ដោយ ម៉ៅ សុធានី
2021-07-30
RFA

ពលករខ្មែរ ៦នាក់នៅប្រទេសថៃ ដែលលួចហែលទឹកអូរឆ្លងព្រំដែនមកកម្ពុជា ត្រង់ចំណុចគោលដៅរោងម៉ាស៊ីនដីក្រុមហ៊ុនក្រេនដាយម៉ន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។ Photo Provided
ពលករធ្វើការងារនៅប្រទេសថៃ និងអ្នកការពារសិទ្ធិមិនរំពឹងថា ស្ថានខ្មែរប្រចាំប្រទេសនេះអាចជួយឧបត្ថម្ភថវិកាដោះទុក្ខលំបាកពលករគ្មានការងារបានឡើយ។ ការលើកឡើងបែបនេះ ក្រោយពេលក្រសួងការងារចេញលិខិតប្រាប់ពលរដ្ឋជួបបញ្ហាជីវភាពធ្ងន់ធ្ងរ អាចទាក់ទងទៅស្ថានទូតឱ្យជួយឧបត្ថម្ភថវិកា ប្រឹក្សានិងផ្ដល់ថ្នាំអ្នកឆ្លងជំងឺកូវីដ១៩ ស្រាល។
អ្នកការពារសិទ្ធិពលករលើកឡើងថា បើស្ថានទូតចង់ជួយពលករដែលជួបការលំបាក មិនចាំបាច់តម្រូវឱ្យពលករទាក់ទងទៅស្ថានទូតឡើយ ត្បិតពលករក្នុងតំបន់បិទខ្ទប់សុទ្ធតែជួបការលំបាកផ្នែកជីវភាព។
សមាជិកសហជីពដែលធ្វើការងារជាមួយសហជីពការពារសិទ្ធិពលករប្រទេសថៃ លោក សុន សីហា យល់ថា ប្រកាសរបស់ក្រសួងការងារឱ្យជរុញឱ្យពលរដ្ឋទៅសុំជំនួយពីស្ថានទូតគឺគ្រាន់ជាលេសរដ្ឋាភិបាល ក្នុងការបន្សាបអារម្មណ៍ពលករ ដែលចង់វិលត្រឡប់ទៅកម្ពុជាវិញប៉ុណ្ណោះ។ លោកចោទសួរថា តើពេលនេះស្ថានទូតមានកញ្ចប់ថវិកាគ្រប់គ្រាន់សម្រាប់ជួយពលករហើយឬនៅ? លោកសង្កេតឃើញជាងពីរឆ្នាំនៃវិបត្តិជំងឺកូវីដ១៩នេះ ស្ថានទូតបានជួយពលករតិចតួចណាស់។ «»
ចំណែកពលករធ្វើការងារផ្នែកសំណង់នៅខេត្តនុនថាក់បូរី (Nonthaburi) លោក ធាត់ ឌីន ឱ្យដឹងថា លោកបាត់បង់ការងារជាងបីខែមកហើយ និងរស់នៅដោយខ្វះមុខខ្វះក្រោយ ប៉ុន្តែលោកមិនដែលឃើញមន្ត្រីស្ថានទូតចុះមកជួយរូបលោក និងពលករផ្សេងទៀតឡើយ។ លោកថា កាលពីមុនលោកមិនដែលសុំជំនួយពីស្ថានទូតឡើយព្រោះមិនដឹងត្រូវទាក់ទងតាមរបៀបណា។ ពលកររូបនេះ លើកឡើងទៀតថា ទោះពេលនេះមានប្រកាសពីក្រសួងការងារឱ្យពលករគ្មានការងារធ្វើ អាចសុំជំនួយពីស្ថានទូតក្ដី ប៉ុន្តែលោកមិនរំពឹងថា ស្ថានទូតអាចជួយពលករបានឡើយ។ «»
ក្រសួងការងារប្រាប់ទៅពលករដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ ឱ្យរក្សាភាពស្ងៀមស្ងាត់ នៅនឹងកន្លែងដដែល ដោយមិនត្រូវចេញពីកន្លែងស្នាក់នៅ ឬចេញទៅព្រំដែនកម្ពុជា-ថៃឡើយព្រោះការធ្វើដំណើរនេះប្រឈមខ្ពស់នៃការឆ្លង និងការចម្លងជំងឺកូវីដ-១៩ ពិសេសគឺជំងឺប្រភេទបំប្លែងថ្មី Delta។ លិខិតចុះកាលពីថ្ងៃទី៣០ ខែកក្កដា ប្រាប់ទៅពលករកុំចល័តចេញពីកន្លែងស្នាក់នៅ រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ហើយបើម្ចាស់រថយន្ត ឬមេខ្យល់ណាបំផុសបំផុល ឬដឹកជញ្ជូនពលករ គឺជាការល្មើសបម្រាម នឹងត្រូវប្រឈមវិធានការ ផ្លូវច្បាប់។
ក្រសួងការងារប្រាប់ទៅពលករទៀតថា បើមានបញ្ហានៅកន្លែងធ្វើការ ឬមានបញ្ហាជីវភាពលំបាកខ្លាំង គឺអាចទំនាក់ទំនងតាមទូរស័ព្ទទៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃដែលមាន លេខទូរស័ព្ទ 092 8050 561/094 0925 905/062 1413 009/086 7999 957 និង ប្រព័ន្ធតេឡក្រាម (https://t.me/helpkhmerinthailand)។
ចំណែក ពលករដែលសង្ស័យថា ខ្លួនមានវិជ្ជមានកូវីដ-១៩ ឬមានវិជ្ជមានកូវីដ-១៩ កម្រិតស្រាល ហើយមិនទាន់ដឹងថាត្រូវទំនាក់ទំនងទៅផ្នែកណា អាចទទួលការពិគ្រោះយោបល់ តាមប្រព័ន្ធ តេឡេក្រាមរបស់ក្រុមការងារស្ថានទូត (https://t.me/consultcovidinthailand)។
ទោះយ៉ាងណាវិទ្យុអាស៊ីសេរីព្យាយាមហៅទៅទូរស័ព្ទទៅក្រុមការងារស្ថានទូត តាមលេខទូរស័ព្ទដែលក្រសួងការងារបានបង្ហាញនោះ ប៉ុន្តែពេលហៅចូលគ្មានអ្នកទទួល ហើយអ្នកលើកទូរស័ព្ទខ្លះទៀតពេលអ្នករាយការណ៍អាស៊ីសេរីសុំសម្ភាស ក៏បិទទូរស័ព្ទមិនឆ្លើយតប។
មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក ឌីថេ ហូយ៉ា ដែលធ្វើការងារទាក់ទងពលករចំណាកស្រុក យល់ថា ការតម្រូវឱ្យពលករទាក់ទៅស្ថានទូតដើម្បីសុំជំនួយ ឬសុំប្រឹក្សា នឹងបង្កការលំបាកដល់ពលករ ព្រោះកន្លងមកពលករជួបការលំបាកខ្លួនក្នុងការទំនាក់ទំនងទៅស្ថានទូត។ លោកបន្តថា ពេលខ្លះទោះពលករទាក់ទងស្ថានទូតបានរួចហើយក្ដី ប៉ុន្តែស្ថានទូតមិនបានឆ្លើយតបឱ្យប្រសិទ្ធភាពដល់ពលករនោះទេ។ «»
លោក ហូយ៉ា យល់ថា ដើម្បីឱ្យពលករស្ដាប់ការណែនាំមិនវិលចូលប្រទេសក្នុងរយៈពេលហាមឃាត់ រដ្ឋាភិបាលត្រូវជួយបង់ផ្គត់ផ្គង់ថវិកាថ្លៃកន្លែងស្នាក់នៅ ថ្លៃហូបចុក និងសហការជាមួយអាជ្ញាធរថៃ ដើម្បីអាចឱ្យពលករខ្មែរទាំងអស់ ទទួលបានការចាក់វ៉ាក់សាំងជាដើម។ ក្រសួងសុខាភិបាលថៃឱ្យដឹងថា ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី២២ កក្កដា មានពលករខ្មែរជាង១ ម៉ឺននាក់ហើយបានឆ្លងជំងឺកូវីដ១៩។
រដ្ឋាភិបាលលោក ហ៊ុន សែន បានបិទខ្ទប់ខេត្តចំនួន ៨ ជាប់ព្រំដែនថៃ រយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ក្រោមហេតុផលដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta)។ ពលករ និងអ្នកការពារសិទ្ធិពលករលើកឡើងថា ប្រសិនបើ រដ្ឋាភិបាល ឬស្ថានទូតអាចជួយដោះស្រាយបញ្ហាជីវភាពពលករ និងការជួយព្យាបាលពលករដែលឆ្លងជំងឺកូវីដ១៩ ប្រហែលគ្មានពលកររូបណាប្រថុយជីវិតលួចទៅខ្មែរវិញនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ពួកអាប្រឆាំងរត់ចោលស្រុក ព្រោះទង្វើរួមគំនឹតក្បត់ជាតិ ជាមួយ
អាក្បត់ជាតិសមរង្សុី កឹមសុខា មានតែចាប់ញាត់គុកប៉ុណ្ណោះ អាភ្លើ !
we knew KIM SOKHA and SAM RANSY is KBOTH this dog and HUN SEN CHEATH because both of them did not sell the country to Vietcong and China . I wonder and I’m following to see when the last tiny place is over where will HUN SEN an his dog go
អូហូ ! អា២ ក្បាលនេះ អាSteve Chabot និងអា Alan Lowenthal
គ្រាន់តែជាអាកម្ទេចមនុស្ស អត់បានការ នៅក្នុងសភាអាមេរិកហ្នឹងហ្អី !
បើវាអត់និយាយធ្វើម៉េចគេដឹងថាវាចេះព្រុសដូចឆ្កែ ?
ចាំឲ្យច្បាស់ !
អ្វីដែលមិនផ្តល់ផលប្រយោជដល់អាមេរិក រដ្ឋាភិបាលអាមេរិក មិនធ្វើទេ
កុំភ្លើពេក ។
នែក្រុមអាឃ្លាំមើល និងពួកអាសិទ្ធិមនុស្សការពារចោរ អាពូជសំផឹង កូនមីកាដួយស្អុយអាយះស្ញេញ !
បើនិយាយដូចពួកអាពូជសំផឹងអ្ហែងថា ការឃុំខ្លួន អា រ៉ុង ឈុន មួយឆ្នាំមកនេះ មិនបានផ្ដល់ផលប្រយោជន៍ដល់សង្គម និងរដ្ឋាភិបាល អញ្ចឹង អាចុយម៉្រាយអ្ហែងហ្នឹង ក៏ចង់និយាយថាការឃុំខ្លួន ពួកចោរលួច ចោបន្ល់ ពួកគ្រឿងញៀនឃាតក សម្លាប់មនុស្ស អួកអាចោរ លួចដីរដ្ឋ ប្លន់ដីរាស្ត្រ ពួកអារួមគំនឹតក្បត់ជាតិ បដិវត្តន៍ពណ៍ក៏មិនបានផ្ដល់ផលប្រយោជន៍ដល់សង្គម និងរដ្ឋាភិបាលដែរ មែនទេ ?
អាពូជសំផឹង !
អ្ហែងស្គាល់ពីច្បាប់ទេ ?
អាពូជសំផឹង តើត្រូវផ្តល់ព័ត៍មានយ់ាងណាទៀត ឲ្យកូនមីកាដួយអាយះ
ស្ញេញ ឆ្តិញរលួយ អាចុយម៉្រាយ អ្ហែងហ្នឹង !
អ្ហែងមិនចាក់ហីទៅអាចុយម៉្រាយ !
កូវីដវារុកកាដួយម៉ែអ្ហែងអីតើ !
អ្ហែងចាំបាច់មកព្រុសដូចឆ្កែស្អី អាចុយម៉្រាយ ?
អាពូជសំផឹង កូនមីកាដួយអាយះស្ញេញ សេង សារី !
តើការដឹកនាំជាតិ មិនអាស្រ័យលើប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋ
ជាអ្នកសម្រេច កំណត់ឲ្យ ទេឬ ?
ហ៊ុន សែននៅបន្តអំណាចបានវាអាស្រ័យប្រជាពលរដ្ឋ ជាអ្នកសម្រច តាម
អំពើល្ ក្នុងការអដឹកនាំជាតិរីកចម្រីន និង សុខសន្តិភាព ។
តើអាកូនមីកាដួយអាយះស្ញេញអ្ហែងហ្នឹង មិនដឹងថាប្រជាពលរដ្ឋ ប្រសិទ្ធិនាមឲ្យ
សម្តេចតេជោហ៊ុនសែន ថាជាសម្តេច អគ្គមហាបុរសរដ្ឋ ជាតិកម្ពុជាទេឬ ?
អ្ហែងអីក៏យ៉ាប់ម្លេះអាចុយម៉្រាយ ?
អាពូជសំផឹងអ្ហែងហ្នឹង កំពុងរស់នៅទីណា ទើបមិនដឹងខ្យល់អីបែបនេះ អ្ហាស !
អាកូនមីកាដួយស្អុយ ?