ស្ត្រី​​សកម្ម​ជន​​ដី​ធ្លី និង​​ជា​​អ្នក​គាំ​ទ្រ​​បក្ស​​ប្រឆាំងត្រូវ​​ចាប់​ខ្លួន​​ដាក់​​ឃុំ​​ប៉ុន្មាន​​ថ្ងៃ​ក្រោយ​​ចូល​រួម​​តវ៉ា​​នៅ​មុខ​​ស្ថាន​ទូត​​ចិន​

ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ម៉ិច ដារ៉ា | ២៨ តុលា ២០២០ | ម៉ោង ១៨:១៧
VOD

អ្នកស្រី សាត ផា ត្រូវក្រុមកងសន្តិសុខខណ្ឌ លើកសែងអូសចេញពីកន្លែងតវ៉ានៅមុខស្ថានទូតចិន ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (ម៉ិច ដារ៉ា)

អ្នកស្រី សាត ផា ត្រូវក្រុមកងសន្តិសុខខណ្ឌ លើកសែងអូសចេញពីកន្លែងតវ៉ានៅមុខស្ថានទូតចិន ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (ម៉ិច ដារ៉ា)


​សកម្មជន​ដីធ្លី​បឹងកក់ និង​ជា​អ្នកគាំទ្រ​បក្ស​ប្រឆាំង អ្នកស្រី សាត ផា ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ថ្ងៃនេះ មួយថ្ងៃ​ក្រោយពី​គាត់​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ថា​«ញុះញង់​ឱ្យ​មាន​សភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ជា​បទចោទប្រកាន់​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​បាន​ប្រើប្រាស់​សម្រាប់​ចាប់ខ្លួន​មនុស្សជា​ច្រើន​នាក់​ជាបន្តបន្ទាប់​នៅក្នុង​រយៈពេល​ប៉ុន្មានខែ​ចុងក្រោយ​នេះ។

ការ​ចាប់ខ្លួន​នេះបាន​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​គាត់​បាន​ចូលរួម​ធ្វើបាតុកម្ម​នៅ​មុ​ខស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃទី២៣ ខែតុលា ដើម្បី​ប្រឆាំង​ទៅ​នឹង​កងទ័ព​ចិន​ដែល​ត្រូវ​បាន​រាយការណ៍​ថា ត្រូវ​បាន​កម្ពុជា​អនុញ្ញាត​ឱ្យឈរជើង​នៅក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​កម្ពុជា និង​ទាម​ទារឱ្យ​ប្រទេស​ហត្ថលេខី​ទាំងអស់​គោរពនិង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​កិច្ច​ព្រម​ព្រៀង​សនិ្ត​ភាព​ទីក្រុង​ប៉ារីស។

អំឡុង​ពេលធ្វើ​បាតុកម្ម មាន​សកម្មជន៣នាក់​រួចហើយត្រូវ​បាន​ចាប់ខ្លួននិង​ត្រូវ​បានសម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​នៅ​ព្រឹក​ថ្ងៃទី២៦ ខែតុលា ក្រោម​ការចោទប្រកាន់​ពី​បទ​ «ញុះញង់​ឱ្យមាន​សភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា អ្នកស្រី សាត ផា អាយុ៤៧ឆ្នាំ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យមាន​សភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ត្រូវ​បាន​បញ្ជូនខ្លួនទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី២ ឬពន្ធនាគារ​ព្រៃស​ នៅ​ថ្ងៃពុធ​នេះ។

លោក អ៊ី រិន្ទ ប្រាប់​ថា៖ «[គាត់​]ត្រូវ​បាន​ចោទប្រកាន់​ក្រោម​បទ​ចោទ​មាត្រា​ទី៤៩៤និង៤៩៥ ហើយ​ត្រូវ​បានសម្រេច​ឃុំ​នៅ​ថ្ងៃនេះ​តែម្តង»។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន បានឱ្យដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកស្រី សាត ផា តាម​ដីកា​របស់​តុលាការ ហើយ​ការ​ចាប់ខ្លួន​នេះ​ធ្វើឡើង​ដោយសារតែ​អ្នកស្រី​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ហើយ​បាន​ចោទ​ថា ការ​តវ៉ា​នោះ​ធ្វើឡើង​គ្រាន់តែជាការ​សម្តែង​ដែល​សមនឹង​ទទួលទោស​ទៅតាម​ផ្លូវច្បាប់។

លោក ឆាយ គឹម​ខឿន ប្រាប់​ថា៖ «សមត្ថកិច្ច​បាន​ឃាត់ខ្លួន ​[អ្នកស្រី សាត ផា​] តាម​ដីកា​តុលាការ ហើយ​ឥលូវនេះ​បាន​បញ្ជូន​ទៅ​ចូល​គុក​ហើយ ពី​បទ​ទៅ​រញ៉េរញ៉ៃ​ហ្នឹង​ណ៎ា! ឃើញ​រូប​នារី​ហ្នឹង​បាក់ជើង​ហើយ​តវ៉ា​ទេ? ហើយ​អាហ្នឹង​សម​ដាក់គុក​ហើយ។ នាំគ្នា​ទៅ​បង្កើត​ល្ខោន ហើយ​ឥលូវមក​វះ​ជើង​ទៀត»។

មុន​ពេល​ចាប់ខ្លួន អ្នកស្រី សាត ផា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា អ្នកស្រី​តែងតែ​ចូលរួម​ការ​តវ៉ា​ជាបន្តបន្ទាប់​ជាមួយ​ប្រពន្ធ​សកម្មជន​គណបក្ស​ប្រឆាំង យុវជន​ខ្មែរ​ថាវរៈ ហើយ​ថា ការ​តវ៉ា​កន្លងទៅ អ្នកស្រី​តែងតែ​រង​ការ​វាយ​ដំ​ពីសំណាក់​កង​សន្តិសុខខណ្ឌ៧មករា ខណ្ឌដូនពេញ និង​សន្តិសុខ​ខណ្ឌចំការមន​ម្ដង។

អ្នកស្រី សាត ផា និយាយ​ថា៖ «នៅ​ស្ថានទូត​ចិន​ ដាក់​រាប់រាយ ​[សន្តិសុខ] មក​បង្ក្រាប​ពួក​នាងខ្ញុំ ហើយ​ចាប់​ពួក​ខ្ញុំ៣នាក់​ឡើងលើ​ឡាន រហូត​គេ​ចាប់​ខ្ញុំ​បោក គេ​រុញ​ខ្ញុំ​ ប្រតាយប្រតប់​ខ្ញុំ ឱ្យ​ខ្ញុំ​ដួល ហើយ​គេ​ជាន់​ខ្ញុំ គេ​សែង​ខ្ញុំ​បោះ​ដូចជា​ខ្ញុំ​អ្នកទោស​ឧក្រិដ្ឋ។ និយាយទៅ ពួក​គាត់​សាហាវ​ចំពោះ​ខ្ញុំ​ណាស់​ ខាង​រដ្ឋាភិបាល​ហ្នឹង​សាហាវ​មែនទែន។ និយាយទៅ របប​គាត់​ផ្ដាច់ការ​យកមែន​ទែន។ គាត់​ធ្វើបាប​ប្រជាពលរដ្ឋ​ គ្រាន់តែ​មាន​ម្រាមដៃ១០ អត់មាន​អាវុធ​នៅ​លើ​ដៃទេ គឺ​សាហាវ​មែនទែន។ គាត់​ធ្វើបាប​ពួក​ខ្ញុំ​នេះ»។

កាលពី​ថ្ងៃទី២៦ ខែតុលា​កន្លង​ទៅ​ថ្មី​ៗនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចំៗ​ទៅ​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក ហូរ វ៉ាន់ ដោយ​ចោទ​ថា បាន​បញ្ជា​ឱ្យ​មានការ​តវ៉ា​មួយ​នៅមុខ​ស្ថានទូត​ចិន​ក្នុង​រាជធានី​ភ្នំពេញ​ ប្រឆាំង​នឹង​កងទ័ព​ចិន​ដែល​ត្រូវ​បាន​រាយការណ៍​ថាមាន​វត្តមាន​នៅ​កម្ពុជា។

លោក ហ៊ុន សែន បាន​ព្រមាន​បែបនេះ​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​មួយ​ដែល​តភ្ជាប់​តំបន់​កោះ​នរា ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ មក​ទីក្រុង​រណប​កោះ​ពេជ្រ ស្ថិត​ក្នុង​ខណ្ឌចំការមន ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «អា វ៉ាន់ អ្ហើយ ល្មម​បាន​ហើយ​! ឈប់​បាន​ក៏​ឈប់​ទៅ អា វ៉ាន់​! កូន​ប្រពន្ធ​អ្ហែង​នៅ​ភ្នំពេញ​ទេ។ សម្តី​អ្ហែង​បញ្ជា នៅក្នុង​ទូរសព្ទ​ទាំងអស់។ រឿង​អី​អ្ហែង​មក​បញ្ជា​ឱ្យ​ប្រឆាំង​ទូត​ចិន ប្រឆាំង​វត្តមានយោធា​ចិន។ ពួក​អ្ហែង​ឆ្កួត ប្រយ័ត្ន​ប្រពន្ធ​អ្ហែង កូន​អ្ហែង ដេក​អត់​សុខ​ទេ កំពុងតែ​ភ័យ។ អ្ហែង​ឈប់​បាន ឈប់​ទៅ​!»។

ទន្ទឹម​នឹង​នេះ​ដែរ កាលពី​ថ្ងៃទី២៦ ខែតុលា​នេះ សាលាដំបូង​ខេត្តពោធិ៍សាត់ បាន​បើក​សវ​នា​ការ​ជំនុំជម្រះ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ៣នាក់ ​ពាក់ព័ន្ធ​នឹង​ការកាប់គាស់​រុករាន ឆ្ការ​ដុត និង​ឈូស​ឆាយដី​ព្រៃ ដើម្បី​យក​ជា​កម្ម​សិទ្ធិ នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង កាលពី​អំឡុង​ឆ្នាំ២០១៥។

មន្ត្រី​អតីត​បក្ស​ប្រឆាំង៣រូប​នោះ មាន​លោក ចាន់ សុផល អាយុ៦២ឆ្នាំ លោក ទួន សំអាត អាយុ៦៨ឆ្នាំ និងលោក ណែម ណាត អាយុ៤០ឆ្នាំ គឺ​សុទ្ធតែ​ជា​អតីត​សមាជិក​ជាប់ឆ្នោត​នៃ​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់។

លោក ឡោ ជុន​ធី មេធា​វី​ការ​ពា​ឱ្យអតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង៣រូប បាន​ប្រាប់​ថា សាលាដំបូង​ខេត្តពោធិ៍សាត់​បាន​បើក​សវ​នា​ការ​ជំនុំ​ជម្រះ​ករណី​ខាងលើ ​ដោយ​ពុំ​មាន​វត្តមាន​ជនជាប់ចោទ ហើយ​ថា សាលាដំបូង​ខេត្តពោធិ៍សាត់នឹង​ធ្វើការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី៤ ខែ​វិច្ឆិកា ខាងមុខនេះ។

លោក​បាន​បន្ថែម​ថា ការ​បើក​សវ​នា​ការ​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យ​បណ្តឹង​ពី​សហ​គម​ន៍​អូរច្រឡៅ ដែល​បាន​ប្តឹង​ចោទ​អ្នក​ទាំង៣នាក់​ថា​ បាន​កាប់​រុករាន​ព្រៃ​សហគមន៍ ហើយ​បាន​អះអាង​ថា ភស្តុតាង​ដែល​តុលាការ​បាន​បង្ហាញ​នៅក្នុង​សវ​នា​ការ​កាលពី​ថ្ងៃ​ចន្ទ​នោះ គឺ​មិន​គ្រប់គ្រាន់​ដើម្បី​ដាក់បន្ទុក​ទៅលើ​កូន​ក្តី​របស់​គាត់​នោះ​ទេ។

លោក ឡោ ជុន​ធី ប្រាប់​ថា៖ «ភស្តុតាង​វា​តិចតួច​ណាស់។ អ្នកខ្លះ​បាន​ទៅ​ទិញ​របស់​គេ អ្នកខ្លះ​ក៏បាន​ទៅ​កាប់​រុករាន​ខ្លះ ដើម្បី​ធ្វើចម្ការ វា​តិចតួច​ប៉ុណ្ណឹង​ឯង ដោយសារ​គាត់​អត់មាន​ដីធ្លី។ មែនទែន​ទៅ​ ភស្តុតាង​វា​មិន​គ្រប់គ្រាន់​សម្រាប់​ចោទប្រកាន់។ គាត់​ទៅ​ទិញ​គេ ហើយ​ដី​ខ្លះ វា​វាល​ហើយ ហើយ​គាត់​ក៏បាន​ទៅ​ត្រួសត្រាយ​ធ្វើចម្ការ»។

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR​) និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ដើមខែ​តុលា​នេះ​ថា ១ឆ្នាំ​ចុងក្រោយ​នេះ ការ​បង្ក្រាប​ខាងនយោបាយ​បាន​កើតឡើង​កាន់តែ​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​យ៉ាងហោចណាស់​មនុស្ស១៤០នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចាប់ខ្លួន​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Related Articles

4 Responses to "ស្ត្រី​​សកម្ម​ជន​​ដី​ធ្លី និង​​ជា​​អ្នក​គាំ​ទ្រ​​បក្ស​​ប្រឆាំងត្រូវ​​ចាប់​ខ្លួន​​ដាក់​​ឃុំ​​ប៉ុន្មាន​​ថ្ងៃ​ក្រោយ​​ចូល​រួម​​តវ៉ា​​នៅ​មុខ​​ស្ថាន​ទូត​​ចិន​"

  1. Anonymous says:

    the policy of taking people as enemy will never get this poor nation peace and prosper

  2. so socheath says:

    ហាស ! ហាស ក្រោយពីខ្ញុំសរសេរ អត្ថបទខាងក្រោមនេះ Anonymous = អាក្បត់ជាតិសមរង្ស៊ី
    វាខឹងខ្ញុំណាស់ ដោយវាអំពាវនាវ រកមនុស្សសម្លាប់ខ្ញុំចោល ទៀតផង ។ នេះហើយជាសារជាតិពិត
    ដែលមិនយកខ្មែរណាធ្វើសត្រូវ របស់ពួកអាក្បត់ជាតិ សមរង្ស៊ី+កឹម សុខា ។ ព្រោះថា សម្រាប់ខ្មែរណា
    ដែលមិនជឿលើការ ភូតភរ បោកប្រាស ញុះញង់អុចអាល លាបពណ៍ជាតិ របស់វា គឺជាយួនដោយស្វ័យប្រវត្តិ ។
    មើលវាសរសេរមកកាន់ខ្ញុំក្នុង Camnews.org.kh ចុះ !
    ចម្រៀងបទ: កុហក
    ***
    l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
    កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ
    ប្រើពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា
    អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់
    បោកប្រាសយកស៊ី លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ
    បាត់សូន្យទទេសុទ្ធតែកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ
    ជឿសមរង្ស៊ី អន់ជាងជឿឆ្កែ អត់បានការទេ
    ត្បឹតវាកុហក៕
    ដង្ហើមចុងក្រោយរបស់ សមរង្ស៊ី គឺបោកប្រាស !
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែល សមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់ សមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់សម រង្ស៊ី ដែលដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺដាច់ខាតសមរង្ស៊ី ត្រូវតែប្រវេប្រវារក្សាដង្ហើមចុងក្រោយ ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    កន្លងមកនេះ ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច គឺក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ដែលសមរង្ស៊ី និង
    កឹមសុខា ខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់
    បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុងសង្គម ដែលបច្ចុប្បន្នត្រូវមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរអួតអាងស្តីពីការវិលត្រឡប់របស់សម រងស្ស៊ី ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់សម រង្ស៊ីខ្លួនឯងផ្ទាល់ ។
    ជាការពិតណាស់ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម វាគឺជាហេតុផលអំណោយផល ដែលអាច
    ប្រើបានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ ដែលបោកបាន
    ពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផល។
    នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់សមរង្ស៊ី ។
    ដូចនេះ ចម្រៀងដែលសមរង្ស៊ី ច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់សមរង្ស៊ី ៗដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ កាត់ដី៤ខេត្តឲ្យយួនដេហ្កា ។
    ដូច្នេះការបោកប្រាសនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់សមរង្ស៊ីដែរ ៕
    Anonymous
    November 9, 2020 at 8:08 pm
    can any one serge this evil SO SOCHEATH he is working in some HIN SEN’s news agency in the capital . it will be reward if any one can fine out his identity of this person thank

    (បកប្រែ)
    នរណាម្នាក់អាចកម្ចាត់មនុស្សអាក្រក់ SO SOCHEATH នេះបាន។
    គាត់កំពុងធ្វើការនៅក្នុងទីភ្នាក់ងារសារព័ត៌មានមួយរបស់ហ៊ុនសែននៅក្នុងរដ្ឋធានី។
    វានឹងមានរង្វាន់ប្រសិនបើអ្នកណាម្នាក់អាចលុបចោលអត្តសញ្ញាណរបស់គាត់ សម្រាប់មនុស្សម្នាក់នេះបាន ៕

  3. so socheath says:

    ជង្រុកនៃក្រុមភេរវកម្ម !
    ***
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយបដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្សសង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្សសង្គ្រោះជាតិនៅចាក់អង្រែ ដើម្បីគេចវេសពីខាងផ្លូវច្បាប់ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហើយដែលត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហើយដែលការចាកចេញពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត
    ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យើងសុំធ្វើការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហកបោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ ម៉ឺនដុល្លារពេលណាឃុំសង្កាត់នោះបោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជារឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពីរឿងដែលកឹម សុខាបានប្រើពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិកដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយនៃការធ្វើបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡើយ ដែលនេះហើយដែលជាមូលហេតុ ដែលត្រូវរំលាយចោលគណ:បក្ស
    សង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួកប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួនជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ ម៉ឺនដុល្លារក្នុងមួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចលធ្វើវិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀននឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញជាប់មាត់ ។
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វើនយោបាយរយះពេល៥ឆ្នាំ ហើយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់
    ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ ម៉ឺនដុល្លារត្រូវបានដកចេញពីតំណែងផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់
    ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដើម្បីបង្កើតនូវចលនាឧទ្ទាមកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅ
    បង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡើងខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដើមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដើម្បីបង្កើតមូលដ្ឋានក្រុមភេរវករ ដើម្បីធ្វើសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែ
    សង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តើមឡើងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំង
    ការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡើង ដោយពួកជ្រកក្រោមស្លាកអង្គការ
    សិទ្ធិមនុស្សក៏បានងើបឡើងព្រមគ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វើចលនាកម្មករ ឲ្យងើបឡើងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វើសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលើ បានធ្វើយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    និយាយពីបញ្ហាEBA សកម្មភាពដើម្បីលុបបំបាត់ចោលនូវប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡើងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលើកបណ្តុបឈ្មោះ ដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដើម្បីបណ្តុះបង្អាប់ ប្រមាថលើការដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅធ្វើយ៉ាងណា បំរើឲ្យនយោបាយភូតកុហក បោកប្រាសរបស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វើ ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមក
    ដើម្បីធ្វើកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏ក
    ចម្រើន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
    ដើម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបានប្រើព័ត៍មានទំលាក់កំហុសលើរដ្ឋាភិបាល ថាមិនបានយកចិត្តទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាពអឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វើការ
    ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំងសង្គ្រោះជាតិ ដើម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡើងវិញ ដោយពួកគេថា នោះទើបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ
    EBAនេះបាន ។ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
    ដ៏ម៉ឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកលពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយកឧបាយកលចាស់ មកប្រើប្រាស់ជាថ្មីវិញម្តង ។
    ការលើកឡើងពីការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យការពារសិទ្ធិមនុស្សការពារសិទ្ធិនយោបាយ និងជា
    ពួកអ្នកវិភាគដែលបំរើឲ្យនយោបាយក្បត់ជាតិរបស់សមរង្ស៊ី បាន និយាយដោយពាក្យ
    ដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីព និងក្រុមអ្នកសារព័ត៍មានដែលមិនប្រកបដោយវិជ្ជាជីវះ ដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    វាជាការពិត សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះជាតិនោះឡើយ៕

  4. so socheath says:

    អ្នកនាំពាក្យស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៉ីនតោន ឌីស៉ី សហរដ្ឋអាមេរិក នៅ
    ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ទាត់ចោលការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាព និងកិត្តិយសរបស់ស្ថានទូត។ ជាមួយគ្នានេះ ស្ថានទូតខ្មែរបានប្រកាសថា ខ្លួនផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយពលរដ្ឋខ្មែរទូទៅ តែមិនមែនជាមួយបុគ្គលក្រៅច្បាប់ឡើយ។
    ការចេញសេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពី អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន១២រូប អះអាងថា «ស្ថានទូតមិនទទួលជួបពលរដ្ឋខ្មែរ» បន្ទាប់ពីពួកគេបានទៅមុខស្ថានទូត ដើម្បីស្នើសុំបន្តសុពលភាព លិខិតឆ្លងដែន នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
    យោងតាមសេចក្តីប្រកាសព័ត៌មាន ដែល ទទួលបាន នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ គឺឲ្យដឹងថា ពាក់ព័ន្ធនឹងការលើកឡើងពីក្រុមប្រឆាំងទាំងនោះ ស្ថានទូតបំភ្លឺ ៤ចំណុច រួមមាន៖
    ១៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតបានផ្តោតការយកចិត្តទុកដាក់ ជាពិសេសដល់ការលើកកម្ពស់ទំនាក់ទំនងរបស់ស្ថានទូតជាមួយសហគមន៍ខ្មែរនៅក្នុងប្រទេសដែលស្ថានទូតតាំងនៅ។ ក្នុងស្មារតីនេះ ស្ថានទូតបាន និងកំពុងខិតខំបំពេញដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់នូវសេវាផ្សេងៗ ដល់ពលរដ្ឋខ្មែរទូទៅស្របទៅតាម សំណូមពរ និងតម្រូវការរបស់បងប្អូនទាំងអស់ ហើយនិងលទ្ធភាពជាក់ស្តែងរបស់ស្ថានទូត។
    ២៖ សារដ៏សំខាន់មួយដែលជានិច្ចជាកាលស្ថានទូតបានផ្ញើជូនសហគមន៍ខ្មែរនៅទូទាំងសហរដ្ឋអាមេរិក គឺ «ពលរដ្ឋខ្មែរទាំងអស់ត្រូវបានស្វាគមន៍ក្នុងទំនាក់ទំនងជាមួយស្ថានទូត ទាំងការអញ្ជើញមកដោយផ្ទាល់ ទាំងតាមរយៈទូរស័ព្ទ ឬសារអេឡិចត្រូនិច (Email)។ ស្ថានទូត នឹងខិតខំគ្រប់លទ្ធភាពដោះស្រាយសំណើរបស់បងប្អូនទាំងអស់»។ ស្ថានទូតក៏បានប្រកាន់ ខ្ជាប់ទៅតាមគោលការណ៍នេះ។
    ៣៖ កន្លងមក ស្ថានទូតមានការរីករាយ និងទទួលបាននូវការលើកទឹកចិត្ត តាមរយៈការលើកសរសើរ ការវាយតម្លៃខ្ពស់របស់សហគមន៍ខ្មែរ ចំពោះការខិតខំរបស់ស្ថានទូតក្នុងការផ្តល់ សេវាផ្សេងៗដល់ពលរដ្ឋខ្មែរជាអាទិ៍៖ សេវាកុងស៊ុល ដូចជាការពន្យារពេលលិខិតឆ្លងដែន ការចេញលិខិតធ្វើដំណើរបណ្ដោះអាសន្ន ការផ្តល់ទិដ្ឋាការចូលកម្ពុជា ការផ្តល់លិខិតបញ្ជាក់ផ្សេងៗ។ល។ ហើយនិងការជួយសម្របសម្រួលដោះស្រាយនូវឧបសគ្គ និងបញ្ហាមួយចំនួនរបស់ពលរដ្ឋខ្មែរក្នុងការធ្វើដំណើរទៅកម្ពុជា ជាពិសេសក្នុងសភាព ការណ៍ដ៏លំបាកបង្កដោយការរីករាលដាលនៃជំងឺ COVID-19 ដែលពេលខ្លះតម្រូវឱ្យមានការសម្របសម្រួលរួមគ្នារវាងស្ថានទូតនៅសហរដ្ឋអាមេរិក និងស្ថានទូតកម្ពុជានៅតាម ប្រទេសឆ្លងកាត់នានា ដើម្បីដោះស្រាយធានាបានការធ្វើដំណើរប្រកបដោយសុវត្ថិភាពរបស់ពលរដ្ឋខ្មែរ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល។ ស្ថានទូតមានមោទនភាពចំពោះការងាររបស់ខ្លួនកន្លងមក និងកំណើនជំនឿទុកចិត្តរបស់ពលរដ្ឋខ្មែរចំពោះស្ថានទូត ហើយស្ថានទូតនឹងបន្តជំរុញបន្ថែមទៀត។
    ៤៖ ហេតុការណ៍ដែលបានកើតឡើងនៅមុខស្ថានទូត នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្នុងនោះ ស្ថានទូតមិនរវីរវល់អើពើចំពោះវត្តមានរបស់បុគ្គលមួយក្តាប់តូចក្រោមផ្លាក របស់អង្គការចាត់តាំងនយោបាយក្រៅច្បាប់មួយ ក្រោយពីត្រូវបានតុលាការកំពូលរបស់ព្រះរាជាណាចក្រកម្ពុជា សម្រេចរំលាយចោល តាមសាលដីកាលេខ ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយបន្ទាប់មកត្រូវបានក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយនៅកម្ពុជា តាមប្រកាសចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ពុំអាចត្រូវបានប្រើប្រាស់សម្រាប់ការចោទប្រកាន់ថា «ស្ថានទូតមិនទទួលជួបពលរដ្ឋខ្មែរ» នោះបានឡើយ៕