ដោយ សេក បណ្ឌិត
2021-07-09
RFA

បណ្ឌិត កែម ឡី អ្នកសិក្សាការអភិវឌ្ឍសង្គម និងនយោបាយ។ RFA
ចំណែកនៅលើបណ្ដាញសង្គមវិញ!! ពលរដ្ឋខ្មែរដែលប្រើប្រាស់ហ្វេសប៊ុកជាច្រើនបាន នាំគ្នាផុស(Posted) និង ចែករម្លែក(Share) នូវទស្សនៈ របស់បណ្ឌិតកែម ឡី និងវីរភាពរបស់លោកសម្រាប់ជាតិខ្មែរ កាលពីលោកនៅមានជីវិត។
ទស្សនៈល្បីល្បាញ និង មានការចាប់អារម្មណ៍ច្រើនជាងគេ នោះ មានប្រមាណជាង១០។ ក្នុងនោះ មានដូចជា៖
១. ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត
២. ចូរយើងនាំគ្នានិយាយការពិតជាជាងនិយាយការពារ
៣. ការបង្រៀនឱ្យខ្មែរចេះគិតពិតជាការចាំបាច់បំផុត
៤. សុវត្ថិភាពខ្ពស់បំផុតដែលអាចការពារយើងបានជានិរន្តរ៍ គឺ បេះដូងពលរដ្ឋ
៥. ខ្លាចស្លាប់ដោយសារជួយការពារពលរដ្ឋ និង បូរណភាពទឹកដីមិនមែនជាជម្រើសល្អទេ
៦. អ្នកមានអំណាច មានលុយច្រើនពីការកេងប្រវ័ញ្ចធនធានសង្គម ពីពលរដ្ឋខ្លួនឯងនោះ អ្នកអាចមានសុវត្ថិភាពតែពេលនៅរស់ទេ តែពេលស្លាប់ទៅ សូម្បីតែទីតម្កល់សាកសពក៏អាចគ្មានសុវត្ថិភាពដែរ
៧. ប្រសិនបើយើងមិនព្យាបាលជំងឺបាក់ស្បាតឱ្យជាសះស្បើយបានឆាប់រហ័សទេ ជំងឺបាក់ស្បាតប្រាកដជាឆ្លងទៅកូនៗច្រើនជំនាន់បន្តទៀត
៨. បើអ្នកមិនធ្វើអ្វីទាល់តែសោះ ក៏គង់តែទទួលរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកតែប៉ុណ្ណោះ
៩. ត្រីដែលហែលបណ្ដោយទឹកគឺជាត្រីងាប់
១០. ឈើពុកកុំអង្គុយលើ
ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ស្រ៊ន់ ស្រីល័ក្ខ បានចែករម្លែកនូវទស្សនៈទាំងនេះ លើបណ្ដាញសង្គម ហ្វេសប៊ុក ព្រមទាំងបានបញ្ជាក់ជំហរ របស់ខ្លួន ចំពោះ បណ្ឌិត កែម ឡី ថា៖ ពួកយើងនៅចងចាំនូវវីរភាពរបស់បណ្ឌិត កែម ឡី។
ស្រីល័ក្ខ សរសេរបន្តទៀតថា សម្ដីទាំង១០ របស់បណ្ឌិត កែម ឡី នេះ សម្រាប់កូនខ្មែរគិតពិចារណា…!!
ចំណែក ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ មហិន្ទ្រ បូព៌ា ក៏បានចែករម្លែក ឬ shared នូវកម្រងទស្សនៈទាំង១០ របស់បណ្ឌិត កែម ឡី នេះឡើងវិញដែរ ដោយភ្ជាប់មកជាមួយនូវរូបគំនូរបណ្ឌិត កែម ឡី និងមានសំណេរភ្ជាប់មកជាមួយផងថា៖ សម្រង់សម្ដីរបស់បណ្ឌិត កែម ឡី កូនខ្មែរគ្រប់រូបត្រូវធ្វើការត្រិះរិះ និងគប្បីរៀនសូត្រតាម។
ទស្សនទាំងនេះ ត្រូវបានគេដកស្រង់ចេញពីសៀវភៅកម្រងទស្សនសង្គម និងនយោបាយ របស់បណ្ឌិត កែម ឡី។
ដោយឡែក ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Sros heng (ហេង ស្រស់)បានផុសនូវរូបថត បណ្ឌិត កែម ឡី ពណ៌ស-ខ្មៅដោយភ្ជាប់ជាមួយ នូវទស្សនៈ របស់លោកផងថា៖ «បើនិយាយពីអ្វី គឺត្រូវនិយាយការពិត» ហេង ស្រស់ ក៏បានសរសេរឲ្យដឹងពាក់ព័ន្ធនឹងទស្សនៈនេះដែរថា « ខ្ញុំនិយាយអ្វីដែលពិត…!! ព្រៃឈើប្រទេសរបស់ខ្ញុំ ត្រូវបានគេលក់នៅក្រៅប្រទេស។ #ឈ្មួញកាប់ #មន្ត្រីកាង #ថ្ងៃណាមួយនឹងវិនាស #ចងចាំ កែម ឡី។
ចំណែក ម្ចាស់គណនី ហ្វេសប៊ុកមួយទៀត ឈ្មោះ ឈាម ត្រជាក់ ក៏បាន ផុសនូវទស្សនៈ កែម ឡី ដែរថា៖ «ធ្វើនយោបាយ ដើម្បីដោះស្រាយបញ្ហាសង្គម មិនមែនធ្វើនយោបាយ ដើម្បីបង្កើតបញ្ហាសង្គមទេ»។
បណ្ឌិត កែម ឡី ក្រៅពីមានទស្សនៈ ផ្សេងៗ លោកក៏បានចងក្រង ជារឿងខ្លី ក្នុងន័យ អប់រំ ផ្ដល់ជាគំនិតពលរដ្ឋក្នុងសង្គមដើម្បីពិចារណាក្នុងការរស់នៅក្នុងសង្គមផងដែរ។
ម្ចាស់ គណនី ហ្វេសប៊ុកឈ្មោះ ព្រះបាទធម្មិក មិនបាន ផុសនូវកម្រងទស្សនៈទេ តែគាត់បានចែករម្លែករឿងនិទាន ដោយលោកបណ្ឌិត កែម ឡី (ពីភាគ១ដល់ភាគ១៩) ដើម្បីអាននឹងបានជាគតិ។
បាទ!! ដោយសារតែពេលវេលាខ្ញុំបាទ សូម លើកយក#រឿងទី១ ដែលមានចំណងជើងថា៖ «អ្នកវិភាគអត់ចេះអ្វីទេ» មកជម្រាបជូនលោកអ្នកនាងនៅពេលនេះ៖
មានបុរសពីរនាក់ធ្វើការធំបានជជែកគ្នាពីបញ្ហាសង្គម និងនយោបាយខ្មែរ នៅថ្ងៃទី២៧ ខែមិថុនា២០១៦។
បុរសឈ្មោះ បញ្ហា បានលើកឡើងថា៖ សង្គមយើងឥឡូវសប្បាយណាស់ មានកន្លែងផឹកស៊ីគ្រប់ទីកន្លែង លេងល្បែងស៊ីសងតាមចិត្ត និងមានកន្លែងទិញគ្រឿងញៀនបានទៀតផង។
បុរសឈ្មោះ ពូកែស្តាប់ បានសួរថា ហេតុអ្វីបានជាលោក កែម ឡី ចេះគ្រប់មុខ និងនិយាយត្រូវៗ និង ចំៗម្លេះ?
បុរស ឈ្មោះបញ្ហា បានបដិសេធភ្លាមថា ទេ លោក កែម ឡី គាត់មិនដឹងអ្វីច្រើនទេ គាត់អត់ចេះអ្វីច្រើនទេ ប៉ុន្តែដោយសារតែយើងបង្កើតបញ្ហាច្រើនពេក និយាយត្រង់ណាក៏ត្រូវដែរ។ បញ្ហាមួយមិន ព្រមដោះស្រាយ ទៅនាំគ្នាបង្កើតបញ្ហារាប់រយជំពូកថែមទៀត។ ដូចនេះ មិនចាំបាច់តែ លោក កែម ឡី និយាយទេ សូម្បីតែកុមារតូចៗក៏និយាយមិនខុសដែរព្រោះបញ្ហាសង្គមច្រើនហួសហេតុ គ្រប់ទីកន្លែង។
និយាយកន្លែងណាក៏មិនខុសដែរ មិនចាំបាច់តែ លោក កែម ឡី និយាយទេ។
ចុងបញ្ចប់នៃសាច់រឿងអ្នកនិពន្ធបានបង្ហាញថា៖ សូមបងប្អូនជួយលើកឡើង និងចូលរួមធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន និងទទួលខុសត្រូវចំពោះពលរដ្ឋនិងជួយជំរុញឲ្យ «រដ្ឋាភិបាលដោះស្រាយបញ្ហាសង្គមប្រកបដោយភាពយុត្តិធម៌ និងតម្លាភាព។
រីឯម្ចាស់គណនីហ្វេសប៊ុកឈ្មោះ JonniJon (ចននី ចន) បានប្តូរស៊ុំឈ្មោះគណនី ហ្វេសប៊ុករបស់ខ្លួន ដែលសរសេរថា៖ ចងចាំ បណ្ឌិត កែម ឡី ដូចអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនផ្សេងទៀតដែរ។
ម្ចាស់គណនី ហ្វេសប៊ុករូបនេះ បានផុសនូវទស្សនៈរបស់បណ្ឌិត កែម ឡី ដែលដាក់ថា៖« ត្រី ហែលបណ្ដោយទឹក គឺជាត្រីដែលស្លាប់»
គណនីហ្វេសប៊ុកឈ្មោះ Jonni Jon (ចននី ចន) ក៏បានផុស ចែករម្លែកនូវកំណាព្យខ្លីមួយពាក់ព័ន្ធនឹង សង្គម និងបណ្ឌិត កែម ឡី ផងថា៖ កំណាព្យនេះ និពន្ធ ដោយ ហ៊ួន ស៊ីឡូន កាលពី ខែសីហា ឆ្នាំ ២០១៦។ តើអ្នកនិពន្ធព្រួយយ៉ាងដូចម្តេចខ្លះ……?
បាទ…!! ព្រួយខ្លាចជាតិបង់លង់លិចបាត់ ព្រួយខ្លាចខ្មែរខ្ចាត់ បាត់ទឹកដី ព្រួយខ្លាចពាលចោរ ជាមន្ត្រី ព្រួយខ្លាចហ៊ានស្តីគេសម្លាប់។
ព្រួយខ្លាចបណ្ឌិត គេបិទមាត់ ព្រួយខ្លាចពាលស្ទាត់ អាងចាក់កាប់ ព្រួយខ្លាចខ្មែរស្លាប់ទាំងនៅឈរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សមរង្ស៊ី ចង់ធ្វើអ្វីដែលមិនអាចធ្វើបាន
Sam rainsy vouloir prendre la lune avec les dents, c ‘est vouloir
faire une chose impossible
***
ជាការពិតណាស់ ពេលនេះចំណង់ចង់ចាប់ព្រះច័ន្ទនៅលើ
មេឃយកមកទ្រាប់គូថអង្គុយនៅលើដីរបស់សមរង្ស៊ី នៅពេលនេះ
បានបញ្ចប់ហើយ តាមរយះឆាកល្ខោនយកតួរង
មួរ សុខហួរ មកផ្គងប្តូរឲ្យធ្វើជាតួឯកជំនួសសមរង្ស៊ីខ្លួនឯង
ដើម្បីបំរៀឲ្យឧបាយកលខ្មៅងងឹតមួយដើម្បីទំលាក់កំហុស។
ការពិតនៃសាច់រឿងសម្រាប់ឆាកល្ខោនដែលរៀបចំឡើងដោយ
សមរង្ស៊ី អេង ឆៃអ៊ាង និងហូ វ៉ាន់ យឹម សុវណ្ណ តួអង្គដែលត្រូវស្លាប់បន្ត
ក្នុងសាច់រឿងគឺមួរ សុខហួរ បន្ទាប់ពី ជា វិជ្ជា ហើយនឹងកែមឡី ។
នេះសំណាងហើយដែលមុននេះ មួរ សុខហួរ មិនហ៊ានឈានជើងមកជាន់ទឹកដី
កម្ពុជាតាមការសន្យាវិលត្រឡប់ ។ នោះកុំអីច្បាស់ចាងាប់តៃហោង គ្មានដីកប់
ដោយសារនយោបាយពាលស៊ីពាល ដែលរៀបចំដោយសមរង្សុី នឹងបក្សពួក
របស់វាជាក់ជាមិនខាន ។
ពិតណាស់ នយោបាយស្វាលួចស៊ីបាយ ហើយយកមកលាបមាត់ពពែ
ដើម្បីទម្លាក់ដាក់កំហុស គឺត្រូវបានឧក្រឹដ្ឋជនសម រង្ស៊ី នឹងបក្សពួកផ្សំគំនឹត
យកមកប្រើ គឺតាំងពីសម័យកាលបំផ្ទុះគ្រាប់បែកនៅមុខរដ្ឋសភា អម្លុងពេលដែល
សមរង្ស៊ីៅដឹកនាំបាតុកម្មរដ្ឋាភិបាល រហូតមានឈ្មោះជាដង្ខៅបាតុកម្មមកម្លេះ ។
តែថាឆាកល្ខោនដែលសម្លាប់ជិវិតមនុស្ស យកមកធ្វើដើមទុននយោបាយរបស់
សមរង្ស៊ី មិនអាចបំផ្លាញសុច្ចរឹតភាពរបស់រដ្ឋាភិបាលកម្ពុជាបានឡើយ។
ព្រោះថាទី១ ប្រសិនបើរដ្ឋាភិបាលកម្ពុជាចង់សម្លាប់
សមរង្ស៊ីមែននោះ សមរង្ស៊ីមិនអាចមានជីវិតរស់នៅ
មកដល់ពេលនេះ រហូតដល់មានការបង្កើតនូវវប្បធម៍សន្ទនា
រវាងហ៊ុនសែន សមរង្ស៊ី កឹមសុខា ដើម្បីការឯកភាព ស្រុះស្រួលជាតិនោះទេ ។
ដោយមានសារជាតិជាឧក្រឹដ្ឋជន នឹងស្ថឹតនៅក្រោមការបណ្តុះបណ្តាលផ្ទាល់
ពីជនបរទេស ពួកគេមិនអាចកែប្រែបានសារជាតិជា
ឧក្រឹដ្ឋជន របស់ពួកគេបានឡើយ ទោះបីក្រោយវប្បធម៍
សន្ទនា ពួកគេមានតួនាទីខ្ពស់ដឹកនាំក្នុងស្ថាប័ននិតិបញ្ញត្តិក្តី ។
ឧក្រឹដ្ឋកម្មសម្លាប់ទម្លាក់កំហុស ជាមួយសកម្មភាពភេរវកម្ម តាមរយះ
បដិវត្តន៍ពណ៍ គឺជាយុទ្ធសាស្ត្រអាទិភាពក្នុងនយោបាយដើម្បីផ្តួល
រំលំរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោតតាម
លក្ខណះប្រជាធិបតេយ្យ ដែលបានរៀបចំឡើងដោយសមរង្ស៊ី-កឹម សុខា
នឹងបក្សពួករួមគំនឹតក្បត់ជាតិ ដែលជាបរិវាររបស់ពួកគេ ។
ព្រោះថាសេណារីយោ ក្នុងនយោបាយឧក្រឹដ្ឋកម្មរបស់
សម រង្ស៊ី-កឹម សុខា ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កម្ពុជា
គឺត្រូវបានយកមកប្រើច្រើនបែបដើម្បីគោលបំណងតែមួយ
គឺកម្ចាត់ហ៊ុនសែន និងកំទេចចោលគណបក្សប្រជាជនកម្ពុជា
ដែលជាគណបក្សតែមួយគត់ដែលប្រជាជនកម្ពុជាដឹងគុណ
សងគុណគ្រប់ជំនាន់គ្មានទីបញ្ចប់ ក្នុងហេតុផលជាគណបក្ស
ដែលបានសង្គ្រោះជិវិត ផ្តល់កំណើតជិវិតទី២ដល់ពួកគេ
ហេ៏យដែលគ្រាន់តែត្រឹមចំណុចមួយនេះ ក្រុមឧក្រឹដ្ឋជន
សមរង្ស៊ី-កឹមសុខា មិនមានសង្ឃឹមថាទាញយកបាននូវទំនុកចិត្ត
គាំទ្រសម្រាប់ពួកគេពីសំណាក់ប្រជាជនកម្ពុជារួចទៅហើយ ។
ដោយឡែកសម្រាប់កឹមសុខាខុសប្លែកពីសមរង្ស៊ី ព្រោះថា ទោះបីកឹមសុខា
ត្រូវបានគណបក្សប្រជាជនកម្ពុជាជួយសង្គ្រោះអាយុជិវិតកឹមសុខា
ពីរបបប្រល័យពូជសាសន៍ដូចប្រជាជនកម្ពុជាទៀតក្តី តែជនរមិលគុណរូបនេះ
តាមរយះមហិច្ឆតាស្រេកឃ្លានអំណាច បានឃុបឃឹតប្រព្រឹត្តបដិវត្តន៍ពណ៌
បំផ្លាញជាតិឯងជាមួយបរទេស និងពិសេសទៀតនោះ គឺកឹមសុខាបានប្រកាស
បដិសេធមិនទទួលស្គាល់ការកាប់សម្លាប់ជាតិឯងពីសំណាក់របបកម្ពុជាប្រជាធិបតេយ្យ
ដែលដឹកនាំដោយប៉ុលពត បើទោះបីកឹមសុខាធ្លាប់និយាយថា ឪពុករបស់វាត្រូវបានពួកប្រល័យពូជសាសន៍ប៉ុលពតអូសយកទៅសម្លាប់ចោលនៅចំពោះមុខក្រុមគ្រួសាររបស់វាក្តី ៕
O…YES …this dump animal and his dump boss are the same brain shell . I tell you what?? sooner or later this nation will see who really is KBOTH CHEATH . HUN SEN was a hidden genocide leader who was secretly order by the communist Vietcong . we Cambodian knew the murder without justice was came from the order of that evil monster HUN SEN . the question is how this animal will get away from responsible the answer is no they can not get away from it . just a matter of time when his luck is running out every thing will come at the same time. my massage to HUN SEN supporter please do not love so much be for you hate can be greater and my warning is >> after you fine out the truth about HUN SEN please do not trying to eat him alive. as I used to say the century of AH..LNGOUNGTU come to powers and NEAK CHESS was hidden their face from that evil monster killer . I knew the word CHHEAM SREK SBEK HOV will come soon . rising up and take your nation back from that evil monster HUN SEN