ដោយ ហេង រស្មី
2021-01-15
RFA

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក វៃ ហ្វេនហេ (WEI FENGHE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីចុះហត្ថលេខា លើពិធីសារកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ចិន។រូប៖ ហ្វេសប៊ុកនាយឧត្ដមសេនីយ៍ ឈុំ សុជាត ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិប្រាប់អាស៊ីសេរីថា មូលហេតុដែលលោកស្នើសុំនេះ គឺដោយសារតែការបង្កើតមូលដ្ឋានសឹក នៅកម្ពុជានឹងនាំឱ្យមានគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់។
លោកថា ប្រទេសកម្ពុជា ត្រូវតែមានអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ ដើម្បីរៀបចំគណៈកម្មការអន្តរជាតិមួយ បើកការស៊ើបអង្កេតករណីការសាងសង់មូលដ្ឋានសឹករបស់ប្រទេសចិន នៅលើទឹកដីប្រទេសកម្ពុជា។ ការសាងសង់មូលដ្ឋានសឹករបស់ប្រទេសក្រៅណាមួយ លើទឹកដីប្រទេសកម្ពុជា គឺជាការរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយជាការគំរាមដល់សន្តិភាព និងសន្តិសុខ ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ទាំងមូល។
សហរដ្ឋអាមេរិក កាលពីខែកក្កដា ឆ្នាំ២០១៩ ធ្លាប់បានចោទប្រកាន់ថា កម្ពុជាបានចុះហត្ថលេខាដោយសម្ងាត់ជាមួយប្រទេសចិន ដែលនឹងអនុញ្ញាតឱ្យយោធាចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកនៅរាម។ តាមរយៈកិច្ចព្រមព្រៀងសម្ងាត់នេះ យោធាចិនអាចប្រើប្រាស់មូលដ្ឋានរាមរយៈពេល ៣០ឆ្នាំ ហើយកិច្ចសន្យានោះត្រូវបន្តដោយស្វ័យប្រវត្តិសម្រាប់រយៈពេល ១០ឆ្នាំ ក្រោយពីកិច្ចសន្យា ៣០ឆ្នាំ បានបញ្ចប់។ កិច្ចសន្យានោះអាចអនុញ្ញាតឱ្យយោធាចិន ឈរជើង ស្តុកទុកនូវអាវុធ និងចតនាវាចម្បាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអះអាងថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានកងទ័ពបរទេសនៅលើទឹកដីកម្ពុជា ហើយក៏មិនអនុញ្ញាតឱ្យកងទ័ពកម្ពុជា នៅលើទឹកដីប្រទេសដទៃដែរ។
លោក សម រង្ស៊ីបន្តថា លោកមិនជឿលើការប្រកាសដោយឯកតោភាគីពីរបបលោក ហ៊ុន សែន ថា កន្លងមកគ្មានមូលដ្ឋានកងទ័ពរបស់ប្រទេសចិន នៅលើទឹកដីកម្ពុជា បានទេ ពីព្រោះផលប្រយោជន៍របស់លោក ហ៊ុន សែន គឺគាត់ធ្វើយ៉ាងណាលាក់បាំងមិនចង់ឱ្យគេដឹងការពិត ដោយសារលោក ហ៊ុន សែន បានចំណេញពីចិនតាមរយៈការផ្ដល់លុយ។ តែចិនជួយកម្ពុជា គឺចិនគិតពីផលប្រយោជន៍៖ «អ្វីដែលចិនចង់បានពេលនេះ គឺមូលដ្ឋានសឹកហើយ ពីព្រោះបើមានមូលដ្ឋានសឹកនៅកម្ពុជា ជាពិសេស នៅក្នុងខេត្តកោះកុង គឺនាវាចម្បាំងចិន អាចត្រួតពិនិត្យ អាចមើលបិទផ្លូវមិនឱ្យនាវា ណាដែលមិនមែន ជាសម្ព័ន្ធមិត្ត ជាមួយចិនអាចធ្វើដំណើរបានដោយសេរី។ អ៊ីចឹង ចិនមានឥទ្ធិពលខ្លាំង មានប្រៀបដោយសារមានមូលដ្ឋានសឹកនៅ កោះកុង និងរាម។ ទន្ទឹមគ្នាហ្នឹង ហើយចិនច្បាស់ជាដាក់សម្ពោធ ហើយ ហ៊ុន សែន ត្រូវការលុយ ត្រូវការជំនួយ ដើម្បីជួយឱ្យរបបគាត់បាននៅរស់គឺ ត្រូវការចិនបំប៉ន។»
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ការលើកឡើងរបស់លោក សម រង្ស៊ី គឺជារឿងនយោបាយ ដោយសារតែការប្តឹងទៅអង្គការសហប្រជាជាតិ គឺគ្រាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ប៉ុណ្ណោះ៖«អង្គការសហប្រជាជាតិមិនមានសិទ្ធិសម្រេចនៅក្នុងស្វ័យភាពឬ អធិបតីភាពរបស់ប្រទេសណាមួយទេ។ បើសិនជាយើងមើលប្រទេសជប៉ុន ឬប្រទេស ហ្វីលីពិន ឬប្រទេស ដ៏ទៃទៀតដែលគេដាក់មូលដ្ឋានសឹកបរទេសនៅលើទឹកដី របស់ខ្លួននោះ គឺគេមិនដែនសុំការអនុញ្ញាតពីអង្គការសហប្រជាជាតិនោះទេ។ អាហ្នឹង គឺជាការនិយាយដោយភ្លីភ្លើបំផុត»។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ប៉ុន្មានឆ្នាំចុងក្រោយនេះ បានបែរខ្នងដាក់ពួកបស្ចិមប្រទេសកាន់តែខ្លាំង ដោយងារទៅរកការពង្រីកទំនាក់ទំនងលើវិស័យយោធា និងនយោបាយជាមួយប្រទេសចិនវិញ។ ទីក្រុងប៉េកាំងបានផ្ដល់ជំនួយឥតសំណង និងកម្ចីឥណទាន ព្រមទាំងសម្ភារៈបរិក្ខារផ្សេងៗ។ ក្នុងបរិបទបែបនេះ កិច្ចសហប្រតិបត្តិការជាច្រើនរវាងរបបក្រុងភ្នំពេញ និងទីក្រុងប៉េកាំង ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់។ កិច្ចការរវាងប្រទេសទាំងពីរនេះ មានមួយចំនួនត្រូវប្រកាសឱ្យដឹងជាសាធារណៈ ប៉ុន្តែខ្លះទៀតត្រូវរក្សាជាសម្ងាត់ ជាពិសេស រឿងសម្ងាត់នៃការចុះហត្ថលេខាជាមួយចិន ដែលរងការចោទប្រកាន់ថា ប្រទេសចិនកំពុងបង្កើតមូលដ្ឋានកងទ័ពនៅរាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យ សម្លាប់ជនជាតិចិន ២នាក់ នៅភ្នំពេញ
- កម្ពុជាបញ្ជូនជនជាតិចិន១៦នាក់ ទៅប្រទេសចិនវិញ ពាក់ព័ន្ធរឿងចាប់បង្ខាំងមនុស្សជំរិតទារប្រាក់
- អ្នកវិភាគថា ចិនកំពុងស្ទង់ជំហរលោក ហ៊ុន ម៉ាណែត ទាក់ទិននិន្នាការវៀតណាម និងចិន
- អ្នកជំនាញថា គម្រោងបូមខ្សាច់នៅក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន
- សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនម្នាក់បន្ទាប់ពីចាក់ជនជាតិចិនគ្នាឯងស្លាប់នៅខេត្តបន្ទាយមានជ័យ
- គម្រោងសាងសង់ផ្លូវល្បឿនលឿននៅតែបន្តទៅមុខដោយគ្មានឧបសគ្គបើទោះបីជាកម្ពុជាកំពុងប្រយុទ្ធនឹងជំងឺកូវីដ ១៩
- ចិនជូនដំណឹងប្រទេសតាមខ្សែទឹកខាងក្រោមទន្លេមេគង្គពីការកាត់បន្ថយរំហូរទឹកទន្លេ
- ប្រជាពលរដ្ឋរងគ្រោះដីធ្លីជាមួយក្រុមហ៊ុនចិននៅក្នុងខេត្តកោះកុងជំរុញឱ្យអាជ្ញាធរបញ្ចប់ជម្លោះនៅដំណាច់ឆ្នាំ ២០២០
- អាជ្ញាធរកំពង់ស្ពឺឈូសកម្ទេចផ្ទះ និងដំណាំពលរដ្ឋ ៣គ្រួសារដើម្បីអភិវឌ្ឍគម្រោងផ្លូវល្បឿនលឿន
- “ការដាក់ទណ្ឌកម្មរបស់អាមេរិកលើអ្នកជំនួញចិនរកស៊ីនៅកម្ពុជានឹងធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជា”
WELL this animal HUN SEN was owing a lot of supported from China . there are a lot of Chines came to live and controlling their investment but China leader they are invest in politic to build military air port and military sea port . please be aware if any war come up the enemy can come out from every where