ដោយ ជាតិ ចំណាន
2021-06-20
RFA

(ឆ្វេង) លោកឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឧបនាយករដ្ឋមន្ត្រីលោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពេលប្រារព្ធខួប ៤៤ ឆ្នាំទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជ សាសន៍ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម ក្នុងឃុំទន្លូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ ។ រូប៖ ក្រសួងការពារជាតិ
មន្ត្រីបក្សប្រឆាំង មិនគាំទ្រចំពោះការបង្កើតព្រឹត្តិការណ៍ ២០ មិថុនា ដើម្បីពង្វក់ឲ្យពលរដ្ឋខ្មែរដឹងគុណវៀតណាមតទៅទៀតនោះទេ។
ប្រធានគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន្តនៃគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ហៅការប្រារព្ធទិវារំលឹកខួប ២០ មិថុនា ឆ្នាំ១៩៧៧ ថា ឥតប្រយោជន៍ដល់ជាតិខ្មែរ។ លោក ថា ការធ្វើបែបនេះជាការដាក់សម្ពាធឲ្យពលរដ្ឋខ្មែរឲ្យដឹងគុណវៀតណាមជារៀងរហូត ខណៈវៀតណាមមិនមានបំណងល្អក្នុងការជួយកម្ពុជាទាល់តែសោះ។
លោកពន្យល់ថា ព្រឹត្តិការណ៍ ២០ មិថុនា ឆ្នាំ១៩៧៧ ជាពេលវេលាលោក ហ៊ុន សែន និងទាហានខ្មែរក្រហមផ្សេងទៀតចាប់ផ្ដើមភៀសខ្លួនគេចទៅប្រទេសវៀតណាមព្រោះរបបប៉ុល ពត ចាប់ផ្ដើមសង្ស័យលោក ហ៊ុន សែន និងបក្ខពួកផ្សេងទៀតថា បានប្រព្រឹត្តខុសគោលនយោបាយខ្មែរក្រហម។ លោក អ៊ុំ សំអាន បន្តទៀតថា នៅពេលនោះខាងវៀតណាម ក៏មានបំណងចង់ខ្ចីដៃលោក ហ៊ុន សែន និងបក្ខពួកដើម្បីឈ្លានពានកម្ពុជាដែរ ទើបយល់ព្រមចិញ្ចឹមពួកគេនៅប្រទេសវៀតណាមច្រើនឆ្នាំទុកប្រើការឈ្លានពានចូលកម្ពុជា និងបានលើកបន្តុបឲ្យធ្វើមេដឹកនាំកម្ពុជាដល់សព្វថ្ងៃ។
មន្ត្រីបក្សប្រឆាំងរូបនេះជំរុញឲ្យរដ្ឋាភិបាលឈប់បង្កើតព្រឹត្តិការណ៍នានាដើម្បីពង្វក់ឲ្យពលរដ្ឋខ្មែរដឹងគុណវៀតណាមមិនចេះចប់មិនចេះហើយតទៅទៀត និងត្រូវតែចេះទាមទារឲ្យវៀតណាមដឹងគុណកម្ពុជាវិញ ព្រោះវៀតណាមជំពាក់គុណកម្ពុជាច្រើនណាស់៖ «រួបរួមគ្នាកសាងជាតិទៅ ហើយយើងកុំយកប្រទេសណាមួយជាមេធំផ្ដាច់មុខអ៊ីចឹង។ យើងត្រូវតែមានទំនាក់ទំនងអន្តរជាតិស្មើគ្នា មានទំនាក់ទំនងមិត្តភាពស្មើគ្នាជាមួយប្រទេសទូទៅនៅលើពិភពលោក។ កុំយកចិន ឬក៏វៀតណាមជាចៅហ្វាយដូចសព្វថ្ងៃណា ទើបយើងអាចរក្សាប្រទេសជាតិយើងឲ្យគង់វង្ស។ បើមិនអ៊ីចឹងទេ កម្ពុជាយើងនឹងក្លាយទៅជាកម្ពុជាក្រោមទី២ហើយ»។
របបក្រុងភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា បានអញ្ជើញរដ្ឋមន្ត្រីការពារប្រទេសវៀតណាម និងយោធាវៀតណាមច្រើននាក់មកធ្វើពិធីរំលឹកខួប ៤៤ ឆ្នាំ នៃថ្ងៃលោក ហ៊ុន សែន ភៀសខ្លួនទៅប្រទេសវៀតណាម កាលពីឆ្នាំ១៩៧៧ ដើម្បីធ្វើពិធីរំលឹកខួបនៅទីតាំងក្បែរព្រំដែន ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងពិធីរំលឹកខួបនៅឆ្នាំនេះ រដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ មិនបានថ្លែងសុន្ទរកថាអ្វីទេ ដែលខុសពីឆ្នាំមុន គឺក្នុងខួប ៤៣ ឆ្នាំ លោក ទៀ បាញ់ បានស្នើសុំវៀតណាមចងក្រងឯកសារស្ដីពីការភៀសខ្លួនរបស់លោក ហ៊ុន សែន ដើម្បីកុំឲ្យមានអ្នកបំបែកបំបាក់មិត្តភាពកម្ពុជា-វៀតណាម និងស្នើសុំពលរដ្ឋខ្មែរដឹងគុណប្រទេសវៀតណាម។ ក្នុងខួប ៤៤ ឆ្នាំនេះ រដ្ឋាភិបាលកម្ពុជានិងយោធាវៀតណាម បានប្រើពេលខ្ទង់ ៣ ម៉ោង ដើម្បីដើរមើលសមិទ្ធផលនានានៅទីនោះ។រដ្ឋាភិបាលក៏ចាប់ផ្ដើមសម្ពោធពិធីកសាងអគារមិត្តភាពកម្ពុជា-វៀតណាមនៅទីនោះបន្ថែមទៀតដែរ។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឆ្នាំនេះបានរៀបរាប់លើហ្វេសប៊ុក (facebook) មិនខុសពីឆ្នាំមុនទេ ថាលោកគ្មានជម្រើសណាល្អជាងការយកប្រថុយយកជីវិតធ្វើជាដើមទុនទៅសុំការពឹងពាក់ពីប្រទេសវៀតណាមឲ្យជួយជាតិខ្មែរទេ ព្រោះគ្មាននរណាម្នាក់អាចសុំការអាណិតពីពួកប៉ុល ពត បានឡើយ។ លោកបន្តថា ជម្រើសដ៏គ្រោះថ្នាក់នៅពេលនោះ បាននាំមកនូវសេចក្ដីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃ។
បន្ថែមពីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ពន្យល់ថា ការមិនទទួលស្គាល់ព្រឹត្តិការណ៍នេះ គឺជារឿងនយោបាយ តែជាសច្ចៈភាពប្រវត្តិសាស្ត្រ គឺថ្ងៃ ២០ មិថុនា ឆ្នាំ១៩៧៧ ជាថ្ងៃចាប់ផ្ដើមនៃការរំដោះជាតិ និងសង្គ្រោះប្រជាជនកម្ពុជា៖ «គេធ្វើគុណជាមួយយើង យើងដឹងគុណ។ ក៏ប៉ុន្តែយើងក៏មិនអាចយកគុណហ្នឹងទៅធ្វើឲ្យបាត់បង់ទឹកដី បាត់បង់ឯករាជ្យជាតិ បាត់បង់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់យើងទេ។ អ៊ីចឹងទេ បងប្អូនមួយចំនួនដែលនៅខាងក្រៅហ្នឹង ក៏ដោយសារបានគុណថ្ងៃ ២០ មិថុនា ហ្នឹងដែរ»។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលយល់ថា ទិវា ២០ មិថុនា ឆ្នាំ១៩៧៧ នឹងមិនមានឥទ្ធិពលខ្លាំងធ្វើឲ្យយុវជនជំនាន់ក្រោយដឹងគុណវៀតណាមទេ។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា សង្កេតឃើញថា ទិវាមួយចំនួនដែលទាក់ទងនឹង ៧ មករា មិនទទួលបានការស្វាគមន៍ពីគ្រប់មជ្ឈដ្ឋាន ព្រោះពាក់ព័ន្ធនឹងការលើកទ័ពរបស់វៀតណាមចូលកម្ពុជា។ ទោះជាលោកមិនជំទាស់នឹងការប្រារព្ធកម្មវិធីនានាសំដៅដល់ការដឹងគុណវៀតណាមក្តី តែលោកក៏ចង់ឲ្យពលរដ្ឋដឹងថា វៀតណាមជំពាក់គុណកម្ពុជាច្រើនដែរ ទើបអាចបង្រួបបង្រួមគ្នា និងរីកចម្រើនដល់សព្វថ្ងៃ៖ «បើយើងនិយាយទៅ វា (២០មិថុនា) ជាបុព្វហេតុនៃការឈានទៅរកថ្ងៃ ៧ មករា ហើយ ៧ មករា គណបក្សកាន់អំណាចបានប្រើពាក្យថា ថ្ងៃកំណើតទី២សម្រាប់ពលរដ្ឋកម្ពុជាទូទៅ។ ប៉ុន្តែបើសម្រាប់យុវជន វាជាថ្ងៃកំណើតទី៣ហើយ ព្រោះយុវជនកម្ពុជា នៅក្មេងកើតក្រោយ៧៩។ មានតែឪពុកម្ដាយគាត់ទេ ដែលអាចទាន់ ហើយឪពុកម្ដាយគាត់ហ្នឹងក៏នៅក្នុងវ័យមួយវា គេហៅថា ទាំងខ្ញុំទាំងគេហ្នឹង ជ្រេចាស់ហើយ គេហៅថា លែងមានសក្តានុពលហើយ»។
ជារឿយៗរបបក្រុងភ្នំពេញ និងបក្សកាន់អំណាច តែងតែអំពាវនាវឲ្យពលរដ្ឋខ្មែរដឹងគុណវៀតណាមជានិច្ច តែមិនដែលហ៊ានទាមទារឲ្យវៀតណាមដឹងគុណកម្ពុជាទេ។ របបក្រុងភ្នំពេញ ក៏តែងតែធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរដែលហ៊ាននិយាយរិះគន់បញ្ហាជាមួយប្រទេសវៀតណាមដែរ។ មិនតែប៉ុណ្ណោះ របបនេះក៏បានបង្កើតព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដើម្បីរំលឹកគុណវៀតណាម មានដូចជា ទិវាជ័យជម្នះថ្ងៃទី ៧ មករា ទិវាចងកំហឹងរបបប៉ុលពលថ្ងៃទី ២០ ឧសភា ទិវាចាប់ផ្ដើមចេញតស៊ូរំដោះប្រទេសថ្ងៃទី ២០ មិថុនា និងព្រឹត្តិការណ៍កងទ័ពវៀតណាមលើកទ័ពចូលកម្ពុជា ថ្ងៃទី ២ ធ្នូ ជាដើម។
គណបក្សប្រឆាំង ចាត់ទុកព្រឹត្តិការណ៍ទាំងអស់នេះ ថាគ្មានប្រយោជន៍ទាល់តែសោះ និងប្រារព្ធឡើងដើម្បីកេងចំណេញនយោបាយ និងអែបអបវៀតណាម ឲ្យជួយរក្សាអំណាចដល់ក្រុមបក្ខពួកមេដឹកនាំរបបក្រុងភ្នំពេញបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
They need to promote that because they are vietnamese none of them are Cambodian.
Yeah we should not live too much !.
It is more than 40 Year already just know I mind that’s all !.
No need talk again and again many time!.
I knew if all that dump old Cambodian still alive VIETCONG still look down Cambodian
why don’t you hand over your tiny country to VIETCONG right now?????????????????
កាដួយម៉ែអ្ហែងស្អុយង៉ោង រលួយវ៉ល់ តើមានរឿងអី
ត្រូវពង្វក់នោះ អាពូជឆ្កែអ៊ំ សំអាន ?
សុំបញ្ជាក់ពីឥរិយាបទពិតម៉ោបេីគ្រាន់បេីណាស់ !
***
ការសម្តែងការព្រួយបារម្មណ៍ស្តីពីសេរីភាព
នៃការបញ្ចេញមតិរបស់ក្រុមសង្គមស៊ីវិលខាងសិទ្ធិមនុស្ស
នៅកម្ពុជា ជារឿងហួសហេតុដែលមិនអាចទទួលយកបានឡេីយ។
ជាការពិតណាស់ មនុស្សគ្រប់រូបនៅកម្ពុជា មិនថាក្មេង ចាស់ ប្រុស ឬ ស្រី គឺបានបញ្ចេញមតិយោបល់របស់ពួកគេម៉ាសេរី ខ្លះតាមហ្វេសប៊ុក ខ្លះតាមយូធូប ខ្លះតាមបណ្តាញសង្គមផ្សេងទៀតដោយគ្មានការបារម្ភ ព្រោះពួកគេតែងប្រេីភាសាមនុស្សជាប់ជានិច្ចក្នុងពេលនិយាយស្តី ឬការសរសេរបញ្ចេញមតិយោបល់របស់ពួកគេ ។
តែថា វាជារឿងដែលចម្លែកខុសគេរបស់ក្រុម សិទ្ធិមនុស្សដែលចេះត្រឹមការពារតែចោរ មានដូចជាពួកអង្គការ អាដហុក អង្គការលីកាដូ សមាគម សហជីពជាដេីម ដែលពួកគេមាននិន្នាការប្រឆាំងរដ្ឋាភិបាលតាមរយះការដេីរតាមបន្ទាត់
ដឹកនាំរបស់ពួកបរទេស ពួកគេអស់នេះបែរជានិយាយថា ពួកគេមានការព្រួយបារម្ភស្តីពីសេរីភាពរបស់ពួកគេគ្រប់គា្ន
ទៅវិញ ?
ផ្អែកលេីទិដ្ឋភាពបែបនេះ យេីងបានដាក់ការសង្ស័យថា ការព្រួយបារម្ភរបស់ពួកគេ ប្រហែលបណ្តាលមកពីពួកគេមិនចេះប្រេីភាសាមនុស្ស គឺពួកគេចេះត្រឹមប្រេីតែភាសាឆ្កែផងក៏មិនដឹង ទេីបពួកគេមានការបារម្ភដូច្នេះនោះ?
ពិតហេីយ ឆ្កែតែកាលណាវាព្រុសតម្លង់ដោយគ្មានហេតុផល
ច្បាស់លាស់ នោះវាជាការរំខានគ្រប់បែបយ៉ាង រាប់ទាំងដំណេកនឹងការងារ ។
សម្រាប់ការរំខានដោយគ្មានហេតុផលបែបនេះ តេីឆ្កែកំហូចមិនគួរត្រូវបានចាប់សំពងឲ្យរាងចាលទេឬ ?
ម្នាល ! ពួកសង្គមសុីវិលដែលសម្តែងនូវការព្រួយបារម្ភ
ទាំងឡាយ ។
ពួកអ្នកអាចឆ្លេីយ សម្រាប់សំណួររបស់ខ្ញុំ ខាងលេីនេះបាន
ដេីម្បីបញ្ជាក់ពីឥរិយាបទប្រក្រតី ឬ មិនប្រក្រតី ទាក់ទង
នឹងការព្រួយបារម្ភរបស់អ្នក សម្រាប់បង្ហាញការពិត
របស់ពួកអ្នក ។
ល្គឹកណាអ្នកមិនមានចម្លេីយ ។នោះឥរិយាបទរបស់ពួកអ្នក
ប្រាកដជាដូចការវាយតម្លៃរបស់ខ្ញុំដែលមិនខុស សូម្បីតែបន្តិច៕