អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ស្រុក​រក្សា​ជំហរ​ចូល​បំភ្លឺ​នៅ​តុលាការ​ថ្ងៃ​ទី២៦ វិច្ឆិកា​ខាង​មុខ

ដោយ សេក បណ្ឌិត
2020-11-23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់​អង្រែលើ កាល​ពី​​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦ ដែល​បច្ចុប្បន្ន ត្រូវ​បាន​តុលាការ​បញ្ជា​ឱ្យ​បិទ​ចោល។

ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់​អង្រែលើ កាល​ពី​​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦ ដែល​បច្ចុប្បន្ន ត្រូវ​បាន​តុលាការ​បញ្ជា​ឱ្យ​បិទ​ចោល។ រូប៖ ឯកសារ RFA


​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុងស្រុក​ដែល​ត្រូវ​តុលា​ការចោទប្រកាន់​ពី​បទ​រួមគំនិតក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​នោះ​អះអាង​ថា ពួកគេ​មិនបាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់​ទេ ​និង​រក្សា​ជំហរ​ទៅ​បំភ្លឺ​តាម​ដីកា​តុលាការ​នៅ​ថ្ងៃ​ទី២៦ ខែវិច្ឆិកា​ខាងមុខ។ មេធាវី​ការពារ​ក្ដី​ថា ពេលនេះ​មាន​មនុស្សជា​ង​៥​០​ហើយ​មក​ពឹង​ឱ្យ​ការពារ​ក្នុង​សំណុំរឿង​នេះ។

​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត្អូញត្អែរ​ថា​ ​ពួកគេ​ពិបាក​ស្វែងរក​ឯកសារ​ ​ភស្តុតាង​ផ្លូវច្បាប់​ដើម្បី​តតាំង​តាម​ផ្លូវ​តុលាការ​ ​ខណៈ​ពួកគេ​ទើប​ទទួល​បាន​ដីកា​ពី​តុលាការ​រយៈពេល​ខ្លី​ពេក។ ទោះ​យ៉ាង​ណា​ក្ដី ពួក​គេ​បាន​រក​មេធាវី​ដើម្បី​ជួយការ​ពារ​ផ្លូវច្បាប់​រួច​ហើយ​ដែរ។

​យុវជន​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ភួង ថា ឱ្យ​អាស៊ី​សេរី​ដឹង​ថា ក្រោយ​ពី​ទទួល​ដីកា​នេះ​ ​កន្លែង​ការងារ​របស់​លោក​ស្រាប់តែ​បញ្ឈប់​លោក​ពី​ការងារ។ លោក​នៅតែ​អះអាង​ថា លោក​មិនបាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ណាមួយ​ដូច​តុលា​ការចោទប្រកាន់​ពី​បទ​រួមគំនិតក្បត់​និង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​នោះ​ទេ៖ «ខ្ញុំ​យល់ឃើញ​ថា ជា​រឿង​អយុត្តិធម៌​មួយ​សម្រាប់​ពួក​ខ្ញុំ​ជា​យុវជន​ដែល​ពួក​ខ្ញុំ​អត់​បាន​ធ្វើ​ដូច​ការ​ចោទ​ប្រកាន់​ទៅតាម​មន្ត្រី​តុលាការ ឬ​ព្រះរាជអាជ្ញា​នោះ​ទេ ពួក​យើង​សម្ដែង​មតិ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ»

​លោក ភួង ថា ដែល​ជា​ពលករ​ធ្លាប់​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​រូប​នេះ​ប្រាប់​ថា ពេលនេះ​លោក​បាន​ពឹង​មេធាវី​គឺ​លោក​មេធាវី​ ​សំ​ សុ​គង់​ ឱ្យ​ជួយការ​ងារ​ក្ដី​រួចហើយ។

​ស្រដៀងគ្នា​នេះ​ដែរ​ ​ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ខេត្ត​បាត់​ដំបង​ ​លោក​ ឡី សុ​ខុន​ ​រង​ការ​ចោទ​ប្រកាន់​ដែរ​នោះ​ប្រាប់​អាស៊ី​សេរី​ថា​ ​ខ្លួន​លោក​ផ្ទាល់​មិន​បាន​ប្រព្រឹត្តិ​បទ​ល្មើស​ដូច​តុលា​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​ថា ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឱ្យ​លោក​​​មាន​ការ​ព្រួយ​បារម្ភ ប៉ុន្តែ​លោក​សង្ឃឹម​ថា តុលាការ​នឹង​បញ្ចប់​សំណុំរឿង​នេះ​ក្រោយ​ថ្ងៃ​ទី២៦ ខែវិច្ឆិកា៖ «សង្ឃឹម​ថា គេ​មិន​ឃុំ​ខ្លួន​យើង​ទេ​ព្រោះអី​យើង​អត់មាន​ទោសកំហុស​ឱ្យ​គេ​ចោទប្រកាន់​យើង​ ​គ្រាន់តែ​ថា​គេ​គ្រាន់តែ​ត្រូវ​តាម​នីតិវិធី​របស់​គេ​»។

​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​ដីកា​កោះ​ជា​បន្តបន្ទាប់​កោះហៅ​មេដឹកនាំ​ម​ន្រ្តី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ហោច​ណាស់ ១២៥នាក់​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី២៦ វិច្ឆិកា ដោយ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ និង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ពាក់ព័ន្ធ​ការ​ចូលរួម និង​គាំទ្រ​គម្រោង​មាតុភូមិ​ន​និវត្តន៍​លោក សម រង្ស៊ី កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លង​ទៅ។

​មេធាវី​ដែល​តែងតែ​ការពារ​ក្ដី​ឱ្យ​មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​ ​លោក​ ​សំ​ សុ​គង់​ ឱ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី២៣ ខែវិច្ឆិកា​ថា ពេល​នេះ​លោក​ទទួល​បាន​ការ​ពឹង​ពាក់​ពី​មនុស្ស​ជាង ៥០នាក់ ដែល​ត្រូវ​តុលា​ការ​ចោទ​ប្រកាន់​នេះ​ឱ្យ​ជួយការ​ពារ​ក្ដី។ លោក​ថា អ្នក​ទាំង​នោះ​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ចំណែក​ចំពោះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ ​ដែល​រង​ការចោទប្រកាន់​លោក​ថា​មិនទាន់​ឃើញ​ពួក​គេ​ទាក់ទង​លោក​នោះ​ទេ។ លោក​មេធាវី​យល់ថា​ ​ការ​បើកសវនាការ​លើ​មនុស្ស​យ៉ាង​ហោច​ណាស់ ១២៥នាក់​ក្នុង​ថ្ងៃ​តែ​មួយ នឹង​ធ្វើ​ឱ្យ​មនុស្ស​ណែនណាន់​ពេញ​តុលាការ។ លោក​ចង់​ឃើញ​តុលាការ​បើក​សវនាការ​មាន​ស្តង់​ដា​ត្រឹមត្រូវ​ដោយ​ជំនុំ​ជម្រះ​លើ​បុគ្គល​ម្នាក់ៗ ផ្សេង​ពី​គ្នា និង​ខុស​ថ្ងៃ​គ្នា៖ «អាច​សម្រេច​ចិត្ត​នៅ​ថ្ងៃ​សវនាការ​តើ​ថា តើ​សវនាការ​មាន​មនុស្ស​ជាង ១០០នាក់​ក្នុង​ថ្ងៃ​តែ​មួយ​តើ​សវនាការ​អាច​ចូល​តាម​ស្ដង់ដារ​អន្តរជាតិ​អត់ ឬ​ក៏​អាច​ធ្វើ​ឱ្យ​ជន​ជាប់​ចោទ​ទាំង​អស់​ទទួល​បាន​យុត្តិធម៌​ ​និង​ត្រឹមត្រូវ​អត់»

​ទាក់ទង​ការ​លើកឡើង​នេះ​ ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​ត​ពី​លោក អ៊ី រិន្ទ ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​ទូរស័ព្ទ​មិន​ទទួល​ការ​ហៅ​ចូល។

​លោក​មេធាវី​ឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​កូនក្ដី​ណា​មួយ​ស្នើ​ឱ្យ​ពន្យារ​ពេល​សវនាការ​នៅឡើយ​ទេ។ ប៉ុន្តែ​ប្រសិន​នៅ​ថ្ងៃ​ទី២៦ ខែវិច្ឆិកា​ជា​ថ្ងៃ​បើកសវនាការ​បើ​ចំនួន​អ្នក​ដែល​ត្រូវ​តុលា​ការ​ចោទ​ប្រកាន់​មក​ច្រើន​ដែល​ធ្វើ​ឲ្យ​លោក​ពិបាក​ក្នុង​ការពារ​ការពារ​ក្ដី​ ​លោក​អាច​នឹង​ស្នើ​ទៅ​តុលាការ​សុំ​ពន្យារ​ពេល​ថ្ងៃ​នោះ​តែ​ម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ស្រុក​រក្សា​ជំហរ​ចូល​បំភ្លឺ​នៅ​តុលាការ​ថ្ងៃ​ទី២៦ វិច្ឆិកា​ខាង​មុខ"

  1. so socheath says:

    ត្រឹមត្រូវ !
    ខុសហ៊ានទទួលកំហុស ហ៊ានដេកគុក បានហៅថាអ្នកក្លាហាន ។

  2. Anonymous says:

    that is the killer’s word I knew dog are still be dog no matter what. sorry HUN SEN dog did not even know how his master is in dangers . be careful AH..CHHOUTH your master is coming to the end he did not know what to do the reason why ??? the whole world is pressing him so bad even if he gone to CHINA to support him . please wait to see HUN SEN last day coming soon

  3. so socheath says:

    វាសនាសមរង្ស៊ី នឹងបញ្ចប់ក្នុងពេលត្រូវបញ្ជូនចូលគុក !
    ***
    ប៉ុន្មានថ្ងៃមុននេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ
    នរោត្តមសីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី ព្រះអង្គទ្រង់បាន
    ឡាយព្រះហស្តលេខា ដាក់ឲ្យប្រេីប្រាស់រួចហេីយ ច្បាប់ធ្វេី
    បត្យាប័នអ្នកទោស រវាងព្រះរាជាណាចក្រកម្ពុជា និង
    សាធារណ:រដ្ឋបារាំង ហេីយដែលច្បាប់នេះ បានឈានចូល
    ក្នុងដំណេីរអនុវត្តន៍ជាធរមានរួចហេីយ។
    សម្រាប់សមរង្ស៊ី ច្បាប់ធ្វេីបត្យាប័ននេះ ហាក់ដូចជាអន្លូង
    ដែលសំពងចំកណ្តាលក្បាលសមរង្សុី ដែលកំពុងជាប់ក្តីក្តាំ នៅក្នុង
    តុលាការកម្ពុជាផង និងក្តីក្តាំបរិហារកេរ្តិ៍ដែលប្តឹងដោយរាជរដ្ឋាភិបាល
    កម្ពុជានៅតុលាការបារាំងផង ។
    សម្រាប់សមរង្សុីការគេចវេសប្រកាសឈប់ទទួលយកសញ្ជាតិ
    ខ្មែរ វាជាចំណុចទី១ ដែលសមរង្សុីគឹតថា អាចជៀសវាងបាន
    ពីការចាប់បញ្ជូនខ្លួនសមរង្សុីមកកាត់ទោសនៅកម្ពុជាតាមរយះច្បាប់
    បត្យាប័នពីសំណាក់ភាគីបារាំងបាន។
    តែថាចំណុចនេះ នឹងធ្វេីឲ្យសមរង្សីបាត់បង់អ្វីទាំងអស់ដែលសមរង្សុីមាន
    នៅកម្ពុជាផងដែរ ។ (សមរង្សុីនិងភរិយាជាជនជាប់ពិរុទ្ធតាមផ្លូវតុលាការ)
    សម្រាប់ជាតិសាសន៍បារាំងដែលសមរង្ស៊ីត្រូវតែប្រកាន់យក
    ទៀតសោត សមរង្ស៊ីក៏មិនអាចមានពេលវេលាគ្រប់គ្រាន់
    ដែលអាចឲ្យសមរង្ស៊ីបានរស់នៅដោយក្តីសុខនោះក៏ទេដែរ ។
    សមរង្ស៊ីកំពុងជាប់ក្តីនៅបារាំង ដែលត្រូវបានប្តឹងដោយរាជ
    រដ្ឋាភិបាលកម្ពុជា ។ តេីមិនមានទេឬ ដែលសមរង្សុីមិនត្រូវការ
    មេធាវីបារាំងឲ្យឈរធ្វេីជាអ្នកការពារក្តីឲ្យខ្លួន ?
    ចំណុចនេះទាំងពេលវេលា ទាំងថវិកាទាមទារឲ្យសមរង្សុី
    ត្រូវលះបង់ដោយខានមិនបាន ។
    សម្រាប់សមរង្ស៊ី ទោះត្រឹមទទួលយកតែសញ្ជាតិបារាំង
    ក៏សមរង្ស៊ីមិនអាចគិតថា បានរួចខ្លួនពីការជាប់នូវពិរុទ្ធភាព
    តាមផ្លូវច្បាប់របស់តុលាការកម្ពុជា ។
    ព្រោះថាស្ថានទម្ងន់ទោសបង្ករភាពអន្តរាយដល់ជាតិ ក្នុង
    ពេលដែលសមរង្សុីចាប់យកសញ្ជាតិខ្មែរ ហេីយឈរជេីង
    ធ្វេីជាអ្នកនយោបាយ ជាសមាជិកសភានៅកម្ពុជា ដែលចំណុចនេះ
    វាបានបង្ហាញនូវភាពគ្រប់គ្រាន់តាមផ្លូវច្បាប់ ដែលរដ្ឋាភិបាល
    បារំាងអាចអនុវត្តន៍ច្បាប់បត្យាប័ន បញ្ជូនសមរង្ស៊ីឲ្យមក
    កាត់ទោសនៅស្រុកខ្មែរបានហេីយ ។
    ដូចនេះតេីវាសនាសមរង្ស៊ី មិនត្រូវចប់ដោយបរិបូរណ៍
    ក្នុងពេលដែលសមរង្ស៊ី ត្រូវមកសម្រាកលំហែកាយ
    ក្នុងគុកស្រុកខ្មែរ ជាមួយអាហារប៉ូវ សម្លរម្ជូរក្បាលត្រី
    កញ្ចុះជាមួយស្លឹកអំពិលចាស់ទេឬ ?