តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សេរីភាពបញ្ចេញមតិ
លោក ណាត សុភាព | ១២ ធ្នូ ២០២០ |ម៉ោង ១៤:១៤
VOD

លោក នី ណាក់ កាន់កូនមាន់ ហើយផ្សព្វផ្សាយជាមួយសារទិញម៉ាស់ឱ្យកូនមាន់ពាក់ និង ត្រៀមដាក់ទ្រុងមាន់ក្នុងគ្រាមានអាសន្ន។ រូបពីហ្វេសប៊ុក នី ណាក់
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ IMan-KH (ឈ្មោះពិត នី ណាក់) ដែលផ្សព្វផ្សាយពីការទិញម៉ាស់ឱ្យកូនមាន់ពាក់ និងត្រៀមដាក់ទ្រុងមាន់ក្នុងគ្រាមានអាសន្នត្រូវតុលាការចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការរើសអើង» និង «ជេរប្រមាថមន្ត្រីសាធារណៈ» នៅលើបណ្តាញសង្គម។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង ប្រាប់វីអូឌីនៅថ្ងៃនេះថា បុគ្គលឈ្មោះថា នី ណាក់ ដែលកន្លងមកបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ IMan-KH បង្ហោះខ្លឹមសារឌឺដងរដ្ឋាភិបាលដោយបានប្រើប្រាស់ «ពាក្យទិញម៉ាស់ពាក់ឲ្យកូនមាន់» ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាប់ខ្លួនបញ្ជួនទៅតុលាការកាលពីរសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២០ ។
ឈ្មោះ នី ណាក់ បានសរសេរលើហ្វេសប៊ុកឈ្មោះ IMan-KH ថា «ខ្ញុំបានត្រៀមឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ហើយក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើអោយខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅអោយសោះបើគ្មានការចាំបាច់»។
លោក គឹមឡុង បន្តថា រហូតមកដល់ពេលនេះសំណុំរឿងនោះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការតាមនីតិវិធីច្បាប់៕
អ្នកនាំពាក្យរូបនោះបញ្ជាក់ថា បុគ្គលឈ្មោះ នី ណាក់ ត្រូវបានតំណាងអយ្យការតុលាការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ចំនួន២បទល្មើស រួមមាន «ញុះញង់ឲ្យមានការរើសអើង» និងបទ «ជេរប្រមាថមន្ត្រីសាធារណៈ» ។
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
គ្មានអ្វីចម្លែកទេរស់ក្រោមរបបអាកញ្ជះយួន ហ៊ុនសែន មេបនតិរច្ឆានក្រុងភ្នំពេញចង់ចាប់ចង់ចងអាណាវាធ្វើយ៉ាងទុំនើងក្រោមបទចោទ ញុះញង់និងប្រមាថមន្ត្រីរាជ្រការសាធារណៈ! កណ្ដួយម៉ែពួកអាថោកតិរច្ឆានអស់អាអ្ហែងនឹងសមតែរាស្ត្រវៃក្បាលនិងកន្ថោរអាចម៌បានសមមុខ !អញប្រាប់ត្រង់ចុះ អញមិនដែលមើលឃើញពួកអាកន្ថោរអាចម៌អស់ឯងថ្លៃថ្នូរម្ដងណាឡើយពួកអាចោរលួចជាតិ ពួកអាបំផ្លាញជាតិពួកអាឈាមឈ្លើងលក់ដូរទ្រព្យសម្បត្តិជាតិគ្មានសល់! ពេលត្រូវការប្រាក់ម្ដងៗតាំងកាន់ផ្តិលដើររៃលុយពីរាស្ត្រនេះឬជារបបដឹកនាំដែលមិនចង់អោយមហាជនមើលងាយមើលថោកនោះកណ្ដួយម៉ែអាថោក។