កម្ពុជា-សង្គម
25/07/2021 – 08:40
ដោយ៖ អ៊ឹង ប៊ុនថន
RFI

អ្នកឃ្លាំមើលការបោះឆ្នោត និងមន្ត្រីសិទ្ធិមនុស្សសំដែងក្តីបារម្ភថា អនុក្រឹត្យស្តីពី «ច្រកទ្វារអ៊ីនធឺណិត» ដែលត្រូវបានអនុម័តកន្លងមកនេះ នឹងត្រូវបានរដ្ឋាភិបាលប្រើប្រាស់ដើម្បីបំបិទសំឡេងក្រុមប្រឆាំងនៅពេលបោះឆ្នោតខាងមុខ។ ការលើកឡើងយ៉ាងដូច្នេះគឺធ្វើឡើងនៅក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពីច្បាប់ និងសេរីភាពលើបណ្តាញអ៊ីនធឺណិត ដែលជាការពិភាក្សាតាមអនឡាញសម្រាប់ព្រឹត្តិការណ៍អ៊ីនធឺណិតនៅថ្ងៃទី២៥កក្កដា២០២១នេះ។
លោក គល់ បញ្ញា ទីប្រឹក្សាអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថា ខុមហ្វ្រែល បានថ្លែងថា បញ្ហាអ៊ីនធឺណិតត្រូវបានគេប្រើប្រាស់ដើម្បីបន្លែបន្លំនៅក្នុងការបោះឆ្នោតរបស់បណ្តាប្រទេសមួយចំនួនរួចហើយលើពិភពលោក។ សម្រាប់កម្ពុជា លោកព្រួយបារម្ភចំពោះការបង្កើតច្បាប់ដើម្បីគ្រប់គ្រងអ៊ីនធឺណិត ដែលលោកហៅថាជាការត្រួតត្រាដើម្បីបំបិទសំឡេងអ្នកឯករាជ្យ និងសំឡេងអ្នកប្រឆាំង តាមរយៈការបង្កើតអនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតកន្លងមកនេះ។
បើតាមអ្នកឃ្លាំមើលការបោះឆ្នោតរូបនេះ នៅពេលដែលរដ្ឋមានអំណាចគ្រប់គ្រងលើបណ្តាញផ្សព្វផ្សាយកាន់តែច្រើនគឺធ្វើឲ្យប៉ះពាល់ឬបាត់សំឡេងរបស់ក្រុមប្រឆាំង ដែលជាលទ្ធផល ការបោះឆ្នោតនោះគឺមិនមានយុត្តិធម៌។
ចំណែក លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានកត់សំគាល់ថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមិនត្រឹមតែរួមតូចតាំងពីចុងឆ្នាំ២០១៧មកនោះទេ គឺរិតតែប្រឈមថែមមួយកម្រិតទៀត នៅក្នុងបរិបទកូវីដ១៩។ ការបង្កើតច្បាប់ថ្មីៗរបស់រដ្ឋាភិបាល និងការចេញអនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតផងនោះ គឺសុទ្ធសឹងជាបញ្ហាប្រឈមនៅក្នុងការបញ្ចេញមតិ។ ការប្រើប្រាស់ក្រមព្រហ្មទណ្ឌដើម្បីដាក់ទោសទៅលើការបញ្ចេញមតិរបស់សកម្មជននៅតាមអ៊ីនធឺណិតគឺកំពុងពេញនិយមក្រោមបទ «ញុះញង់ និងរួមគំនិតក្បត់» ដែលត្រូវបានអនុវត្តន៍ទៅលើយុវជនជាសកម្មបរិស្ថាន។ នេះជាការកត់សំគាល់របស់លោកស្រី ចក់ សុភាព។
បើតាមលោកស្រី ចក់ សុភាព ការធ្វើសកម្មភាពរបស់យុវជនគួរតែត្រូវបានលើកទឹកចិត្តជាជាងការចោទប្រកាន់ ខណៈមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារបស់លោកស្រីបានកត់សំគាល់ថា ក្នុងចំណោមការបញ្ចេញមតិចំនួន១០៨ ករណីគឺមានជាង៥០ករណីត្រូវបានរឹតបន្តឹង។ នៅក្នុងចំណោមជាង៥០ករណីនោះគឺមានជាង៤០ករណីជាការបញ្ចេញមតិតាមហ្វេសប៊ុក។ មានតែ២៨ភាគរយប៉ុណ្ណោះដែលពលរដ្ឋនិយាយថា ពួកគេមានសុវត្ថិភាពក្នុងការបញ្ចេញមតិ ខណៈដែលអ្នកធ្វើការខាងអង្គការសង្គមស៊ីវិលពួកគេមានការបារម្ភកាន់តែកើនឡើងដល់ជាង៨០%នៃការចាប់ពិរុទ្ធខ្លួនឯងនៅពេលបញ្ចេញមតិតាមបណ្តាញសង្គម ឬគិតថាការបញ្ចេញមតិរបស់ពួកគេមិនមានសុវត្ថិភាព។ នេះបើតាម លោកស្រី ចក់ សុភាព។
យោងតាមមាត្រាមួយ អនុក្រឹត្យ «ច្រកទ្វារអ៊ីនធឺណិត» នេះមានគោលបំណងកំណត់អំពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិដើម្បីសម្រួលដល់ការតភ្ជាប់អ៊ីនធឺណិត ពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការកៀរគរចំណូលជាតិ ការការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម៕
អាពូជសំផឹង មីពូជសំផឹង ចេះតែមានហ្មង !
បើច្រកទ្វារអ៊ីនធឺណិត ត្រូវគេប្រើដើម្បីបំបិទសំឡេងប្រឆាំងនៅពេលបោះឆ្នោត តើ
អាពូជសំផឹង មីពូជសំផឹង ហែកក្ត ហែកកាដួយ ព្រុសដូចឆ្កែកើតឬ ?
ពួកអាពូជឆ្កែ កូនមីសំផឹងកាដួយអាយះស្ញេញ ចេះតែមានហ្មង !
វាសុទ្ធតែគេ ប្រើអ៊ីនធឺណិត មិនទាន់យល់ដឹងពីរបៀបប្រើប្រាស់ និងក្រមសីលធម៌ត្រឹមត្រូវ ?
អញ្ចឹងត្រូវទុកឲ្យតែពួកអាពូជសំផឹង កាដួយឆ្កែអ្ហែងអស់ហ្នឹង និយាយតែម្នាក់ឯង ទើប
ត្រឹមត្រូវ ទើបមានក្រមសីលធម៍មែនទេ អាកូនមីកាដួយស្អុយ ?
កាបូចា កាដួយស្អុយម៉ែអ្ហែងអញ្ចឹងមែនទេ អាណុប វី ?
ស្អីគេអាពូជឆ្កែ គឹម សុខ !
អាកឹមសុខា ហ៊ានអើតក្បាលមកបញ្ចេញមតិយោបល់ ដែរ ?
អូហូ ! គេជេរម៉្រាយវាហ៊ុយដីសំពោង អាឡប់ !
តើវាអាចធ្វើមុខក្រាស ទៅរួចដែរទេ ?
អាកឹមសុខាវាជាជនជាប់ចោទក្នុងទង្វើក្បត់ជាតិ ។ វាដឹងច្បាស់ណាស់
សម្រាប់ការធ្វើនយោបាយរបស់វាដើម្បីបោកប្រាស ពីពួកអាថោកជាងឆ្កែ
ហើយល្ងង់ខ្លៅដូចអ្ហែង ដើម្បីធ្វើមាន-បាន ។ វាមិនហ៊ានអើតក្បាល មក
បញ្ចេញមតិស្អីទេ ។ ព្រោះវាអត់មានអីត្រូវនិយាយសម្រាប់បោកប្រាសបាន ។
វាជាជនជាប់ចោទក្នុងអំពើក្បត់ជាតិ លក់ជាតិជាមួយអាពូជឆ្កែសមរង្សុី
ក្នុងការកាត់ដីខ្មែរ៤ខេត្តឲ្យយួនដេហ្កា ។ អ្ហែងកុំភ្លើអាឡប់ !