ដោយ មាន ឫទ្ធិ
2021-04-26
RFA

ពលរដ្ឋនៅតំបន់ក្រហមក្រុងភ្នំពេញខ្លះ ដាច់ស្បៀងជាច្រើនថ្ងៃហើយពុំមានអាជ្ញាធរជួយពួកគាត់។ រូប៖ គេផ្ដល់ឱ្យ
ក្រុមប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ឬតំបន់ក្រហមក្នុងរាជធានីភ្នំពេញលើកឡើងថា ពួកគាត់គ្មានប្រាក់ទិញស្បៀងអាហារហូបចុកអំឡុងពេលនេះឡើយ។
កម្មកររស់នៅបន្ទប់ជួលផ្ទះលេខ១៩៨ ក្រុមទី១ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌស្ទឹងមានជ័យលោក ចាន់ វិច្ឆ័យ ប្រាប់អាស៊ីសេរី នៅព្រឹកថ្ងៃទី២៦ ខែមេសាថា នៅក្នុងអគារស្នាក់នៅជាមួយគាត់មានកម្មករប្រហែល ៣០ នាក់ ដែលអាជ្ញាធរតម្រូវឱ្យពួកគាត់ធ្វើចត្តាឡឺស័កនោះ បានដាច់ស្បៀងជាច្រើនថ្ងៃមកហើយ ពុំមានអាជ្ញាធរណាជួយដល់ពួកគាត់នៅឡើយទេ។ បុរសវ័យ ៣២ ឆ្នាំរូបនេះ បញ្ជាក់ទៀតថា ពួកគាត់ទាក់ទងទៅអាជ្ញាធរមូលដ្ឋានឱ្យជួយផ្ដល់ស្បៀងពួកគាត់ជាច្រើនលើកមកហើយ ប៉ុន្តែអាជ្ញាធរបានត្រឹមធ្វើកំណត់ហេតុហើយត្រឡប់ទៅវិញ ដោយពុំបានដោះស្រាយជូនពួកគាត់នោះទេ៖ «ខ្ញុំនិយាយឱ្យចំតែម្ដងគឺគ្មានទេអំណោយហ្នឹង ឥឡូវសូម្បីតែម្ចាស់ផ្ទះជួលគាត់ចុះទៅសួរខាងគេដែរតែគេអត់ឆ្លើយមកយើងវិញថា បានអំណោយថ្ងៃណាដែរ។ មានគ្រួសារមួយនោះគាត់ដាច់ស្បៀងខ្លាំងគាត់លួចរត់ទៅទាំងយប់ទៅទាំងគ្រួសារ កូន២នាក់ និងប្ដីប្រពន្ធ គាត់ទៅទាំងកូនតូចហ្នឹង គាត់ទៅស្ពឺទៅផ្ទះម៉ែឪគាត់ដើម្បីបានអីហូប។ ពួកខ្ញុំមិនដឹងទៅប្ដឹងអ្នកណា ឬក៏ទៅតវ៉ាអ្នកណាទេ ខ្លាចគេចាប់គេអីក៏សុខចិត្តសំងំអីចឹងទៅ»។

ដូចគ្នានេះដែរ ពលរដ្ឋនៅរស់នៅបន្ទប់ជួលនៅតំបន់ក្រហម ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខលោកស្រី ស៊ឹម ស្រុង ថ្លែងថា លោកស្រីដាច់បាយ ៣ ថ្ងៃហើយ ដោយសារគ្មានប្រាក់ទិញស្បៀងអាហារ ក្រោយពេលអាជ្ញាធរតម្រូវឱ្យលោកស្រីធ្វើចត្តាឡឺស័កនៅក្នុងបន្ទប់ម្នាក់ឯង។ លោកស្រីព្រួយបារម្ភខ្លាចដាច់បាយច្រើនថ្ងៃប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ខណៈនៅពេលនេះលោកស្រីគ្មានកម្លាំងកំហែង ដោយសារហូបមួយថ្ងៃតែមួយពេល ហើយហូបមិនឆ្អែតពេញពោះជិត ១០ ថ្ងៃមកហើយ៖ «ឥឡូវហ្នឹងវាអស់ហ្មង ហើយស្មើនឹងហើយខ្ញុំអត់ទាន់ដាំបាយឬក៏ធ្វើម្ហូបហូបទេ អត់មានទេ។ ឥឡូវកំពុងតែថា ឆាតទៅខ្ចីលុយមិត្តភ័ក្ដិឱ្យគេជួយវេរលុយមកចាយសិន តែឥឡូវឆាតទៅគេមិនទាន់ឃើញតបមកវិញទេ។ នៅពេលអត់មានអង្ករ អត់មានម្ហូបអីចឹងលក្ខណៈហូបក្នុងមួយថ្ងៃខ្ញុំហូបតែម្ដងទេ ដល់ពេលល្ងាចខ្ញុំសុខចិត្តដេកអត់ ព្រោះគិតថា យើងអត់ធ្វើការ។ និយាយទៅពិបាកណាស់ និយាយមួយមាត់ទៅខ្ញុំសុំឱ្យបងជួយខ្ញុំផង ព្រោះឥឡូវហ្នឹងវាអត់មានអីហូប»។
អាស៊ីសេរីមិនអាចទាក់ទងអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដើម្បីសុំអត្ថាធិប្បាយជុំវិញពីការអត់ឃ្លានរបស់ប្រជាពលរដ្ឋនេះបានទេ នៅថ្ងៃទី២៦ ខែមេសា ដោយអ្នកលើកទូរស័ព្ទមិននិយាយ។
ប៉ុន្តែអភិបាលរងរាជធានីភ្នំពេញលោក កើត ឆែ បានប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី២៦ ខែមេសាថា អាជ្ញាធរក្រុងភ្នំពេញកំពុងរៀបចំស្បៀងអាហារចែកជូនប្រជាពលរដ្ឋនិងកម្មករ ចំនួន ១ម៉ឺន គ្រួសារនៅតំបន់បិទខ្ទប់នោះហើយ។
ទោះជាយ៉ាងណា ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ លើកឡើងថា អំឡុងពេលបិទខ្ទប់នេះអាជ្ញាធរគួរតែផ្ដល់ស្បៀងអាហារជូនដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមកម្មករដែលស្នាក់នៅបន្ទប់ជួល ឱ្យបានដល់ដៃគ្រប់គ្នា។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា ក្រុមកម្មករទាំងនោះភាគច្រើនក្រីក្រ ហើយកំពុងធ្វើចត្តាឡឺស័ក មិនអាចចេញទៅប្រកបមុខរបរឬទៅទិញស្បៀងអាហារនៅខាងក្រៅបានឡើយ។ លោកបន្ថែមថា យ៉ាងហោចណាស់មានក្រុមកម្មករប្រហែល ៥ពាន់ នាក់ (៥.០០០) បានជាប់គាំងនៅក្នុងតំបន់បិទខ្ទប់នោះ ក្នុងនោះមនុស្សប្រមាណ ៨០ ភាគរយមិនទាន់បានទទួលស្បៀងពីអាជ្ញាធរនៅឡើយទេ៖ «ឃើញគាត់កំពុងតែអត់ហ្នឹងទៅយកឱ្យគាត់ផ្ទាល់ៗទៅ កុំឱ្យតែមានសៀវភៅគ្រួសារទាល់តែកត់ឈ្មោះមុនអីចឹងម៉េចកើត ហើយកត់ឈ្មោះទាល់តែមានសៀវភៅគ្រួសារប័ណ្ណស្នាក់នៅទៀត សួរថាពួកយើងផ្ទះជួលតើសង្ឃឹមអី ជួលបន្ទប់គេហ្នឹង។ អីចឹងជាចំណុចសំខាន់ចែកស្បៀងដោយផ្ទាល់តែម្ដង ។ បាទ! ប៉ះពាល់ធ្ងន់ធ្ងរទី១សុខភាពផ្លូវចិត្តទី២សុខភាពផ្លូវកាយអាហារប្រចាំថ្ងៃហ្នឹងតែម្ដង។យន្តការរបស់រដ្ឋ ដើម្បីឱ្យទទួលយកបានត្រូវគិតទាំងសួតត្រូវគិតទាំងក្រពះ ក្រពះល្អមានអាហារហូបចុកគ្រាប់គ្រាន់ក៏អាចសុខភាពល្អហើយអាចទប់ស្កាត់កូវីដ១៩បានដែរ»។

អាជ្ញាធររបបក្រុងភ្នំពេញ បានបិទខ្ទប់តំបន់ខ្លះនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល អស់រយៈពេលជាងពីរសប្តាហ៍មកហើយ។ អាជ្ញាធរបានដាក់តំបន់បិទខ្ទប់ជាតំបន់ក្រហម មិនឲ្យពលរដ្ឋចេញពីផ្ទះនោះទេ ក្រោមហេតុផលដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ កាលពីថ្ងៃទី២៥ ខែមេសា អភិបាលរាជធានីភ្នំពេញ បានប្រកាសថា នឹងបន្តបិទខ្ទប់រហូតដល់ចុងខែមេសា ហើយអាចនឹងបន្តទៅមុខទៀត ប្រសិនបើស្ថានការណ៍ជំងឺកូវីដ១៩មិនបានធូរស្រាល។
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលយល់ថា ការផ្ដល់ស្បៀងអាហារដល់ពលរដ្ឋយឺតយ៉ាវនេះ ដោយសាររដ្ឋាភិបាល គ្មានវិធានការច្បាស់លាស់ និងធ្វើតែតាមអារម្មណ៍នឹកឃើញ ជាពិសេសវិធានការផ្ដោតតែលើការរឹតបន្តឹងសិទ្ធិសេរីភាព និងការដាក់ទោសទណ្ឌលើពលរដ្ឋ ។ បន្ថែមពីនេះអាជ្ញាធរមិនបានជូនដំណឹងដល់ពលរដ្ឋជាមុន ធ្វើឱ្យពិបាកត្រៀមខ្លួនអនុវត្ត និងសម្របខ្លួនទៅតាមស្ថានការណ៍ឱ្យបានទាន់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនៅក្នុងតំបន់ក្រហមរិះគន់វិធានការអាជ្ញាធរឱ្យពួកគាត់ទៅប្រមូលផ្តុំគ្នាធ្វើតេស្តសំណាក
- ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់៥៦នាក់ បន្ទាប់ពីអ្នកជំងឺប្រាំពីរនាក់ទៀតបានស្លាប់
- ពលរដ្ឋក្រីក្រក្នុងក្រុងសៀមរាបស្នើសុំស្បៀង ក្នុងគ្រាបិទខ្ទប់សង្កាត់ចំនួន៣ក្នុងក្រុង
- អ្នកជំងឺកូវីដម្នាក់ទៀតស្លាប់និងមានករណីឆ្លងថ្មីជិត ៣០០នាក់
- លោក សម រង្ស៊ី ថាកត្តាប្រសិទ្ធភាពនិងសុវត្ថិភាពទើបលោកគាំទ្រឲ្យពលរដ្ឋខ្មែរនាំគ្នាចាក់វ៉ាក់សាំងចិន
- មន្រ្តីសង្គមស៊ីវិលថាអាជ្ញាធរគួរប្រើវិធានការអប់រំជាជាងវិធានការផ្លូវច្បាប់លើការបង្ហោះសារតាមបណ្ដាញសង្គមទាក់ទងរឿងចាក់វ៉ាក់សាំងកូវីដ១៩
- លោក ហ៊ុន សែន ព្រមានបណ្ដេញអ្នកណាដែលមិនព្រមស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចេញពីក្របខ័ណ្ឌមន្រ្តីរាជការ
- ក្រុមសង្គមស៊ីវិលជាង១០០ស្ថាប័នស្នើរដ្ឋាភិបាលជួយអន្តរាគមន៍ពលរដ្ឋរឿងផ្អាកបង់ប្រាក់ធនាគាររយៈពេល៣ខែអំឡុងវិបត្តិកូវីដ
- សង្គមស៊ីវិលស្នើអាជ្ញាធរស៊ើបអង្កេតស៊ីជម្រៅរឿងពលករម្នាក់ស្លាប់ពេលធ្វើចត្តាឡីស័កនៅខេត្តបាត់ដំបង
- អ្នកឃ្លាំមើលសិទ្ធិការងារថា ការព្រមានបញ្ឈប់កម្មករដោយសារមិនព្រមចាក់វ៉ាក់សាំង គឺខុសនឹងគោលការណ៍ស្ម័គ្រចិត្ត
please stop saying we Cambodian over sea ran out of the country without any reason . all Cambodian cam to any Democracy country after 1975 to 1979 was not run away Cambodian but they have no choice . after 1979 you can see some of them are sourly run away from Cambodia. I think it is normal when people have no confident of living with the regime leader like HUN SEN dictatorship. the evil who acting himself of being a good GOD saving his people can be question after so many decade of he is in powers . evil was always fake no one can grand to be 100% as what they stated . I also knew evil will have his own day soon you will see . please trying not to love so much and not to hated too much after you find out every thing. I tell you what Cambodian over sea still support our people and the nation our tear are drop after we saw any bad situation
please stop saying we Cambodian over sea ran out of the country without any reason . all Cambodian cam to any Democracy country after 1975 to 1979 was not run away from Cambodia but they have no choice . after 1979 you can see some of them are sourly run away from Cambodia. I think it is normal when people have no confident of living with the regime leader like HUN SEN dictatorship. the evil who acting himself of being a good GOD saving his people can be question after so many decade in powers . evil was always fake no one can grand to be 100% as what they stated . I also knew evil will have his own day soon you will see . please trying not to love so much and not to hated too much after you find out every thing. I tell you what Cambodian over sea still support our people and the nation our tear are drop after we saw any bad situation
one mare AH CHESSTU was so CHESS then any one in CPP or any one in the world even the king