មេធាវី​ការពារ​ក្ដី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល​ថា មេធាវី​មក​ពី​គណៈ​មេធាវី​ព្យាយាម​សួរ​​សំណួរ​​ដាក់​បន្ទុក​កូន​ក្ដី

ដោយ ទីន ហ្សាការីយ៉ា
2021-01-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេធាវី​ការពារ​ក្ដី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល​ថា មេធាវី​មក​ពី​គណៈ​មេធាវី​ព្យាយាម​សួរ​​សំណួរ​​ដាក់​បន្ទុក​កូន​ក្ដី

(ឆ្វេង) អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ដែល​ទៅ​តាមដាន​ការ​កាត់​ក្ដី​​​ករណី​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ជិត ៦០នាក់ នៅ​សលា​ដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី១៤ ខែ​មករា ឆ្នាំ២០២១ និង​លោក ឡោ ជុនធី ​មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នោះ។ រូប៖ ពលរដ្ឋ និង​ហ្វេសប៊ុក​លោក ឡោ ជុនធី


មេធាវី​ការពារ​ក្ដី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល​ថា មេធាវី​មក​ពី​គណៈ​មេធាវី​ព្យាយាម​សួរ​សំណួរ​ដាក់​បន្ទុក​លើ​កូន​ក្ដី ដែល​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​កូន​ក្ដី ក្នុង​ពេល​បើក​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី១៤ ខែមករា ពាក់ព័ន្ធ​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម”។

ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ដឹង​ថា សវនាការ​នេះ​តុលាការ​ទើប​សួរ​កូន​ក្ដី​របស់​ខ្លួន​បាន​ពីរ​នាក់​ប៉ុណ្ណោះ​គឺ លោក កាក់ កុម្ភារ និង​លោក ហេង ច័ន្ទសុទ្ធី។ មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ លោក ឡោ ជុនធី ឱ្យ​ដឹង​ថា ក្នុង​ពេល​សួរ​ដេញដោល​នោះ​ មេធាវី​មក​ពី​គណៈ​មេធាវី ដែល​ស្ម័គ្រ​ចិត្ត​មក​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ​ បែរ​ជា​សួរ​សំណួរ​ដាក់​បន្ទុក​លើ​កូន​ក្ដី​របស់​លោក​ទៅ​វិញ។ លោក​មេធាវី​យល់​ថា សំណួរ​ដាក់​បន្ទុក​បែប​នេះ ​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​កូន​ក្ដី​របស់​លោក និង​ផ្ទុយ​ពី​គោល​ការណ៍ ដែល​មេធាវី​ជា​អ្នក​ការពារ​កូន​ក្ដី​មិន​មែន​ជា​អ្នក​ដាក់​បន្ទុក​លើ​កូន​ក្ដី​នោះ​ទេ។

អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ក្រុម​មេធាវី​ការពារ​ក្ដី ដែល​ផ្ដល់​ដោយ​គណបក្ស​មេធាវី​រួម​មាន មេធាវី យុង ផានិត និង​មេធាវី​ផ្សេង​ទៀត ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ ចំណែក​ប្រធាន​គណៈ​មេធាវី​លោក​មេធាវី លី ច័ន្ទតុលា ក៏​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ដែល​បាន​ចូល​អង្កេត​ការណ៍​ក្នុង​សវនាការ​នេះ​កត់​សម្គាល់​ឃើញ​ថា សវនាការ​នេះ​មាន​ភាព​តានតឹង​ខ្លាំង ដោយ​សំណួរ​ភាគ​ច្រើន​តុលាការ​ចោទ​ប្រកាន់​ថា ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​មធ្យោបាយ​ទំនាក់ទំនង​ក្នុង​ការ​វិល​ចូល​ស្រុក​របស់​ថ្នាក់​ដឹក​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នកស្រី​ថា ករណី​នេះ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា គ្រាន់​តែ​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ចំណុច​បង្ក​ឱ្យ​មាន​បញ្ហា។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ក៏​កត់​សម្គាល់​ឃើញ​ដែរ​ថា មេធាវី​មក​ពី​គណៈ​មេធាវី​បាន​ប្រើ​សំណួរ​ដាក់​បន្ទុក​កូន​ក្ដី ហើយ​សំណួរ​ខ្លះ​មិន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នោះ​ទេ៖ «

អ្នកស្រី ចក់ សុភាព ​បាន​សរសេរ​លើ​ហ្វេសប៊ុក​អ្នកស្រី​ទៀត​ថា សំណួរ​ជា​ច្រើន​ដេញដោល​ជុំវិញ​ការ​មាន​គណនី​ហ្វេសប៊ុក​ចំនួន​អ្នក​គាំទ្រ ឬ​មិត្ត​លើ​បណ្ដាញ​ការ​ជជែក (ភាសា​អង់គ្លេស​ហៅ​ថា ឆាត Chat)​ ការ​គាំទ្រ​លើ​ទំព័រ​ថ្នាក់​ដឹក​នាំ​សំខាន់ៗ ឬ​គេ​គាំទ្រ​ហ្វេសប៊ុ​របស់​ខ្លួន​វិញ (ចំនួន ឬ​អ្នក​ដែល​ឡៃឃ៍ Like) ការ​ចែក​រំលែក (ស៊ែ Share) និង​ក្រុម​ក្នុង​បណ្ដាញ (messenger group)។ អ្នកស្រី​បន្ត​ថា អ្វី​ដែល​អ្នកស្រី​ចាប់​អារម្មណ៍​ជនជាប់ចោទមានវ័យ៥០ទៅ៦០ប្លាយ​ឆ្នាំ មិន​ដឹង​ថា គាត់​យល់​ពី​បច្ចេកវិទ្យា​កម្រិត​ណា​នោះ​ទេ។

មេធាវី​ការពារ​ក្ដី​ម្នាក់​ទៀត​លោក សំ សុគង់ ឱ្យ​អាស៊ី​សេរី​ដឹង​ថា សំណុំ​រឿង​នេះ​មាន​ជន​ជាប់​ចោទ​ទាំង​អស់ ៥៩នាក់ ប៉ុន្តែ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​ជន​ជាប់​ចោទ​ចំនួន ១១នាក់​ប៉ុណ្ណោះ បាន​ចូល​បំភ្លឺ​នៅ​តុលាការ។ លោក​ឱ្យ​ដឹង​ថា តុលាការ​បាន​សួរ​កូន​ក្ដី​របស់​លោក​ពាក់ព័ន្ធ​មុន​ថ្ងៃ​នៃ​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោក​មេធាវី​ឱ្យ​ដឹង​ទៀត​ថា តុលាការ​បាន​ព្យាយាម​សួរ​ទំនាក់ទំនង​កូន​ក្ដី​របស់​លោក និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ លោក​មេធាវី​ឱ្យ​ដឹង​ទៀត​ថា កូន​ក្ដី​របស់​លោក​មិន​សូវ​ចេះ​ពី​របៀប​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ទេ ហើយ​ពួក​គេ​អាច​ដឹង ឬ​ឮ​ដំណឹង​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា វិទ្យុ​អាស៊ី​សេរី វិទ្យុ​វីអូអេ និង​វិទ្យុ​បារាំង​ជា​ដើម៖ «

មុន​មួយ​ថ្ងៃ​នៃ​សវនាការ​នេះ អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ អ្នកស្រី​ រ៉ូណា ស្មីត (Rhona Smith) បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា អ្នកស្រី​នៅ​តែ​មាន​កង្វល់​អំពី​ការ​ជំនុំ​ជម្រះ​ក្តី ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះ។ អ្នកស្រី​បន្ត​ថា មាន​ជន​ជាប់​ចោទ​ចំនួន ៦០នាក់ ត្រូវ​បានជំនុំជម្រះរួមគ្នាធ្វើឱ្យសិទ្ធិបុគ្គលរបស់ពួកគេក្នុងការទទួលបាន​ការ​ជំនុំ​ជម្រះ​ក្តី​ប្រកប​ដោយ​យុត្តិធម៌​ត្រូវប្រឈមនឹងហានិភ័យ។ អ្នកស្រី រ៉ូណា ស្មីត ក៏​បង្ហាញ​កង្វល់​ផង​ដែរ អំពី​ជន​ជាប់​ចោទ​មួយ​ចំនួន ដែល​ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ បើ​ទោះ​ជា​ពួក​គេ​បាន​ព្យាយាម​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូលរួម​ក្នុង​ការ​ជំនុំ​ជម្រះ​ក្ដី​នេះ។

ក្រុម​មេធាវី​ឱ្យ​ដឹង​ទៀត​ថា តុលាការ​ផ្ដល់​អាទិភាព​ក្នុង​ការ​សាកសួរ​លើ​ជន​ជាប់ ដែល​ជាប់​ឃុំ បន្ទាប់​មក​គឺ ជន​ជាប់​ចោទ​ផ្សេង​ទៀត ដែល​មាន​វត្តមាន​នៅ​តុលាការ ចំណែក​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង និង​សមាជិក​សភា​ផ្សេង​ទៀត តុលាការ​មិន​ទាន់​លើក​ឡើង​នៅ​ឡើយ​ទេ។ លោក​មេធាវី សំ សុគង់ ឱ្យ​ដឹង​ថា នឹង​បន្ត​សាកសួរ​ជន​ជាប់​ចោទ ៥នាក់​បន្ថែម នៅ​ថ្ងៃ​ទី២៨ ខែ​មករា​ខាង​មុខ។

ទាក់ទង​សំណុំ​រឿង​គណបក្ស​ប្រឆាំង​នេះ​ដែរ សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២២ ខែមករា គ្រោង​ជំនុំ​ជម្រះ​ក្ដី​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​និង​ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់​បង្គាប់។ សំណុំ​រឿង​នេះ​មាន​ជន​ជាប់​ចោទ​សរុប​ចំនួន ២១នាក់ ក្នុង​នោះ​រួម​ទាំង លោក សម រង្ស៊ី ម្នាក់​ផង​ដែរ។

នៅ​ថ្ងៃ​ទី២៩ ខែមករា​ដដែល តុលាការ​គ្រោង​បើក​សវនាការ​លើ​សំណុំ​រឿង ឧបឃាដ ដែល​មាន​ក្បាល​ម៉ាស៊ីន​គណបក្ស​នេះ​ចំនួន ៩រូប ក្នុង​នោះ​ក៏​មាន​លោក សម រង្ស៊ី ដូចគ្នា។ ចំណែក នៅ​ដើម​ខែ​មីនា​តុលាការ​ក្រុង​ភ្នំពេញ គ្រោង​បើក​សវនាការ​ជំនុំ​ជម្រះ​រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​សំណុំ​រឿង​នេះ​ភាគ​ច្រើន​ជា​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​សរុប​ទាំង​អស់ ៦៧នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "មេធាវី​ការពារ​ក្ដី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល​ថា មេធាវី​មក​ពី​គណៈ​មេធាវី​ព្យាយាម​សួរ​​សំណួរ​​ដាក់​បន្ទុក​កូន​ក្ដី"

  1. so socheath says:

    ពិនឹត្យមើលខ្លួនឯងទៅ លោកមេធាវី ដ៏មហាលោតផ្លោះ មហាអស្ចារ្យ ការពារ
    ក្តីឲ្យគណបក្សដែលចេះត្រឹមសង្គ្រោះតែកាដួយ សង្គ្រោះតែក្ត !

    (មេធាវី​ការពារ​ក្ដី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល​ថា
    មេធាវី​មក​ពី​គណៈ​មេធាវី​ព្យាយាម​សួរ​​សំណួរ​​ដាក់​បន្ទុក​កូន​ក្ដី)
    អានេះគេហៅថា ជាងមិនកើតបន្ទោសដែក តើមែនឬមិនមែន ?

  2. Anonymous says:

    why they gave HUN SEN what you call METYVI to support all these opposition party members . I knew do whatever you want it is just washing your time . do you know why no one going to believing in you at all . get lost you guy