ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ថា ជនជាតិ​វៀតណាម​ធ្វើ​ស្រែ​ក្នុង​ដី​ខ្មែរ​តាម​ព្រំដែន​ដែល​បោះ​បង្គោល​រួចរាល់

ដោយ វ៉ែន សុមេធ
2020-11-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ខ្សែ​ពណ៌​បៃតង ជា​គំនូស​បង្ហាញ​អំពី​ខ្សែ​បន្ទាត់​ព្រំដែន​ថ្មី​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម លើ​ខ្នាត ១/២៥.០០០ ដែល​ប្រទេស​ទាំង​ពីរ​បាន​គូរ និង​បោះ​បង្គោល​ថ្មី​រួច បាន​ចំនួន ៨៤% កាល​ពី​ឆ្នាំ២០១៩។

ខ្សែ​ពណ៌​បៃតង ជា​គំនូស​បង្ហាញ​អំពី​ខ្សែ​បន្ទាត់​ព្រំដែន​ថ្មី​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម លើ​ខ្នាត ១/២៥.០០០ ដែល​ប្រទេស​ទាំង​ពីរ​បាន​គូរ និង​បោះ​បង្គោល​ថ្មី​រួច បាន​ចំនួន ៨៤% កាល​ពី​ឆ្នាំ២០១៩។

 រូប៖ ហ្វេសប៊ុក


ពលរដ្ឋ​រស់​នៅ​ក្បែរ​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​ត្បូងឃ្មុំ​អះអាង​ថា ពលរដ្ឋ​វៀតណាម​រាប់​រយ​នាក់​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​ធ្វើ​កសិកម្ម​តាម​បណ្ដោយ​ព្រំដែន ក្នុង​ឃុំ​ចំនួន៤ ក្នុង​ស្រុក​មេមត់។ អ្នក​ភូមិ​នៅ​តំបន់​នោះ​ចាត់​ទុក​ទង្វើ​របស់​ពលរដ្ឋ​វៀតណាម​នេះ​ជា​រូបភាព​ឈ្លានពាន​ដី​ខ្មែរ បើ​ទោះ​បី​ជា​តំបន់​នោះ បាន​កំណត់​ខណ្ឌសីមា​ព្រំដែន​រួចរាល់​ហើយ​ក្ដី។

ពលរដ្ឋ​រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ភាព​ច្បាស់លាស់ ដោះ​ស្រាយ​បញ្ហា​ព្រំដែន ឱ្យ​ដាច់​ស្រឡះ បន្ទាប់​ពី​បោះ​បង្គោល​ព្រំដែន​រួចរាល់​ហើយ។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​ពួក​គេ​ប្រទះ​ឃើញ​ពលរដ្ឋ​វៀតណាម​រាប់​រយ​នាក់​ឆ្លង​ដែន ចូល​ដី​ខ្មែរ​មក​ដាំ​អំពៅ​ស្រូវ និង​ដំឡូងមី​ជា​ដើម ហ៊ុមព័ទ្ធ​បង្គោល​ព្រំដែន លេខ៨៨ រហូត​ដល់​បង្គោល​លេខ ៩៥ ឆ្ងាយ​ពី​អ័ក្ស​ព្រំដែន​ជាង ១០០រយ​ម៉ែត្រ ឋិត​ក្នុង​ឃុំ​ចំនួន៤ នៅ​ស្រុក​មេមត់ គឺ​ឃុំ​ជាំ​ឃុំ​ចាន់​មូល ឃុំ​រូង និង​ឃុំ​ជាំ​ក្រវៀន។

ពលរដ្ឋ​រស់នៅ​ស្រុក​មេមត់​លោក ចាន់ ឌឺន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ថា ប្រសិនបើ​បញ្ហា​នេះ​រដ្ឋាភិបាល​មិន​រក​មធ្យោបាយ​ដោះ​ស្រាយ​ជាបន្ទាន់​ទេ នោះ​ពលរដ្ឋ​វៀតណាម​អាច​នឹង​រំកិល​ចូល​ដី​ខ្មែរ​បន្តិច​ម្តងៗ សង់​ផ្ទះ ឬ​ខ្ទម និង​ធ្វើ​កសិកម្ម​កាន់​តែ​រីក​ធំ​ឡើង។ លោក​ថា សមត្ថកិច្ច​ដែល​ឈរ​ជើង​នៅ​តំបន់​នោះ​មិន​អើពើ​ចាត់វិធានការ​រឿង​នេះ ផ្ទុយ​ទៅ​វិញ​បែរជា​ព្យាយាម​រារាំង និង​ហាម​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ចូល​ទៅ​តំបន់​ព្រំដែន​នោះ​ឡើយ៖ «ចង់​បានដំណោះ​ស្រាយសាច់​ការទាំង​អស់ទាំងខាង​វៀតណាម និងភាគីកម្ពុជា។ នៅជាប់ព្រំគ្នាកុំ​ឱ្យ​ឈ្លោះ​ប្រកែក​គ្នា បើថាបោះ​បង្គោលត្រូវស្រាយម្ងល់​ឱ្យ​ស្រេ។ រដ្ឋាភិបាលសម័យឥលូវកុំ​ឱ្យ​មានឈ្លោះគ្នាទៀត ខ្ញុំទទួល​ស្គាល់ពលរដ្ឋ»

ពលរដ្ឋ​ម្នាក់​ទៀត រស់​នៅ​ក្បែរ​ព្រំដែន​ក្នុងស្រុក​មេមត់ លោក ជា វីរៈ ថ្លែង​ថា ដី​ខ្មែរ​ដែល​ពលរដ្ឋ​វៀតណាម​ធ្វើ​កសិកម្ម​តាម​បណ្ដោយ​ព្រំដែន​ភាគច្រើន​ជា​ដី​របស់​ក្រុមហ៊ុន​ឯកជន​តែ​លោក​មិន​ប្រាកដ​ថា ជា​ដី​របស់​ក្រុមហ៊ុន​ណា​នោះ​ទេ។ លោក​ចាត់​ទុក​បញ្ហា​នេះ​ជា​ការ​ឈ្លានពាន​អធិបតេយ្យ​កម្ពុជា ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ខ្មែរ​ដោះ​ស្រាយ​រឿង​នេះ​ឱ្យ​ហ្មត់ចត់ ជាពិសេស ត្រូវ​បែងចែក​ឱ្យ​ដាច់​ស្រឡះ​រវាង​ដី​ខ្មែរ និង​ដី​វៀតណាម ក្រោយ​ពី​បោះ​បង្គោល​ព្រំដែន​រួចរាល់៖ «ទោះ​បីបោះ​បង្គោលព្រំដែនហើយក៏ដោយអាជ្ញាធរយួន និងពលរដ្ឋយួន ខ្ញុំមើល​ទៅហាក់​ដូច​ជានៅមកធ្វើ​ស្រែចម្ការហួសបង្គោលព្រំដែនសេរីតែ​ម្ដង។ ជាក់​ស្ដែងដូច​ជានៅភូមិជាំក្រវៀន គឺយួនចូលមកខ្មែរ​សេរីចូលធ្វើចម្ការម្នាក់ៗ សុទ្ធមានដីឡូ ហើយក្នុងមួយឡូមិនដឹងប៉ុន្មានហិកតារទេអត់ជឿសោះថា យួនថា បញ្ឈប់ការ​ឈ្លានពាន ព្រោះខ្ញុំស្ដែងហ្នឹងភ្នែក»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​មេឃុំ​ជាំ លោក មើក នូវ អភិបាល​ខេត្ត​ត្បូង​ឃ្មុំ លោក ជាម ច័ន្ទ​សោភ័ណ្ឌ និង​ស្នងការ​ខេត្ត លោក បែន រ័ត្ន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

ចំណែក​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន​លោក វ៉ា គឹម​ហុង និង​អ្នកស្រី​ ​កុយ ពិសី ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ទោះ​យ៉ាង​ណា ​លោក​ ​វ៉ា​ ​គឹម​ហុង​ ​ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា​ ​ក្រោយ​ពី​បោះ​បង្គោល​ព្រំដែន​រួចរាល់​ ​អាច​ការពារ​ទឹក​ដី បញ្ចប់​ជម្លោះ​ព្រំដែន​ ​និង​ផ្តល់​ប្រយោជន៍​ធំធេង​សម្រាប់​ជាតិខ្មែរ។ លោក​ថា​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រឹងប្រែង​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ទម្រាំ​កសាង​ព្រំដែន​សន្តិភាព​ ​និង​បោះ​បង្គោល​ព្រំដែន​សម្រេច​បាន ៨៤ភាគ​រយ។

គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ឱ្យ​ដឹង​ថា ក្នុងចំណោម​ខេត្ត​ទាំង​៩​របស់​កម្ពុជា​ជាប់​ព្រំដែន​វៀតណាម​មាន​ខេត្ត​ព្រៃវែង ក្រចេះ និង​ត្បូងឃ្មុំ ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​ហើយ ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​នៅ​សល់​ខេត្ត​កំពត ស្វាយរៀង រតនគិរី មណ្ឌលគិរី តាកែវ និង​ខេត្ត​កណ្ដាល។

បើ​ទោះ​ជា​មាន​ការ​បោះ​បង្គោល​ព្រំដែន​រួចរាល់​ហើយ​ក្ដី អ្នកភូមិ​ថា មាន​ដីស្រែ​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​ចន្លោះ​បង្គោល​ព្រំដែន​លេខ ១១៩ ដល់ ១២០ ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​មាន​ទំហំ​ជាង ៦០ហិកតារ​នៅ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ប្រគល់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ស្រែ​ចម្ការ​នៅ​ឡើយ​ទេ។ កន្លង​ទៅ​អ្នក​ភូមិ​ជាង ១រយ​គ្រួសារ បាន​ទៅ​ដាក់​ញត្តិ​ទៅ​ក្រសួង​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​តែ​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​នៅឡើយ​ទេ។ ផ្ទុយ​ទៅ​វិញ ពលរដ្ឋ​ភាគច្រើន​មិន​ហ៊ាន​និយាយ និង​តវ៉ា​រឿង​ព្រំដែន​ខ្លាច​ក្រែង​អាជ្ញាធរ​ចាប់​ដាក់​គុក។

កាល​ពី​ខែ​កក្កដា ឆ្នាំ២០២០ ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​អះអាង​ថា ពលរដ្ឋ​ខ្មែរ​ជាង ៤០នាក់ ភាគ​ច្រើន​ជា​ម្ចាស់ដី​ស្រែ​រស់នៅ​ភូមិ​ត្រពាំង​ផ្លុង ឃុំ​ត្រពាំង​ផ្លុង បាន​តវ៉ា​ទាម​ទា​ដីស្រែ​នៅ​ចំណុច​ដែល​វៀតណាម​ឈ្លានពាន​ដោយ​ខឹង​សម្បា​នឹង​ទាហាន​វៀតណាម​ជាង ៣០នាក់ ប្រដាប់​ដោយ​អាវុធ និង​ដំបង​ឆក់​ឆ្លង​ចូល​ដី​ខ្មែរ ហើយ​ពួក​គេ​បាន​ថត​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម។ ក្រុម​ពលរដ្ឋ​ទាំង​នោះ​រិះគន់​អាជ្ញាធរ​ខ្មែរ​ថា មិន​ហ៊ាន​តទល់​ជាមួយ​ទាហាន​វៀតណាម​ទាំងនោះ​ទេ។

រីឯ​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ប្រចាំ​ប្រទេស​ន័រវេ (Norway) លោក ម៉ែន ណាត យល់​ថា ការ​បណ្ដោយ​ឱ្យ​វៀតណាម​ដាំ​ដំណាំ​ហ៊ុមព័ទ្ធ​បង្គោល​ព្រំដែន ឆ្លង​ចូល​ដី​ខ្មែរ គឺ​ជា​ទង្វើ​ឈ្លានពាន​អធិបតេយ្យ​ជាតិ​កម្ពុជា ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់។ លោក​ថា ប្រសិន​បើ​បញ្ហា​នេះ គណៈកម្មាធិការ​ព្រំដែន​ខ្មែរ និង​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​មិន​អាច​ដោះ​ស្រាយ​រួច​ទេ ឆ្លុះ​បញ្ចាំង​ថា រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី៖ «គេ (ពលរដ្ឋវៀតណាមមានសិទ្ធិចូលមកដាំធ្វើ​ស្រែចម្ការហ៊ុមព័ទ្ធបង្គោលព្រំដែនអ៊ីចឹងទៀត។ យើងសង្ឃឹមរដ្ឋាភិបាលកម្ពុជា ដែលមានលោក វ៉ា គឹមហុង ជាតំណាងហ្នឹង តើមកធ្វើជាមុខ​មាត់ស្អីកើត ក្នុងបញ្ហាដោះ​ស្រាយទុក្ខកង្វល់របស់ពលរដ្ឋហ្នឹងបើរដ្ឋាភិបាលហ្នឹងធ្វើអ្វីតាមតែបំណងឈ្លានពានរបស់វៀតណាម។ បើរដ្ឋាភិបាលធ្វើឯកសារព្រំដែនធ្វើផែនទីព្រំដែនថ្មីៗ ហ្នឹង ផ្អែកតាមអ្វីដែល​វៀតណាមចង់​បានតែទាំងអស់​ហ្នឹង»

កាល​ពី​ឆ្នាំ២០១៥ ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​មួយ​ច្បាប់​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ដែល​គ្រប់គ្រង​តំបន់​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម ឡាវ និង ថៃ ទប់​ស្កាត់​ពលរដ្ឋ​ខ្មែរ​ជួល​ដី​ទៅ​កសិករ​ប្រទេស​ជិត​ខាង ដើម្បី​រក្សា​ការពារ​ឲ្យបាន​នូវ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ។

ទោះ​ជា​យ៉ាង​ណា ក្រុម​ពលរដ្ឋ​រស់​នៅ​ក្បែរ​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​អះអាង​ថា ពលរដ្ឋ​វៀតណាម​ឆ្លង​ចូល​ដី​ខ្មែរ​ធ្វើ​ស្រែ​ចម្ការ​តាម​បណ្ដោយ​ព្រំដែន​ក្នុង​ទឹកដី​ខ្មែរ​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​មិន​ចាត់​វិធានការ​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើយ​ហាក់​ដូច​ជា​ចាត់​ទុក​ថា រឿង​នេះ​ជា​រឿង​តូចតាច។ ចំណែក​យោធា​វៀតណាម​វិញ តែង​ឆ្លង​ចូល​ដី​ខ្មែរ​តាម​បណ្ដោយ​ខ្សែ​បន្ទាត់​ព្រំដែន ដើម្បី​គំរាម​កំហែង និង​រារាំង​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ធ្វើស្រែ​លើ​ដី​របស់​ខ្លួន​ជា​ញឹកញាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Related Articles

4 Responses to "ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ថា ជនជាតិ​វៀតណាម​ធ្វើ​ស្រែ​ក្នុង​ដី​ខ្មែរ​តាម​ព្រំដែន​ដែល​បោះ​បង្គោល​រួចរាល់"

  1. Anonymous says:

    Veitname people and veitname politicians are the worse animal in this planet’

  2. Anonymous says:

    WELL …. I do not know who was KBOTH CHEATH . KIM SOKHA , SAM RANSY, or HUN NAL , HENG SAMRIN, or ANY ONE in this nation . please tell me who is KBOTH CHEATH

  3. so socheath says:

    ជង្រុកនៃក្រុមភេរវកម្ម !
    ***
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយបដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្សសង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្សសង្គ្រោះជាតិនៅចាក់អង្រែ ដើម្បីគេចវេសពីខាងផ្លូវច្បាប់ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហើយដែលត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហើយដែលការចាកចេញពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត
    ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យើងសុំធ្វើការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហកបោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ ម៉ឺនដុល្លារពេលណាឃុំសង្កាត់នោះបោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជារឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពីរឿងដែលកឹម សុខាបានប្រើពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិកដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយនៃការធ្វើបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡើយ ដែលនេះហើយដែលជាមូលហេតុ ដែលត្រូវរំលាយចោលគណ:បក្ស
    សង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួកប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួនជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ ម៉ឺនដុល្លារក្នុងមួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចលធ្វើវិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀននឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញជាប់មាត់ ។
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វើនយោបាយរយះពេល៥ឆ្នាំ ហើយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់
    ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ ម៉ឺនដុល្លារត្រូវបានដកចេញពីតំណែងផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់
    ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដើម្បីបង្កើតនូវចលនាឧទ្ទាមកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅ
    បង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡើងខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដើមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដើម្បីបង្កើតមូលដ្ឋានក្រុមភេរវករ ដើម្បីធ្វើសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែ
    សង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តើមឡើងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំង
    ការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡើង ដោយពួកជ្រកក្រោមស្លាកអង្គការ
    សិទ្ធិមនុស្សក៏បានងើបឡើងព្រមគ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វើចលនាកម្មករ ឲ្យងើបឡើងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វើសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលើ បានធ្វើយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    និយាយពីបញ្ហាEBA សកម្មភាពដើម្បីលុបបំបាត់ចោលនូវប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡើងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលើកបណ្តុបឈ្មោះ ដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដើម្បីបណ្តុះបង្អាប់ ប្រមាថលើការដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅធ្វើយ៉ាងណា បំរើឲ្យនយោបាយភូតកុហក បោកប្រាសរបស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វើ ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមក
    ដើម្បីធ្វើកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏ក
    ចម្រើន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
    ដើម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបានប្រើព័ត៍មានទំលាក់កំហុសលើរដ្ឋាភិបាល ថាមិនបានយកចិត្តទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាពអឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វើការ
    ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំងសង្គ្រោះជាតិ ដើម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡើងវិញ ដោយពួកគេថា នោះទើបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ
    EBAនេះបាន ។ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
    ដ៏ម៉ឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកលពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយកឧបាយកលចាស់ មកប្រើប្រាស់ជាថ្មីវិញម្តង ។
    ការលើកឡើងពីការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យការពារសិទ្ធិមនុស្សការពារសិទ្ធិនយោបាយ និងជា
    ពួកអ្នកវិភាគដែលបំរើឲ្យនយោបាយក្បត់ជាតិរបស់សមរង្ស៊ី បាន និយាយដោយពាក្យ
    ដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីព និងក្រុមអ្នកសារព័ត៍មានដែលមិនប្រកបដោយវិជ្ជាជីវះ ដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    វាជាការពិត សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះជាតិនោះឡើយ៕

  4. Anonymous says:

    my question is who was KBOTH CHEATH ..AH…CHHKOUTH why don’t you answer my question?? I’m really hate to see all these fucking Vietcong words just only not admit what was the truth . I’m talking about chicken and I’m not talking about cow do you understanding AH..CHHKOUTH??