សិទ្ធិមនុស្ស
31 មីនា 2021
វីអូអេ ខ្មែរ
វីអូអេខ្មែរ

វ៉ាស៊ីនតោន — គណបក្សសង្រ្គោះជាតិបានរំឭកខួបដល់បាតុករដែលបានស្លាប់ដោយសារការវាយប្រហារគ្រាប់បែកកាលពី២៤ឆ្នាំមុននៅរាជធានីភ្នំពេញដោយបានប្តេជ្ញាបន្តស្វែងរកយុត្តិធម៌ជូនជនរងគ្រោះតាមរយៈយន្តការអន្តរជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះគណបក្សសង្គ្រោះជាតិបានថ្លែងដោយយោងដល់យុទ្ធនាការ «បញ្ចប់និទណ្ឌភាពដើម្បីយុត្តិធម៌នៅកម្ពុជា» ដែលគណបក្សប្រឆាំងនេះដឹកនាំថានឹងអាចរកយុត្តិធម៌ជូនជនរងគ្រោះនិងនាំយកជនល្មើសទៅផ្តន្ទាទោសតាមច្បាប់ជាធរមាន។
សេចក្តីថ្លែងការណ៍បានបន្តថា៖ «គណបក្សសង្គ្រោះជាតិនៅតែបន្តប្តេជ្ញាចិត្តក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះជានិច្ច»។
យុទ្ធនាការបញ្ចប់និទណ្ឌភាពនេះបានចាប់ផ្តើមកាលពីខែកក្កដាឆ្នាំមុន ដោយមានការចុះញត្តិទាមទារតាមអនឡាញ ការចងក្រង «សៀវភៅស» និងការសិក្សាពីលទ្ធភាពឲ្យក្រុមគ្រួសារជនរងគ្រោះដែលបានរត់ភៀសខ្លួនចេញក្រៅប្រទេសដាក់ពាក្យប្តឹងទៅតុលាការក្នុងប្រទេសដែលពួកគេរស់នៅ។
បាតុកម្មដែលដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧ គឺក្នុងគោលបំណងទាមទារឲ្យកែលម្អប្រព័ន្ធតុលាការនិងគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ ប៉ុន្តែត្រូវបានវាយប្រហារដោយគ្រាប់បែកចំនួន៤គ្រាប់និងបានបណ្តាលឲ្យបាតុករស្លាប់ចំនួន១៦នាក់និងរងរបួសយ៉ាងហោចណាស់ជាង១០០នាក់។ នេះបើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស Human Rights Watch។ អង្គការនេះបានថ្លែងដោយយោងរបាយការណ៍របស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI របស់អាមេរិកាំងដែលសន្និដ្ឋានថាគឺមន្ត្រីរដ្ឋាភិបាលកម្ពុជាជាអ្នករៀបចំការវាយប្រហារនោះ។
គណបក្សសង្គ្រោះជាតិបានចោទថារដ្ឋាភិបាលកម្ពុជាមិនបានស្វែងរកជនដៃដល់និងអ្នកបញ្ជាការវាយប្រហារនោះដើម្បីយកមកផ្តន្ទាទោសទេ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជាបានអះអាងប្រាប់វីអូអេកាលពីសប្តាហ៍មុនថាសំណុំរឿងនានាដែលមាននៅក្នុងដៃតុលាការគឺនៅតែរក្សាទុកដដែលមិនបិទបញ្ចប់ទេដោយគ្រាន់តែរកជនដៃដល់មិនទាន់បានហើយការស៊ើបអង្កេតគឺមិនប្រកាន់និន្នាការនយោបាយឡើយ៕
talking about finding justice for those who have been murder is every hart just like looking the needle in the hay stuck . we knew who did all these evil act but right now he is the king you can not touch him. please wait until the Cambodian word said ORS LEAK then every murder cases will come . too bad the Cambodian constitution right now said no law of prosecute any one but we can change any way. CPP can change a lot of law to suit their own need so as Cambodian will also can to prosecute the evil killer .. after all it will be hang in front of public
អាមូស អាភ្លើ ! Anonymous
គឺគណបក្សសង្គ្រោះកាដួយ ។
គណបក្សសង្គ្រោះជាតិ ម៉្រាយអ្ហែងស្អី ?
ព្រោះអញឃើញ អា ស៊ី អាខា អាហូវ៉ាន់ អាអេង ឆៃអ៊ាង ……។ល។
សង្គ្រោះតែកាដួយសោះហ្នឹង !
អាល្ងង់ បើគ្រាន់តែពាក្យប៉ុណ្ណឹង អ្ហែងមិនចេះនិយាយ អ្ហែងឆ្កែសុទ្ធ !
WELL …WELL…WELL you may thing I’m a dog but sorry this dog always riding on MECEDES thirty years ago no need anything no worry
អាចម៍គោ ក្រយ៉ោអ្ហែង បើជិះ MECEDES ពិមុន
មិនមែនអ្ហែង ខួរអន់ជាងឆ្កែទេអាឡប់ !