កម្ពុជា-សង្គម
15/01/2021 – 08:23
ដោយ៖ វណ្ណ សុគន្ធា
RFI

តុលាការសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រំដែនរបស់លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា។ លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារព្រៃសរ។ លោក សំ សុគង់ មេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន បានអះអាងថា បន្ទាប់ពីសួរដេញដោលពេញមួយព្រឹកនេះ ក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចលើកសំណុំរឿងលោក រ៉ុង ឈុន ទៅបន្តបើកសវនាការនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។
សូមស្តាប់ការលើកឡើងរបស់លោកមេធាវី សំ សុគង់៖
សូមជម្រាបជូនថា លោក រ៉ុង ឈុន ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា គឺក្រោយពេលដែលលោកថ្លែងពាក់ព័ន្ធនឹងបញ្ហាព្រំដែននៅខេត្តត្បូងឃ្មុំ។ ប្រធានសហភាពសហជីពកម្ពុជារូបនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាន់ពីបទញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ពាក់ព័ន្ធនឹងសំណុំរឿងលោក រ៉ុង ឈុន នេះគឺមានសកម្មជនជាង១០នាក់ត្រូវបានចាប់ឃុំខ្លួន និងរងអំពើហិង្សាជាបន្តបន្ទាប់ ខណៈពួកគេនាំគ្នាតវ៉ាករណីចាប់ខ្លួនអ្នករិះគន់បញ្ហាព្រំដែនរូបនេះ៕
why they have to change every time YES ..I knew it HUN SEN trying to fine his new trick