ដោយ សុជីវី
2020-12-11
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។រូបពីហ្វេសប៊ុក
ក្រសួងរតនាគារសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មអ្នកជំនួញចិនម្នាក់ និងបណ្ដាញរបស់គាត់ពាក់ព័ន្ធនឹងអំពើពុករលួយនៅក្នុងប្រទេសមួយចំនួន ក្នុងនោះរួមទាំងនៅកម្ពុជាផង។ បើតាមស្ថាប័នអាមេរិកនេះ អ្នកជំនួញចិនឈ្មោះ វ៉ាន គួក គ័រ (Wan Kuok-koi ) ឬរហស្សនាមថា ធ្មេញបាក់ (Broken Tooth) បានជាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ អំពើពុករលួយ និងបន្លំឆបោកលុយរាប់ពាន់លានដុល្លារ។
អ្នកជំនាញផ្នែកប្រឆាំងអំពើពុករលួយមើលឃើញថាការដាក់ទណ្ឌកម្មនេះអាចនឹងមានផលប៉ះពាល់ទៅលើលំហរពាណិជ្ជកម្ម និងវិនិយោគពីបរទេសនៅកម្ពុជា និងជាសញ្ញាបញ្ជាក់ថាអាជ្ញាធររដ្ឋាភិបាលត្រូវបង្កើនវិធានការនានា ដើម្បីបញ្ចៀសផលប៉ះពាល់បន្ថែមទៀតទៅលើផ្នែកនេះ។
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារអាមេរិកសម្រេចដាក់ទណ្ឌកម្មបង្កទ្រព្យសម្បិត្តអ្នកជំនួញជនជាតិម្នាក់ ឈ្មោះ វ៉ាន គួក គ័រ (Wan Kuok-koi ) ឬរហស្សនាមថា ធ្មេញបាក់ (Broken Tooth) និងបណ្ដាញរបស់គាត់ កាលពីថ្ងៃ ទី៩ ខែធ្នូ ជាទិវាអន្តរជាតិប្រឆាំង អំពើពុករលួយនោះ ដោយសម្អាងហេតុផលថាអ្នកជំនួញរូបនោះ ពាក់ព័ន្ធនឹងអំពើពុករលួយជាប្រព័ន្ធនៅប្រទេសមួយចំនួនក្នុងតំបន់អាហ្វ្រិក និងអាស៊ី រួមទាំងនៅកម្ពុជាដែរ។
សេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស នៃក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃទី៩ ខែធ្នូ អោយដឹងថានៅកម្ពុជាបុគ្គលម្នាក់នេះជាអ្នកគ្រប់គ្រងសមាគមប្រវត្តិសាស្ត្រ និងវប្បធម៌មានឈ្មោះថា World Hongmen History and Culture Associationដែលបានដាក់ស្នាក់ការកណ្ដាលនៅកម្ពុជា កាលពីឆ្នាំ២០១៨។ Hongmen (ឬ Hung Mun) គឺជាអង្គការសាកលរបស់បងប្អូនចិន ដែលត្រូវបានបង្កើតឡើងនៅរវាងឆ្នាំ១៦០០ ហើយមានលក្ខណៈដូច “ក្រុមសង្គមងងឹត” នៅហុងកុង និងម៉ាកាវ។ ក្រុមសង្គមងងឹតមួយឈ្មោះថា 14K កំពុងតែប្រើសមាគមនេះ ដើម្បីធ្វើឲ្យខ្លួនមានភាពស្របច្បាប់។ ក្រុមនេះបានជ្រើសរើសបណ្ដាញសំខាន់ៗនៅកម្ពុជា និងនៅប្រទេសម៉ាឡេស៊ី។
ប្រភពដដែលរៀបរាប់ថា បុគ្គលជាអ្នកគ្រប់គ្រងសមាគមរូបនេះមានសកម្មភាពជិតស្និទ្ធជាមួយឧក្រិដ្ឋជនដទៃទៀតក្នុងផ្នែកល្បែងស៊ីសងខុសច្បាប់តាមអ៊ីនធឺណិត នៅខេត្តព្រះសីហនុ ដែលនាំឲ្យកើតឡើងច្រើននូវបទល្មើសអំពើហិង្សា អំពើពុករលួយ និងការបន្លំឆបោកលុយរាប់ពាន់លានដុល្លារ។
សេចក្ដីប្រកាសរបស់ក្រសួងរតនាគារអាមេរិកដដែលបញ្ជាក់ថាអ្នកជំនួញជនជាតិម្នាក់ ឈ្មោះ វ៉ាន គួក គ័រ ជាមេដឹកនាំម្នាក់នៃអង្គការមួយក្នុងចំណោមអង្គការឧក្រិដ្ឋជនធំៗ ដែលមានការចាត់តាំងរបស់ចិន នៅក្នុងពិភពលោក ហើយដែលធ្វើសកម្មភាពជួញដូរមនុស្ស និងគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងការរកស៊ីខុសច្បាប់ និងរូបវ័ន្តបុគ្គលដែលគាត់គ្រប់គ្រង ឬធ្វើជាម្ចាស់កម្មសិទ្ធិ នៅកម្ពុជា ហុងកុង និង ប្រទេសប៉ាឡូ (Palau)។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង មិនបានឆ្លើយតបចំពោះវិធានការរបស់ក្រសួងរតនាគារអាមេរិកនេះថា យ៉ាងណាទេ ដោយលោកឆ្លើយថាមិនបានដឹងរឿងនេះទេ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មើលឃើញថា ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើអ្នកជំនួញចិន ដែលគេថាមានបណ្ដាញនៅកម្ពុជានេះពិតជាមានផលប៉ះពាល់ដល់មុខមាត់ពាណិជ្ជកម្ម និងការវិនិយោគរបស់បរទេសមកកម្ពុជាបន្ថែមទៀត នៅពេលកម្ពុជាកំពុងជាប់ឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់សហភាពអឺរ៉ុបនៃប្រទេសលាងលុយកខ្វក់រួចហើយនោះ។ លោកបារម្ភថា ក្របខណ្ឌច្បាប់ថ្មីៗរបស់ប្រទេសប្រជាធិបតេយ្យ មានសហភាពអឺរ៉ុប អាមេរិក អូស្ត្រាលីជាដើមសំដៅដាក់ទណ្ឌកម្មក្រុមមនុស្ស និងមុខរបររកស៊ីមិនត្រឹមត្រូវ ដោយមានអំពើពុករលួយជាប្រព័ន្ធ រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យជាដើម នឹងជះឥទ្ធិពលរអាក្រក់បន្ថែមមួយកម្រិតទៀត៖ «កន្លែងនេះគឺបង្ហាញអំពីបរិយាកាសអាជីវកម្មនៅស្រុកយើងក៏អត់ល្អដែរ ព្រោះយើងបង្កលក្ខណៈងាយស្រួលដល់ក្រុមឧក្រិដ្ឋជនអាចប្រតិបត្តិការអាជីវកម្ម ហើយយើងឃើញហើយនៅកំពង់សោម អាជីវកម្មដែលស្រពិចស្រពិលហ្នឹងច្រើន រកស៊ីនៅស្រុកយើងពាក់ព័ន្ធនឹងការលាងលុយ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋហ្នឹង។ ផលប៉ះពាល់សំខាន់ជាងគេគឺកិត្តិនាម កិត្តិយសកម្ពុជានៅលើឆាកអន្តរជាតិហ្នឹង ដោយសារយើងមានបញ្ហាច្រើនរួចស្រេចទៅហើយ កាលណាមានការដាក់ប្រទេសទៅក្នុងបញ្ជីនេះ បញ្ជីនោះច្រើនពេក។ ឥឡូវយើងដឹងហើយខាងសហភាពអឺរ៉ុបគាត់ទើបនឹងអនុម័តច្បាប់ម៉េកនីតស្គី មួយទៀត ទន្ទឹមនឹងហ្នឹងគឺអូស្ត្រាលីក៏កំពុងរៀបចំច្បាប់ហ្នឹងទៅហើយ ឯអាមេរិកក៏មានរួចហើយដែរ បើបន្តដាក់កម្ពុជាទៀត គឺវាប៉ះពាល់ដល់ទំនាក់ទំនងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ»។
ទាក់ទងនឹងការដាក់ទណ្ឌកម្មអ្នកជំនួញចិននេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីដែរថា លោកមិនធ្លាប់បានដឹងរឿងនេះទេ លើសពីនេះក៏មិនធ្លាប់ឮថាមានក្រុមសង្គមងងឹតអីនៅកម្ពុជាដែរ៖ «រដ្ឋាភិបាលមានរឿងធ្វើអីជាមួយសង្គមងងឹត? ធម្មតារដ្ឋាភិបាលជាអង្គការរដ្ឋមួយបើកចំហរ។ សង្គមងងឹតគឺសង្គមងងឹត រដ្ឋាភិបាលម៉េចហ្នឹងដឹង? ចំពោះសង្គមគឺរដ្ឋាភិបាលអត់មិនគាំទ្រ»។
អាស៊ីសេរីមិនទាន់អាចទាក់ទង លោក វ៉ាន គួក គ័រ និងស្ថានទូតចិននៅកម្ពុជាជុំវិញទណ្ឌកម្មរបស់ សហរដ្ឋអាមេរិកបាននៅឡើយទេ កាលពីថ្ងៃទី១០ ធ្នូ។
សេចក្ដីប្រកាសរបស់ក្រសួងរតនាគារអាមេរិកបានបញ្ជាក់ថា នៅក្រោយពេលដែលកម្ពុជា បិទល្បែងភ្នាល់តាមអ៊ិនធឺណិត ឬល្បែងអនឡាញ កាលពីខែសីហា ឆ្នាំ២០១៩ មកអ្នកជំនួញចិនឈ្មោះ វ៉ាន គួក គ័រ (Wan Kuok-koi ) ឬធ្មេញបាក់នេះត្រូវគេរកឃើញថា បានស្វែងរកជោគជ័យដូចគាត់បានធ្វើនៅកម្ពុជា គឺរកនូវគោលដៅថ្មីផ្សេងទៀត ដូចជា នៅប្រទេសភូមាជាដើម។
បើទោះជាយ៉ាងណា លោក ប៉ិច ពិសី មើលឃើញថា រដ្ឋាភិបាលគួរមានវិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ទង្វើរបស់អ្នកជំនួញមិនស្មោះ លួចលាក់នៅកម្ពុជា ដើម្បីធានាសន្តិសុខសុវត្ថិភាពដល់ពលរដ្ឋក្នុងស្រុកផង និងផ្ដល់ទំនុកចិត្តដល់អ្នកជំនួញស្មោះត្រង់ និងរក្សាមុខមាត់កម្ពុជាក្នុងឆាកអន្តរជាតិផង៖ «សំខាន់ជាងគេគឺយើងអនុវត្តច្បាប់ឱ្យល្អ មានប្រសិទ្ធិភាព ដោយមិនមានការស៊ីសំណូកសូកប៉ាន់ទៅយើងអាចអនុវត្តច្បាប់បានហើយ ព្រោះយើងដឹងហើយបរិយាកាសនៃការអនុវត្តច្បាប់នៅស្រុកយើងនៅមិនទាន់ខ្លាំងនៅឡើយទេ អ៊ីចឹងខាងឧក្រិដ្ឋជនគេចូលចិត្តណាស់ ដែនដីដែលមានច្បាប់ខ្សោយហ្នឹង ដើម្បីគេប្រើប្រាស់នៅក្នុងកាប្រតិបត្តិការខុសច្បាប់របស់គេ។ គេដឹងថា ពេលណាមានបញ្ហាផ្សេងៗគេអាចប្រើប្រាស់ខ្សែស្រឡាយ ខ្សែបណ្ដាញ ឬក៏លុយហ្នឹងដោះស្រាយបញ្ហា»។
ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើអ្នកជំនួញជនជាតិចិននេះ គឺវិធានការថ្មីមួយទៀតបន្ទាប់ពីបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន យូញៀន ឌីវេលឡុបមិនគ្រុប ឬ UDG (Union Development Group) កាលពីខែកញ្ញាកន្លងទៅ។ ក្រសួងរតនាគារអាមេរិកថា ក្រុមហ៊ុននេះ បានពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអំពើពុករលួយ តាមរយៈមន្ត្រីជាន់ខ្ពស់យោធាកម្ពុជាមួយរូប គឺនាយឧត្ដមសេនីយ៍ គន់ គីម ដែលសហរដ្ឋអាមេរិកធ្លាប់បានដាក់ទណ្ឌកម្មកាលពីចុងឆ្នាំ២០១៩ កន្លងទៅ។ ក្រុមហ៊ុននេះជាប់ពាក់ព័ន្ធនឹងអំពើច្បាមយកដីធ្លី និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ ក្រោមស្លាកអភិវឌ្ឍន៍នៅតំបន់តារាសាគរ ក្នុងខេត្តកោះកុង។ ទោះយ៉ាងណាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC ច្រានចោលរាល់ព័ត៌មានរបស់ក្រសួងរតនាគារអាមេរិក។ CDCស្នើក្រសួងរតនាគារអាមេរិកឱ្យពិចារណាឡើងវិញចំពោះការដាក់ទណ្ឌកម្មក្រុមហ៊ុនចិន UDG ដោយសំអាងថា ទណ្ឌកម្មនេះនឹងធ្វើអោយប៉ះពាល់មុខមាត់កម្ពុជាក្នុងវិស័យវិនិយោគ និងជីវភាពពលរដ្ឋស្លូតត្រង់ក្នុងមូលដ្ឋាន៕
Who ever protected the crooks must go to hell soon’
it is a mafia dictator HUN SEN can only think how to be in evil side. at first he has been in military after communist promoted him from the lowest to the highest position in military this person name HUN NAL seem to found his way to be the leader in the communist policy of communist Vietcong call UNITED ENDOCHEN . HUN SEN was always success in that communist policy of the neighbor invader after HUN SEN been working for Vietnamese leader for so many years and has been murder so many Cambodian witch was his own blood and this evil HUN SEN just knowing himself at his last he have to change because Vietcong just about to take over his poor nation . but so sad this evil never wanted any thing that we call peaceful solution to a Democracy nation that this nation was setup to be in PARIS peace agreement . he ran to CHINA to hold his leadership because his opposition was in his way of taking powers from him . I would like to tell every one that HUN SEN right now is not care about his nation all he care is his dictatorship and his families be for he going hell . I knew the hell is asking him every day to face it in just a matter of time that all.