អ្នក​វិភាគ​មិន​មាន​ជំនឿ​លើ​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​អាមេរិក​ នឹងមាន​ភាព​ប្រសើរ​ឡើយ​​ដោយ​សារ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ស្រមោល​ចិន

ហេង រស្មី
2020-12-18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​វិភាគ​មិន​មាន​ជំនឿ​លើ​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​អាមេរិក​ នឹងមាន​ភាព​ប្រសើរ​ឡើយ​​ដោយ​សារ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ស្រមោល​ចិន

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។រូបពី​៖​ ហ្វេសប៊ុក


អ្នក​វិភាគ​មិន​មាន​ជំនឿ​លើ​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​អាមេរិក​ ថា​មាន​ភាព​ប្រសើរ​ឡើង​ដោយ​សារ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ស្រមោល​ចិន។​ការ​លើក​ឡើង​នេះ​ ស្រប​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ សន្យា​ថា​ នឹង​រក្សា​ទំនាក់​ទំនង​ជា​មួយ​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​ របស់សហរដ្ឋអាមេរិក ឱ្យ​កាន់​តែ​រឹង​មាំ​បន្ថែម​ទៀត។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​ នឹង​កែ​ប្រែ​ប្រទេស​កម្ពុជា​វិល​ទៅ​រក​លំហ​ប្រជាធិបតេយ្យ​តាម​ការ​ចង់​បានរបស់សហគមន៍អន្តរជាតិនោះ​ទេ។​

អ្នក​វិភាគ​ចាស់​វស្សា​លោក​ បណ្ឌិត​ ឡៅ ម៉ុងហៃ​ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ លោក​មិន​មាន​ជំនឿ​ ថា​ទំនាក់​ទំនង​ រវាង​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​ នឹង​បាន​ប្រសើរ​ឡើង​ទេ​ ដរាប​ណា​កម្ពុជា​ស្ថិត​​នៅ​ក្រោម​ស្រមោល​ចិន​ និង​មិន​ស្ដារ​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ឡើង​វិញ​នោះ​ទេ។​

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ចាស់​វស្សា​រូប​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​មេដឹក​នាំ​របប​ក្រុង​ភ្នំពេញ​គឺ​លោក​ ហ៊ុន សែន​ បាន​សរសេរ​លិខិត​មួយ​ច្បាប់ កាល​ពី​ថ្ងៃ​ទី ១៥​ ខែ​ធ្នូ​ ​ដើម្បី​អប​អរសារទរ​ចំពោះ​លោក​ ចូ បៃឌិន​(Joe Biden)​ ដែល​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក​ទី​៤៦​។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​នោះ​​ថា រាជរដ្ឋាភិបាល​របស់​លោក​ បាន​ប្ដេជ្ញា​យ៉ាង​ពេញ​ទំហឹង ក្នុង​ការ​ធ្វើ​ការ​ងារ​ជាមួយ​រដ្ឋបាល​របស់​លោក​ ចូ បៃឌិន​(Joe Biden)ដើម្បី​ជំរុញ​ទំនាក់​ទំនង​ទ្វេភាគី​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត។​​​​

ទាក់​ទិន​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ូ ច័ន្ទឬទ្ធិ មាន​ប្រសាសន៍​ថា​ លោក​មាន​ជំនឿ​ ថា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្មី​ នឹង​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ។​ ​

លោក​សង្ឃឹម​ថា​ ប្រធានាធិបតី​ថ្មី​ នឹង​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា​ បើ​លំហ​ លទ្ធិ​ប្រជា​ធិប​តេយ្យ​​ និង​ឱ្យ​គណបក្ស​ប្រឆាំង​បាន​វិល​ត្រឡប់​ទៅ​រក​ការ​បោះ​ឆ្នោត​ឡើង​វិញ៖«​ខ្ញុំ​គិត​ថា​ មាន​ភាព​ល្អ​ប្រសើរ​ជាង​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ ចូ បៃឌិន​ ពី​ព្រោះ​គាត់​ផ្ដោត​ទៅ​លើ​ ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ ខ្ញុំ​ជឿ​ថា​ ទំនាក់​ទំនង​ហ្នឹង​អាច​ មាន​ភាព​ប្រសើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខាង​ផ្នែក​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ហ្នឹង​ឯង។»

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​លោក​ កុយ គួង​ ​ មិន​មាន​អត្ថាធិប្បាយ​អ្វី​បន្ថែម​ទៅ​លើ​លិខិត​របស់​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទេ។​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន្ត​ មាន​សុទិដ្ឋិនិយម​ថា​ ទំនាក់​ទំនង​រវាង​អាមេរិក​ និង​កម្ពុជា​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​។​ ​ លោក​ សុខ ឥសាន្ត​ថា​ នៅ​កម្ពុជា​គ្មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ទេ ដូច្នោះ​លោក​មិន​បារម្ភ​ថា អាមេរិក​នឹងដាក់ទណ្ឌកម្ម​លើកម្ពុជាឡើយ​៖«​គណបក្ស​ប្រជាជន​កម្ពុជា​ ដឹកនាំ​មិន​តម្រូវ​គណបក្ស​ដែល​ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដែល​ជា​អតីត​បក្ស​ប្រឆាំង​ដែល​ត្រូវ​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​នោះ​ទេ​។​យើង​មាន​ការ​អី​រំលោភ​សិទ្ធិ​មនុស្ស​ បើ​រំលោភ​សិទ្ធិ​មនុស្ស​នោះ​សង្គម​កម្ពុជា​ វិល​ទៅ​រក​ការ​បះបោរ​ ហើយ​បើ​ប្រៀប​ធៀប​នៅ​អាមេរិក​ក្នុង​ពេល​បោះ​ឆ្នោត​កន្លង​ទៅ​ បើ​និយាយ​ពី​រំលោភ​សិទ្ធិ​មនុស្ស​ អាមេរិក​ចង់​ខ្លាំង​ជាង​ខ្មែរ​ទៅ​ទៀត។»

​​​​​ពាក់ព័ន្ធ​រឿង​ទំនាក់​ទំនង​ខ្មែរ​អាមេរិក​នេះ​ដែរ ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​លោក​បណ្ឌិត​ សេង សារី​ ចង់​ឃើញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ងាក​ទៅ​រក​ការ​គោរព​សិទ្ធិមនុស្ស​ និង​បើក​លំហ​លទ្ធិប្រជា​ធិបតេយ្យ​ឡើង​វិញ​តាម​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ៖​«​សម្រាប់​ខ្ញុំ​បើ​សិន​ជា​ក្នុង​ករណី​សារ​នេះ​បង្កប់​នូវ​ ការ​ងាក​ត្រឡប់​មក​ការ​គោរព​សិទ្ធិមនុស្ស​ការ​ងាក​ត្រឡប់​មក​នូវ​គោរព​គោល​ការ​គោរព​ប្រជាធិបតេយ្យ​ឡើង​វិញ​គឺ​ពិត​ជា​ពិសេស​មិន​គ្រាន់​តែ​ទទួល​បាន​ការ​អបអរសាទរ​ពី​រដ្ឋា​ភិបាល​ថ្មី​ របស់​អាមេរិក​ ដែល​ដឹក​នាំ​ដោយ​លោក​ ចូ បៃឌិន​ ​(Joe Biden)ទេ​ គឺ​នឹង​ទទួល​បាន​ការ​សាទរ​ពី​ពលរដ្ឋ​ ដែល​បង្ហាញ​ថា​ កម្ពុជា​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​ របស់​សហរដ្ឋ​អាមេរិក​នេះ​ និង​ពិចារណា​ដើម្បី​ងាក​ត្រឡប់​មក​គន្លង​លទ្ធិប្រជាធិបតេយ្យ​វិញ​ ធានា​បាន​នូវ​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​អាមេរិក។»

កាល​ពី​ ទី​ ១៦​ ខែ​ វិច្ចិកា​ អ្នក​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​ចំនួន​ ៨​ រូប​ ក្នុង​នោះ​មាន​ ៧​ រូប​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ ចូ បៃឌិន​ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់​ខ្ពស់​លោក​ ហ៊ុន សែន ​​និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឡើង​វិញ។

លិខិត​របស់​អ្នក​តំណាង​រាស្ត្រ​ទាំង​ ៨​ រូប​ នោះ​ គឺ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​លោក​ ហ៊ុន សែន ដោយសារ​ការ​បន្ត​គំរាម​កំហែង និង​បង្ក្រាប​សំឡេង​ប្រឆាំង​ និង​សកម្មជន​ឥត​ឈប់ឈរ​។ ពួកគាត់​ ក៏​ស្នើ​​​ឲ្យ​ពិនិត្យ​ឡើងវិញ​ ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ឬ ​GSP​ ដោយសារ​តែ​បរិយាកាស​កាន់​តែ​អាក្រក់​ ផ្នែក​សេរីភាព​សហជីព​ និង​ការងារ​។

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ បាន​បែរ​ខ្នង​ដាក់​សហរដ្ឋ​អាមេរិក​ ហើយ​បែរ​ជា​មក​ចង​សម្ព័ន្ធ​ភាព​ចាក់​ទឹក​មិន​លិច​ជា​មួយ​ប្រទេស​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយ​សារ​តែ​រដ្ឋាភិបាល​លោក​ហ៊ុនសែន​ ចូលចិត្ត​ជំនួយ​ឥត​ចំណង​ភ្ជាក់​និង​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ​ ។​អ្នក​វិភាគ​និយាយ​ថា​ លោក​ ហ៊ុន សែន​ មិន​មាន​បំណង​វិល​ទៅ​រក​ចាប់​ដៃ​គូ​ ជាមួយ​សហរដ្ឋ​អាមេរិក​វិញ​នោះ​ទេ​ ដោយ​សារ​តែ​លោក​ ហ៊ុន សែន​ ចាត់​ទុក​ប្រទេស​ចិន​ជា​ខ្នង​បង្អែក​ការ​ពារ​អំណាច​ត​វង្ស​ត​ត្រកូល​របស់​លោក​ទៅ​ថ្ងៃ​អនាគត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "អ្នក​វិភាគ​មិន​មាន​ជំនឿ​លើ​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​អាមេរិក​ នឹងមាន​ភាព​ប្រសើរ​ឡើយ​​ដោយ​សារ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ស្រមោល​ចិន"

  1. Anonymous says:

    this communist animal was always hated CHAK CRORPORTH AMERICKANG in MARKY forest this evil only learn how to kill that all from 1969 this animal has joint the communist Vietcong after he became military commander he murdered people in secret we never knew how many he has been murder. start from 1979 HUN SEN murder people openly that have been known by all his official the VIETCONG K5 plane was HUN SEN great murder that every Cambodian should remembers after that there are more murder until this day . HUN SEN have to go

  2. Anonymous says:

    Hanoi dog who trained in Markky foerst are the real killer and serve only Youn-hanoi’