ដោយ ម៉ៅ សុធានី
2021-05-16
RFA

រូបភាពក្រុមគ្រួសារសាច់ញាតិសកម្មជនសង្គម និងយុវជនបរិស្ថានអំពាវនារដល់រដ្ឋាភិបាលផ្ដល់យុត្តិធម៌ដោះលែងសាច់ញាតិរបស់ពួកគេវិញ។ រូបពីហ្វេសប៊ុក
សាច់ញាតិស្ត្រីសកម្មជនបរិស្ថានដែលកំពុងជាប់ឃុំ ស្នើឱ្យសាធារណជនជួយទាមទារយុត្តិធម៌ជូនអ្នកហ៊ានចេញមុខការពារប្រយោជន៍សង្គមផង។ សំណើនេះ ធ្វើឡើងបន្ទាប់ពីសាធារណជន និងមន្ត្រីរដ្ឋាភិបាលចេញមុខស្វែងរកយុត្តិធម៌ឱ្យពិធីការិនីទូរទស្សន៍មួយក្នុងក្តីក្តាំរឿងបៀតបៀនផ្លូវភេទ មន្ត្រីសង្គមស៊ីវិលទទូចដល់អាជ្ញាធរឱ្យដោះលែងសកម្មជនទាំងនោះឱ្យមានសេរីភាពឡើងវិញ។
គ្រួសារសកម្មជនបរិស្ថាន ដែលកំពុងជាប់ឃុំ ថា សាច់ញាតិពួកគេបានចូលរួមការពារធនធានធម្មជាតិ និងបរិស្ថាន ដូច្នេះសាធារណជន និងមន្ត្រីរដ្ឋាភិបាលគួរតែជួយទាមទាររកយុត្តិធម៌ដល់ពួកគេផងដែរ។
ម្តាយសកម្មជនខ្មែរថាវរៈលោកស្រី ឈឿន ដារ៉ាវី គឺលោកស្រី ថាច់ ធីតា ថ្លែងថា កន្លងមកកូនលោកស្រីបានចេញមុខការពារបរិស្ថាន ធនធានធម្មជាតិ និងការពារយុត្តិធម៌សង្គម ដើម្បីប្រយោជន៍សាធារណៈ ប៉ុន្តែកូនលោកស្រីទទួលរងការធ្វើទុក្ខបុកម្នេញ ឃុំខ្លួន ចោទប្រកាន់ ពីសំណាក់រដ្ឋាភិបាលទៅវិញ។ លោកស្រីយល់ថា រដ្ឋាភិបាលគួរចេញមុខដោះស្រាយ និងគាំទ្រ សកម្មភាព មនសិការរបស់យុវជនដែលស្រឡាញ់ប្រទេសជាតិ៖ «រដ្ឋាភិបាលគួរតែជួយគាត់ គាំទ្រគាត់ ព្រោះការងាររបស់គាត់មិនមានអ្វីធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ឬក៏បង់ខាតអីសម្រាប់ប្រទេសកម្ពុជាសោះ រដ្ឋាភិបាលគួរតែជួយដើម្បីលើកទឹកចិត្តឱ្យខ្មែរយើងមានមនសិការ គិតគូរស្រឡាញ់ទឹកដី ស្រឡាញ់ប្រទេសជាតិ»។
ស្រដៀងគ្នានេះដែរ ប្អូនស្រីសកម្មជនខ្មែរថាវរៈ កញ្ញា សូ មេត្តា គឺ កញ្ញា អេង វណ្ណឌី លើកឡើងថា បងស្រីរបស់កញ្ញាក៏ជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីច្រើននាក់ទៀត ដែលទទួលរងអំពីអយុត្តិធម៌ពីអាជ្ញាធរដែរ ខណៈរូបគាត់បានធ្វើសកម្មភាពដើម្បីយុត្តិធម៌សង្គម។ កញ្ញាចង់ឃើញសាធារណជនផ្តោតអារម្មណ៍ និងឈឺឆ្អាលករណីបងស្រីកញ្ញាផង ព្រោះគាត់កំពុងជាប់ឃុំដោយអយុត្តិធម៌៖ «ចង់ស្នើសុំឱ្យប្រជាពលរដ្ឋខ្មែរជួយលើកតម្កើងយុវជន អ្នកស្នេហាជាតិអ្នកទាំងអស់គ្នាហ្នឹង ដើម្បីលើកស្ទួយ គាំទ្រគាត់ ហើយជួយកម្លាំងចិត្ត ជួយឱ្យគាត់មានឆន្ទៈកាន់តែខ្លាំងជាងហ្នឹង ឱ្យពួកគាត់ងាកមកមើលសូមឱ្យរដ្ឋាភិបាល តុលាការទំលាក់ចោលការចោទប្រកាន់គាត់ទាំងអស់គ្នា»។
ដូចគ្នានេះដែរ ប្អូនស្រីសកម្មជនមាតាធម្មជាតិ កញ្ញា ឡុង គន្ធា គឺ កញ្ញា ឡុង សុខស្រីលីន ប្រាប់អាស៊ីសេរីថា បងស្រីកញ្ញាគឺជាស្ត្រីដែលហ៊ានចេញមុខតវ៉ាការពារផលប្រយោជន៍សង្គម បែរជាត្រូវតុលាការ ផ្ដន្ទាទោសដាក់ពន្ធនាគារទៅវិញ។ កញ្ញាទទូចដល់សាធារណជន ជួយទាមទាររកយុត្តិធម៌ដល់បងស្រីកញ្ញាផង៖ «គាត់រងនូវភាពអយុត្តិធម៌ ហើយចង់ឱ្យឆាប់ដោះលែងគាត់មកវិញ ព្រោះអីរឿងដែលគាត់ធ្វើគឺវាអត់មានអីខុសទៅនឹងច្បាប់ទេ ហើយសង្ឃឹមថា ប្រជាពលរដ្ឋ ជួយលើកទឹកចិត្តគាត់ ជួយខ្វាយខ្វល់រឿងហ្នឹងដូចជារឿងតារាគាត់គឺជាស្ត្រី ហើយបងខ្ញុំក៏ជាស្ត្រី ហើយគាត់ក៏ជាយុវជនដែលធ្វើការដើម្បីបរិស្ថានដែរ»។
ការអំពាវនាវរបស់គ្រួសារស្ត្រីសកម្មជនទាំងនេះ ធ្វើឡើងបន្ទាប់ពីសាធារណជន បាននាំគ្នាទាមទាររកយុត្តិធម៌ជូនដល់ពិធីការនីទូរទស្សន៍កញ្ញា មាន ពេជ្ររីតា ដែលកំពុងមានក្តីក្តាំជាមួយឧកញ៉ាមួយរូប ដែលនាងចោទថា បានបៀតបៀនផ្លូវភេទលើរូបនាង។ ករណីនេះបានផ្ទុះការចាប់អារម្មណ៍ខ្លាំងតាំងពីមជ្ឈដ្ឋានអ្នកប្រើប្រាស់ហ្វេសប៊ុក មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីរដ្ឋាភិបាល រហូតដល់ក្រុមមេធាវីលោក ហ៊ុន សែន បានចេញមុខជួយការពារក្តីដល់រូបនាងផងដែរ។
តាមពិតការបៀតបៀនផ្លូវភេទ និងរូបរាងកាយនេះ ក៏បានកើតឡើងលើស្ត្រីដែលជាសកម្មជនខ្មែរថាវរៈ គឺកញ្ញា សូ មេត្តា និងយុវតីមួយចំនួនទៀតដែរ។ ពួកគេចោទថា ក្រុមអាជ្ញាធរ និងសន្តិសុខសាលារាជធានីភ្នំពេញនោះឯង ជាអ្នកប្រព្រឹត្ត អំឡុងពេលបង្ក្រាបការប្រមូលផ្តុំរបស់ពួកគេ។ ពួកនាងបាននិយាយរឿងនេះជាសាធារណៈ និងទាមទារឱ្យមានការអនុវត្តច្បាប់លើជនប្រព្រឹត្ត។ ប៉ុន្តែករណីបៀតបៀនទាំងនេះ ហាក់មិនត្រូវបានចាប់អារម្មណ៍ ឬចេញមុខឈឺឆ្អាលខ្លាំងពីអ្នកពាក់ព័ន្ធនោះទេ។
ជុំវិញរឿងនេះ អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់ និងជាអ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ស ស៊ីណែត បកស្រាយថា បេសកកម្មរបស់ក្រសួងកិច្ចការនារី ផ្ដោតលើស្ត្រី ប៉ុន្តែមិនមែនស្ត្រីគ្រប់រូបដែលមានបញ្ហាក្រសួងត្រូវជួយគ្រប់រឿងនោះទេ។ លោកស្រីបញ្ជាក់បន្តថា ស្ត្រីរងគ្រោះគ្រប់រូបមានសិទ្ធិដាក់ពាក្យបណ្តឹងស្វែងរកយុត្តិធម៌នៅតាមស្ថាប័នពាក់ព័ន្ធបាន ប៉ុន្តែអ្នកស្រីបដិសេធឆ្លើយសំណួរថា តើហេតុអ្វីរដ្ឋាភិបាលមិនជួយអន្តរាគមន៍លើស្ត្រីសកម្មជនបរិស្ថាន និងសង្គមដែលកំពុងជាប់ពន្ធនាគារដូចករណីថ្មីៗនេះ? អ្នកបកស្រាយខ្លីថា បេសកកម្មរបស់ក្រសួងកិច្ចការនារីមានដែនកំណត់៖ «មិនមែនមានន័យថា ស្ត្រីគ្រប់រូបឱ្យតែទទួលរងគ្រោះ សុទ្ធតែក្រសួងមានតួនាទីក្នុងការជួយដោះស្រាយទាំងអស់នោះទេ ដែនវិសាលភាពទទួលបន្ទុករបស់ក្រសួងដែរ អ៊ីចឹងសម្រាប់ករណីហ្នឹងសួរសំនួរហ្នឹងមកទាក់ទងនឹងបរិស្ថាន និងសកម្មជន ខ្ញុំគិតទុកឱ្យខាងក្រសួងសាមីជួយក្នុងការសម្របសម្រួលធ្វើយ៉ាងម៉េច ក្នុងការស្វែងរកយុត្តិធម៌ ក៏ដូចទាក់ទងជាមួយនឹងសាមីខ្លួនឯងតែម្តងក្នុងការស្វែងរកការអន្តរាគមន៍»។
ទោះជាយ៉ាងណា ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា ក្រុមស្ត្រីសកម្មជនបរិស្ថាន និងសង្គមទាំងនោះ បានចូលរួមចំណែកបម្រើការងារសង្គម និងជួយការពារបរិស្ថាន ដូច្នេះអាជ្ញាធរគួរដោះលែងពួកគេឱ្យមានសេរីភាពវិញ។ លោកមើលឃើញថា ប្រជាពលរដ្ឋភាគច្រើនយល់ច្បាស់អំពីរឿងអយុត្តិធម៌សង្គម ប៉ុន្តែករណីនេះធ្វើឱ្យពួកគាត់មិនអាចសម្ដែងចេញសាធារណៈ ដោយសារការរឹតត្បិត និងបិទសិទ្ធិសេរីភាពពីអាជ្ញាធររដ្ឋាភិបាល៖ «គិតថា មានប្រជាពលរដ្ឋខ្មែរច្រើនណាស់ ដែលគេមានបេះដូងក្នុងចូលរួមនៅក្នុងរឿងហ្នឹង ប៉ុន្តែរឿងនេះគឺជារឿងមួយដែលមិនអាចសម្ដែងចេញបាន ដោយសារតែរឿងមានការរឹតត្បិត មានការកៀបសង្កាត់ ខ្ញុំគិតថាទោះបីគាត់ធ្វើក្នុងស្ថានភាពមិនទាន់សម ឬមិនទាន់ត្រូវតាមចិត្តរដ្ឋាភិបាល រដ្ឋាភិបាលមិនត្រូវចាប់គាត់ មិនត្រូវដាក់ទោសទណ្ឌគាត់ទេ គឺថារដ្ឋាភិបាលត្រូវចេញមុខមកពន្យល់ប្រជាពលរដ្ឋឱ្យគេយល់វិញ ជាជាងទៅចាប់»។
សកម្មជនមាតាធម្មជាតិ កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី បានជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេលជាង ៨ខែហើយ។ តុលាការក្រុងភ្នំពេញបានកាត់ទោសពួកគេ ឱ្យជាប់ពន្ធនាគារ១៨ខែ និងពិន័យប្រាក់ចំនួន៤លានរៀល។ ចំណែកសកម្មជនខ្មែរថាវរៈលោកស្រី ឈឿន ដារ៉ាវី និងកញ្ញា សូ មេត្តា វិញ ពួកគេកំពុងជាប់ឃុំ រង់ចាំសវនាការ។ តុលាការបានចោទក្រុមស្ត្រីសកម្មជនទាំងនេះ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប៉ុន្តែក្រុមអ្នកការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានចាត់ទុកថា នេះជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមិនត្រឹមត្រូវ។ ពួកគេទាមទារឱ្យរបបលោក ហ៊ុន សែន ដោះលែងស្ត្រីសកម្មជនទាំងនេះវិញ ដើម្បីឱ្យពួកគេអាចវិលមកធ្វើការងារសង្គម និងការពារបរិស្ថានដូចដើមឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
all these young have done nothing wrong instate they love their country and they are the owner of this country. I did not understand why HUN SEN the blind evil leader never see what was good for his nation . I know sooner or later this evil leader will be gone from this sad nation . KAMPOUCHEA should change it’s name to some thing else please be considering why this name was so bad . please translated the word KAMPOUCHEA in to three part what is the word KAM mean POUCH…CHEA …mean . I knew this nation was in the hand of communist never ending . look at this HUN SEN regime his mouse said he love democracy but his mind always communist . from POL POT to HUN SEN this nation have nothing else beside the name every thing will be over in the near future. all Cambodian have to rising up to save their country if not soon there will be no more country call KAMPOUCHEA
ហាស ! ហាស ជូនចម្រៀងមួយបទ ប្រាប់ពួកកាកសំណល់ បក្សសង្គ្រោះផេះ !
ជឿអាសមរង្ស៊ី ជឿឆ្កែល្អជាង !
***
I-កុហកៗ អាក្រក់ជួរជាតិ រឿងអាសុីឆ្លៀត ធ្វេីយុទ្ធនាការ
លក់ប័ណ្ណយកលុយ ប័ណ្ណនាឡិកា បានលុយចូលបារ
ផុសសារសំញ៉ែង ។
II- កុហក អាសុីកុហក តែងរឿងកុហក បោកប្រាសគេឯង
លក់ប័ណ្ណយកលុយ អះអាងបែបខែង ជួយខ្មែរគ្នាឯង
ជួបគ្រោះកូវីដ ។
R-បោកប្រាស ច្បាស់ណាស់ជាស្នៀត អាសុីត្រីងៀត
ងាប់ហេីយឆ្លៀតពង ពងវាពងរុយ សុីកេីតរោគឆ្លង
ពងបោកច្រេីនដង អ្នកសុីឆ្លងឈឺ ។
III- កុំជឿ អាសុី អត់បានការទេ ជឿវាមានតែ ជួបក្តីវេទនា
ជឿវា ជឿឆ្កែ ប្រសេីរជាងវា វាអន់ជាងឆ្កែ ជឿអស់ស្រូវពូជ៕
បោករស់តខែ !
***
I-ប័ណ្ណនាឡិកាអាស្វាកំសត់ រង្ស៊ីខ្ចាត់ព្រាត់ក្បត់ជាតិប្រជា
អាស្វាកំសត់បោកប្រាសឥតល្ហែ ពូជដូនតាវាពូជបោកតដូន។
II-ស្វាកញ្ចាស់សមរង្សុីកាយកំសត់ កោនជិវិតជ្រកពួនប្រាណក្នុងដីគេ
ដីបារាំងរស់មិនស្រួលគ្មានការងារ ច្បាស់ជួបគ្រាសោយ
វិយោគកាយសម្រាម។
R-ដេីម្បីរស់ទោះសំណល់ក៏ត្រូវសុី កាយវក់វីធុងសម្រាមរកគ្រឿងឆី
ស្វាដាច់យ៉ៃត្រូវបែបនេះធ្វេីដូចគ្នា គ្មានជ្រេីសទេត្រូវប្រថុយ
ទេីបរស់បាន ។
III-គ្រឿងសំណល់មិនមានសល់ព្រោះកូវីដ បែបនេះទៀតច្បាស់មិនរស់ព្រោះអត់សុី
ត្រូវតែបោកទេីបបានសុីរស់តខែ តាមវិធីលក់ក្រដាសប័ណ្ណនាឡិកា ៕
នយោបាយសង្កេីច
របស់សមរង្សុី បរាជ័យ!
***
ប៉ុន្មានថ្ងៃកន្លងមកនេះ នយោបាយសត្វសង្កេីចរបស់សមរង្សុី
បានបង្កេីតឡេីងក្រោមឈ្មោះយុទ្ធនាការ ប័ណ្ណនាឡិការ
សមរង្ស៊ី ដេីម្បីសាកល្បងរៃអង្កៀសប្រាក់ ពីអតីតសមាជិក
សមាជិកាគណបក្សសង្គ្រោះជាតិ សម្រាប់ជាការសាកល្បង
ស្ទាបស្ទង់មេនីលទំហំនៃការគាំទ្រអតីតសមាជិកគណបក្ស
សង្គ្រោះជាតិផង ដែលប្រសិនទំហំនៃការគាំទ្រស្ថិតនៅក្នុង
ទម្រង់ច្រេីនដូចសមរង្សុីនិយាយថាមានរាប់មុឺន សែន លាន
នាក់នោះ នោះទំហំថវិកាដែលប្រមូលបានក៏មានចំនួនច្រេីន
លានដុល្លារដែរ។ នេះបេីយកតួលេខមានការគាំទ្រ១លាននាក់
គុណនឹង៥ដុល្លារ គឺស្មេី ៥លានដុល្លារ ។
ទំហំទឹកប្រាក់នេះ បេីទោះបីមិនមានទំហំទឹកប្រាក់ដែល
សប្បុរសជនបានបរិច្ចាគចូលរួមជាមួយសម្តេចតេជោ
ហ៊ុនសែន ក្នុងយុទ្ធនាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ
នៃខេត្តកណ្តាល បង្ការការឆ្លងរាលដាលជម្ងឺកូវីដ១៩ ក្នុងទ្រង់ទ្រាយធំ
សម្រាប់ការចំណាយលេីការទិញស្បៀងទំនុកបម្រុងបងប្អូនប្រជាពលរដ្
ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ក្តី ក៏សមរង្ស៊ី អាចនៅមានឱកាសតថ្លៃ
ក្នុងសហគមអន្តរជាតិ ពីអ្វីដែលសមរង្ស៊ីអាចអះអាងថា គណបក្សសង្គ្រោះ
ជាតិ គឺស្ថិតនៅក្នុងដួងចិត្តប្រជាជនកម្ពុជាជិតកន្លះនគរ
នៃប្រជាជនដែលមានសិទ្ធិបោះឆ្នោតផងដែរ ។
តែថា ក្តីសង្ឃឹមរបស់សមរង្សុីនៅពេលនេះ ត្រូវរលាយខ្សុរ
ដូចអំបិលត្រូវទឹក ។ អ្នកបរិច្ចាគលុយដេីម្បីទិញប័ណ្ណនាឡិកា
របស់សមរង្ស៊ី គឺមានត្រឹមមនុស្សប៉ុន្មាននាក់ ដែលបាមកនចូលរួម
ក្នុងការជួបជុំជាមួយសមរង្សុីតែប៉ុណ្ណោះ ។ គឺបានលុយតែប្រមាណជាង
១ពាន់ដុល្លារ ដែលសុទ្ធជាប្រាក់អ្នកយកមុខ យកមាត់ទិញប័ណ្ណនាឡិកា
លេីតម្លៃកំណត់ គឺខ្លះជូនទៅ
សមរង្ស៊ី ៥០ដុល្លារ ១០០ ដុល្លារ នេះបេីតាមប្រភពច្បាស់
ការដែលបានផ្តល់ព័ត៍មានមកពីទីនោះ ។
នយោបាយសង្កេីចលក់ប័ណ្ណនាឡិការបស់សមរង្សុីនៅពេលនេះ
ហាក់ត្រូវបានបញ្ចប់ ជាមួយការបិទបបូរមាត់
អំណួតរបស់សមរង្ស៊ីសម្រាប់យុទ្ធនាឡិការលក់ប័ណ្ណ
នាឡិកា ដែលជាក្តីសង្ឃឹមក្នុងការលេីកមុខមាត់សមរង្ស៊ី
ឡេីងវិញផង នឹងបានលុយចាយវាយដេីម្បីបន្តនយោបាយ
អារិភាពជាមួយជាតិប្រជាជនកម្ពុជាបន្តទៀតផង ។ ព្រោះថា
វាត្រូវបរាជ័យទាំងស្រុង មិនខុសអី ពីយុទ្ធនាការ បញ្ចប់
និទណ្ឌភាព តាមរយះការសុំស្នាមមេដៃ ដែលរៀបរៀង
ឡេីងដោយសមរង្សុីនោះទេ ។
ប្រជាជនកម្ពុជា ដែលស្គាល់ច្បាស់ពីក្រយ៉ៅសមរង្សុីដែល
ជាជនបោកប្រាស់ ជាជនក្បត់ជាតិ ជាអម្បូរជនក្បត់ជាតិ
មិនបានផ្តល់នូវការគាំទ្រចំពោះយុទ្ធនាការដែលរៀបរៀង
ដោយសមរង្សុីនោះឡេីយ។ នេះរាប់ទាំងបងប្អូនអតីតគណបក្ស
សង្គ្រោះជាតិ
ដែលធ្លាប់លង់ខ្លួនចាញ់ការបោកប្រាស របស់ពួកមេដឹកនាំ
នៃគណបក្សនេះផងដែរ ។
សរុបសេចក្តីមក ក្តីសង្ឃឹមដែលសមរង្ស៊ីចង់ឲ្យអន្តរជាតិ
បានជួយខ្លួនឲ្យបានវិលត្រឡប់មកចូលរួមក្នុងឆាក
នយោយវិញ តាមរយះការបង្ហាញនូវកម្លាំងគាំទ្រខ្លួន
គឺនៅឆ្ងាយជាប់ជេីងមេឃ ហេីយដែលចុងបញ្ចប់ នឹង
រលាយបាត់រូបដូចផ្សែង ។
វាសនាសមរង្ស៊ី បេីមិនត្រូវបានកែប្រែទេនោះ សមរង្ស៊ី
និងជួបវាសនាតែមួយគត់ នោះគឺជាប់គុក បន្ទាប់មក
គឺងាប់អត់ដីកប់ ។
សមរង្ស៊ី គ្មានវាសនាបានធ្វេីជានាយករដ្ឋមន្ត្រីខ្មែរនោះទេ ៕
រឿងដែលសមរង្សុីសម្តែងគ្មានអ្នកទស្សនា !
***
ជាអ្នកនិពន្ធសាច់រឿង ហេីយដេីរតួសម្តែងដោយខ្លួនឯង
គ្មានអ្នកណាអន់ដូចសមរង្សុីឡេីយនៅក្នុងលោកនេះ ។
បេីយេីងក្រឡេកមេីលសម្តេចហ៊ុនសែនវិញ សាច់រឿង
ដែលគាត់ទេីបតែសរសេរដាក់ចំណងជេីងរឿងទិញវ៉ាក់សាំង
ចាក់ជូនប្រជាពលរដ្ឋដែលជាគ្រោងការចំណាយរបស់រដ្ឋាភិបាលសោះ បែរជាមានសប្បុរសជនជាឧកញ៉ា ជាថៅកែក្រុមហ៊ុន ជាមន្ត្រីរាជការ សស្រាកសស្រាំគ្នាចូលរួមជា
ថវិកាផ្តល់ជូនហ៊ុនសែន សម្រាប់ទិញវ៉ាក់សាំងនូវទឹកប្រាប់
រាប់សឹបលានដុល្លារ ទាល់តែហ៊ុនសែនប្រកាសឈប់ទទួល
យកថវិកាបរិច្ចាគ ទេីបឈប់មានឈ្មោះសប្បុុរសជនក្នុង
បញ្ជីដែលត្រូវបានប្រកាស ទោះបីជាសប្បុរសជននៅតែ
ទទូចចង់ចូលរួមបរិច្ចាគជាបន្តបន្ទាប់ទៀតក្តី ។
សម្រាប់សមរង្ស៊ីនិងបក្សពួកសង្គ្រោះផេះរបស់គាត់វិញ
ប្រសិនបេីជួបហេតុការណ៍បែបនេះវិញ មិនដឹងជាពួកគាត់
សេីមមាត់យ៉ាងណា បេីការអំពាវនាវឲ្យមានការបរិច្ចាគកាន់
តែចម្រេីនបន្ថែមទៀត គឺគាត់ស្រែកអំពាវរហូតខះបំពង់ក
ដាច់ខ្យល់ស្លាប់ផងក៏មិនដឹង។ ព្រោះថាសមរង្សុីជាជនពុករលួយ សូម្បីកន្ទុយលុយកាក់ល្អឹតក្នុងពេលដែលគាត់
លួចបោះប៉ាស្ព័រ ឈេីដែលចាប់បានពីឈ្មួញទុច្ចរឹតរកសុី
លួចកាប់ព្រៃឈេីរបស់រដ្ឋ ក៏គាត់លួចលក់ ហេីយកាត់យក
ចំណែកក្នុងការដែលគាត់បន្លំចំនួនឈេី តម្លៃលក់ យកដាក់ហោប៉ៅគាត់កាលគាត់នៅធ្វេីជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
នឹងហិរញវត្ថុកូតាហ្វុនសុិនបុិច រហូតគាត់ត្រូវបានគេបណ្តេញចេញពីតំណែង ។
ពិតណាស់ មកដល់សម័យកាលជម្ងឺកូវីដ១៩ រាលដាលក្នុងសហគមន៍២០កុម្ភះ មិនចាំបាច់ហ៊ុនសែនអំពាវនាវ
អ្នកឧកញ៉ា លោកឧកញ៉ា ប្រធានក្រុមហ៊ុនជាជាតិ អន្តរជាតិ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានស្ម័គ្រផ្តល់ថវិកាជូនហ៊ុនសែនជាបន្តបន្ទាប់ទៀត ដែលបង្ហាញឲ្យឃេីញពីស្មារតីរួមសាមគ្គីភាពឥតងាករេចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាធ្លុងមួយ
ក្នុងការជួយសម្រាលទុក្ខលំបាកអ្នកបិទខ្ទប់ជាគ្រឿងឧបភោគ
បរិភោគទាំងនៅទីក្រុងភ្នំពេញ ក្រុងតាខ្មៅ ខេត្តកណ្តាល និង
បណ្តាខេត្តនានាដ៏ទៃផ្សេងទៀត ក្នុងស្មារតីសប្បុរសនឹង
មនុស្សធម៌យ៉ាងក្រៃលែង។
ចុះរឿងដែលសមរង្សុីសម្តែងវិញយ៉ាងម៉េចដែរ ។
តួលេខមូលមួយដែលបានប្រកាសដោយវិទ្យុអាស៊ីសេរី
ថាមានអ្នកចូលរួមដោយស្ម័គ្រចិត្តទិញប័ណ្ណនាឡិកា
សមរង្សុីក្នុងចំនួន២មុឺននាក់ វាហាក់មិនសមទំនងដែល
នាំឲ្យសមរង្សុីបិទមាត់អំណួតរបស់គាត់ទាក់ទងនិង
ទឹកប្រាក់ ១០មុឺនដុល្លារបានមកពីការលក់ប័ណ្ណខ្យល់
របស់គាត់នោះទេ ។
វិទ្យុអាសុីសេរីថ្វីត្បឹតជាអ្នកសុីឈ្នួលផ្សាយព័ត៍មានភូតកុហក
បោកប្រាសឲ្យសមរង្ស៊ី តែវិទ្យុអាស៊ីសេរី ពិតជាមិនទាន់ស្គាល់
ច្បាស់ពីចរឹកអំណួតរបស់សមរង្ស៊ីនោះទេ ។
សមរង្សុីសុខចិត្តធ្វេីចរឹកថោក ទៅចូលរួមក្នុងកិច្ចប្រជុំEU
ដោយគ្មានការអញ្ជេីញ ហេីយត្រូវសន្តិសុខបណ្តេញចេញក្តី
ក៏គាត់នៅតែអះអាងថា គាត់គឺជាតំណាងគណបក្សប្រឆាំង
ដែលមានឥទ្ធិពលដែលEUត្រូវតែមេីលឃេីញជាចាំបាច់។
ដូចនេះសម្រាប់លុយទិញប័ណ្ណនាឡិកា១០មុឺនដុល្លារ
ដែលបានធ្លាក់ក្នុងដៃគាត់ ក្នុងពេលដែលគាត់កំពុងទាល់ច្រក
តេីរឿងអីគាត់ត្រូវបិទមាត់មិននិយាយ ទុកឲ្យវិទ្យុអាសុីសេរី
និយាយជំនួសនោះ ? ។
ម៉្យាងទៀតយេីងគឹតថា វិទ្យុអាស៊ីសេរី និយាយការពិតទៅចុះ។
អញ្ចឹងលុយ១០មុឺនដុល្លារនេះ យកទៅណា?
ហេតុអីមិនផ្តល់ឲ្យតាមរយះអ្នកណាម្នាក់ដែលសមរង្ស៊ីទឹកចិត្តឲ្យទិញគ្រឿងឧបភោគ បរិភោគ ហេីយទៅជាមួយរដ្ឋអំណាចមូលដ្ឋានប្រគល់ជូនប្រជាពលរដ្ឋនៅតំបន់ដែលនៅជាប់ការបិទខ្ទប់ហេីយជម្រាបជូនពួកគាត់ថាជាអំណោយរបស់សប្បុរសជនដែលបានទិញប័ណ្ណនាឡិកាលោកសមរង្ស៊ី យកមកផ្តល់ជូនបងប្អូនតែម្តងទៅ ?
តេីសមរង្សុី នៅចាំដល់ពេលណាទៀត ទេីបធ្វេីរឿងនេះ ?
សរុបសេចក្តីមក រឿងដែលសមរង្ស៊ីនិពន្ធ ហេីយដេីរតួ
សម្តែងខ្លួនឯង អត់មានអ្នកមេីលទេ ។ មាន័យថាសំបុត្រ
ទស្សនា ដែលសមរង្ស៊ីលក់ គឺលក់មិនដាច់ឡេីយ ៕
វាសនាលុយខ្យល់១០មុឺនដុល្លារ!
***
វាហាក់ដូចជាយេីងជួយលាក់បាំង ពុតត្បុតអាក្រក់របស់
សមរង្ស៊ី និងបក្សពួកក៏ថាបាន ព្រោះយេីងមិនជឿថា
មកដល់ពេលបច្ចុប្បន្ននេះ សមរង្ស៊ី និង បក្សពួកក្បត់ជាតិ
របស់គាត់ មានវាសនា បានទទួលលុយពីការទិញប័ណ្ណ
នាឡិកាចំនួន១០មុឺនដុល្លារ ពីអតីតសមាជិកគណបក្ស
សង្គ្រោះជាតិ ដូចទៅហ្នឹងការអះអាងរបស់វិទ្យុអាស៊ីសេរី
នោះទេ ។
ជានិច្ចកាល ការផ្សាយរបស់វិទ្យុអាស៊ីសេរី បានបង្កប់នូវ
នូវការភូតភរ បោកប្រាស មិនមែនជាការពិត ច្រេីនជាង
ការពិត ដែលមិនអាចជឿទុកចិត្តបាន ដូចជារឿងលុយ
ទិញប័ណ្ណនាឡិកា ៦ថ្ងៃលក់បាន ១០មុឺនដុល្លារ ដែលនិពន្ធ ដឹកនាំរឿង និងធ្វេីជាតួសម្តែងផ្ទាល់របស់សមរង្ស៊ីនេះ
ជាដេីម ។ ព្រោះថាវិទ្យុអាស៊ីសេរី គឺជាវិទ្យុប្រតិកិរិយា
ក្រៅប្រទេស ដែលបំរេីឲ្យនយោបាយមេដឹកនាំអតីតគណបក្សប្រឆាំងសង្គ្រោះជាតិ សម្រាប់ជាឧបករណ៍បំរេីឲ្យការញុះញង់
អុចអាល បង្ករភាពចលាចលដល់សុខសន្តិភាពក្នុងសង្គម
កម្ពុជា ។
ពិតហេីយវាគ្មានលុយ១០មុឺនដុល្លារឯណានោះទេ។
នេះបេីតាមប្រភពព័ត៍មានពីសំណាក់អ្នកឧស្សាហ៍ចេញចូល ហេីយនៅកៀកបំផុតជាមួយសមរង្សុីពីប្រទេសបារាំង ។
អ្នករាយការណ៍បានប្រាប់ថា សមរង្សុីកំពុងត្រដរខ្យល់ ដោយ
សារកង្វះថវិកាសម្រាប់ចំណាយក្នុងគ្រួសារ នឹងការបន្តធ្វេី
ធ្វេីនយោបាយស្រមោល ដែលគាត់ធ្វេីរាល់ថ្ងៃដេីម្បីបំពេញ
ន័យឲ្យការបោកបញ្ឆោត ។
ដូចនេះលុយ ១០ មុឺនដុល្លារ បេីបានពីការប័ណ្ណនាឡិកាមែន
គឺវាមិនមែនជាចំនួន តិចតួចទេ ។ ហេតុអីសមរង្សុី មិនអាច
មិនលោតកញ្ឆេងដេីម្បីអួតអាង បំពេញសេចក្តីឲ្យនយោបាយស្រមោល បំរេីឲ្យការបោកបញ្ឆោតរបស់គាត់បានអង្វែងតទៅទៀតនោះ ។ នេះជាការបញ្ជាក់ពីសំណាក់យុទ្ធមិត្តពិសេស
របស់យេីង។
ប្រភពដដែលបានបន្តថា សមរង្សុីបានលុយពីកាលក់ប័ណ្ណ
នាឡិកានោះខ្លះមែន តែមិនលេីស២ពាន់ដុល្លារទេ ។
អ្នកមកជួបជុំ មិនច្រេីនជាង៣០នាក់ទេ ។ លុយប៉ុណ្ណេះ
ដោយសារអ្នកខ្លះជោរ យកមុខយកមាត់ ចេញថ្លៃ ៥០ដុល្លារ
១០០ដុល្លារផងទេ កុំអីសមរង្សុីគ្មានលុយទិញសំបុត្រយន្តហោះត្រឡប់មកបារាំងវិញឡេីយ ។
មានអ្នកនៅបារាំង យកប័ណ្ណនេះដេីរលក់ឲ្យអ្នកនៅជា
សមាជិកគណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំងដែរ
តែអ្នកមានអ្នកទិញទេ ។ គេថាគ្រួសារគេកំពុងប្រឈម
បញ្ហាកូវីដ មិនមានលុយដេីម្បីបរិច្ចាគទេ ។ និយាយរួម
១០០នាក់ មានអ្នកទិញ តែម្នាក់ឬពីរនាក់ប៉ុណ្ណោះ ។
ដូចនេះបានលុយ ១០ មុឺនដុល្លារ ម៉ោពីណាទៅ ។
អាសុីសេរី កុហក សំដៅគៀងគរមនុស្សឲ្យជឿ ឲ្យជោរ
ដេីម្បីទិញប័ណ្ណបោកប្រាស ដេីម្បីយកលុយសុីចាយនេះ
តែប៉ុណ្ណោះ ។
សមរង្សុីបានបង្កេីតលេសទុកមុនរួចហេីយ ដេីម្បីបដិសេធ
លុយចំណាយ ដែលបានមកពីការលក់ប័ណ្ណនាឡិកានេះ
គឺដូចដូចគ្នាទៅហ្នឹងលេសដោះស្រាយស្តីពីការបង្កេីត
ស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យអញ្ចឹង ។ ត្បឹតអីលិយចែកគ្នាចាយអស់ហេីយ ។ ក្នុងនោះមានសមរង្ស៊ី កឹមសុខា ជូឡុង
សូមូរ៉ា អេងឆៃអ៊ាង សុនឆៃ យឹម សុវណ្ណ ជាដេីម ។
សមរង្ស៊ី សហការជាមូុយវិទ្យុអាសុីសេរី រៀបចំឧបាយកលទិញ
ប័ណ្ណនាឡិកានេះ គឺចំណេញទាំងការទាំងដេីម ដែលមិនទាំងចំណាយលុយសូម្បីតែមួយសេន ។
ផលចំណេញទី១ បេីបានលុយពីការលក់ប័ណ្ណនាឡិកា
សមរង្ស៊ី និងធ្វេីការទាមទារចូលស្រុក ដេ៏ម្បីយកលុយ
មកទិញគ្រឿងឧបភោគ បរិភោគចែកផ្ទាល់ដល់ប្រជាពលរដ្ឋ
ដែលសមរង្ស៊ីនិយាយថា នៅតំបន់បិទខ្ទប់ ហេីយខ្វះខាត
ស្បៀងអាហារ ក្នុងពេលដែលសមរង្ស៊ីដឹងថាខ្លួនមិនអាច
ចូលស្រុកបាន ដោយសារមានការជាប់ទោសទណ្ឌនៅក្នុង
ស្ថាប័នតុលាការ ហេីយទម្លាក់កំហុសលេីរដ្ឋាភិបាល
មិនឲ្យសមរង្ស៊ីចូលស្រុក ជួយរំលែកការលំបាកប្រជាជន
ក្នុងគ្រាមានទុក្ខ ដែលហេតុផលនេះចំណេញទាំងនយោបាយ
ចំណេញទាំងលុយបោកប្រាសលក់ប័ណ្ណនាឡិកា ចាយ
ដោយស្របច្បាប់ ដែលពួកអ្នកទិញប័ណ្ណនាឡិកាស្រមោលនេះមិនអាចបន្ទោសបាន ហេីយថែមទាំងបង្កេីតកំហឹងដាក់
រដ្ឋាភិបាលតាមសតិល្ងិតល្ងង់មិនចេះពិចារណា ទៀតផង ។
ផលចំណេញទី២ ទោះមិនបានលុយពីការលក់ប័ណ្ណ
នាឡិកាក្តី ក៏វិទ្យុអាស៊ីសេរី នឹងហៅសមរង្សុីមកសម្ភាសន៍ម្តងហេីយម្តងទៀត អួតពីរឿងបានលុយពីការលក់ប័ណ្ណនាឡិកា
ហេីយដែលជួយបន្ទរដោយ VOA , VOD ស្តីពីការទាមទារចូលស្រុករបស់សមរង្សុី ដេីម្បីរួមចំណែកជួយប្រជាពលរដ្ឋ ដេីម្បីបង្កាច់បង្ខូច មួលបង្កាច់ រដ្ឋាភិបាល សម្អុយឈ្មោះ
ហ៊ុន សែន ថាខ្លាចសមរង្ស៊ី ខ្លាចអតីតបក្សសង្គ្រោះជាតិ
តែដដែលជាដដែលទេ ។
សរុបមកវាសនាលុយ ១០មុឺនដុល្លារ ដែលស្រែកក្តែងៗ
ដោយវិទ្យុអាសុីសេរី ជំនួសមុខឲ្យសមរង្ស៊ី វាគ្រាន់តែជារឿង
ភូតភរដេីម្បីបោកប្រាស ញុះញង់ អុចអាល ដេីម្បីបានទម្លាក់កំហុសក្នុងសម័យបច្ចេកវិជ្ជាទំនេីបបង្កេីតឡេីងដោយសមរង្សុីដែលគ្មានអ្នកណាជឿ តែប៉ុណ្ណោះ ៕