អ្នកវិភាគ​ពុំមាន​​សុទិដ្ឋិនិយម​​ថា កម្ពុជា​នឹង​​បោះបង់​​មាយាទ​​ជួយ​​ចិន​​ពេល​​ធ្វើជា​​ប្រធាន​​អាស៊ាន​​ឆ្នាំ​​ក្រោយ

ដោយ មាន ឫទ្ធិ
2021-08-09
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកវិភាគ​ពុំមាន​​សុទិដ្ឋិនិយម​​ថា កម្ពុជា​នឹង​​បោះបង់​​មាយាទ​​ជួយ​​ចិន​​ពេល​​ធ្វើជា​​ប្រធាន​​អាស៊ាន​​ឆ្នាំ​​ក្រោយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ និងពិធីប្រារព្ធខួបលើកទី៤៥របស់អាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១២។ រូប៖ AKP


អ្នកវិភាគ ពុំមាន​​សុទិដ្ឋិនិយម​​ថា កម្ពុជា​​នឹង​​បោះបង់​​មាយាទ​​ជួយ​ចិន ហើយ​​អាច​​ចូលរួម​​ដោះស្រាយ​​វិបត្តិ​ក្នុង​​តំបន់​​បានទេ​ នៅ​ពេល​​ធ្វើជា​​ប្រធាន​​ប្តូរវេន​​អាស៊ាន​​ឆ្នាំ​ក្រោយ។ ការលើកឡើង​​នេះ កើតមានឡើង​ស្របពេល​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​​ប្តេជ្ញាចិត្ត​​លើក​កម្ពស់​​យន្តការ​​អាស៊ាន​​ដើម្បី​​ដោះ​ស្រាយ​​បញ្ហា​​ប្រឈម​​រួម​​ក្នុង​​តំបន់ នៅ​ពេល​​កម្ពុជា​​ធ្វើ​ជា​​ប្រធាន​​អាស៊ាន។

នៅ​មិនដល់​ ៥ ខែ​ស្រួលបួល​​ផង គឺ​នៅ​​ឆ្នាំ២០២២ ​ដ៏ខ្លី​ខាងមុខ​នេះ កម្ពុជា​​នឹង​​ធ្វើជា​ប្រធាន​ប្តូរវេន​អាស៊ាន​​ជាលើក​ទី៣ ក្នុង​​ប្រវត្តិសាស្ត្រ​ការ​ទូត​​របស់​​ខ្លួន។ ក្តី​កង្វល់​​ដែល​​ថា កម្ពុជា​អាច​នឹង​ធ្វើ​តាម​ការ​បង្គា​ប់​​បញ្ជា​​របស់​​ចិន បាន​លេច​ចេញ​​ឡើង​ជា​ថ្មីម្តងទៀត ខណៈ​កម្ពុជា​កំពុង​តែ​មាន​ទំនាក់ទំនង​ជាមួយ​​ប្រទេស​នេះ​​កាន់​តែ​ល្អូកល្អឺន​ជាង​ពេល​ណាៗ​​ទាំង​អស់។

ទំនង​ជា​ចង់​កែប្រែ​មុខមាត់​ពី​មាយាទ​ជួយ​ចិន និង​ការយក​យន្តការ​អាស៊ាន​ធ្វើ​ជា​ចំណាប់ខ្មាំង​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​នេះ លោក ហ៊ុន សែន ប្រកាស​ប្តេជ្ញាចិត្ត​ថា កម្ពុជា​នឹង​ឈរ​លើ​មូលដ្ឋាន​នៃ​​ភាពបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាព និង​ភាពសុខដុមរមនា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈមរួម​ដែល​តំបន់​ទាំងមូល​កំពុង​ជួបប្រទះ។ លោកប្រកាស​ដូច្នេះ​នៅក្នុង​សារលិខិត​របស់​លោក​មួយ​ច្បាប់​ក្នុង​ឱកាស​អបអរ​ទិវា​អាស៊ាន ថ្ងៃទី៨ ខែសីហា ខួបលើកទី​៥៤ នៃ​ការបង្កើត​សមាគម​នេះ។ លោក ហ៊ុន សែន មិន​ភ្លេច​រំឮក​ឡើងវិញ​ពី​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​បាន​​លើក​ស្ទួយ​តាំងពី​ឆ្នាំ១៩៦៧ មក និង​គោលការណ៍​កុងសង់ស៊ីស ដែល​លោកអះអាង​ថា ​នឹង «នៅតែ​បន្ត​ជា​គោលការណ៍​មាគ៌ា​ជាមូលដ្ឋាន» សម្រាប់​ដំណើរការ​កសាង​សហគមន៍​អាស៊ាន​នេះ​ទៅមុខ​ទៀត។

គឺគោលការណ៍​ទាំងពីរ​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​អាស៊ានទាំងមូល​ ​មិន​អាច​ដោះស្រាយ​វិបត្តិ​នានា​ក្នុង​តំបន់​បាន​រហូត​មកទល់​សព្វថ្ងៃ​នេះ ក្នុងនោះ​រាប់ចាប់​តាំង​ពី​វិបត្តិរដ្ឋប្រហារ​យោធា​​នៅ​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា វិបត្តិ​រម្លាយ​ប្រជាធិបតេយ្យ និង​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ខ្លួនឯង​ផង រួមទាំង​វិបត្តិ​ជម្លោះ​ដណ្តើម​អធិបតេយ្យ​លើ​ប្រជុំ​កោះ​នៅ​តំបន់​សមុទ្រចិន​ខាងត្បូង​ផង។ ទន្ទឹមគ្នានេះ គឺ​គោលការណ៍​សម្រេចចិត្ត​ផ្អែក​លើ​មតិ​ជា​ឯកច្ឆន្ទ​ឬ កុងសុងស៊ីស​នេះហើយ ដែល​កម្ពុជា​ធ្លាប់​យក​មក​ប្រើ​ធ្វើ​ជា​ចំណុច​ខ្ទាស់​យក​អាស៊ាន​ធ្វើ​ជា​ចំណាប់​ខ្មាំង​មិនឱ្យ​ចេញ​សេចក្តីថ្លែងការណ៍​រួម​ថ្កោលទោស​ចិន​បាន​កាលពី​ឆ្នាំ២០១២ និង​ឆ្នាំ២០១៦​កន្លងទៅ។ ការ​ការពារ​ផល​ប្រយោជន៍​ចិន​នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន បាន​ធ្វើឱ្យ​ស្ថាប័ន​អាស៊ាន​ទាំង​មូល​រង​នូវ​ការ​បរាជ័យ​ដ៏​អាម៉ាស់​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ​កន្លះសតវត្សរ៍​របស់​អាស៊ាន។ មន្ត្រី​ការ​ទូត​កម្ពុជា​ក៏​រង​ការ​រិះគន់​ថា បាន​លួច​ផ្តល់​សេចក្ដី​ព្រាង​នៃ​សេចក្ដី​ថ្លែង​ការណ៍​រួម​ឱ្យ​ចិន​ដែល​ជា​ចៅហ្វាយ​នាយ​របស់​ខ្លួន​ត្រួត​ពិនិត្យ​មើល​ជា​មុន​សិន មុន​នឹង​ខ្លួន​ដាក់​ឱ្យប្រទេស​សមាជិក​អាស៊ាន​អនុម័ត។

អ្នកសិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត សេង សារី មិន​សង្ឃឹម​ថា កម្ពុជា​នឹង​បោះបង់​ចោល​មាយាទ​ចាំ​ជួយ​ចិន​នេះ នៅ​ពេល​ដែល​ខ្លួន​ធ្វើ​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​នេះ​ទេ។ លោក​គិតថា ស្ថានភាព​កម្ពុជា​យក​អាស៊ាន​ធ្វើជា​ចំណាប់ខ្មាំង​ឱ្យ​ចិន​នេះ​នឹងរឹតតែ​អាក្រក់​ជាង​លើកមុនៗ​ទៅទៀត៖ «យើង​សង្កេត​ឃើញថា ទៅ​ចាប់​ចិន​ហ្នុង​ដោយសារតែ​ផលប្រយោជន៍​បុគ្គល ដោយសារ​ផលប្រយោជន៍​ក្រុម​បក្ខពួក​ខ្លួន។ ដូច្នេះ ប្រហែលជា​លើកនេះ ឆ្នាំ២០២២​នេះ​នៅពេល​ដែល​កម្ពុជា​ក្លាយ​ជា​ប្រធាន​ប្តូរវេន ខ្ញុំ​គិតថា ​ស្ថានភាព​កម្ពុជា​ជា​ប្រធាន​នេះ កាន់តែ​អាក្រក់​ជាង​មុន​ដោយសារ​តែ​យើងឃើញ​ថា ជំហរ​រដ្ឋាភិបាល​ឆ្នាំ២០២០ ឆ្នាំ២០២១នេះ គឺ​ប្រកាស​ក្តែងៗ​ថា បើ​មិន​ឱ្យ​ពឹងចិន តើទៅ​ពឹង​អ្នកណាអ៊ីចឹង ស្ថានភាព​ប្រាកដជា​កម្ពុជា​យក​ឱកាស​ហ្នុង​នៅក្នុងការ​បង្ហាញ​ជំហរ​មួយ​ដែល​ធ្វើ​ឱ្យ​សហគមន៍​អឺរ៉ុប ក៏​ដូចជា​សហរដ្ឋអាមេរិក មិន​សប្បាយចិត្ត»

បណ្ឌិត សេង សារី ក៏​មិន​រំពឹង​ដែរ​​ថា កម្ពុជា​អាច​ចូលរួម​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់​បានទេ ក្នុងពេល​ដែល​បញ្ហា​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ខ្លួនឯង កម្ពុជា​នៅ​មិន​ទាន់​អាច​ដោះស្រាយ​បាន​ផងនោះ៖ «វិធីសាស្ត្រ​របស់​រដ្ឋាភិបាល​មួយ​នេះ ខ្ញុំ​គិតថា​នៅពេលដែល​ខ្លួន​ក្លាយ​ទៅជា​ប្រធាន​ប្តូរវេន​អាស៊ាន គឺ​គ្មាន​អី​ក្រៅពី​ការដោះសារ ការបកស្រាយ​ទេ។ ការយក​លេស​នេះ លេសនោះ គ្មាន​ចេតនា​ដោះស្រាយ​បញ្ហា​អីទេ ពីព្រោះ​យើង​វាស់វែង​បាន​ហើយ​ពី​សមត្ថភាព​នៅក្នុង​ការដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ខ្លួនឯង​នោះ ទម្រាំ​នៅក្នុង​តំបន់​អាស៊ាន​ទៀត..! អ៊ីចឹង​ការសន្យា​ណាមួយ វាគ្រាន់តែ​ជា​ការសន្យា​ដែល​ប្រើលេស​របៀប​ជា​អ្នកដោះសារ ជា​អ្នកបកស្រាយ​ទេ មិនមែន​ជា​អ្នកដោះស្រាយនិយមទេ»

វិទ្យុអាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេសលោក កុយ គួង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​រឿងនេះ​បាន​ទេ ដោយសារ​លោក​ពុំលើក​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៨ ខែសីហា។ ទោះយ៉ាងណា លោក ហ៊ុន សែន ថ្លែង​ក្នុង​សារលិខិត​របស់​លោក​ទទួលស្គាល់​ពី​ឧបសគ្គ​ដែល​អាស៊ាន​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ន​នេះ។ ឧបសគ្គ​ទាំងនោះ​មាន​ដូចជា វិបត្តិ​ផ្ទុះជំងឺ​រាតត្បាត​កូវីដ១៩ កំណើន​នៃ​ការប្រកួតប្រជែង​ផ្នែកភូមិសាស្ត្រ​នយោបាយ និង​ការប្រឈមមុខ​ដាក់​គ្នា​រវាង​ប្រទេសមហាអំណាច​ដែល​បាន​រីករាល​ដាល​ទៅ​ជា​សង្គ្រាម​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា។ ក្រៅពីនេះ តំបន់​អាស៊ាន ក៏ប្រ​ឈម​នឹង​បញ្ហា​ការប្រែប្រួល​អាកាសធាតុ ការបំផ្លាញ​បរិស្ថាន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាដើម។ លោក ហ៊ុន សែន ថា ដើម្បី​ជម្នះ​នូវ​និន្នាការ​ភូមិសាស្ត្រ​នយោបាយ​អវិជ្ជមាន កម្ពុជា​ប្តេជ្ញា​លើក​កម្ពស់​របៀបវារៈ ដែល​ជំរុញ​ស្មារតី​សហប្រតិបត្តិការ និង​គាំទ្រ​ដល់​មជ្ឈភាព​អាស៊ាន ភាពស្ងប់​ក្សេមក្សាន្ត និង​វឌ្ឍនភាព​ក្នុង​តំបន់។

អាស៊ាន ត្រូវ​បាន​បង្កើត​ឡើង​ជា​លើកដំបូង​កាលពី​ថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នៅ​ក្រុង​បាងកក(Bangkok)ប្រទេសថៃ(Thailand) ដោយ​មាន​ប្រទេស ៥ ជា​សមាជិក​ក្នុងនោះមាន​ប្រទេស​ឥណ្ឌូនេស៊ី(Indonesia) ម៉ាឡេស៊ី(Malaysia) ហ្វីលីពីន(Philippines) សិង្ហបុរី(Singapore) និង​ថៃក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​នៃ​លទ្ធិកុម្មុយនិស្ត​មិនឱ្យ​រាលដាល​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់។ កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ហើយ​ក្រោយ​មក​មាន​ឱកាស​ដឹកនាំ​ធ្វើ​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ដំបូង​នៅ​ឆ្នាំ២០០២ លើកទីពីរ​នៅឆ្នាំ២០១២ និង​លើកទីបី​នៅឆ្នាំ២០២២​ខាងមុខនេះ។

ចំ​ទិវា​អាស៊ាន​នេះដែរ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា សហរដ្ឋអាមេរិក ​គឺជា​ដៃគូ​សកម្ម និង​គួរឱ្យ​ទុកចិត្ត​នៅក្នុង​ការដោះស្រាយ​បញ្ហា​បន្ទាន់ៗ​បំផុត​នៅ​ក្នុង​តំបន់។ ស្ថានទូត​ថា សហរដ្ឋអាមេរិក រីករាយ​នឹង​ធ្វើ​ការសហការ​ថែមទៀត​រវាង​តំបន់នេះ នៅ​មុន​ការធ្វើ​ជា​ប្រធាន​អាស៊ាន​នៅឆ្នាំ២០២២​របស់​កម្ពុជា ​នាពេល​ខាងមុខនេះ។ ជារឿយៗ ទន្ទឹមនឹង​មាន​កង្វល់​ពី​រឿង​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា សហរដ្ឋអាមេរិក តែង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធានាឱ្យ​បាន​នូវ​ការរក្សា​តុល្យភាព​នៃ​នយោបាយ​ការបរទេស​របស់​ខ្លួន ដោយ​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​ស្តា​ប្រជាធិបតេយ្យ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "អ្នកវិភាគ​ពុំមាន​​សុទិដ្ឋិនិយម​​ថា កម្ពុជា​នឹង​​បោះបង់​​មាយាទ​​ជួយ​​ចិន​​ពេល​​ធ្វើជា​​ប្រធាន​​អាស៊ាន​​ឆ្នាំ​​ក្រោយ"

  1. TAUCH CHOEUN says:

    ប្រទេសកម្ពុជាតូចស្ថិតនៅចន្លោះក្រពើនៅទីសខាងកើតនិងខ្លានៅទិសខាងលិច ហើយនៅក្នុងប្រវត្តិសាស្ត្តកម្ពុជារងគ្រោះខ្លោចផ្សាររាប់មិនអស់ដោយសារទង្វើរបស់ប្រទេសទាំងពីរនេះ ដូច្នោះជាយុទ្ឋសាស្រ្តកម្ពុជាចងមិត្តភ័គ្រជាមួយមិត្តដែលគេជួយទាំងការពារអធិបតេយ្យភាព និងផលប្រយោជន៌សេដ្ឋកិច្ច។
    នៅក្នុងរយៈពេលចុងក្រោយ៥០ឆ្នាំនេះប្រទេសកម្ពុជា៤ភាគប្រាំនៃពេលវេលាកម្ពុជារងទុកគ្មានឈប់ឈរ ដូច្នោះខ្ញុំយល់ថាមនៅគមវិជ្ជាណាក៏ដោយដែលធ្វើឳ្យកម្ពុជាមានសន្តិភាព អភិវឌ្ឍន៌សង្គំ​សេដ្ឋកិច្ច មានសាច់ដុំការពារអធិបតេយ្យភាពបូរណភាពដែនដីគឺគ្រប់គ្រាន់ហើយ។បទពិសោធប្រទេសលីប៊ី ប្រទេសស៊ីរី
    និងប្រទេសអាហ្វ្រីកមួយចំនួនទៀតដែលឈ្លក់ងង្វែងជាមួយលទ្ឋិប្រជាធិបតេយ្យ(ប៉ុន្តែមួយណា?)ខ្ទេចខ្ទីរងទុកវេទនាមកដល់ពេលនេះគ្មាននណារអើពើមានតែចែកគ្នាស៊ីបណ្ណោះព្រោះមានប្រេងដែលជាទ្រព្យសម្បត្តិ។កម្ពុជាត្រូវការស្ថេរភាពនយោបាយដើម្បីឳ្យសេដ្ឋកិច្ចលូតលាស់ហើយរដ្ឋាភិបាលអាចកសាងសាច់ដុំ(hard power)ដែលជាកត្តាស្លាប់រស់ដំបូងបំផុតសម្រាប់កំញើញ​និងការពារកម្លាំងអមិត្តឬសត្រូវទាំងនៅក្នុងនិងក្រៅប្រទេសដែលមានបំណងកម្ទេចកម្ពុជាម្តងទៀត។សូមកុំផ្សព្វផ្សាយទ្រឹស្តីដែលពិសពុលនិងមានចរឹតបំផ្លាញសង្គមខ្លួនឯងដែលបំរើបរទេសដោយឥតដឹងខ្លួន។ខ្ញុំមនប្រឆាំងនឹងយោបល់តិះទៀនដើម្បីកែលម្អទេប៉ុន្តចង់រួមចំណែកអំពីពិសពុលនិងគ្រោះថ្នាក់កំពុងចោមរោមកម្ពុជាសព្វថ្ងៃខុសមួយជំហា៊នកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមភ្លាម។

  2. Anonymous says:

    I knew Cambodia will never win the reason no one leader that smart enough to leaded this hunted nation. I knew in SIHANOU leaded this nation I see Cambodia build up a lot of educated people but so sad when it come to communist killing field they clean just about all of them you may wonder who did that ?? please do not forget this HUN SEN regime was also former Khmer Rue they have that blood in their hand that because of the influent from Communist Vietcong and CHINA . this is the truth situation in KAMPOUCHEA that every one have to think deeper. I’m wonder about the future of this nation it can be end by HUN SEN a high jungle educated among all Cambodian . the big problem in south ease ASIA right now is world policy all supper powers nation Come to confess in this region specially in south CHINA sea. please be every careful KAMPOUCHEA should not involve too deep in this battle field expressly this AH CHESSTU regime . I’m warning to every one if the situation going bad i world war three can start at any time . HUN SEN should not be a HERO in this world of supper powers .

  3. TAUCH CHOEUN says:

    your ideas is serve east and west country of Cambodia, you are the one of them , try hard to destroy our nation.