តុលាការ និងច្បាប់ | ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ណាត សុភាព | ០៩ សីហា ២០២១ |ម៉ោង ១៥:៤២
VOD

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (HRW)
អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (អ.ស.ប) សម្តែងកង្វល់ចំពោះការបន្តឃុំខ្លួនបណ្តោះអាសន្នលើសកម្មជនការពារបរិស្ថាននិងសង្គមចំនួន៧នាក់នៅកម្ពុជា ដែលជាការបំពានដោយផ្ទាល់នូវសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
សកម្មជនបរិស្ថាននិងសង្គមទាំង៧នាក់ដែលកំពុងជាប់ឃុំនោះ រួមមាន កញ្ញា ឈឿន ដារ៉ាវី, លោក ហ៊ុន វណ្ណៈ, លោក កើត សារ៉ាយ, លោក ថា ឡាវី, កញ្ញា អេង ម៉ាឡៃ, លោក មួង សុភ័ក្រ និងលោក មាន ព្រហ្មមុនី។
ក្នុង ទំព័រហ្វេសប៊ុករបស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីធីត ម៉ាន់ត្រាផន រួមជាមួយអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ចំនួន៤រូបផ្សេងទៀត នៅថ្ងៃទី៩ ខែសីហានេះ បានបង្ហាញសារពីកង្វល់របស់ពួកគេ ទាក់ទងនឹងការបន្តឃុំខ្លួនបណ្តោះអាសន្នទៅលើសកម្មជនការពារបរិស្ថាននិងសង្គមចំនួន៧នាក់នេះ ដោយថា ការឃុំខ្លួននោះធ្វើដោយបំពានច្បាប់អន្តរជាតិ និងដកហូតសេរីភាពជាមូលដ្ឋានរបស់ពួកគេ និងជាសារគំរាមកំហែងដល់អ្នកការពារសិទ្ធិមនុស្សផ្សេងៗទៀត ជាដើម។
លោក វីធីត ម៉ាន់ត្រាផន បានសរសេរបន្តនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ការបន្តដកហូតសេរីភាពរបស់ពួកគេ [សកម្មជនការពារបរិស្ថាន] ជាការបំពានដោយផ្ទាល់នូវសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដូចមានចែងក្នុងមាត្រា៩ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ»។
លោកបន្ថែមថា៖ «លើសពីនេះ ក្រុមអ្នកជំនាញបានសម្តែងនូវកង្វល់យ៉ាងខ្លាំងចំពោះរបាយការណ៍ដែលថាអាជ្ញាធរកម្ពុជាកំពុងកំណត់គោលដៅគំរាមកំហែងនិងដាក់ទោសទណ្ឌដល់អ្នកការពារសិទ្ធិមនុស្ស ក្នុងគោលបំណងឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកដែលធ្វើការងារដើម្បីការពារសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋាន»។
បន្ថែមពីនេះ អ្នកជំនាញសិទ្ធិមនុស្សទាំងនោះជំរុញទៅរដ្ឋាភិបាលចាត់វិធានការបណ្តោះអាសន្ននិងចាំបាច់ទាំងអស់ ដើម្បីបញ្ឈប់ការរំលោភបំពានទាំងឡាយដែលបានលើកឡើង និងទប់ស្កាត់កុំឱ្យមានការកើតឡើងវិញនូវការរំលោភបំពានទាំងនោះ។ ពួកគេបន្តថា ក្នុងករណីការស៊ើបអង្កេតទាំងឡាយរកឃើញថា ការចោទប្រកាន់នោះជាការពិតមែន អាជ្ញាធរកម្ពុជា ត្រូវធានាឱ្យមានគណនេយ្យភាពនៃបុគ្គលណាមួយដែលទទួលខុសត្រូវចំពោះការរំលោភបំពានដែលបានចោទប្រកាន់ទាំងនោះ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក ជិន ម៉ាលីន ចាត់ទុកការលើកឡើងរបស់អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ថាធ្វើឡើងដោយក្រុមដែលមាននិន្នាការប្រឆាំង ដែលមិនមានមូលដ្ឋានច្បាស់លាស់និងឆ្លុះបញ្ចាំងពីទិដ្ឋភាពផ្លូវច្បាប់នោះទេ។
អ្នកនាំពាក្យរូបនោះជំរុញទៅអ្នកពាក់ព័ន្ធត្រូវធ្វើការតតាំងតាមផ្លូវច្បាប់ ជាជាងការនិយាយដោយមិនមានមូលដ្ឋានច្បាស់លាស់បែបនេះ។
លោកជំរុញដូច្នេះថា៖ «មធ្យោបាយតាមផ្លូវច្បាប់ដើម្បីការពារជនជាប់ចោទទាំងអស់នេះ មានតែការស្វែងរកភស្តុតាងនិងសក្ខីកម្ម ភស្តុតាងឱ្យបានរឹងមាំតាមផ្លូវច្បាប់ ធ្វើការដោះបន្ទុកទេ ដើម្បីចូលរួមដំណើរការនីតិវិធីរបស់តុលាការ ទើបអាចជួយបាន»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវគោរពនិងអនុវត្តច្បាប់ជាតិនិងច្បាប់អន្តរជាតិ ស្របតាមការលើកឡើងរបស់អ្នកជំនាញផ្នែកសិទ្ធិមនុស្ស អ.ស.ប ដើម្បីកុំឱ្យកម្ពុជាខាតបង់ប្រយោជន៍ជាដើម។
លោកមានប្រសាសន៍ថា៖ «ការចាប់និងការឃុំខ្លួនសកម្មជនបរិស្ថាននិងសកម្មជនកន្លងមកនេះ វាអត់ធ្វើឱ្យកម្ពុជាមានផលចំណេញ។ ផ្ទុយទៅវិញ យើងឃើញថា ត្រូវទទួលនូវការខាតបង់ ហើយនិងការរិះគន់ជាបន្តបន្ទាប់ទៅទៀត ទោះបីជាអាជ្ញាធរកម្ពុជាអះអាងថា ជាការអនុវត្តច្បាប់របស់កម្ពុជាក៏ដោយ បើសិនជាសកម្មភាពទាំងអស់នេះនៅតែបន្ត វាអាចប៉ះពាល់ដល់ការរំលោភបំពានទៅលើអ្នកការពារសិទ្ធិមនុស្ស»។
គិតត្រឹមខែសីហា ឆ្នាំ២០២១នេះ គឺមានរយៈពេល១២ខែមកហើយដែលក្រុម«យុវជនខ្មែរថាវរៈ» និង «សមាគមនិស្សិតបញ្ញវន្តខ្មែរ» ទាំង៧នាក់ បានជាប់ឃុំជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីរង់ចាំការសម្រេចរបស់តុលាការ។ ពួកគេបានរងនូវការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងផ្តើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» បន្ទាប់ពីពួកគេបានចូលរួមតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន អតីប្រធានសហភាពសហជីពកម្ពុជា និងជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មកពីអតីតគណបក្សសង្រ្គោះជាតិ និងរៀបចំការជួបជុំដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ កាលពីអំឡុងខែសីហា និងកញ្ញា ឆ្នាំ២០២០៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
សិក្សាពីច្បាប់កម្ពុជាផង អាវ៉ា !
មិនមែនសិទ្ធិមនុស្សអាវ៉ាឯង អាចនៅលើច្បាប់ជាតិ នៃប្រទេសនិមួយៗ នោះទេ ។
ប្រទេសអាវ៉ាឯង ក៏ដូចគ្នាដែរ ។ ច្បាប់ប្រទេសធំជាងអ្វីទាំងអស់ ។
NOW every one can see clear evident of this evil Monster dictator HUN SEN. the genocide’s law of this beast regime our people should have known and have to rising up to stop more killing of our innocent Cambodian . we Cambodian should have been known all about the killing field witch this regime leader was a commander of Khmer Rue worked for north Vietcong communist the result over three million Cambodian have been murder by SO SOCHEATH witch was HUN SEN slave . as the time past by from year to year this HUN SEN’s KBOTH CHEATH regime still order to kill more Cambodian . please get up and save your nation by taking this KBOTH CHEATH regime out .
WOW learn about KAMPOUCHE’s law OK ..Mr
មិនមែនដោយសារបុព្វហេតុសិទ្ធិមនុស្ស ទេ លោក ភ្លើ !
ពួកវាជាប់គុក ដោយសារក្ត ដោយសារកាដួយពួកវាខ្វះខ្យល់ ។
ភ្លើមែនវ៉ី !
ហេតុផលតិចតួចអញ្ចឹងសោះ បែរនិយាយខុស ។
ស្អី !
ដោយសារបុព្វហេតុសិទ្ធិមនុស្ស ?
OH…YES …SO SOCHEATH is HUN SEN’s adviser that right every speak HUN SEN always used that kind of animal word.
ចុម ! ពួកកូនមីកាដួយអាយះស្ញេញនេះ ចេះតែនិយាយឲ្យរួចពីមាត់មែន ?
ពួកអ្ហែងគ្រាន់តែអើតក្បាលចេញមកនិយាយរឿង ពួក ក្តខ្វះខ្យល់ មីកាដួយ
ខ្វះខ្យល់អស់នេះ ត្រូវគេគេរបញ្ចោរ ហែកដល់កាដួយស្អុយវ៉៉ល់ម៉ែអ្ហែងម្លឹងហើយ
នៅមកស្រែកអួតថា យុទ្ធនាការទាមទារដោះលែងអ្នកជាប់ឃុំដោយសារបុព្វហេតុ
សិទ្ធិមនុស្សទទួលបានការគាំទ្រពីសាធារណជនជាតិនិងអន្តរជាតិ ទៀត ?
ពួកអាកូនមីការដួយអាយះស្ញេញ អ្ហែងអស់ហ្នឹង មានមើលអាត្រាភាគរយ
ដែលគេជេរបញ្ចោរ ហែកកាដួយអាយះស្ញេញ ស្អុយវ៉ល់ ផស់ម៉ែពួកអ្ហែងទេ ?