សេដ្ឋកិច្ច
20 វិច្ឆិកា 2020
ហ៊ុល រស្មី
វីអូអេខ្មែរ

ភ្នំពេញ — ក្រុមមេដឹកនាំសហជីពនៅកម្ពុជាលើកឡើងថា ពួកគេមិនសង្ឃឹមខ្លាំងនោះទេ ទៅលើទីផ្សាររបស់ចក្រភពអង់គ្លេស ក្នុងការប៉ះប៉ូវការខូចខាតផលចំណេញរបស់ឧស្សាហកម្មកាត់ដេរកម្ពុជា ដែលបានបាត់បង់មួយផ្នែកនៃឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ចាប់តាំងពីខែសីហា ឆ្នាំ២០២០។
ការលើកឡើងនេះ ខណៈចក្រភពអង់គ្លេសដែលចាកចេញពីសហភាពអឺរ៉ុប ត្រូវការពេលវេលាច្រើន ដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុង និងបញ្ហារនាំងពន្ធគយនានា ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងទៀត។
កាលពីថ្ងៃព្រហស្បតិ៍ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅថា GMAC បានចង្អុលបង្ហាញសមាជិកខ្លួន ឲ្យងាកទៅទាញប្រយោជន៍ពីសក្តានុពលនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ចក្រភពអង់គ្លេស ដែលកំពុងស្ថិតក្នុងអន្តរកាលនៃការចាកចេញពីសហភាពអឺរ៉ុប។ បើតាម GMAC ដំណាក់កាលអន្តរកាលនៃ Brexit ឬការចាកចេញពីសហភាពអឺរ៉ុបនេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២០នេះ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លក្ខខណ្ឌអនុគ្រោះពន្ធរបស់ចក្រភពអង់គ្លេស គឺមិនខុសគ្នាប៉ុន្មានពីលក្ខខណ្ឌរបស់សហភាពអឺរ៉ុបនោះទេ។ ក៏ប៉ុន្តែលោកថា រហូតមកដល់ពេលនេះ គេមិនទាន់ប្រាកដថាចក្រភពអង់គ្លេស នឹងត្រូវផ្តោតលើកិច្ចការអ្វីជាអាទិភាព គ្រាដែលប្រទេសនេះ ក៏កំពុងសើរើកិច្ចព្រមព្រៀងផ្សេងៗ ដែលខ្លួនបានធ្វើជាមួយសហភាពអឺរ៉ុប ក្នុងនោះមានទាំងបញ្ហាពាណិជ្ជកម្មផងនោះ។
លោកមានប្រសាសន៍ថា៖ «ការរៀបចំទំនាក់ទំនងជាមួយនឹង EU [សហភាពអឺរ៉ុប] មក UK [ចក្រភពអង់គ្លេស] វិញហ្នឹង។ បើតាមយើងដឹងហ្នឹង គឺថាស្មុគស្មាញមែនទែន ព្រោះផ្នែកខ្លះគេយកពន្ធ ផ្អែកខ្លះត្រូវអត់យកពន្ធ ផ្នែកខ្លះត្រូវអនុញ្ញាតឲ្យចូល ខ្លះមិនអនុញ្ញាតឲ្យចូល ហើយផ្នែកខ្លះគោលការណ៍ នៅក្នុង EU ត្រូវដកចេញទាំងអស់ហ្នឹង ហើយគេចាប់ផ្តើមគិតឡើងវិញ បើយើងនិយាយទៅបច្ចេកទេសនៅក្នុង UK ខ្លួនឯងប្រហែលជាត្រូវការពេលវេលាច្រើនណាស់»។
មេដឹកនាំសហជីពរូបនោះ បានព្យាករណ៍ថា វានឹងមិនមែនជាការងាយស្រួលសម្រាប់កម្ពុជា ដើម្បីចរចាសុំការនាំទំនិញដោយរួចពន្ធ ចូលទៅទីផ្សារចក្រភពអង់គ្លេសនោះទេ ដោយសារអង់គ្លេសនឹងមិនបោះបង់ចោលលក្ខខណ្ឌពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនោះដែរ។
លោកបន្ថែមថា៖ «នៅពេលដែលយើងចុះកិច្ចព្រមព្រៀង GSP នៅ UK ជាពិសេសប្រទេសលោកខាងលិច គេតែងតែមានលក្ខខណ្ឌហើយ។ បើមិនប្តូរទៅនឹងលក្ខខណ្ឌការងារ អាចនឹងមានលក្ខខណ្ឌអី ឲ្យគោរពអី សិទ្ធិមនុស្ស ឬក៏ប្រជាធិបតេយ្យ ខ្ញុំគិតថាមិនខុសគ្នាពីអាមេរិក និងសហគមន៍អឺរ៉ុបទេ។ ហើយមិនដឹងថា UK ហ្នឹងឲ្យពន្ធ free [មិនយកពន្ធ] ដូច EBA [ប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញ លើកលែងសព្វាវុធ] ឬក៏អត់ទេ បើឲ្យពន្ធfree វាចំណេញ ព្រោះឥឡូវ EU គេយក២០ភាគរយនៃពន្ធ នៃមុខទំនិញមួយចំនួនហើយ»។
លោកលើកឡើងទៀតថា បើតាមបទពិសោធន៍នៃការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិកន្លងមក កម្ពុជាអាចត្រូវការពេលជាងមួយឆ្នាំ ដើម្បីចរចាសុំប្រព័ន្ធឋានៈអនុគ្រោះពន្ធ GSP ររបស់ចក្រភពអង់គ្លេស។
បើតាមការពន្យល់របស់ GMAC ប្រព័ន្ធ GSP របស់អង់គ្លេសនេះ ដំបូងនឹងផ្តល់ការអនុគ្រោះពាណិជ្ជកម្មទៅប្រទេសនានាដូចGSPរបស់សហភាពអឺរ៉ុប ដែលផ្តល់ឲ្យកម្ពុជា តាមប្រព័ន្ធឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ EBA។
GMAC ប្រាប់សមាជិកខ្លួនក្នុងសេចក្តីណែនាំមួយចុះថ្ងៃទី១៩ ខែវិច្ឆិកាថា៖ «កម្ពុជា ដែលត្រូវបានចាត់ថា្នក់ដោយអង្គការសហប្រជាជាតិថា ជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត គឺស្ថិតនៅក្នុងក្របខណ្ឌប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។ ហេតុដូច្នេះ កម្ពុជានឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកម្រិតកូតាទៅកាន់ប្រទេសអង់គ្លេស សម្រាប់ទំនិញទាំងអស់លើកលែងតែអាវុធ និងគ្រឿងផ្ទុះ»។
លោក ខេន លូ អគ្គលេខាធិការរបស់ GMAC មានប្រសាសន៍ថាចក្រភពអង់គ្លេស គឺជាទីផ្សារសំខាន់មួយដែលមានចំណែកប្រមាណ១២ភាគរយនៃទីផ្សាររបស់សហភាពអឺរ៉ុបទាំងមូល ដូច្នេះលោកថាការសិក្សាបន្ថែម នឹងត្រូវធ្វើឡើងជាមួយក្រសួងពាណិជ្ជកម្ម និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ព័ត៌មានលម្អិត មានន័យថា ត្រូវការឯកសារអីខ្លះ ត្រូវការអីជាភស្តុតាង យើងអត់ទាន់ដឹងច្បាស់ទេ។ អ៊ីចឹងយើងបានសរសេរច្បាស់ហើយថា ចាំយើងពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម ជាមួយទូតអង់គ្លេសនៅប្រទេសកម្ពុជា ហើយពេលក្រោយ ដែលយើងមានព័ត៌មានច្បាស់លាស់ ចាំយើងផ្សព្វផ្សាយឲ្យសមាជិកបាន(ដឹង)តទៅទៀត»។
ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនោះ លោក ខេន លូ និយាយថាខាងភាគីអង់គ្លេស នឹងពិចារណាថាខ្លួននឹងដាក់លក្ខខណ្ឌស្របទៅតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ឬយ៉ាងណា។ ក៏ប៉ុន្តែលោកអះអាងថា អង់គ្លេសបានប្រកាសរួចហើយថាកម្ពុជា គឺស្ថិតក្នុងចំណោមប្រទេសដែលអាចទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ។
លោកបញ្ជាក់ថា៖ «ចាប់ពីឆ្នាំ២០២១ គាត់បែកចេញពី EU មិនអ៊ីចឹង? ហើយគាត់បែកចេញ ហើយដំបូងយើងអាចច្បាស់លាស់ទេថាគាត់ធ្វើតាម EU ឬក៏គាត់មានប្រសាសន៍ខ្លួនឯង។ អ៊ីចឹងឥឡូវគាត់ចេញសេចក្តីជូនដំណឹងថា មានប្រសាសន៍ថា គាត់ផ្តល់អនុគ្រោះរួចពន្ធអីវ៉ាន់ទាំងអស់។ អីវ៉ាន់ទាំងអស់ឲ្យស្រុកខ្មែរ អាហ្នឹងជាព័ត៌មានល្អដែរ»។
វីអូអេមិនអាចទាក់ទងសុំការអធិប្បាយពីលោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានទេនៅថ្ងៃសុក្រនេះ។ ចំណែកស្ថានទូតអង់គ្លេសនៅទីក្រុងភ្នំពេញ ក៏មិនទាន់ឆ្លើយតបសំណួរដែលបានផ្ញើតាមសារអ៊ីម៉េលផងដែរ។

រដ្ឋាភិបាលចក្រភពអង់គ្លេស បាន ប្រកាសឈ្មោះប្រទេស ដែលមានការអភិវឌ្ឍតិចតួច និងដែលសម្រិតសម្រាំង ដោយអង្គការសហប្រជាជាតិ ដើម្បីស្នើសុំប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់ខ្លួន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១។ ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់ចក្រភពអង់គ្លេសនេះ នឹងផ្តួចផ្តើមឲ្យមានការផ្តល់ការអនុគ្រោះពាណិជ្ជកម្ម ដូចនឹងប្រទេសដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។ នេះបើតាមការផ្សព្វផ្សាយនៅលើវេបសាយរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស។ ប្រព័ន្ធឋានៈអនុគ្រោះពន្ធEBA ត្រូវបានផ្តល់ទៅឱ្យប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ដែលគោរពស្តង់ដារអន្តរជាតិសម្រាប់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
កាលពីខែសីហា សហភាពអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA មួយផ្នែក គឺ២០%ពីកម្ពុជា ដោយសាររកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរំលាយគណបក្សសង្រ្គោះជាតិ និងការដកសិទ្ធិនយោបាយរបស់មន្រ្តីបក្សប្រឆាំងជាដើម។
លោក មឿន តុលា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ យល់ថាវាជាការណ៍ល្អមួយសម្រាប់ប្រទេសកម្ពុជា ប្រសិនបើអង់គ្លេសព្រមផ្តល់ការអនុគ្រោះពន្ធ ដូចអ្វីដែលកម្ពុជាបានទទួលក្រោមកម្មវិធីឋានៈអនុគ្រោះពន្ធ EBA។
ទោះយ៉ាងណា លោកថាកម្ពុជានឹងពិបាកយកចិត្តអ្នកទិញទំនិញដែលជាពលរដ្ឋអឺរ៉ុប ព្រោះពលរដ្ឋអឺរ៉ុបភាគច្រើនផ្តល់តម្លៃខ្លាំងលើការគោរពសិទ្ធិមនុស្ស ហើយថាអង់គ្លេស ក៏នឹងមិនរំលងលក្ខខណ្ឌសិទ្ធិមនុស្សសម្រាប់ការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួននោះដែរ។
លោកមានប្រសាសន៍ថា៖ «ទាំងទីផ្សារអឺរ៉ុប ទីផ្សារអាមេរិក ហើយនិងទីផ្សារអង់គ្លេសនេះ សុទ្ធតែជាប្រទេសដែលប៉ូលប្រជាធិបតេយ្យ។ អ៊ីចឹងបើសិនជាកម្ពុជាយើង មិនងាកមកស្តារប្រជាធិបតេយ្យ មិនងាកមកការស្តារការគោរពសិទ្ធិមនុស្ស ការគោរពសិទ្ធិការងារទេ ខ្ញុំខ្លាចតែទីផ្សារទាំងអឺរ៉ុប ហើយនិងទីផ្សារទៅអាមេរិក ក៏ដូចជាទីផ្សារអង់គ្លេសហ្នឹង កម្ពុជាពិបាកនឹងរក្សា។ អាហ្នឹងគឹជាចំណុចដែលសំខាន់»។
មួយវិញទៀត លោក មឿន តុលា លើកឡើងថា ពលរដ្ឋអឺរ៉ុបក៏នឹងពិចារណាលើការចំណាយរបស់ខ្លួន សម្រាប់ទំនិញប្រើប្រាស់ នៅក្រោយវិបត្តិជំងឺឆ្លងកូវីដ១៩ ដែលការណ៍នេះ អាចជាសម្ពាធមកលើទំនិញកាត់ដេរពីប្រទេសកម្ពុជា។
បើតាមទិន្នន័យរបស់ GMAC កម្ពុជាបាននាំទំនិញទៅកាន់ទីផ្សារអន្តរជាតិក្នុងទឹកប្រាក់ប្រមាណ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៩ ដោយក្នុងនោះ មានទំនិញប្រមាណ៤១ភាគរយ ត្រូវបាននាំទៅកាន់សហភាពអឺរ៉ុប។ សម្រាប់ចក្រភពអង់គ្លេស ទំនិញដែលនាំចូលពីកម្ពុជា គឺប្រមាណ១២% ឬស្មើនឹងទឹកប្រាក់ប្រមាណ១២០០លានដុល្លារអាមេរិក៕
ជង្រុកនៃក្រុមភេរវកម្ម !
***
ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយបដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្សសង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្សសង្គ្រោះជាតិនៅចាក់អង្រែ ដើម្បីគេចវេសពីខាងផ្លូវច្បាប់ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហើយដែលត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហើយដែលការចាកចេញពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត
ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
យើងសុំធ្វើការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហកបោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ ម៉ឺនដុល្លារពេលណាឃុំសង្កាត់នោះបោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជារឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពីរឿងដែលកឹម សុខាបានប្រើពេលវេលាក្នុងការឃុបឃឹត
ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិកដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយនៃការធ្វើបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
កម្ពុជានោះឡើយ ដែលនេះហើយដែលជាមូលហេតុ ដែលត្រូវរំលាយចោលគណ:បក្ស
សង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួកប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួនជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ ម៉ឺនដុល្លារក្នុងមួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចលធ្វើវិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីផ្តួលរំលំរដ្ឋាភិបាល តាម
មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀននឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញជាប់មាត់ ។
បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វើនយោបាយរយះពេល៥ឆ្នាំ ហើយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់
ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ ម៉ឺនដុល្លារត្រូវបានដកចេញពីតំណែងផងដែរ ។
ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់
ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដើម្បីបង្កើតនូវចលនាឧទ្ទាមកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅ
បង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡើងខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដើមស្រាប់ ។
ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដើម្បីបង្កើតមូលដ្ឋានក្រុមភេរវករ ដើម្បីធ្វើសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែ
សង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
ផ្តើមឡើងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំង
ការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡើង ដោយពួកជ្រកក្រោមស្លាកអង្គការ
សិទ្ធិមនុស្សក៏បានងើបឡើងព្រមគ្នាដែរ។
ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វើចលនាកម្មករ ឲ្យងើបឡើងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វើសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលើ បានធ្វើយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
និយាយពីបញ្ហាEBA សកម្មភាពដើម្បីលុបបំបាត់ចោលនូវប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡើងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលើកបណ្តុបឈ្មោះ ដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដើម្បីបណ្តុះបង្អាប់ ប្រមាថលើការដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅធ្វើយ៉ាងណា បំរើឲ្យនយោបាយភូតកុហក បោកប្រាសរបស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វើ ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមក
ដើម្បីធ្វើកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏ក
ចម្រើន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
ដើម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបានប្រើព័ត៍មានទំលាក់កំហុសលើរដ្ឋាភិបាល ថាមិនបានយកចិត្តទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាពអឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វើការ
ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំងសង្គ្រោះជាតិ ដើម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡើងវិញ ដោយពួកគេថា នោះទើបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ
EBAនេះបាន ។ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
ដ៏ម៉ឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកលពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយកឧបាយកលចាស់ មកប្រើប្រាស់ជាថ្មីវិញម្តង ។
ការលើកឡើងពីការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យការពារសិទ្ធិមនុស្សការពារសិទ្ធិនយោបាយ និងជា
ពួកអ្នកវិភាគដែលបំរើឲ្យនយោបាយក្បត់ជាតិរបស់សមរង្ស៊ី បាន និយាយដោយពាក្យ
ដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីព និងក្រុមអ្នកសារព័ត៍មានដែលមិនប្រកបដោយវិជ្ជាជីវះ ដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
វាជាការពិត សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះជាតិនោះឡើយ៕
dream on if you are among AH ..CHESSTU ..HUN NAL