កូវីដ-១៩, ព័ត៌មានជាតិ, សុខភាព
លោកស្រី ពេជ្រ សុធារី | ៣១ សីហា ២០២១ |ម៉ោង ១០:០៤
VOD

ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រុមអ្នកជំនាញសុខាភិបាលរៀបចំបូជាសពអ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ ដែលបានទទួលមរណភាពនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទីយប់ ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)
ថ្នាក់ដឹកនាំក្រសួងសុខាភិបាលចួលរួមរំលែកទុក្ខ ករណីមន្ត្រីសុខាភិបាលម្នាក់ដែលបម្រើការផ្នែកថែទាំអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានទទួលមរណភាពដោយសារជំងឺផ្លូវដង្ហើមមួយនេះ។
កញ្ញា អ៊ឹម ស្រីនិ អាយុ២៨ឆ្នាំ ជាគ្រូពេទ្យប្រចាំនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅមជ្ឈមណ្ឌលព្យាបាលព្រីមៀម សែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ក្រោយពីបានបញ្ជូនទៅព្យាបាលនៅទីនោះរយៈពេលប្រមាណ១សប្តាហ៍មក។
ក្នុង លិខិតចូលរួមមរណទុក្ខចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានសម្តែងការសោកស្តាយនិងរន្ធត់ចិត្តចំពោះមរណភាពរបស់កញ្ញា អ៊ឹម ស្រីនិ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩។
លោកបន្តថា៖ «មរណភាពរបស់កញ្ញា អ៊ឹម ស្រីនិ គឺជាការបាត់បង់នូវបុគ្គលិកសុខាភិបាលមួយរូបដែលបានលះបង់កម្លាំងកាយ-ចិត្តក្នុងការចូលរួមចំណែកថែទាំអ្នកជំងឺកូវីដ-១៩»។
ក្រៅពីក្រសួងសុខាភិបាល ក៏មានមន្ត្រីសុខាភិបាល និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនក៏បានបង្ហាញការសោកស្តាយ និងចូលរួមមរណទុក្ខចំពោះក្រុមគ្រួសារសពកញ្ញា អ៊ឹម ស្រីនិ ដែលជាគ្រូពេទ្យផ្នែកថែទាំអ្នកជំងឺកូវីដ-១៩ដំបូងគេនៅកម្ពុជាដែលបានបាត់បង់ជីវិតដោយសារជំងឺនេះផងដែរ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទម្សិលមិញ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៩២ ៦១៦នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន៨៨ ៤៤៣នាក់ អ្នកស្លាប់កើនដល់ចំនួន១ ៨៩២នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៥ ០២៩នាក់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
why COVID19 not looking for the guy said they are just a tiger’s ASS hole