សិទ្ធិមនុស្ស
18 មិថុនា 2021
ម៉ែន គឹមសេង
វីអូអេខ្មែរ

រូបឯកសារ៖ អ្នកស្រី ព្រុំ ចាន់ថា ភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និយាយជាមួយអ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ) Photo: VOA Khmer
វ៉ាស៊ីនតោន — ក្រុម «ស្ត្រីថ្ងៃសុក្រ» គឺជាឈ្មោះក្រៅផ្លូវការរបស់ក្រុមភរិយានៃអតីតមន្ត្រីនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារហើយបានចេញតវ៉ាទាមទារឲ្យដោះលែងស្វាមីជាប្រចាំនាចុងសប្តាហ៍នៅរាជធានីភ្នំពេញ។
ស្វាមីរបស់ក្រុម «ស្ត្រីថ្ងៃសុក្រ» ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់និងត្រូវតុលាការចោទប្រកាន់ជាច្រើនករណីពាក់ព័ន្ធនឹងសកម្មភាពសង្គមនិងការរិះគន់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ក្នុងចំណោមការចោទប្រកាន់មានបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋឬបង្កភាពវឹកវរក្នុងសង្គមរហូតដល់រួមគំនិតក្បត់។ ទោសអតិបរិមាដែលពួកគេត្រូវទទួលគឺអាចជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ។
បន្ទាប់ពីអាក់ខានជាច្រើនខែដោយសារតែជំងឺកូវីដ១៩បានឆ្លងរាលដាលនៅកម្ពុជានិងការបិទខ្ទប់ពួកគេបានចេញមកតវ៉ាជាថ្មីកាលពីចុងខែឧសភាកន្លងទៅនេះ។
អ្នកស្រី ព្រុំ ចាន់ថា ភរិយារបស់លោក កាក់ កុម្ភារ ដែលជាអតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានបញ្ជាក់ប្រាប់វីអូអេខេមរភាសាកាលពីថ្ងៃចន្ទថា៖ «តាំងតែពីប្តីខ្ញុំត្រូវគេចាប់មករយៈពេលមួយឆ្នាំជាងហើយដែលខ្ញុំធ្វើការតវ៉ាហើយទើបតែផ្អាកកូវីដដែលគេបិទខ្ទប់នេះឯងដោយសារគេបិទខ្ទប់ទៅកុំឲ្យខុសរដ្ឋាភិបាលដាក់បញ្ជាមកកុំឲ្យខុសគោលការណ៍គេ។ ឥឡូវខ្ញុំចាប់ផ្តើមការតវ៉ាបានបីសប្តាហ៍វិញហើយដាក់ទៅទូតអាមេរិក UN និង EU»។

ជារឿយៗការតវ៉ារបស់ពួកគេត្រូវបានអាជ្ញាធរយាយីរំខាននិងបង្ក្រាបបើទោះបីជាពួកគេរៀបចំឡើងដោយអហិង្សានិងក្នុងទ្រង់ទ្រាយតូចក៏ដោយ។ ប៉ុន្តែសកម្មភាពរារាំងទាំងនេះតែងតែត្រូវបានគេចែកចាយបន្តតាមបណ្តាញសង្គមដោយក្រុមបាតុករបានប្រើប្រាស់ហ្វេសប៊ុកផ្សាយផ្ទាល់ពីសកម្មភាពតវ៉ាទាំងនោះ។
អ្នកកំពុងជាប់ឃុំឃាំងខ្លះមានបញ្ហាសុខភាពដូចជាលើសឈាមស្ពឹកដៃជើង ទឹកនោមផ្អែមនិងគាបសសៃខ្នងនិងចង្កេះដែលត្រូវការការតាមដានព្យាបាលជាប្រចាំ។ នេះបើតាមការបញ្ជាក់របស់ក្រុមគ្រួសារ។
តាំងពីដើមឆ្នាំ២០២០មកមានអតីតសកម្មជននិងមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន៤៨នាក់កំពុងជាប់ពន្ធនាគារគឺទាំងអ្នកត្រូវបានតុលាការកាត់ទោសហើយនិងអ្នកនៅរង់ចាំការកាត់ទោស។ នេះបើតាមតួលេខរបស់គណបក្សត្រឹមខែមិថុនានេះ។
អាជ្ញាធរកម្ពុជាបានបង្កើនការបង្ក្រាបនិងចាប់ខ្លួនអតីតមន្ត្រីគណបក្សប្រឆាំងនិងសកម្មជនដើម្បីយកមកកាត់ទោសក្រោយពីបានទប់ស្កាត់ដោយជោគជ័យនូវគម្រោងដំណើរវិលត្រឡប់របស់លោក សម រង្ស៊ីប្រធានស្តីទីគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកាឆ្នាំ២០១៩។
អ្នកស្រី ព្រុំ ចាន់ថា ដែលតែងតែចូលរួមដឹកនាំបាតុកម្មបន្តរិះគន់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្នកស្រីបានថ្លែងថា៖ «ខ្ញុំមានអារម្មណ៍ថារាល់ថ្ងៃគាត់ក្តាប់អំណាចជាប់តែខ្លួនគាត់ហ្មង។ គាត់អត់ខ្វល់និងអើពើអ្វីទាំងអស់។ និយាយរួមទៅគាត់បំបិទសិទ្ធិសព្វបែបយ៉ាងជាពិសេសអ្នកនយោបាយតែម្តង»។
ក្នុងអំឡុងដំណើរទស្សនកិច្ចការងាររបស់អ្នកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទៅប្រទេសកម្ពុជាកាលពីដើមខែមិថុនាអ្នកស្រីបានស្នើដោយផ្ទាល់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបន្ធូរបន្ថយការរឹតត្បិត លើសកម្មភាពនយោបាយនិងដោះលែងសកម្មជននិងមន្ត្រីគណបក្សប្រឆាំង។

អ្នកស្រី Sherman បានថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីចាកចេញពីប្រទេសកម្ពុជាថា៖ «ខ្ញុំបានអំពាវនាវដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឲ្យទម្លាក់ចោលការចោទប្រកាន់ដែលមានលក្ខណៈនយោបាយប្រឆាំងនឹងអ្នកនយោបាយប្រឆាំងអ្នកសារព័ត៌មាននិងសកម្មជន»។
អ្នកស្រីShermanសម្តែងក្តីសង្ឃឹមថាថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជានឹងយកចិត្តទុកដាក់ស្តាប់តាមការស្នើសុំនិងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក។ ដូចគ្នានេះដែរក្រុម «ស្ត្រីថ្ងៃសុក្រ» ក៏បានសម្តែងក្តីសង្ឃឹមថាស្វាមីរបស់ពួកគាត់នឹងមានសិទ្ធិសេរីភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខ។
អ្នកស្រី សេង ចាន់ថន ភរិយារបស់លោក ស៊ុន ធន់ អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំបានប្រាប់វីអូអេខេមភាសាកាលពីថ្ងៃចន្ទថា៖ «ពួកខ្ញុំសង្ឃឹមថារាជរដ្ឋាភិបាលនឹងយកសម្តីគាត់ទៅពិចារណាដើម្បីស្វែងរកដំណោះស្រាយនយោបាយជាពិសេសអ្នកទោសនយោបាយដែលកំពុងជាប់ឃុំឃាំង។ ពួកគាត់អត់មានកំហុសអ្វីទាំងអស់»។
អ្នកស្រី អ៊ុក ចន្ធី ភរិយាលោកយឹម សារ៉េតអតីតជំទប់ទី១ឃុំចន្ត្រីស្រុករមាសហែកខេត្តស្វាយរៀងបានបញ្ជាក់ដែរថា៖ «ពេលនោះខ្ញុំមានក្តីសង្ឃឹមខ្លាំងណាស់សង្ឃឹមថាអ្នកស្រីអនុរដ្ឋមន្ត្រីនឹងជួយពួកខ្ញុំដើម្បីឲ្យក្រុមគ្រួសារពួកខ្ញុំបានដោះលែង។ ខ្ញុំសង្ឃឹមខ្លាំងណាស់ប៉ុន្តែលទ្ធផលមិនដឹងយ៉ាងម៉េចទេប៉ុន្តែពួកខ្ញុំនៅតែមានក្តីសង្ឃឹម»។
ក្នុងពេលនេះដែរស្ថានភាពពន្ធនាគារបានអាក្រក់ជាងមុនដោយសារតែផ្ទុះឆ្លងជំងឺកូវីដ១៩លើអ្នកជាប់ពន្ធនាគារជាង ២០% ក្នុងចំណោមអ្នកជាប់ជិត៤ម៉ឺនាក់ហើយក៏មានជនជាប់ឃុំខ្លះបានឆ្លងវីរុសក៏កាចសាហាវនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកនុត សវនាអ្នកនាំពាក្យពន្ធនាគារនិងក្រុមគ្រួសារជនរងគ្រោះប្រាប់វីអូអេខេមភាសា។
ថ្នាក់ដឹកនាំគណបក្សប្រឆាំងហាក់មិនមានសុទ្ទិដ្ឋិនិយមក្រោយពីដំណើរទស្សនកិច្ចរបស់អ្នកស្រីSherman ដោយសារស្ថានការណ៍មិនមានការប្រែប្រួលនៅឡើយ។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ពេលដែលលោកហ៊ុន សែនជួបជាមួយនឹងអ្នកស្រីអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកហ្នឹងគឺយើងផ្តោតសេចក្តីសង្ឃឹមថាក្រោយជំនួបហ្នឹងនឹងអាចធ្វើឲ្យស្ថានការណ៍នយោបាយជាពិសេសស្ថានការណ៍នៃការរំលោភសិទ្ធិមនុស្សវាធូរស្រាលប៉ុន្តែផ្ទុយទៅវិញយើងឃើញថាវាហាក់បីដូចជាអត់មានធូរស្រាលទាល់តែសោះ។ នេះបានន័យថាអ្នកដែលជាប់ពន្ធនាគារគឺអត់មានជ្រុងណាដែលឃើញថាលោកហ៊ុន សែននឹងបន្ធូរបន្ថយឡើយគឺមានតែដាក់ទោសថែមទៀតនិងមានការចាប់ថែមទៀត។ នេះគឺជាចំណុចមួយដែលយើងឃើញថាជំនួបរវាងលោកហ៊ុន សែនជាមួយនឹងអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកវាមានភាពអវិជ្ជមានវិញទេ»។
អ្នកនយោបាយគណបក្សប្រឆាំងតែងតែបញ្ជាក់គោលជំហរចង់ពិភាក្សាគ្នារវាងខ្មែរនិងខ្មែរដើម្បីបញ្ចប់ជម្លោះនយោបាយប៉ុន្តែគណបក្សកាន់អំណាចបានប្រកាន់ជំហរតឹងរ៉ឹងមិនចង់និយាយឆ្លើយឆ្លងនិងសម្របសម្រួលអ្វីទេនិងថែមទាំងបានថ្លែងថាអតីតគណបក្សប្រឆាំងនេះនឹងមិនមានវត្តមានក្នុងការបោះឆ្នោតខាងមុខឡើយ។
លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីមើលឃើញថាបញ្ហានយោបាយផ្ទៃក្នុងកម្ពុជាមានលក្ខណៈស្មុគស្មាញដែលមិនងាយដោះស្រាយបានភ្លាមៗទេជាពិសេសការដាក់សម្ពាធពីខាងក្រៅ។
លោក ឈាង វណ្ណារិទ្ធ បានបញ្ជាក់បន្ថែមប្រាប់វីអូអេខេមរភាសាតាមទូរស័ព្ទកាលពីថ្ងៃពុធថា៖ «ខ្ញុំនៅតែគិតថាកត្តាខាងក្នុងវាកំណត់កត្តាហ្នឹងអីចឹងបើមានការចរចានិងពិភាក្សានយោបាយណាមួយកើតឡើងនោះជាដំណោះស្រាយនយោបាយ។ វាជាទំនុកចិត្តគ្នា ហើយសម្ពាធពីខាងក្រៅវាអត់មានប្រសិទ្ធភាព។ វាអាចធ្វើឲ្យបញ្ហាហ្នឹងលំបាកទៅវិញ»។
យ៉ាងណាក៏ដោយក្រុម «ស្ត្រីថ្ងៃសុក្រ» នៅតែសម្តែងការពេញចិត្តដែលមន្ត្រីជាន់ខ្ពស់អាមេរិកាំងបានលើកឡើងពីបញ្ហារបស់ពួកគាត់ហើយពួកគាត់នៅតែរក្សាក្តីសង្ឃឹមថាស្ថានការណ៍នឹងបានធូរស្រាល។

អ្នកស្រី សុខ បូលីម៉ា ភរិយាលោក ឃឹម ភាណា អតីតចៅសង្កាត់ផ្សារដេប៉ូទី៣នៃរាជធានីភ្នំពេញថ្លែងថាការណ៍ដែលមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានមកឃើញស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដោយផ្ទាល់ដូចនេះគឺជាការលើកទឹកចិត្តបន្ថែមទៀតដល់អ្នកតស៊ូទាមទារហើយអ្នកស្រីនៅតែរក្សាក្តីសង្ឃឹម។
អ្នកស្រី បូលីម៉ា បានបន្ថែមថា៖ «ខ្ញុំមានចិត្តកក់ក្តៅពេលដែលគាត់មកដល់កម្ពុជាឃើញពលរដ្ឋអត់មានសិទ្ធិពេញលេញអត់មានប្រជាធិបតេយ្យពេញលេញ។ ទឹកមុខគាត់ហាក់ដូចជាស្រងាកចិត្តត្រង់គាត់មិននិយាយឲ្យយើងដឹងគឺក្នុងចិត្តគាត់ស្រងាកចិត្តហើយឃើញប្រទេសកម្ពុជាធ្លាក់ដុនដាបពេកអីចឹង»។
ទន្ទឹមនឹងការរង់ចំាដំណោះស្រាយនយោបាយការតវ៉ារបស់ពួកគេប្រចាំថ្ងៃសុក្រនឹងនៅតែបន្ត។
អ្នកស្រី ដុស គឹមទៀង ភរិយារបស់លោក ឈួ ផេង អ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានថ្លែងថា៖ «ទោះបីមិនបានលទ្ធផលអ្វីក៏ពួកខ្ញុំនៅតែតវ៉ាជារៀងរហូតចឹងព្រោះអីត្រូវតែមានដំណោះស្រាយដល់ពួកខ្ញុំ។ ប្តីពួកខ្ញុំមិនបានធ្វើកំហុសអ្វីទាំងអស់មិនបានធ្វើកំហុសជាក់ស្តែងធ្វើឲ្យគេត្រូវចាប់គាត់»។
ស្ត្រីមេផ្ទះទាំងនេះមិនដែលចូលរួមពាក់ព័ន្ធនឹងសកម្មភាពនយោបាយទេពីពេលមុនមកបើទោះបីជាស្វាមីជាមន្ត្រីនិងសកម្មជនរបស់គណបក្ស។ ប៉ុន្តែហេតុការណ៍ដែលមិនបានព្រាងទុកក្នុងរយៈពេលជាង១ឆ្នាំនេះបានទាញពួកគេឲ្យធ្វើការរួមគ្នានិងផ្លាស់ប្តូរការគិតរបស់ពួកគេខ្លះ។
អ្នកស្រី ព្រុំចាន់ថា បានថ្លែងថា៖ «ខ្ញុំមិនអាចដកថយបានទេទោះណាជាប្តីខ្ញុំរួចក៏ដោយព្រោះមាគ៌ាដើររបស់ខ្ញុំគឺខ្ញុំដើររឿងនយោបាយហើយព្រោះខ្ញុំលែងគិតហើយ»៕
មើលឲ្យច្បាស់ អា អំ សំអាត , អា សឹង សែន ករុណា ពួកអាពូជឆ្កែ សិទ្ធិមនុស្ស ការពារចោរ !
+++
ការចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ៣នាក់ ដោយសារពួកគេមានអង្គការចាត់តាំងខុសច្បាប់ និងប្រើប្រាស់ហិរញ្ញប្បទានភេរវកម្ម
2021-06-18 10:48am
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ថា មានមូលហេតុ៣យ៉ាង ដែលតម្រូវឱ្យសមត្ថកិច្ចចាប់ខ្លួន សកម្មជនចលនាមាតាធម្មជាតិ៣នាក់ ដោយសារតែពួកគេមានអង្គការចាត់តាំងខុសច្បាប់ និងប្រើប្រាស់ហិញ្ញប្បទានភេរវកម្ម។
ការបញ្ជាក់របស់ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួន សកម្មជនចលនាមាតាធម្មជាតិ៣នាក់ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងនោះមាន ១៖ ឈ្មោះ ស៊ុន រដ្ឋា ភេទស្រី តួនាទីគណនីមាតាធម្មជាតិ ទី២៖ ឈ្មោះ លី ចាន់ដារ៉ាវុត ភេទប្រុស តួនាទីអ្នកស្រាវជ្រាវ និងមីឌាធីម Media Team(ក្រុមសារព័ត៌មាន)
និងទី៣៖ ឈ្មោះ យឹម លាងហ៊ី ភេទប្រុស តួនាទីសម្របសម្រួលការងារសកម្មជន។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា តាមឯកសារសំណុំរឿង និងភស្តុតាងផ្សេងៗទៀតបង្ហាញថា ពួកក្រុមនេះធ្វើសកម្មភាព ដោយមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានជនបរទេសជាអ្នកគូសវាសផែនទីឱ្យធ្វើសកម្មភាព និងប្រតិបិត្តិការ។ ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវ និងរកឃើញភស្តុតាង ៣ចំណុចដូចជា៖
១៖ ក្រុមនេះជាក្រុមដែលមានអង្គការចាត់តាំងខុសច្បាប់ និងមានការបញ្ជាពីក្រោយដោយជនបរទេសឈ្មោះ អាឡិចហ្សានដ្រូ ហ្គុងហ្សាឡេស ដាវីដសុន ( Alejandro Gonzalez Davidson) ជាជនជាតិអេស្បាញ
២៖ គ្រប់សកម្មភាពរបស់ពួកគេ គឺយកឈ្មោះ និងជ្រកក្រោមស្លាកបរិស្ថាន ប៉ុន្តែដើម្បីបន្លំធ្វើសកម្មភាពប្រមូលយកព័ត៌មាន បញ្ហាផ្សេងៗពាក់ព័ន្ធនឹងបរិស្ថាននេះ ធ្វើជាលេសឈ្នាន់ ឬ សម្រាប់ជាមូលហេតុញុះញង់ដល់ប្រជាពលរដ្ឋ សាធារណជន ក្នុងគោលដៅប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល។
៣៖ ក្រុមនេះធ្វើសកម្មភាព បានដោយសារតែការផ្តល់ហិរញ្ញប្បទានពីខាងក្រៅ ដែលពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្ម ផ្គត់ផ្គង់ដោយមេរបស់ពួកគេជាជនបរទេស។
ឯ/ឧអះអាងថា ការធ្វើសកម្មភាពរបស់ក្រុមនេះកន្លងមក គឺសុទ្ធតែមានផែនការ និងការចង្អុលបង្ហាញរបស់មេពួកគេដែលជាជនបរទេសនៅខាងក្រៅប្រទេស។
អង្គការមាតាធម្មជាតិ ដែលទីស្នាក់ការកណ្តាលស្ថិតនៅវត្តចំការឈូក ភូមិពោធិ៍មាស
ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបង្កើតឡើង និងដឹកនាំដោយ អាឡិចហ្សានដ្រូ
ហ្គុងហ្សាឡេស ដាវីដសុន Alejandro Gonzalez Davidson ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាស សម្រេចលុបចោលកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានបណ្តេញ អាឡិច ចេញពីប្រទេសកម្ពុជា។
អាឡិចហ្សានដ្រូ ហ្គុងហ្សាឡេស ដាវីដសុន ប្រធានអង្គការមាតាធម្មជាតិ ត្រូវបានក្រសួងមហាផ្ទៃ បណ្តេញចេញកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើសកម្មភាពប្រឆាំងមួយចំនួន នៅតំបន់អារ៉ែង និងប្រឆាំង ការបូមខ្សាច់នៅក្នុង ខេត្តកោះកុង ដែលអាជ្ញាធរអះអាងល្មើសច្បាប់នៅកម្ពុជា។ បន្ទាប់ពីបណ្តេញចេញ ជននេះក៏ត្រូវបានវ៉ៃត្រាក្រហម ហាមចូលប្រទេសកម្ពុជារហូត
ផងដែរ៕
I knew some one is looking for this guy working at HUN SEN news . soon they will find out this animal then give him a good lesson
ក្តីសង្ឃឹមដ៏សែនឆ្ងាយ !
***
មេីលចុះ !
ក្រុមជនសំបក មាតាធម្មជាតិទាំងនេះ
ចាយលុយភេរវកម្ម ធ្វេីការឲ្យពួកភេរវកម្ម
ដែលមានការរៀបផែនការសកម្មភាពឲ្យប្រព្រឹត្តតាមបញ្ជារ ដោយមេក្លោងភេរវកម្មនៅក្រៅប្រទេស ឈ្មោះអាឡិច
ហ្កុនសាឡេះ ជនជាតិអេស្ប៉ាញ នឹងជាអតីតប្រធានអង្គការមាតាធម្មជាតិ ។
ទោសឃុបឃឹតជាមួយពួកភេរវកម្មអន្តរជាតិ ដេីម្បីប្រព្រឹត្ត
អំពេីក្បត់ជាតិក្នុងសកម្មភាពភេរវកម្ម អាចជាប់គុកពី១៥ ទៅ៣០ឆ្នាំ ។
ករណីយ៍ បង្ករការខូចខាតធ្ងន់ធ្ងរដល់សន្តិសុខជាតិ
អាចត្រូវជាប់គុកមួយជីវិតក៏ថាបាន ។
កឹម សុខា ប្រហែលអាចមានវាសនា ដូចក្រុមជនសំបក
មាតាធម្មជាតិទាំងនេះដែរ ក្នុងករណីយ៍ត្រូវបានរក
ឃេីញកំហុសក្បត់ជាតិតាមការចោទប្រកាន់ ហេីយត្រូវកាត់ទោសដោយតុលាការនាពេលខាងមុខ ។
ដោយឡែកសម្រាប់ក្រុមសិទ្ធិមនុស្សការពារចោរ អាដហុក
លីកាដូ វិញត្រូវចាំថា កម្ពុជា ជាប្រទេសនិតិរដ្ឋ ។
កម្ពុជាគ្មានអ្នកទោសនយោបាយ គ្មានអ្នកទោសមនសិកាទេ។
គឺមានតែអ្នកទោសជាឧក្រឹដ្ឋជន ជាចោរលួច ជាចោរប្លន់
សម្លាប់មនុស្ស ពិរុទ្ធជនក្បត់ជាតិ ជាអ្នកទោសដែលបានរួមគំនិតប្រព្រឹត្តអំពេីក្បត់ជាតិតែប៉ុណ្ណោះ ។
ជនល្មេីសច្បាប់ និងត្រូវច្បាប់កម្ពុជាដាក់ទោសដោយគ្មានការ
លេីកលែង ។
សម្រាប់ជនជាប់ពិរុទ្ធ ការរង់ចាំអន្តរាគមន៍ ពីភាគីបរទេស
ណាមួយ វាជាក្តីសង្ឃឹមដ៏សែនឆ្ងាយ នឹងជាការដេកស្រម៉ៃ
ចាំចាប់ផ្កាយលេីមេឃតែប៉ុណ្ណោះ ។
ព្រោះថា អធិបតេយ្យភាពជាតិកម្ពុជា មិនអនុញ្ញាតិឲ្យមានការ
រំលោភបំពានពីសំណាក់បរទេសណាមួយជាដាច់ខាត !
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃ
ក្រុមហ៊ុនកាស៊ីណូណាហ្គា វើលដ៍និយាយថា បើសិនជាលែងមានសហជីព វាសនា
ចុងក្រោយរបស់ពួកគាត់ នឹងទៅជាយ៉ាងណា? (បុគ្គលឹក ដែលក្រុមហ៊ុនគ្រោងនឹងបញ្ឈប់ )
សួរថាសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ ហ្នឹងជាស្អី បានជាសម្បើមម្លេះ ?
តើមិនមែនជាក្រុមចាប់ជម្រឹតកម្មករ កម្មការិនី យកប្រាក់មកចែកគ្នាចាយវាយដោយ
ស្របច្បាប់ទេឬ ? (បង់ប្រាក់សមាជិកភាពឲ្យសហជីពរាល់ខែ )
វាជាការខ្លាចបាត់បង់ផលប្រយោជន៍ ច្រើនជាងការការគឹតគូរពីផលប្រយោជន៍
ឲ្ប បុគ្គលឹក យកម្មករ ទេដឹង នាងសហជីពដ៏មហិមារ ដែលចេះត្រឹមតែបង្កររឿងហេតុ
ក្នុងកន្លែងការងារអត់ឈប់ឈរ ?
សូមឆ្លើយសំនួរខាងក្រោម
សហជីពហ្នឹងវាជាស្អី ឲ្យប្រាកដ ?
បើជួយបុគ្គលឹក កម្មករ ហេតុអី តម្រូវឲ្យកម្មករបង់លុយប្រចាំខែឲ្យ ?
ជាអ្នកចេញប្រាក់ខែឲ្យបុគ្គលិកមែនទេ ?
ហេតុអីកាត់ចេញមិនបាន ?
សហជីពមានសិទ្ធិអាទិភាព ជាងមានលុយបេីកឲ្យបុគ្គលឹក កម្មករ មែនទេ ?