ដោយ អាស៊ីសេរី
2021-05-11
RFA

លោក ហ្វ៊ីល រ៉ូប៊ើតសុន (Phil Robertson) នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍វ៉ច្ឆ (Human Rights Watch)។ រូប៖ RFA
មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ថាជំងឺកូវីដ-១៩ បានឆ្លងរាលដាលដល់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារក៏ដោយសារតែរដ្ឋាភិបាលមិនអើពើចំពោះក្តីកង្វល់ និងសារអំពាវនាវរបស់អង្គការសង្គមស៊ីវិល ដែលបានស្នើឲ្យរដ្ឋាភិបាល ចាត់វិធានការបន្ទាន់លើរឿងនេះ។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ើតសុន (Phil Robertson) ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១១ ខែឧសភា ថាជារឿងគួរឲ្យសោកស្ដាយដែលសំឡេងអំពាវនាវរបស់អង្គការសង្គមស៊ីវិលដែលទទូចឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាអ្នកទោសជាពិសេសបញ្ហាចង្អៀតណែននៅក្នុងពន្ធនាគារ បែរជាត្រូវរដ្ឋាភិបាល ធ្វើមិនដឹងមិនឮ រហូតគ្រោះថ្នាក់នេះ ឥឡូវកើតឡើងជាយថាហេតុហើយ។ លោកថា ទាល់តែទឹកដល់ច្រមុះ ទើបរដ្ឋាភិបាល ភ្ញាក់ខ្លួនចាប់ផ្តើមប្រវេប្រវាចាត់ការរឿងនេះ។
ទោះជាយ៉ាងនេះក្ដីលោក ហ្វ៊ីល រ៉ូប៊ើតសុន ថានៅពេលឃើញមានសញ្ញាវិជ្ជមានខ្លះ ដែលរដ្ឋាភិបាលមានផែនការធ្វើតេស្តរកជំងឺកូវីដ-១៩ លើអ្នកទោសនៅទូទាំងប្រទេស ក្រោយផ្ទុះការឆ្លងជំងឺកូវីដ-១៩ ដល់អ្នកទោសនៅពន្ធនាគារខេត្តព្រះសីហនុ។ ប៉ុន្តែលោកថា ចំណាត់ការត្រឹមប៉ុណ្ណឹង នៅតិចតួចស្តួចស្តើងណាស់។ លោកស្នើឲ្យរដ្ឋាភិបាលធ្វើច្រើនជាងនេះពោលគឺត្រូវអនុវត្តវិធានការបន្ទាន់ ដោយដោះលែងអ្នកទោស ដែលងាយរងគ្រោះដោយសារជំងឺកូវីដ-១៩នេះ ដូចជាស្រ្តីមានផ្ទៃពោះ ស្រ្តីមានកូននៅជាមួយ មនុស្សចាស់ ឬអ្នកទោសជាជនពិការ។
មិនតែប៉ុណ្ណោះ លោកបន្ថែមថា ក្នុងកាលៈទេសៈបែបនេះ រដ្ឋាភិបាលគួរតែចាត់វិធានការមួយជំហានទៀត ដោយកំណត់អ្នកទោសជាក្រុមអាទិភាព ដើម្បីទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុនគេផង។ ជាចុងក្រោយលោករម្លឹកមេដឹកនាំកម្ពុជា ឲ្យព្រមទទួលស្គាល់ការពិតថា ពន្ធនាគារដែលចង្អៀតណែន គឺជាកត្តាដែលនាំទៅរកគ្រោះមហន្តរាយក្នុងការចម្លងជំងឺកូវីដ-១៩ ព្រោះស្ថានភាពបែបនេះ ងាយនឹងធ្វើឲ្យការរីករាលដាលនៃជំងឺនេះ ផ្ទុះឡើងលឿន និងមិនអាចគ្រប់គ្រងបាន បើរដ្ឋាភិបាលមិនចាត់ការឲ្យបានត្រឹមត្រូវពីពេលឥឡូវនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ចុម ! អា ,ហ្វ៊ីល រ៉ូប៊ើតសុន ?
អាពូជសំផឹងនេះ អត់ឃើញព៏ត៍មាន ដែលគេចាក់វ៉ាក់សាំងឲ្យអ្នកទោសទេ ?
WOW…AH CHHKOUTH NESS KANNTE CHHOUTH HEIY in the free country they care about people who living in large group no matter they are prisoners or in industry that have too many people working together . in the free country they give that shot to the older first and the people living in large group first AH..CHHKOUTH . the free nation they are too smart if all those people spreading Covid 19 they will die together quicker they can not protect even no one. HE tell HUN SEN the easy way is just kill them all because HUN SEN just about forget how to kill people all he do was to put people in jail right now. so sad why this SO SOCHEATH is so CHHKOUTH