ដោយ មាន ឫទ្ធិ
2020-08-21
RFA

លោក ប៉ាប្លូ កង (Pablo Kang) (ឆ្វេង) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ជួបលោក កឹម សុខា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

រូប៖ ហ្វេសប៊ុកលោក កឹម សុខា
ក្រុមអ្នកវិភាគជំរុញទៅលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ឱ្យកាន់តែសកម្មជួបពលរដ្ឋ និងមន្រ្តីទូតបរទេសនានា ដើម្បីអាចរកដំណោះស្រាយនយោបាយ និងជំរុញស្មារតីពលរដ្ឋ និងអ្នកប្រជាធិបតេយ្យនៅតែគាំទ្រគណបក្សសង្គ្រោះជាតិ និងមានចិត្តចង់ផ្លាស់ដូរសង្គម។ ការឡើងបែបនេះ ដោយសារតែ លោក កឹម សុខា មិនបានបន្តជួបពលរដ្ឋក្រោយមានការព្រមានរបស់តុលាការក្រុងភ្នំពេញម្តងរួចមក។
អ្នកឃ្លាំមើលសង្គមលើកឡើងថា ទោះលោក កឹម សុខា នៅពេលនេះបាត់បង់សិទ្ធិធ្វើនយោបាយ និងសិទ្ធិចេញក្រៅប្រទេស ប៉ុន្តែអ្នកនយោបាយជាន់ខ្ពស់រូបនេះនៅតែមានលទ្ធភាពជួប បណ្ដាអង្គទូត និងពលរដ្ឋតាមបណ្ដាខេត្តនានា ដូចដែលលោកបានធ្វើកាលពីខែកក្កដាកន្លងទៅ។ ពួកគេយល់ថា រាល់សកម្មភាពលោក កឹម សុខា ពេលជួបពលរដ្ឋ ទោះមិនធ្វើនយោបាយក៏អាចធ្វើឱ្យគាំទ្របានឃើញ និងមានទឹកចិត្តក្នុងការបន្តការគាំទ្រ ចំណែកការជួបបណ្ដាអង្គទូត គឺអាចធ្វើឱ្យអ្នកទាំងនោះជួយសម្របសម្រួលឱ្យមានដំណោះស្រាយនយោបាយឡើងវិញ។
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា លោក កឹម សុខា ត្រូវតែសកម្មនឹងកិច្ចការសំខាន់ទាំងពីរនេះ ព្រោះមានសារៈសំខាន់ក្នុងការលើកទឹកចិត្តអ្នកប្រជាធិបតេយ្យ និងពលរដ្ឋ ដើម្បីបង្ហាញថា លោកនៅតែយកចិត្តទុកក្នុងការនាំប្រទេសកម្ពុជាទៅកាន់ប្រជាធិបតេយ្យដដែល។ លោកបន្តថា ទោះតុលាការធ្លាប់ព្រមានលោក កឹម សុខា ឱ្យប្រុងប្រយ័ត្នក្នុងការធ្វើសកម្មភាពជួបពលរដ្ឋនាពេលកន្លងមកក្ដី ប៉ុន្តែលោកថា ការព្រមាននេះដោយសាររដ្ឋាភិបាលមិនពេញចិត្ត ឬមិនចង់ឱ្យលោក កឹម សុខា ធ្វើសកម្មភាពបែបនេះ តែទោះយ៉ាងណាលោក គឹម សុខ យល់ថា ធ្វើការនយោបាយជាមួយគណបក្សគណបក្សប្រជាជនកម្ពុជាដែលចរិតផ្ដាច់ការ គ្មានអ្វីក្រៅពីភាពក្លាហានឡើយ៖ «អ្នកនយោបាយកំពូលៗ ទាល់តែក្លាហានហ៊ានឆ្លងបន្ទាត់ក្រហមរបស់គេ (រដ្ឋាភិបាលលោក ហ៊ុន សែន) ទើបមានការប្រែប្រួលហើយកុំខ្លាចភាពឆ្លងបន្ទាត់ក្រហមអ្នកផ្ដាច់ការ គឺមានការគាំទ្រពីប្រជាពលរដ្ឋ មានការគាំទ្រពីប្រជាពលរដ្ឋ»។
កាលពីខែកក្កដា ក្នុងពេលលោក កឹម សុខា កំពុងសកម្មក្នុងការចុះជួបពលរដ្ឋ តុលាការក្រុងភ្នំពេញ បានចេញលិខិត ព្រមានថា សកម្មភាពចុះតាមបណ្ដាខេត្តនានា របស់លោក កឹម សុខា អាចនឹងឈានទៅហួសព្រំដែនដែលតុលាការបានកំណត់។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី លើកឡើងដែរថា ការស្ងៀមស្ងាត់ឡើងវិញរបស់លោក កឹម សុខា មិនមែនជារឿងល្អសម្រាប់លោក កឹម សុខា ក្នុងនាមអ្នកនយោបាយនោះទេ។ លោកថា ការដឹងពីស្ថានភាពសង្គម ការវិវឌ្ឍសង្គម និងស្ថានភាពពលរដ្ឋ គឺមានសារសំខាន់សម្រាប់អ្នកនយោបាយ ដូច្នេះលោក កឹម សុខា មិនគួរមានការភ័យខ្លាចហួសហេតុពេក ចំពោះការព្រមានរបស់តុលាការនោះទេ៖ «ការចេញធ្វើដំណើរជាលក្ខណៈឯកជន គឺមិនបានបញ្ហាទេណាមួយមានមេធាវីទៅជាមួយទៀត ដែលអាចប្រាប់គាត់(លោក កឹម សុខា) ថា ចំណុចណាមួយជាចំណុចហាមឃាត់យើងមិនបំពានទៅនឹងបម្រាមតុលាការទេ ប៉ុន្តែយើងមិនគួរនៅស្ងៀមនៅពេលយើងមានសិទ្ធិក្នុងការដើរហើរជាលក្ខណៈឯកជន»។
លោក សេង សារី លើកឡើងទៀតថា ការស្ងប់ស្ងាត់មិនមែនជាការធ្វើនយោបាយអហិង្សានោះទេ ប៉ុន្តែជាការធ្វើនយោបាយបែបភ័យខ្លាចទៅវិញទេ។
អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីក្រុមមេធាវី លោក កឹម សុខា បានទេនៅថ្ងៃទី២១ ខែសីហា។ ប៉ុន្តែ លោក ចាន់ ចេន ធ្លាប់ឱ្យអាស៊ីសេរីដឹងថា លោក កឹម សុខា នៅតែប្រើប្រាស់សិទ្ធិរបស់ខ្លួនរួមទាំងសិទ្ធិធ្វើដំណើរក្នុងប្រទេសដដែលលើកលែងតែការចេញក្រៅប្រទេស និងសិទ្ធិធ្វើនយោបាយដែលតុលាការបានហាមឃាត់។
ទោះបី លោក កឹម សុខា បានផ្អាក ជួបពលរដ្ឋនៅតាមខេត្ត ប៉ុន្តែលោកបន្តជួបនឹងមន្ត្រីការទូត។ កាលពីពេលថ្មីៗនេះ លោក កឹម សុខា បានជួបអគ្គរដ្ឋទូតប្រទេសសំខាន់ពីរ គឺសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី។ ឯកអគ្គរដ្ឋទូតអាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បានសរសេរលើបណ្ដាញធ្វីតធ័រ (Twitter) ថា លោកបានពិភាក្សាជាមួយលោក កឹម សុខា អំពីខួប៧០ នៃទំនាក់ទំនងកម្ពុជា-អាមេរិក និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ លោក ប៉ាទ្រីក ម័រហ្វី បញ្ជាក់ទៀតថា លោកតែងតែកោតសរសើរចំពោះភាពរាបសា និងការលះបង់របស់លោក កឹម សុខា ចំពោះប្រទេសកម្ពុជា។ រីឯ ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី លោក ប៉ាបប្លូ កាង (Pablo Kang) បានសរសេរលើបណ្ដាញសង្គមធ្វីតធ័រក្នុងពេលជួបលោក កឹម សុខា ដែរថា ប្រទេសអូស្ត្រាលីនៅតែបន្តជួយកម្ពុជា និងការតស៊ូមតិ។ លោកបន្តថា ការជជែកជាមួយ លោក កឹម សុខា មានលក្ខណៈជាការបំផុសគំនិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការរាជធានីភ្នំពេញចេញដីបញ្ជាឱ្យនាំខ្លួនសកម្មជនបក្សសង្គ្រោះជាតិម្នាក់ចូលបំភ្លឺរឿងតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន
- ភរិយាសមាជិកបក្សប្រឆាំងថា លោក ហ៊ុន សែន ស្រឡាញ់គ្រួសារខ្លួនឯង តែបំបែកបំបាក់គ្រួសារពួកគេ
- មន្ត្រីបក្សប្រឆាំងជំរុញលោក ហ៊ុន សែន ឱ្យក្លាហានហ៊ានឱ្យលោកសមរង្ស៊ីចូលស្រុកធ្វើបាតុកម្មទាមទារយុត្តិធម៌សង្គម
- តុលាការខេត្តបាត់ដំបងកោះហៅសកម្មជនបក្សសង្គ្រោះម្នាក់ចូលបំភ្លឺរឿងបរិហារកេរ្តិ៍អាជ្ញាធរ
- គណបក្សសង្គ្រោះជាតិគាំទ្រសហភាពអឺរ៉ុបដាក់ទណ្ឌកម្មមេដឹកនាំកម្ពុជាដូចមេដឹកនាំបែឡារុស្ស៊ី
- មតិពលរដ្ឋជុំវិញករណីលោក ហ៊ុន សែន គំរាមចាប់ខ្លួនអ្នករិះគន់ រឿងព្រំដែន
- គណបក្សខ្មែរឈ្នះ ដាក់ញត្តិស្នើសុំស្ថានទូតជួយអន្តរាគមន៍ឲ្យដោះលែងលោក សួង សុភ័ណ្ឌ
- អ្នកវិភាគលោក គឹម សុខ បបួលលោក ហ៊ុន សែន ឲ្យហ៊ានស៊ីសង រឿងហ៊ានឲ្យលោកដឹកនាំបាតុកម្ម
- ក្រសួងមហាផ្ទៃបង្កើតគណៈកម្មការត្រួតពិនិត្យឆែកឆេរ នៅពន្ធនាគាររាជធានីខេត្ត
- ក្រុមយុវជនថ្កោលទោសរបបក្រុងភ្នំពេញរឿងបណ្ដោយឱ្យបាត់ EBA ចំនួន២០%
ហាស ! ហាស
អាកូនមីកាដួយអាយះ គឹម សុខ កំពុងរុញអាក្តឆ្កែ កឹម សុខា
ឲ្យចូលគុកវិញហើយតើ !
time to get a real fight it should not be that long the patient should be limited to the evil like HUN SEN . peaceful solution was not always come from the history again dictatorship in the world all I saw was painful punishment was the real weapon like SADAM USEN , GADAFI, and other dead dictator that punish by the world and it own people.
មីសំផឹង កាដួយស្អុយ សូ មេត្តា មីកាដួយអាយះស្ញេញ សៅ ឧសភា !
ពូជមីសំផឹង ង៉ែងហ្នឹង ខ្ចីលុយគេ អត់ចាំបាច់សងមែនទេ អ្ហាស ! មីកាដួយអាយះស្ញេញ ?
អ៉ែង មានមើលលក្ខ័ណ្ឌនៃការដែលង៉ែងដាក់ពាក្យសុំខ្ចីលុយគេអត់ ?
ខ្ចីលុយគេ វាទាល់មីសំផឹង ង៉ែងអស់ហ្នឹង ឲ្យគេរុកកាដួយ បានលុយ បានសងមែនទេ ?
ង៉ែងចេះតែធ្វើការងារ លក់កាដួយតែមួយមុខមែនទេ ?
ង៉ែងក្លាហាន ង៉ែងឆ្លើយសំនួរខាងលើនេះ មីសំផឹង !
Wow ! Anonymous say that I’m sick and tied about that evil killer HUN SEN and SO SOCHEATH. ?????
កុំឈឺចិត្តឈឺថ្លើម កូនមីកាដួយអាយះស្ញញ Anonymous = អាពូជឆ្កែ អាក្បត់ជាតិ សម រង្ស៊ី !
អញមិនមែនជាឃាតករ តែអញជាអ្នកសម្លាប់ពួកអាឃាតករ បដិវត្តន៍ពណ៍ ដែលនាំមនុស្ស ឲ្យមករបួស មកងាប់ យកឈាមអ្នកឆោតល្ងង់ទាំងនោះ មកក្រាលប្លន់យកអំណាច ពីអ្នកឈ្នះឆ្នោតអីតើ !
អាកូនមីកាដួយអាយះស្ញេញ ដូចនេះ តើអ្ហែងមិនមែនជាឃាតក ទេឬ ?
ឆ្លើយមកមើលAnonymous អាកូនមីចោរ គេចុយ កាដួអាយះស្ញេញ ?