ដោយ ខែ សុណង
2020-08-21
RFA

ប៉ែន ច័ន្ទសង្គ្រាម សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ។

រូប៖ ពលរដ្ឋ
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនសមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញជាប់ឆ្នោតគណបក្សសង្គ្រោះជាតិម្នាក់ចូលបំភ្លឺប៉ូលិសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រឿងចូលរួមតវ៉ាឱ្យទាមទារតុលាការដោះលែងលោក រ៉ុង ឈុន កាលពីថ្ងៃទី១៣សីហា។ មន្ត្រីគណបក្សប្រឆាំង ចាត់ទុកចំណាត់ការរបស់តុលាការនេះ ថា ជាការធ្វើផ្គាប់ចិត្តលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីបានបន្តអំណាចទៅមុខ។
ប្រធានយុវជនគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក ឃិន រឿន ថ្លែងនៅរសៀលថ្ងៃទី២១ សីហាថា វិធានការរបស់តុលាការចំពោះសកម្មជនបក្សប្រឆាំងនេះ ពុំមែនជាការអនុវត្តវត្តច្បាប់នោះឡើយ។លោកបន្តថា សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ប៉ែន ច័ន្ទសង្គ្រាម គឺជាមនុស្សស្លូតត្រង់ ដែលតែងតែខ្វល់ខ្វាយអំពីរឿងជាតិ ដោយពុំមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ។ លោកបន្ថែមថា លោក ប៉ែន ច័ន្ទសង្គ្រាម បានគេចខ្លួនរកកន្លែងសុវត្ថិភាពហើយ បន្ទាប់ពីលោកបានទទួលដំណឹងតុលាការបញ្ជាឱ្យប៉ូលិសនាំខ្លួនលោកចូលបំភ្លឺដោយអយុត្តិធម៌។ មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា ការរត់គេចខ្លួននេះពុំមែនលោកភ័យខ្លាចនោះទេ ប៉ុន្តែដោយសារលោកចង់រក្សាធនធានមនុស្សដើម្បីចូលរួមតស៊ូមតិទាមទារយុត្តិធម៌សង្គមនៅថ្ងៃក្រោយទៀត៖ «តុលាការស្រុកខ្មែរជាតុលាការតេឡេ ធ្វើតាមការបញ្ជារបស់លោក ហ៊ុន សែន ទាំងអស់ បញ្ជាឱ្យចាប់គឺចាប់ព្រោះថ្មីនេះលោកហ៊ុន សែន បានបញ្ជាឱ្យចាប់ប្រធានគណបក្សមួយ គឺលោក សួង សុភ័ណ គឺលោកហ៊ុន សែន និយាយផ្ទាល់មាត់។អីចឹងស្រុកខ្មែរវាគ្មានភាពឯករាជ្យ ដែលយើងតែងថាជាប្រទេសប្រធានអធិបតេយ្យសេរីភាពពហុបក្សហ្នឹងគឺនៅតែលើក្រដាសសៀវភៅ ប៉ុន្តែអនុវត្តន៍ផ្ទាល់គឺផ្ដាច់ការកុម្មុយនិស្តតែម្ដង»។
កាលពីថ្ងៃទី១៣សីហាមន្ត្រីគណបក្សប្រឆាំង លោក ប៉ែន ច័ន្ទសង្គ្រាម ចូលរួមតវ៉ាជាមួយក្រុមយុវជនខ្មែរថាវរៈនៅមុខសាលាដំបូងរាជធានីភ្នំពេញទាមទារឱ្យតុលាការដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន។ ក្នុងពេលតវ៉ានោះ លោកបាននិយាយចំពោះមុខអាជ្ញាធរ ដោយអំពាវនាវឱ្យរួមគ្នាស្រលាញ់ជាតិ និងកុំឱ្យបើហិង្សាបង្ក្រាបក្រុមបាតុករ៖ «អ្នកបញ្ជាអ្នកលោកហ្នឹងគឺអ្នកដែលមានវីឡាស្ដុកស្ដម្ភ អ្នកដែលមានឡានជិះតម្លៃរាប់ម៉ឺនដុល្លារ គឺជាអ្នកបញ្ជាមកបំបិទមាត់នូវយុត្តិធម៌ទាំងហ្នឹង។ ពួកខ្ញុំមកទីនេះខ្ញុំចង់ប្រាប់អស់លោកឱ្យខ្លីថា បើអត់មានបញ្ហាខ្ញុំមិនចង់យកក្បាលខ្ញុំមករងនឹងដំបូងនិងស្បែកជើងរបស់លោកទេ»។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បញ្ជាឱ្យប៉ូលិសនាំខ្លួន លោក ប៉ែន ច័ន្ទសង្គ្រាម រស់នៅខណ្ឌឫស្សីកែវចូលទៅបង្ហាញខ្លួននៅការិយាល័យភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី៧ ខែកញ្ញា ខាងមុខ ដើម្បីសាកសួរពីដំណើររឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
គិតមកដល់ពេលនេះ អ្នកតស៊ូមតិដោយអហិង្សាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន មានចំនួន ៦ នាក់ហើយ ដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ក្នុងនោះមាន សកម្មជនគណបក្សសង្គ្រោះជាតិ៣នាក់ យុវជនខ្មែរថាវរៈ២នាក់ និងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ម្នាក់។ រីឯយុវជន៦នាក់ទៀត ត្រូវបានអាជ្ញាធរបង្ខំឲ្យធ្វើកិច្ចសន្យាឈប់ចូលរួមតវ៉ា។ ជាមួយគ្នានោះ ព្រះសង្ឃចំនួន ៨អង្គ មកពីខេត្តបាត់ដំបង ដើម្បីចូលរួមការតវ៉ាក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបង្ខំឱ្យនិមន្តត្រឡប់ទៅវិញ។ ក្នុងគ្រានោះ ព្រះសង្ឃ៦អង្គ ដែលធ្លាប់បានចូលរួមការតវ៉ានេះ ក៏ត្រូវបានរាយការណ៍ថា ភៀសព្រះកាយដោយភ័យខ្លាច និងព្រួយបារម្ភពីសុវត្ថិភាព ខណៈប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ដែលជាដឹកនាំតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន ក៏ត្រូវបានជនមិនស្គាល់មុខទាញម៉ូតូផ្ដួលបណ្ដាលឲ្យរបួសធ្ងន់។
ប្រធានផ្នែកសិទ្ធិមនុស្សមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា មានប្រសាសន៍ថា ចំណាត់ការរបស់តុលាការនេះ ជាការគំរាមកំហែងរឹតត្បិតសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយខុសច្បាប់ ពីព្រោះការចូលរួមតវ៉ា គឺជាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ៖
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ប៉ែន ច័ន្ទសង្គ្រាម ធ្លាប់ភៀសខ្លួនទៅប្រទេសថៃជិតមួយឆ្នាំម្ដងរួចមកហើយ អំឡុងឆ្នាំ២០១៩ ដោយសារអាជ្ញាធរតាមធ្វើទុក្ខបុកម្នេញរូបលោក។ ប៉ុន្តែលោកបានវិលត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យសកម្មជនបក្សប្រឆាំងទាំងអស់ត្រឡប់ទៅផ្ទះវិញ ដោយពុំមានការចាប់ចង កាលពីចុងឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ភរិយាសមាជិកបក្សប្រឆាំងថា លោក ហ៊ុន សែន ស្រឡាញ់គ្រួសារខ្លួនឯង តែបំបែកបំបាក់គ្រួសារពួកគេ
- មន្ត្រីបក្សប្រឆាំងជំរុញលោក ហ៊ុន សែន ឱ្យក្លាហានហ៊ានឱ្យលោកសមរង្ស៊ីចូលស្រុកធ្វើបាតុកម្មទាមទារយុត្តិធម៌សង្គម
- តុលាការខេត្តបាត់ដំបងកោះហៅសកម្មជនបក្សសង្គ្រោះម្នាក់ចូលបំភ្លឺរឿងបរិហារកេរ្តិ៍អាជ្ញាធរ
- គណបក្សសង្គ្រោះជាតិគាំទ្រសហភាពអឺរ៉ុបដាក់ទណ្ឌកម្មមេដឹកនាំកម្ពុជាដូចមេដឹកនាំបែឡារុស្ស៊ី
- មតិពលរដ្ឋជុំវិញករណីលោក ហ៊ុន សែន គំរាមចាប់ខ្លួនអ្នករិះគន់ រឿងព្រំដែន
- គណបក្សខ្មែរឈ្នះ ដាក់ញត្តិស្នើសុំស្ថានទូតជួយអន្តរាគមន៍ឲ្យដោះលែងលោក សួង សុភ័ណ្ឌ
- អ្នកវិភាគលោក គឹម សុខ បបួលលោក ហ៊ុន សែន ឲ្យហ៊ានស៊ីសង រឿងហ៊ានឲ្យលោកដឹកនាំបាតុកម្ម
- ក្រសួងមហាផ្ទៃបង្កើតគណៈកម្មការត្រួតពិនិត្យឆែកឆេរ នៅពន្ធនាគាររាជធានីខេត្ត
- ក្រុមយុវជនថ្កោលទោសរបបក្រុងភ្នំពេញរឿងបណ្ដោយឱ្យបាត់ EBA ចំនួន២០%
- សមត្ថកិច្ចចាប់ខ្លួនមេបក្សខ្មែរឈ្នះពីបទញុះញង់បញ្ហាព្រំដែន និងបញ្ជូនយុវជន ២នាក់ទៅតុលាការ
អត់មានអីប្លែកទេ ចេះហួសក្បាច់ ប្រឆាំងច្បាប់ គុកទៀត !
2020 POUK AH KBOTH CHEATH NENG TROV BANH CHOP. too bad so sad the person that we call LNGOUNG is always anger like animal killer HUN NAL call HUN SEN next name CHHOUP SAMLAP and SO SOCHEATH is the same animal in Cambodia. my question is what are we going to do to these animal??
មីសំផឹង កាដួយស្អុយ សូ មេត្តា មីកាដួយអាយះស្ញេញ សៅ ឧសភា !
ពូជមីសំផឹង ង៉ែងហ្នឹង ខ្ចីលុយគេ អត់ចាំបាច់សងមែនទេ អ្ហាស ! មីកាដួយអាយះស្ញេញ ?
អ៉ែង មានមើលលក្ខ័ណ្ឌនៃការដែលង៉ែងដាក់ពាក្យសុំខ្ចីលុយគេអត់ ?
ខ្ចីលុយគេ វាទាល់មីសំផឹង ង៉ែងអស់ហ្នឹង ឲ្យគេរុកកាដួយ បានលុយ បានសងមែនទេ ?
ង៉ែងចេះតែធ្វើការងារ លក់កាដួយតែមួយមុខមែនទេ ?
ង៉ែងក្លាហាន ង៉ែងឆ្លើយសំនួរខាងលើនេះ មីសំផឹង !
ហាស !ហាស
អាមូសសម រង្ស៊ី (Anonymous) អ្ហែងសំអាងលើអី ចង់ចាត់ការ(សម្លាប់)តេជោសែន ចង់់ចាត់ការអញ ?
អ្ហែងមានសមត្ថភាពក្នុងការចាត់ការទេ ?
អាពូជឆ្កែ អាក្បត់ជាតិ !
យុទ្ធសាស្ត្រ ម្រៀលៗដើម្បីបំផ្លាញសន្តិភាព បំផ្លាញជាតិរបស់អ្ហែង គេចមិនរួចពីភ្នែកតេជោសែន
ពីភ្នែកអញទេ ។
អញប្រាប់អ្ហែងទៅចុះ !
ពួកក្បត់ជាតិ ពួករួមដៃក្បត់ជាតិ ងើបមួយសំពងមួយ ។
អត់ឲ្យអ្ហែងរីកកម្លាំងទេ អាក្បត់ជាតិសមរង្ស៊ី !
ហាស !ហាស មើល អាក្បត់ជាតិ សម រង្ស៊ី វាសរសេរដូចសង្ឃឹមបេះផ្កាយលើមេឃចុះ ?
HUN NAL call HUN SEN next name CHHOUP SAMLAP and SO SOCHEATH is the same animal in Cambodia. my question is what are we going to do to these animal??
(បកប្រែ) ហ៊ុនណាល់ហៅហ៊ុនសែនឈ្មោះបន្ទាបHOUP SAMLAP និងសូសុជាតិគឺជាសត្វតែមួយនៅក្នុងប្រទេសកម្ពុជា។ សំណួររបស់ខ្ញុំគឺថាតើយើងនឹងធ្វើអ្វីចំពោះសត្វទាំងនេះ ??
Wow ! Anonymous say that I’m sick and tied about that evil killer HUN SEN and SO SOCHEATH. ?????
កុំឈឺចិត្តឈឺថ្លើម កូនមីកាដួយអាយះស្ញញ Anonymous = អាពូជឆ្កែ អាក្បត់ជាតិ សម រង្ស៊ី !
អញមិនមែនជាឃាតករ តែអញជាអ្នកសម្លាប់ពួកអាឃាតករ បដិវត្តន៍ពណ៍ ដែលនាំមនុស្ស ឲ្យមករបួស មកងាប់ យកឈាមអ្នកឆោតល្ងង់ទាំងនោះ មកក្រាលប្លន់យកអំណាច ពីអ្នកឈ្នះឆ្នោតអីតើ !
អាកូនមីកាដួយអាយះស្ញេញ ដូចនេះ តើអ្ហែងមិនមែនជាឃាតក ទេឬ ?
ឆ្លើយមកមើលAnonymous អាកូនមីចោរ គេចុយ កាដួអាយះស្ញេញ ?