនបន្តចូលរួមយុទ្ធនាការនេះ ដែលមានន័យថា ពលរដ្ឋចង់បញ្ចប់វប្បធម៌និទណ្ឌភាពពិតប្រាកដមែន៖ «ក្នុងរយៈពេលខ្លីមិនដល់ ១ខែផង យើងទទួលបានស្នាមមេដៃជាង ១ម៉ឺននាក់ ដែលជាស្នាមមេដៃដែលគេចង់រួមកម្លាំងជាមួយយើងក្នុងការបញ្ចប់និទណ្ឌភាព មានន័យថាអ្នកដែលប្រព្រឹត្តអំពើកាប់សម្លាប់ទាំងឡាយនោះ ដែលពាក់ព័ន្ធជាមួយរដ្ឋាភិបាលអ្នកនោះត្រូវតែប្រឈមមុខជាមួយតុលាការឯករាជ្យ»។
អ្នកស្រីថា យុទ្ធនាការនេះនឹងមិនកំណត់ពេលវេលាបញ្ចប់ពេលណានៅឡើយទេ លុះត្រាតែទទួលបានយុត្តិធម៌។ អ្នកស្រីរីករាយដែលបានឃើញសន្ទុះនៃការចូលរួមពីពលរដ្ឋនេះ។
គណបក្សសង្គ្រោះជាតិ បានធ្វើយុទ្ធនាការប្រមូលស្នាមមេដៃ ឬហត្ថលេខាគាំទ្រនេះ តាមបណ្ដាញអ៊ិនធើណិត តាមគេហទំព័រ change.org ក្រោមប្រធានបទជាភាសាអង់គ្លេសថា “Together We Fight to End Impunity” ឬប្រែថា យើងរួមគ្នាតស៊ូលុបបំបាត់អំពើនិទណ្ឌភាព”៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរព្រមានបង្ក្រាប និងលុបឈ្មោះគណបក្សខ្មែរឈ្នះ បើហ៊ានធ្វើបាតុកម្មទាមទារដោះលែង លោក រ៉ុង ឈុន នៅទីលានប្រជាធិបតេយ្យ
- ប្រពន្ធសកម្មជនបក្សសង្គ្រោះជាតិ ៧នាក់ចូលជួបមន្ត្រីទូតសហភាពអឺរ៉ុបតាមការអញ្ជើញ
- ពលរដ្ឋមួយចំនួនកាន់តែផ្ទុះកំហឹងរឿងអាជ្ញាធរចាប់សកម្មជននយោបាយ និងសង្គមដាក់គុកបន្តបន្ទាប់
- អ្នកវិភាគនិងមន្ត្រីបក្សប្រឆាំងរិះគន់ថា សន្តិភាពដែលកម្ពុជាមានសព្វថ្ងៃជាសន្តិភាពផ្នូរខ្មោច
- មេធាវីអះអាងថា លោក កឹម សុខា នៅតែបន្តធ្វើការសកម្មភាពទាំងឡាយដែលតុលាការអនុញ្ញាត
- អាជ្ញាធរដោះលែងសកម្មជនបក្សប្រឆាំង ២នាក់ និងបន្តសាកសួរ ២នាក់ទៀតនៅស្នងការរាជធានីភ្នំពេញ បន្ទាប់ពីចូលរួមតវ៉ាដោះលែងលោក រ៉ុង ឈុន
- បទសម្ភាសន៍៖ អ្នកវិភាគថា កម្ពុជានឹងក្លាយជាប្រទេសមានស្ថានភាពអាក្រក់នៅក្នុងតំបន់ពីរឿងនយោបាយ សិទ្ធិមនុស្ស និងពាណិជ្ជកម្ម
- សកម្មជនបក្សប្រឆាំងលោក គង់ ម៉ាស់ ត្រូវបានដោះលែងកាលពីយប់ថ្ងៃទី៤ ខែសីហា
- គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទាមទាររដ្ឋាភិបាលឱ្យបកស្រាយអំពីភាពស្របច្បាប់នៃផែនទីខ្នាតថ្មី
- ក្រុមអ្នកឃ្លាំមើលថា ការចាប់លោក រ៉ុង ឈុន មានហេតុផលផ្សេងសំខាន់ជាងរឿងព្រំដែន
ហាស ! ហាស កូនមីកាដួយអាយះ ម្នាក់ផ្តឹត១០០ ដង មកអួតដែរ
កូនមីចោរកញ្ចុយកាដួយស្អុយង៉ោង ?
HS…..HAS,,,,,,,,,this guy lngoung like cow register on line no one can do one hundred time …AH .CHHKOUTH
ហាស !ហាស
អាកូនមីកាដួយអាយះ Anonymous ហេតុអីធ្វើមិនបាន ?