ដោយ ខែ សុណង
2020-10-14
RFA

លោក វ៉ាង វិនធាន (Wang Wentian) (ឆ្វេង) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោក និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាន ឆ្នាំ២០២០» ដែលប្រទេសចិនជួយ ៧លានដុល្លារដល់កម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

រូប៖ ក្រសួងការបរទេស
កំពូលមហាអំណាចទាំងពីរ គឺសហរដ្ឋអាមេរិក និងចិន កំពុងប្រជែងឥទ្ធិពលគ្នាយ៉ាងស្រួចស្រាល់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក។ ប្រទេសមួយចំនួនក្នុងតំបន់បានបង្ហាញជំហរគាំទ្រសហរដ្ឋអាមេរិក និងខ្លះទៀតគាំទ្រប្រទេសចិន។ ដោយឡែក កម្ពុជាដែលមានគោលនយោបាយអព្យាក្រឹត ត្រូវបានក្រុមអ្នកសង្កេតការណ៍វាយតម្លៃថា កំពុងលម្អៀងកាន់តែខ្លាំងទៅរកក្រុងប៉េកាំង និងបង្កើតភាពរកាំរកូសច្រើនជាមួយសហរដ្ឋអាមេរិក។ ទោះជាបែបនេះក្ដី ទាំងសហរដ្ឋអាមេរិក និងចិន បន្តអះអាងថា ពួកគេគាំទ្រដល់អធិបតេយ្យកម្ពុជា។ តើកម្ពុជាគួរធ្វើបែបណា ដើម្បីកុំឱ្យផុងខ្លួនក្នុងជម្លោះភូមិសាស្ត្រនយោបាយនេះ?
គណបក្សប្រឆាំង និងអ្នកតាមដានស្ថានការណ៍នយោបាយ លើកឡើងថា កម្ពុជាត្រូវតែពង្រឹងឯកភាពផ្ទៃក្នុង និងប្រកាន់នយោបាយអព្យាក្រឹត ជាងរំពឹងលើប្រទេសមហាអំណាច ដើម្បីរក្សាអធិបតេយ្យ ឬភាពម្ចាស់ការរបស់ខ្លួន។ ជាពិសេស ក្នុងកាលៈទេសៈបច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជាត្រូវធានាថា ខ្លួនមិនលម្អៀងខ្លាំងពេកទៅរកមហាអំណាចចិន ដែលនាំហានិភ័យដល់សន្តិសុខតំបន់។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ប្រទេសចិន និងសហរដ្ឋអាមេរិក សុទ្ធតែបានបញ្ជាក់ជំហរគាំទ្រអធិបតេយ្យកម្ពុជា ប៉ុន្តែលោកយល់ថា មហាអំណាចទាំងពីរមានទិសដៅនយោបាយផ្សេងគ្នា។ លោកថា សហរដ្ឋអាមេរិកទំនងគ្រាន់តែចង់ឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយធ្វើខ្លួនឱ្យក្លាយជាប្រទេសអព្យាក្រឹតដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងស្មារតីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ ចំណែកប្រទេសចិនវិញ លោកជឿថា ចិនមានបំណងយកកម្ពុជាជាទីតាំងយុទ្ធសាស្ត្រ ដើម្បីអនុវត្តគោលនយោបាយវាតទីនិយមរបស់ខ្លួន ជាងការជួយពង្រឹងឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា៖«បើកាលណា ហ៊ុន សែន គាត់យកកម្ពុជាទៅដាក់ឱ្យចិនធ្វើជាមូលដ្ឋានយោធា សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចមួយដែរ ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមួយដែរ ក៏អាមេរិកមិនអាចនៅស្ងៀមបានទេ ព្រោះវាប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ ព្រោះអាមេរិកក៏ត្រូវធានាក្នុងតំបន់ឱ្យវាមានសន្តិសុខល្អដែរ»។
ប្រទេសចិនបានដាក់ចេញនូវគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលជាយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីឈានឡើងជាមហាអំណាចពិភពលោកទីមួយ ខណៈបច្ចុប្បន្នចិនជាមហាអំណាចលេខពីរតាមពីក្រោយសហរដ្ឋអាមេរិក។ តាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវនេះ របបក្រុងប៉េកាំងបានផ្តល់ជំនួយ និងកម្ចីរាប់ពាន់លានដុល្លារអាមេរិក ដល់ក្រុមប្រទេសដែលចូលរួម និងគាំទ្រគម្រោងខ្នាតយក្សមួយនេះ។
របបលោក ហ៊ុន សែន បានប្រកាសគាំទ្រពេញទំហឹងចំពោះគម្រោងខ្សែក្រវាត់ និងផ្លូវ ហើយចិនក៏បានផ្តល់ជំនួយ និងកម្ចីដ៏ច្រើនសន្ធឹកសន្ធាប់ដល់របបនេះជាបន្តបន្ទាប់។ ក្រៅពីជំនួយអភិវឌ្ឍន៍ ចិនបានផ្តល់ជំនួយរាប់រយលានដុល្លារទៀតលើវិស័យយោធាដល់របបក្រុងភ្នំពេញ និងបានប្រកាសធ្វើជាខ្នងបង្អែករបស់របបក្រុងភ្នំពេញ នៅពេលក្រុមប្រទេសលោកខាងលិចថ្កោលទោស និងព្រមានដាក់ទណ្ឌកម្មឆ្លើយតបនឹងទង្វើរំលោភសិទ្ធិមនុស្ស និងរំលាយប្រជាធិបតេយ្យនៅកម្ពុជា។ ជាងនេះទៅទៀត អំឡុងទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានអះអាងថា ចិននៅតែបន្តគាំទ្រកម្ពុជាយ៉ាងរឹងមាំ ធ្វើយ៉ាងណាឱ្យកម្ពុជារក្សាបាននូវអធិបតេយ្យដ៏ថ្លៃថ្នូររបស់ខ្លួន។
ចំណែក សហរដ្ឋអាមេរិកវិញបានបញ្ជាក់ជំហរជាថ្មីទៀតថា សហរដ្ឋអាមេរិកប្ដេជ្ញាចិត្តគាំទ្រដល់អធិបតេយ្យកម្ពុជា។ សហរដ្ឋអាមេរិកអះអាងថា ខ្លួនស្វាគមន៍រាល់កិច្ចសន្ទនាស្ដីពីតម្រូវការ និងអ្វីដែលសហរដ្ឋអាមេរិកអាចជួយបាន ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពជើងទឹករាម ដើម្បីឱ្យកម្ពុជារក្សាបាននូវឯករាជ្យ និងគាំទ្រដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកទូលាយ។ ការប្រកាសបែបនេះរបស់សហរដ្ឋអាមេរិក កើតមានឡើងក្រោយរបបលោក ហ៊ុន សែន វាយកម្ទេចអាគារដែលជាជំនួយរបស់សហរដ្ឋអាមេរិកនៅក្នុងមូលដ្ឋានទ័ពជើងទឹករាម ដោយស្ងាត់ៗ ធ្វើឱ្យសហរដ្ឋអាមេរិកអាក់អន់ចិត្ត និងដាក់ការសង្ស័យកាន់តែខ្លាំងលើការអនុញ្ញាតឱ្យយោធាចិនបោះទីតាំងនៅមូលដ្ឋានកងទ័ពរាម។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងថា រដ្ឋធម្មនុញ្ញធានាយ៉ាងពេញលេញនូវអធិបតេយ្យជាតិ ប៉ុន្តែកម្ពុជាហាក់កំពុងបាត់បង់ភាពម្ចាស់ការបណ្ដើរៗ ហើយ តាមរយៈការនយោបាយលម្អៀងទៅរករបស់លោក ហ៊ុន សែន។ លោកបន្តថា មេដឹកនាំក្រាញអំណាចរូបនេះកំពុងតែយកជាតិខ្មែរជាល្បែងភូមិសាស្ត្រនយោបាយ ដោយជ្រើសរើសយកប្រទេសចិនជាខ្នងបង្អែក។ លោកជឿថា ល្បែងនយោបាយនេះបើនៅតែបន្តទៀត នោះនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់លោក ហ៊ុន សែន ខ្លួនឯងផ្ទាល់ និងប្រជាជាតិខ្មែរទាំងមូល៖ «បើដើរតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ យើងគោរពសិទ្ធិមនុស្ស យើងគោរពគោលការណ៍ប្រជាធិបតេយ្យទៅ គឺប្រទេសណាមួយអត់អាចមករំលោភបំពានដើម្បីយកចំណេញពីយើងបានទេ ដូចប្រទេសចិនក្តី សហរដ្ឋអាមេរិកក្តី ប្រទេសជិតខាងក្តី សុទ្ធតែជាហត្ថលេខី។ ហើយបើប្រទេសណាមួយមានបំណងបំពាន គឺយើងអាចស្នើសុំឱ្យមានការកោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញបាន ដើម្បីនិយាយពីរឿងទាំងអស់នេះ។ ប៉ុន្តែ លោក ហ៊ុន សែន ហ្នឹង គាត់បានដើរឆ្ងាយចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយ»។
ឆ្លើយតបនឹងការលើកឡើងនេះ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងថា កម្ពុជាប្រកាន់គោលនយោបាយការបរទេសមិនលម្អៀង ស្របតាមរដ្ឋធម្មនុញ្ញ។ លោកយល់ថា ការដែលសហរដ្ឋអាមេរិក និងចិន ប្រកាសគាំទ្រអធិបតេយ្យកម្ពុជា គឺដោយសារមហាអំណាចទាំងពីរ សុទ្ធតែជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលមានចំណែកជួយដល់កម្ពុជា។ លោកសង្កត់ធ្ងន់ថា កម្ពុជាមិនចង់បង្កើតទំនាស់ជាមួយប្រទេសណានោះទេ ជាពិសេស ប្រទេសមហាអំណាចតែម្ដង ព្រោះកម្ពុជាជាប្រទេសតូច និងធ្លាប់ឆ្លងកាត់សោកនាដកម្មរាប់មិនអស់ក្នុងអតីតកាល៖ «យើងចៀសវាងណាស់អំពីបញ្ហាបដិវាទកម្មជាមួយបណ្ដាប្រទេសជិតខាង ប្រទេសនៅក្នុងតំបន់ ហើយប្រទេសនៅលើពិភពលោកទាំងមូល។ យើងមិនចង់ឱ្យមានអរិភាពជាមួយគ្នាទេ ក៏ប៉ុន្តែដែលលឺពាក្យថាអរិភាព ពាក្យតានតឹង ភាពធូរស្រាលនេះ វាមកតែពីរឿងអ្នកវិភាគ អាហ្នឹងអ៊ីចឹង។ យើងកុំរត់តាមខួរក្បាលអ្នកវិភាគ អត់ត្រូវទេ។ យើងយកការជាក់ស្ដែង ហើយមានបញ្ហានិយាយចំៗជាមួយគ្នាមក។ អាហ្នឹង មានន័យថា យើងយល់ចិត្តគ្នាហើយ វាអត់មានបញ្ហាដែលសង្ស័យអ្វីទៀតទេ។ ហើយកម្ពុជាជាប្រទេសតូចមួយ ដូចខ្ញុំប្រៀបថា ស្រមោចអ៊ីចឹង យើងមានហេតុផលអ្វី យើងមានកម្លាំងអ្វី យើងមានមធ្យោបាយអ្វីទៅប្រឆាំងជាមួយដំរីនោះ»។
ទោះជាបែបនេះក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានទទួលស្គាល់ថា លោកដឹកនាំលម្អៀងទៅរកចិន ព្រោះលោកងាយស្រួលធ្វើការជាមួយ។ លោកថែមទាំងបញ្ជាក់ទៀតថា បើចិនមិនជួយទេ មិនដឹងថា ប្រទេសណាជួយកម្ពុជាក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងខ្នាតធំនោះទេ។ ថ្មីៗ នេះទៀត លោក ហ៊ុន សែន បានស៊កសៀតឱ្យសហភាពអឺរ៉ុបថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែត្រូវបាត់បង់នៅថ្ងៃណាមួយ តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន គឺនៅគង់វង្សជារៀងរហូត។
ប្រទេសចិន គឺជាដៃគូអភិវឌ្ឍន៍ធំជាងគេរបស់កម្ពុជា តែក៏ជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជាដែរ។ គិតត្រឹមចុងឆ្នាំ២០១៨ កម្ពុជាជំពាក់បំណុលចិនជាង ៤ពាន់លានដុល្លារអាមេរិក ក្នុងចំណោមបំណុលបរទេសសរុបជាង ៩ពាន់លានដុល្លារ។ ស្ថាប័នអន្តរជាតិ និងក្រុមអ្នកជំនាញព្រួយបារម្ភថា ជំនួយ និងកម្ចីដ៏ច្រើនសន្ធឹកសន្ធាប់នេះ អាចនឹងរុញច្រានកម្ពុជាឱ្យធ្លាក់ក្នុងអន្ទាក់បំណុលរបស់ចិន ហើយចុងក្រោយកម្ពុជានឹងបាត់ឯករាជ្យលើវិស័យសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួន។
ក្រៅពីនេះ ក្រុមហ៊ុនរបស់ចិនដែលមកបោះទុនរកស៊ីនៅកម្ពុជាវិញ ខ្លះបង្កើតទំនាស់រ៉ាំរ៉ៃជាមួយពលរដ្ឋមូលដ្ឋាន ខ្លះទៀតរងការចោទប្រកាន់រឿងបំផ្លាញបរិស្ថាន និងមួយចំនួនកំពុងជាប់សង្ស័យពីរឿងអនុវត្តគម្រោងការណ៍សម្ងាត់ឱ្យយោធាចិន។ ជាឧទាហរណ៍ ក្រុមហ៊ុន យូឌីជី (UDG) កំពុងស្ថាបនាវាលយន្តហោះខ្នាតធំ និងកំពង់ផែទឹកជ្រៅនៅក្នុងខេត្តកោះកុង ដែលត្រូវបានក្រុមអ្នកជំនាញផ្នែកសន្តិសុខវាយតម្លៃថា ជាទីតាំងដែលយន្តហោះ និងនាវាចម្បាំងរបស់ចិនអាចចូលចតបាន។
គឺទីតាំងរបស់ក្រុមហ៊ុនយូឌីជី និងមូលដ្ឋានទ័ពជើងទឹករាមនេះហើយ ដែលក្រុមអ្នកជំនាញសន្តិសុខអន្តរជាតិ ព្រួយបារម្ភថា អាចជាទីតាំងឈរជើងរបស់យោធាចិននៅកម្ពុជា។ ក្រុមអ្នកជំនាញអះអាងថា បើរឿងនេះកើតឡើងមែន នោះចិននឹងមានអំណាចកាន់តែខ្លាំងក្នុងការទាមទារយកតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង និងមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនសម្បើម។ លើសពីនេះទៅទៀត ចិននឹងអាចពង្រីកឥទ្ធិពលរបស់ខ្លួនបន្ថែមទៀតលើច្រកសមុទ្រម៉ាឡាកា (Malacca) ដែលជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់។ នេះជាសេណារីយ៉ូដ៏គ្រោះថ្នាក់ និងគំរាមកំហែងយ៉ាងខ្លាំងដល់ប្រទេសសម្ពន្ធមិត្តរបស់អាមេរិកក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយដែលសហរដ្ឋអាមេរិកមិនអាចឱបដៃឈរមើលបានឡើយ។ ក្នុងបរិបទបែបនេះ សហរដ្ឋអាមេរិកអាមេរិកបានដាស់តឿនរបបលោក ហ៊ុន សែន ម្ដងហើយម្ដងទៀតថា វត្តមានយោធាចិននៅកម្ពុជានឹងប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយបង្កការរំខាន និងបង្កើតអស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។
សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកជំនាញខាងភូមិសាស្ត្រនយោបាយ បណ្ឌិត រ៉ូ វណ្ណៈ មានប្រសាសន៍ថា ជម្លោះភូមិសាស្ត្រនយោបាយរវាងអាមេរិក និងចិន អាចនឹងទាញកម្ពុជាឱ្យធ្លាក់ចូលក្នុងសង្គ្រាមប្រជែងឥទ្ធិពលគ្នារវាងប្រទេសទាំងពីរ ប្រសិនបើកម្ពុជាជ្រើសរើសយកភាគីណាមួយ។ លោកបន្តថា ជម្រើសល្អសម្រាប់កម្ពុជា គឺរក្សាទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសមហាអំណាច ដើម្បីទាញយកប្រយោជន៍ជាតិរបស់ខ្លួន៖ «ការងាកទៅរកមហាអំណាចមួយផ្ដាច់មុខ វាដូចជាយើងងាកទៅរកភ្លើង។ យើងដឹងហើយថា បើយើងនៅក្បែរភ្លើង យើងអាចឆាបឆេះរលាក ប៉ុន្តែបើយើងនៅឆ្ងាយពីភ្លើងពេក វាធ្វើឱ្យយើងរងាឯកា យើងត្រូវការកម្ដៅដែរ។ អ៊ីចឹងហើយបានជាយើងត្រូវធ្វើតុល្យភាពអំណាចឱ្យឆ្លាតវៃរវាងសហរដ្ឋអាមេរិក និងចិន ជាជាងយើងទៅឱបក្រសោបមហាអំណាចណាមួយដាច់ណាត់ ដែលធ្វើឱ្យយើងផុងខ្លួនឆេះនៅក្នុងសង្គ្រាមភូមិសាស្ត្រនយោបាយ។ ធ្វើយ៉ាងណាក៏ដោយជាប្រទេសតូច សុខចិត្តឈ្នះជាតិឱ្យចាញ់ចិត្តចុះ កុំឱ្យឈ្នះចិត្ត ចាញ់ជាតិ»។
ក្រៅពីនេះ បណ្ឌិត រ៉ូ វណ្ណៈ ថ្លែងថា រដ្ឋាភិបាលកម្ពុជាត្រូវប្រឹងប្រែងពង្រឹងឯកភាពផ្ទៃក្នុង និងកសាងសង្គមដ៏រឹងមាំមួយលើមាគ៌ាប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញរបស់ជាតិ។ លោកសង្កត់ធ្ងន់ថា មានតែការធ្វើបែបនេះទេ ទើបប្រទេសមហាអំណាចមិនមានលេសក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬដាក់សម្ពាធលើកម្ពុជា ឱ្យធ្វើតាមការចង់បានរបស់ពួកគេ ហើយកម្ពុជាអាចចៀសផុតពីការជាន់ដានប្រវត្តិសាស្ត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ប្រពន្ធសកម្មជនបក្សប្រឆាំង ស្នើសុំព្រះមហាក្សត្រ ដោះលែងសកម្មបក្សប្រឆាំង
- អាជ្ញាធរខេត្តត្បូងឃ្មុំដោះលែងសកម្មជនបក្សប្រឆាំង ៥នាក់ ក្រោយធ្វើកិច្ចសន្យាឈប់ពាក់អាវយឺតមានពាក្យស្លោក អរគុណសន្តិភាព តែត្រូវគោរពច្បាប់
- កម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាផ្លូវការជាមួយចិន
- ប្រមុខការទូតចិនមកទស្សនកិច្ច ចំពេលអាមេរិកមិនសប្បាយចិត្តនឹងកម្ពុជា
- សាច់ញាតិសកម្មជនបក្សប្រឆាំងតវ៉ានៅមុខតុលាការជាថ្មីទាមទារពន្លឿនការដោះលែងគ្រួសាររបស់ពួកគាត់
- អ្នកវិភាគថា ការកម្ទេចអគារជំនួយអាមេរិក អាចជាចេតនាបង្កភាពប្រេះស្រាំជាមួយអាមេរិក
- សកម្មជនបក្សប្រឆាំងខេត្តស្វាយរៀង ៤នាក់ ត្រូវបានដោះលែង ក្រោយបង្ខំឱ្យឈប់គាំទ្របក្សខ្លួន
- ពលរដ្ឋ សង្គមស៊ីវិលទាមទារអនុវត្តច្បាប់លើសមាជិកព្រឹទ្ធសភារឿងទន្ទ្រានដីព្រៃនៅមណ្ឌលគិរី
- គណបក្សសង្គ្រោះជាតិ ប្រកាសមិនទទួលស្គាល់កិច្ចព្រមព្រៀងខុសច្បាប់ រវាងរបបលោក ហ៊ុន សែន និងប្រទេសចិនកុម្មុយនិស្ត លើវិស័យយោធា
- ប្រពន្ធសកម្មជនបក្សប្រឆាំងប្រតិកម្មនឹងលោក ហ៊ុន សែន ដែលចាត់ទុកប្ដីរបស់ពួកគេជាក្រុមក្បត់
Don’t ask about communist dogs’ they are scaring of the people power,scaring of justice,scaring of equality ,scaring of losing face’ and then they do anything to retain power even killing people’ this is communist ‘so all communist dogs will be punished by GOD soon’
my question is how do HUN SEN really wanted straighten his nation’s internal ?? there are too many reason that HUN SEN can not do that is>> No1 he got the powers from Vietnamese communist leadership, N2 Vietnam policy was set up to take his poor nation’s since 1951 , N3 for thirty five years HUN SEN has gone deeper into communist dictatorship that right HUN SEN swing over so fast into CHINA to support him because his former boss can not help to him every thing that was another story Vietnam and CHINA never had good relation right now they have a big default in the south CHINA sea that can be mass in this region. I would like to tell all Cambodian that this south CHINA sea problem is becoming world wide concern to get into world war three . I knew HUN SEN is a lowest educated person can fell easily into the CHINA’s bait to put this unfortunate nation into the bloody zone . I tell you what ?? the US and EU after they have been working for so many years to get this poor nation on the road of Democracy but HUN SEN can not do because he was already commit to be communist brain shell . we Cambodian knew HUN SEN has gone too deep to CHINA right now that mean it is very dangerous . My question to every Cambodian is>> what will you think to get your nation out of this problem as you know not only HUN families is in danger but all of you will be.
my question is how do HUN SEN really wanted straighten his nation’s internal ?? there are too many reason that HUN SEN can not do that is>> No1 he got the powers from Vietnamese communist leadership, N2 Vietnam policy was set up to take his poor nation’s since 1951 , N3 for thirty five years HUN SEN has gone deeper into communist dictatorship that right HUN SEN swing over so fast into CHINA to support him because his former boss can not help him every thing. it was another story Vietnam and CHINA never had good relation right now they have a big default in the south CHINA sea that can be massy war in this region. I would like to tell all Cambodian that this south CHINA sea’s problem is becoming world wide concern that can get into world war three . I knew HUN SEN is a lowest educated person that can fell easily into the CHINA’s bait to put this unfortunate nation into the bloody zone . I tell you what ?? the US and EU after they have been working for so many years to get this poor nation on the road of Democracy but HUN SEN can not do because he was already commit to be communist person . we Cambodian knew HUN SEN has gone too deep to CHINA right now that mean it is very dangerous . My question to every Cambodian is>> what will you think to get your nation out of this problem as you know not only HUN families is in danger but all of you will .