កម្ពុជា-នយោបាយ
06/12/2022 – 07:17
ដោយ៖ សេង បារាំង
RFI

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន © FB
ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ នឹងសម្រេចបើកសវនាការជំនុំជម្រះលើបណ្ដឹងជំទាស់របស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន នៅថ្ងៃទី១៤ធ្នូខាងមុខនេះ។ ការបើកសវនាការនេះ បន្ទាប់ពីលោក សុន ឆ័យ និងមេធាវីលោក បានប្ដឹងទាស់ទៅនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចឲ្យលោក សុន ឆ័យ ចាញ់ក្ដីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា ក្នុងសំណុំរឿងបរិហាកេរ្តិ៍។
លោក សុន ឆ័យ បានបញ្ជាក់ថា លោកនឹងពិគ្រោះជាមួយមេធាវីដើម្បីស្វែងរកភស្តុតាងបន្ថែម នៅពេលចូលខ្លួនបំភ្លឺនៅសាលាឧទ្ធរណ៍ នារសៀលថ្ងៃទី១៤ធ្នូសប្ដាហ៍ក្រោយនេះ ទាក់ទងទៅនឹងបណ្ដឹងជំទាស់របស់លោក ដែលបានប្ដឹងទាស់មកតុលាការជាន់ខ្ពស់មួយនេះ ក្រោយពីចាញ់ក្ដី គ.ជ.ប និងគណបក្សប្រជាជននៅសាលាដំបូងភ្នំពេញ។ តែយ៉ាងណាលោក សុន ឆ័យ មិនទាន់ហ៊ានប្រាប់មុននូវភស្តុតាងអ្វី សម្រាប់ឆ្លើយភ្លឺក្នុងសវនាការខាងមុខនេះឡើយ ដោយរងចាំការពិភាក្សាជាមួយមេធាវីរបស់ខ្លួនជាមុនសិន។
សូមបញ្ជាក់ថា តុលាការក្រុងភ្នំពេញ កាលពីខែតុលា បានប្រកាសសាលក្រមឲ្យលោក សុន ឆ័យ ចាញ់ក្ដី ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ដែលប្ដឹងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធការរិះគន់ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី០៥។ ចៅក្រមបានសម្រេចឲ្យលោក សុន ឆ័យ បង់ថវិកាចូលរដ្ឋចំនួន ៩លានរៀល ចំពោះបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខណៈដែលបណ្តឹងគណក្សកាន់អំណាចវិញ លោក សុន ឆ័យ ត្រូវបង់ចូលរដ្ឋចំនួន ៨លានរៀល និង៣ពាន់លានរៀល ចំពោះគណបក្សប្រជាជនកម្ពុជា។
ក្រោយមកសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១វិច្ឆិកា បានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិដីធ្លីរបស់លោក សុន ឆ័យ ចំនួន២ទីតាំង ដែលមាននៅភ្នំពេញ និងខេត្តសៀមរាប។ ការសម្រេចនេះធ្វើឡើង ដោយសំអាងហេតុថា លោក សុន ឆ័យ មិនបានអើពើចំពោះការសម្រេចក្តីរបស់តុលាការ ដែលសម្រេចឲ្យអ្នកនយោបាយបក្សប្រឆាំងរូបនេះ សងជំងឺចិត្តគណបក្សកាន់អំណាចចំនួន បីពាន់លានរៀល ឬស្មើនឹង៧៥ម៉ឺនដុល្លារ។ បើតាមដីការតុលាការ គឺការរឹបអូសអចលនវត្ថុលោក សុន ឆ័យ ដើម្បីធានាថាអនុប្រធានគណបក្សភ្លើងទៀនរូបនេះ នឹងបង់ប្រាក់ជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជា។
យ៉ាងណាមិញ ការសម្រេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ហាក់មានភាពងឿងឆ្ងល់ចំពោះនីតិវិធីក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់លោក ទាំងដែលសាលក្រមក្នុងសំណុំរឿងដែលលោកចាញ់ក្តីកន្លងមកនោះ មិនទាន់ចូលជាស្ថាពរនៅឡើយ។ លោក សុន ឆ័យ បញ្ជាក់ថា លោកមិនយល់ទាល់តែសោះ អំពីដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទាំងដែលក្តីក្តាំរបស់លោក កំពុងរុញបន្តដើម្បីប្តឹងជំទាស់នៅសាលាឧទ្ធរណ៍៕
we knew the group of those animal is trying to eliminate Cambodian nationalist . we are waiting to see how can they do this kind of retaliation in 2023 . I personally want to see how all those former killer during POL POT get punishing by international community .