កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
01/10/2022 – 08:17
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា © SPM
ជំហរផ្លូវការប្រកាសចេញពីខេត្តសៀមរាបនៅថ្ងៃទី១តុលានេះ លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា កម្ពុជាមិនគាំទ្រជាដាច់ខាតចំពោះការធ្វើប្រជាមតិរបស់រុស្ស៉ី ដើម្បីយកទឹកដីផ្នែកខាងត្បូង និងខាងកើតរបស់ អ៊ុយក្រែននោះ។ ការគូសបញ្ជាក់យ៉ាងដូច្នេះ គឺទៅកាន់ក្រសួងការបរទេសកម្ពុជាដែលទទួលបានសំណើពីរុស្ស៊ីក្នុងការធ្វើប្រជាមតិ ដើម្បីកាត់យកទឹកដីរបស់អ៊ុយក្រែន ខណៈប្រទេសទាំងពីរនេះកំពុងតែមានសង្គ្រាមជាមួយគ្នា។
មិនមែនតែករណីរុស្សីចង់កាត់ទឹកដីមួយផ្នែករបស់អ៊ុយក្រែនមកគ្រប់គ្រងទេ សូម្បីការប្រកាសផ្តាច់ខ្លួនទឹកដីកូសាវ៉ូ នៅអឺរ៉ុបក៏លោក ហ៊ុន សែន អះអាងថា មកដល់ម៉ោងនេះកម្ពុជាមិនទទួលស្គាល់ឡើយ។
ដោយបញ្ជាក់ពីជំហរប្រឆាំងដាច់ខាតចំពោះការបំបែករដ្ឋ ឬការប្រើកម្លាំង ដើម្បីឈ្លានពានប្រទេសណាមួយនោះ លោកប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បញ្ជាក់ថា កម្ពុជាមិនគាំទ្រដាច់ខាតចំពោះការធ្វើប្រជាមតិរបស់រុស្ស៉ី ដើម្បីយកទឹកដីមួយផ្នែករបស់អ៊ុយក្រែន ពោលផ្នែកខាងត្បូង និងខាងកើតរបស់ អ៊ុយក្រែន។ អ៊ុយក្រែនដែលកំពុងមានសង្គ្រាមរ៉ៃរាំជាមួយរុស្សីដែលចាប់ផ្តើមកាលពីចុងខែកុម្ភៈឆ្នាំនេះ។
សូមបញ្ជាក់ថា រុស្ស៉ីបានរៀបចំបោះឆ្នោតធ្វើប្រជាមតិ កាលពីថ្ងៃសុក្រ សប្តាហ៍មុន នៅក្នុងតំបន់ចំនួន៤ របស់អ៊ុយក្រែន គឺលូហាន (Luhansk), ដូណេត (Donetsk) ដែលរួមគ្នាត្រូវគេស្គាល់ថា តំបន់ដុនបាស់ (Donbass) ព្រមទាំងតំបន់ឃើសុន (Kherson) និងតំបន់ហ្សាប៉ូរីហ្ស៉ីយ៉ា (Zaporizhzhia)។ តំបន់ទាំង៤នេះ តំណាងឱ្យប្រមាណ១៥ភាគរយ នៃទឹកដីអ៊ុយក្រែនទាំងអស់។
ក្រុមមន្ត្រីលើកបន្តុបដោយទីក្រុងមូស្គូ ក្នុងតំបន់ទាំង៤នេះ នៃប្រទេសអ៊ុយក្រែនបានប្រកាសពីជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រជាមតិ ដើម្បីក្លាយជាផ្នែកមួយរបស់រុស្ស៉ី ខណៈសហរដ្ឋអាមេរិកគ្រោងនឹងជំរុញឱ្យមានការអនុម័តលើដំណោះស្រាយUNថ្កោលទោសការបោះឆ្នោតប្រជាមតិនេះ។
សម្រាប់កម្ពុជា លោក ហ៊ុន សែន ថ្លែងថា បើសិនជាសេចក្តីសម្រេចដែលព្រៀងដោយអាមេរិក និងអាមេនី ដាក់ទៅក្នុងក្រុមប្រឹក្សាសន្តិសុខមិនបានទេនោះ ច្បាស់ជាទៅមហាសន្និបាតហើយ បើទៅមហាសន្និបាតអង្គការសហប្រជាជាតិ ច្បាស់ជាកម្ពុជាអត់មានជម្រើសណាផ្សេងឡើយ។
ជុំវិញសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន កាលពីថ្ងៃទី០២ ខែមីនា កម្ពុជាបានចូលរួមថ្កោលទោសជាមួយ មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅអ៊ុយក្រែន និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែនផងដែរ៕
how can you believe this guy of cause he was a communist evil killer during POL POT , the communist CHINA and Vietcong was his master all the way a long
the communist Vietcong change all the time they always win. please look right now they are going alongside with the US . the policy change and also economy Vietnam is better among three country beside them soon they will become ASIAN tiger and Cambodian will become frog living in the dirty mud . too bad so sad about Cambodia leaded by HUN SEN he can not leaded this nation as what he said >>ASIAN tiger the reason why >>too dump only good at crapping powers and kill each other