សិទ្ធិមនុស្ស
06 មិនា 2021
ទែន សុខស្រីនិត
វីអូអេខ្មែរ

វ៉ាស៊ីនតោន — នៅថ្ងៃសុក្រនេះ ក្រុមអ្នកជំនាញសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) បានប្រតិកម្មធ្ងន់ៗលើសេចក្តីសម្រេចរបស់តុលាការកម្ពុជា ដែលបានកាត់ទោសមេដឹកនាំ ៩ រូប រួមទាំងលោក សម រង្ស៊ី នៃគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយ ឲ្យជាប់ពន្ធនាគាររយៈពេលពី ២០ ឆ្នាំ ទៅដល់ ២៥ ឆ្នាំ។
សេចក្តីប្រកាសព័ត៌មានរួមមួយនៃក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សបួនរូបរបស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចេញផ្សាយថ្ងៃទី៥ ខែមីនា បានរៀបរាប់ថា៖ «យើងមានការរន្ធត់ចិត្ត ចំពោះការកាត់ទោសជនជាប់ចោទឲ្យជាប់ពន្ធនាគាររយៈពេលវែង និងមិនសមាមាត្រដែលខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់»។
ក្រុមអ្នកជំនាញនៃអង្គការ អ.ស.ប ក៏បានគូសបញ្ជាក់រួមគ្នាផងដែរថា៖ «ដំណើរការជំនុំជម្រះទាំងមូល មានភាពមិនប្រក្រតី និងបំពានយ៉ាងច្បាស់ទៅនឹងច្បាប់អន្តរជាតិ រួមទាំងការជំនុំជម្រះដែលមិនបានប្រព្រឹត្តទៅជាសាធារណៈ»។
ក្រុមអ្នកជំនាញទាំង ៤ រូប ដែលក្នុងនោះរួមមានលោកស្រី រ៉ូណា ស្មីត អតីតអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានលើកឡើងដូច្នេះ បួនថ្ងៃបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញសាលក្រមកាត់ទោសកំបាំងមុខ លលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ និងភរិយាគឺលោកស្រី ជូឡុង សូមូរ៉ា ឲ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំម្នាក់ និងកាត់ទោសអ្នកនយោបាយជាន់ខ្ពស់របស់បក្សនេះ ៧ នាក់ទៀត រួមមានលោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទរិទ្ធ លោក ហូ វ៉ាន់ លោក ឡុង រី និងលោក នុត រំដួល ដោយម្នាក់ៗជាប់ពន្ធនាគារចាប់ពី ២០ ឆ្នាំ ដល់ ២ ៥ឆ្នាំ។
ឥស្សរជននយោបាយទាំង ៩ នាក់នេះ ត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ» និង «បទឧបឃាត» ក្រោមមាត្រា ២៧ និងមាត្រា ៤៥១ នៃក្រមព្រហ្មទណ្ឌកម្ពុជា ពាក់ព័ន្ធនឹងគម្រោងធ្វើមាតុភូមិនិវត្តន៍របស់ពួកគេមកកាន់ប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
ពួកគេបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេស បន្ទាប់ពីបក្សប្រឆាំងមួយនេះ ត្រូវបានតុលាការកំពូលកម្ពុជារំលាយចោល កាលពីខែកញ្ញា ឆ្នាំ២០១៧ មុនការបោះឆ្នោតឆ្នាំ ២០១៨ ។ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឈ្នះអាសនៈទាំងអស់ក្នុងរដ្ឋសភា ប៉ុន្តែមិនបានធ្វើឲ្យក្រុមជំទាស់ ដែលខ្លះកំពុងជាប់ឃុំនិងភៀសខ្លួនទៅក្រៅប្រទេសនោះ ទទួលស្គាល់លទ្ធផលនោះឡើយ។
នៅក្នុងពេលប្រកាសសាលក្រម ដែលមានតែវត្តមានមេធាវីតំណាងរដ្ឋាភិបាលកាលពីថ្ងៃច័ន្ទ ទី១ ខែមីនា ក្រុមថ្នាក់ដឹកនាំគណបក្សជំទាស់ ៩ នាក់ ដែលជាជនជាប់ចោទ ក៏ត្រូវបានតុលាការសម្រេចដកហូតសិទ្ធិពលរដ្ឋសំខាន់ៗ រួមមានសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតនិងសិទ្ធិបំពេញការងារជាមន្ត្រីក្របខណ្ឌមុខងារសាធារណៈ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សប្រចាំ អ.ស.ប ក៏បានលើកទឹកចិត្តឲ្យរដ្ឋាភិបាល «ផ្តល់សិទ្ធិធ្វើនយោបាយឲ្យពួកគេឡើងវិញ និងធានាឲ្យគណបក្សនយោបាយទាំងអស់មានឱកាសស្មើគ្នា ដើម្បីចូលរួមក្នុងជីវិតនយោបាយ»។
តុលាការកម្ពុជាតែងតែរងការរិះគន់ថា មានភាពលម្អៀងទៅខាងគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរងការចោទប្រកាន់ពីក្រុមជំទាស់ថា ជាឧបករណ៍មួយរបស់រដ្ឋាភិបាល ក្នុងការបង្ក្រាបលើសំឡេងប្រឆាំងខាងនយោបាយ និងសិទ្ធិមនុស្ស។
សេចក្តីថ្លែងការណ៍របស់អ្នកជំនាញសិទ្ធិមនុស្សនេះចេញផ្សាយ ក្រោយពេលដែលមានភាពចម្រូងចម្រាសនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សប្រចាំឆ្នាំលើកទី ៤៦ នៅសប្តាហ៍នេះរវាងឧត្តមស្នងការសិទ្ធមនុស្សអ.ស.ប និងអ្នកតំណាងកម្ពុជានៅឯ អ.ស.ប ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។
មន្ត្រី អ.ស.ប បានលើកឡើងចំៗអំពីការរឹតត្បិតខាងសេរីភាពនានា ការចុះខ្សោយលំហសេរីភាពសង្គមស៊ីវិលដ៏ធ្ងន់ធ្ងរ ការគ្មានសមាមាត្រនៃសភា ការប្រើប្រាស់អំណាចរដ្ឋដើម្បីរឹតត្បិតសេរីភាពបញ្ចេញមតិ សិទ្ធិប្រមូលផ្តុំតវ៉ាដោយសន្តិវិធី សិទ្ធិជួបប្រជុំ សិទ្ធិទទួលបានព័ត៌មាន និងសិទ្ធិផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ដែលអ្នកពាក់ព័ន្ធរងការបង្ក្រាបចោទប្រកាន់ទោសពីបទព្រហ្មទណ្ឌនោះ។
ប៉ុន្តែ អ្នកតំណាងកម្ពុជាបានថ្លែងការពារស្ថានភាពសិទ្ធិមនុស្សកម្ពុជានិងសេរីភាពនានា៕
Is not it! The law of your country, you used to pardon the traitor Rohna
Smith
Why! You have such a bad idea with other nations
Why do you claim that the trial of traitors is disproportionate and lacks a clear legal basis?
Why do you not know the difference between criminal and political reasons?
OH ..YES even though you English is not that perfect I still understanding what you mean. Rona Smith was not a traitor she has never been and she will not be. of cause Rona Smith was high educated person who international community need her to looking after the poor country like Cambodia. for many decade Cambodia and it nation never known what they call peace . POL POT was a killer regime after that it still be just about the same that really need international community keep an eyes on this country . international investigation is in it way to be fine out about the monster killing regime right now . I knew 2023 election will be another new story world community will not give up to the dirty animal monster that used to lie to every one . the leader that come up from 2023 election will not legitimate without a true opposition party . I also knew 2023 will be some one last judgment to be alive or the end of it life in politic as well as every thing else . please remembers some thing going up it have to come down no matter what. you can run but I do not think you can hiding for too long . the evil will be punishing when his time come and the animal followers will also punish because they are the right hand killer. GOOD luck Cambodia can be the last if we still have SAMDACH EYE ..KBOTH CHEATH , SDACH PEAL>>HUN SEN